ភាគ16: ពូប្រាប់ម៉ោងប៉ុន្មាន?

Zacznij od początku
                                    

     " តែថេយ៍ទើបតែលេងមិញទេ " គេទើបតែដកមកលេងមិញមិនដល់ដប់នាទីផងមកយក

     " ក្នុងទូរស័ព្ទមានអីឬខ្លាចពូឃើញរឿងអីដែលមិនចង់ឲ្យពូឃើញ? " នាយងើបមុខចោតសួរទៅក្មួយដោយកាយវិការពាក្យសម្ដីតាមស្ដាប់ដូចមនុស្សកំពុងតែប្រចណ្ឌ

     " ទូរស័ព្ទថេយ៍គ្មានអីត្រូចខ្លាចឲ្យពូឃើញនោះទេ គ្រាន់តែថេយ៍លេងឆាតជាមួយមិត្តថេយ៍ "

     " ប្រុសឬស្រី? "

     " ជាស្រីហើយក៏លាយប្រុស? "

     " មិនឲ្យ! " ងាកមុខមើលការងារវិញមិនខ្ចីខ្វល់នឹងនាយតូច

     " ពូតូចងរជាមួយថេយ៍ហ៎...? " ថេយ៉ុងឱបចិះនិយាយឡើងធ្វើមុខច្រឡើមដាក់ដៃកេះស្មានាយតិចៗ

     " មិនបានងរទេ "

     " មិនបានងរតែក៏ឃើញងរហើយ ជុប៎! ជាមិត្តភិក្ខុស្រីរបស់ថេយ៍ទេ ពួលយើងលេងឆាតជាក្រុមមានប្រុសដែរ ឈប់ងរថេយ៍ទៅណា " នាយតូចថើបថ្ពាល់នាយមួយខ្សឺតទុកជាការលួង

     " ចង់បានមួយទៀត! "

     " ប្រុសចាស់នេះយ៉ាប់មែន " រអ៊ូរហើយក៏ព្រមថើបនាយមួយខ្សឺតតាមការសុំរបស់អ្នកជាពូ ទើបនាយព្រមឲ្យទូរស័ព្ទទៅគេវិញ ថេយ៉ុងបានហើយក៏ទៅអង្គុយកន្លែងលែងវិញ

     " ថ្ងៃស្អែកថេយ៍ទៅដើរលេងជាមួយមិត្តភក្តិ ម៉ោង10ទើបមកវិញ  "

     " ម៉ោង8បានហើយ! "

     " ពូតូច..... " នាយតូចងើបមុខយ៉ាងលឿន

     " ម៉ោង7! "

     " ពូតូចហ៎... "

     " មិនបាច់ទៅ! "

     " ម៉ោង8ក៏បាន! ហឹស "

     ស្អែកឡើងថេយ៉ុងនិងភីអិលក៏នាំគ្នាទៅដើរលេងពេលចេញពីរៀន ដល់ម៉ោង8ទើបនាយតូចមកផ្ទះវិញ តែទំរាំតែមកដល់ផ្ទះវាម៉ោង8ជាងទៅហើយ មេឃក៏ភ្លៀងខោអាវសើមចូក។

ក្រាក!

     " ពូតូច! " បើកទ្វារបន្ទប់បើកភ្លើង ថេយ៉ុងក៏លាន់មាត់ហៅពូតូចក្រោយពីបើកភ្លើងបន្ទប់គេងឃើញនាយនៅអង្គុយលើពូចាំជាស្រេច មុខឡើងមាំមិនញញឹមដាក់បន្តិច តាមមើលមិនដឹងថាសល់សាច់ឬក៏អត់ទេ

     " ហិហិ ពូតូច " សើចឡើងហិហិទាំងមិនសមគេដើរទៅយឺតៗទុកកាបូរលើតុដោយមិននិយាយអ្វីទៀត មើលមុខដូចមិនស្រួលសោះ

     " ពូប្រាប់ម៉ោងប៉ុន្មាន? " សួរមុខមាំកាចសម្លុកក្មួយ

     " ម៉ោង8បាទ "

     " ចុះនេះម៉ោងប៉ុន្មានហើយ? "

     " ម៉ោង8ជាងហើយ ហិហិ អា៎...ពូតូចថេយ៍សុំទោស " គេដើរថានឹងទៅឱបតែនាយក្រាស់ថយចេញ អាវសើមមើលផងចុះមកឱបយ៉ាងម៉េច

     " ឆាប់ទៅងូតទឹក "

     " បាទ! " ឱបមុខចុះចូលទៅងូតទឹកតាមសម្ដីនាយ ចេញមកវិញក៏មិនឃើញនាយនៅក្នុងបន្ទប់ ប្រហែលជាខឹងងរទៅគេងបាត់ហើយដឹង។

ពូតូចសំណព្វចិត្ត(ចប់)Opowieści tętniące życiem. Odkryj je teraz