ភាគទី២៣:បែកគ្នារឹតតែល្អ!

Depuis le début
                                    

<ឌឹប!..ប្រាប់ថាឲចេញទៅៗ!> ថេយ៉ុងផ្ដើមក្ដៅចិត្តលើសមុនលើកដៃវាយទ្រូងនាយ ប្រើកម្លាំងបំណងរុញខ្លួនគេឲចាកចេញ ប៉ុន្តែដូចជាគ្មានបានផល ត្រូវរាងក្រាស់ប្រឹងស្រវាដៃទាំងពីរចាប់ជាប់។

<បងមិនចេញ បើអូននៅតែគ្មានហេតុផលបែបនេះបងមិនចេញឡើយ>

<អូនគ្មានហេតុផល បើដឹងចឹងប្រឹងមកនិយាយធ្វើស្អី? ឆាប់ចេញទៅ..ប្រាប់ថាឲចេញទៅ!> គេប្រឹងប្រើកម្លាំងចាប់ថេយ៍ឲឈប់ រាងតូចរឹតតែរំអុកកន្រ្តាក់ដៃខ្លាំងៗច្រាននាយ។

<ថេយ៍ប*..ផាច់!~> មួយកំផ្លៀងវាសចេញពីខ្នងដៃចំផ្ទៃមុខរបស់រាងក្រាស់ដែលទទួលបានមកពីគូសង្សារ វាគឺជាលើកទីមួយដែលនាយត្រូវបានថេយ៍ទះក្នុងទំនាក់ទំនងមករាប់ឆ្នាំ។

<...> ជុងហ្គុកផ្ដើមស្ងាត់មាត់លែងនិយាយស្ដី ឈប់ត្រឹងដូចមនុស្សត្រូវថ្នាំស្ពឹក កែវភ្នែកទាំងគូនឹងត្រឹង កំពុងតែទទួលបានអារម្មណ៍មួយដែលឈឺចាប់ ត្រឹមមួយកំផ្លៀងវាមិនស្គៀបសាច់ឡើយ តែអ្វីដែលនាយឈឺនោះ គឺឈឺសាច់មួយដុំសង្ងំផ្នែកទ្រូងខាងឆ្វេងទៅវិញទេ។

<ជ-ជុង*..> ថេយ៍ឃើញនាយស្ងាត់លែងមាត់.ក គេផ្ដើមដឹងខ្លួនមកវិញ ស្រាប់តែមានអារម្មណ៍ថាខុសខ្លាំងចំពោះនាយភ្លាមៗ ព្រោះគេមិនធ្លាប់ទះនាយឡើយ ទោះខឹងយ៉ាងណាក្ដី មុននេះគឺគ្មានចេតនានោះទេ។

<បងមិនរំខានទៀតទេ!> នាយសម្រួលអារម្មណ៍មកធម្មតាមុននឹងធ្វើទឹកមុខស្មើរធេងនិយាយយ៉ាងអត់ជាតិ ដើរសម្ដៅចាកចេញទៅ។ ថេយ៍បានត្រឹមឈរស្ងាត់ទាំងពិបាកសម្រេច ចិត្តមួយចង់ចូលទៅតាមនាយ ចំណែកមួយទៀត នៅអន់ចិត្តនឹងរឿងផ្អួនៗ ទើបសម្រេចមិនទៅ ។
ងុឺង!!~~
សម្លេងស្ទូរសន្ធឹកឡាន បើកចាកចេញទៅជាន់ហ្គែរឡើងមួយកប់ ដែលអាចបង្ហាញបានពីអារម្មណ៍អន់ចិត្ត ហើយក៏ខឹងរបស់ម្ចាស់ឡានផងដែរ។

<បងប្រហែលជាខឹងអូនខ្លាំងហើយ> កែវភ្នែកស្រទន់មួយគូរសម្លឹងមើលឡានបើកចេញទាំងភាពសោកសៅមកពីលើខនដូរ។ ទទួលស្គាល់ថាគេខុសដែលទះនាយ ប៉ុន្តែ..អារម្មណ៍គេដូចគ្នាក៏ឈឺមិនចាញ់ឡើយ។

(ចប់)រឿង ថេយ៉ុងរបស់បង🦁🍓Où les histoires vivent. Découvrez maintenant