"ខ្ញុំថា-"

"បើថេយ៍មិនទាន់ព្រមក៏មិនអីដែរ"នាយញញឹមដាក់គេវិញធម្មតាគ្មានប្រតិកម្មអ្វីទេប្រហែលជាគេគ្រាន់តែចង់អោយសាកអីអីតែប៉ុន្នឹងទើបថេយ៉ុងមិនមាត់លើកតែមកក្រេបតិចៗបែរមុខចេញព្រោះមានអារម្មណ៍ថាដូចជាអៀន
នឹងពាក្យនាយហៅគេដូចទៅនឹងលោកយាយ មិចក៏គេអៀនទៅកើតព្រះអើយប៉ុន្នឹងសោះ។

    "ខ្ញុំអៀនមែនទេ?"នាយតូចគិតក្នុងចិត្តទាំងលើកដៃទប់ថ្ពាល់រួចក៏យកទូរស័ព្ទមកមើលឃើញថាវាមិនអីទេ គេភ័យសឹងស្លាប់។

   "តែក្តៅខ្លាំងមែនទេ?"នាយឃើញកាយវិការព្រមជាមួយថ្ពាល់ក្រហមតិចក៏សួរឯអ្នកបានឮរាងភ្ញាក់បន្តិចទើបរកនឹកឆ្លើយ។

   "ប្រ-ប្រហែលហើយ"នេះមុខគេក្រហមមែនហ្ហេស?មិចក៏នាយចូលចិត្តអោនមកសួរគេម៉្លេះ។

    ពេលអាហារមកដល់ជុងហ្គុកអង្គុយញាំតែមានក៏មានអារម្មណ៍ប្លែកខ្លះដែរពេលមានអ្នកមកអង្គុយរួមតុជាមួយថែមលួចមើលនាយញាំជារឿយៗ។បន្ទាប់ពីរួចរាល់ពួកគេក៏បន្តទៅក្រុមហ៊ុនជុងហ្គុកវិញដោយសារតែមួយម៉ោងទៀតពួកគេត្រូវទៅមើលដីហើយទើបនាយយកគេមកក្រុមហ៊ុននាយតែម្តងទៅ។

  "មុននេះថេយ៍ដូចជាចង់ថតរូប មិនអីទេថតទូរស័ព្ទខ្ញុំបាន"នាយហុចទូរស័ព្ទរបស់ខ្លួនអោយនាយតូចដើម្បីថតរូប ពេលញាំអាហារនាយឃើញគេដូចជាចង់ថត គ្រាន់តែមកដល់ឡាននាក៏និយាយភ្លេត។

  "ទូរស័ព្ទលោកគ្មានរូបភាពអ្វីក្រៅពីការងារទេឬ?"នាយ
តូចទទួលយកមកកាន់ក៏ចូលមើលក្នុងរូបភាពក្រែងមានរូបភាពនាយអីតែចូលមកអូសតាំងពីលើដល់ក្រោមមានតែក្រដាសការងារដែកនាយរក្សាទុកគ្មានរូបសូម្បីមួយសន្លឹក។

   "ខ្ញុំមិនចូលចិត្តថតរូបទេតែបើថេយ៍ចង់ពួកយើងអាចថតវាឥឡូវនេះបាន"នាយញញឹមតាមទម្លាប់ដាក់នាយតូចដែលមើលមកនាយទាំងភាំង។

   "លោកប្រើទូរស័ព្ទនេះយូរឬនៅ?"គេចង់ដឹងថានាយប្រើយូរឬនៅហេតុអីគ្មានរូបអីសោះ នាយមិនចូលចិត្តថតអស់យ៉ាងក៏មានជាមួយគ្រួសារមួយប៉ុសអីដែរតែនេះគឺគ្មានសោះ។

♡Married you♡Hikayelerin yaşadığı yer. Şimdi keşfedin