ភាគទី46 : ជេហា មិនមែនកូនបង្កើត?

Начните с самого начала
                                    

មកដល់ផ្ទះវិញ ជុងហ្គី មានអារម្មណ៍ថាកាន់តែ យ៉ាប់យឺនជាងមុនទៅទៀត ទីនេះលែងមានប៉ារបស់នាយទៀតហើយមានតែរូបថតចុងក្រោយ ។ ចំណែក ជុងហ្គុក វិញកាន់តែយ៉ាប់ព្រោះតែនាយនៅមិនទាន់ ទទួលបានភាពកក់ក្តៅពីប៉ារបស់នាយពិតប្រាកដឡើយ ។
នៅទីនេះមានជំនួយការនិងមេធាវីគ្រួសារ ចន រង់ចាំជាស្រេចនិងមានមន្ត្រីប៉ូលីសនៅជាមួយផង Memory និងចាក់ដើម្បីមើលទាំងអស់គ្នា ។
វីដេអូចាក់បង្ហាញនាយចំណាស់នៅសភាពឌ្រុដទ្រោមទៅហើយនោះជាវីដេអូថតថ្មីៗនេះដែរ ។
«ខណៈពេលដែលពួកកូនបានមើលវីដេអូនេះប៉ាបានឃ្លាតឆ្ងាយទៅហើយ សុំទោសដែលប៉ាមិនបាននៅមើលថែកូនគ្រប់ៗគ្នាបាន ពិសេសគឺ ជុងហ្គុក ប៉ាដឹងថាប៉ាមិនសាកសមនិងទទួលបានការ យកចិត្តទុកដាក់ពីកូន មិនសមទទួលបានការអភ័យពីកូន កំហុករបស់ប៉ាចំពោះ ជុងហ្គុក និងម៉ាក់កូនមិនសមអោយលើកលែង ប៉ាអាក្រក់ណាស់ហើយក៏ល្ងង់ណាស់ដែលស្រលាញ់ទុក្ខចិត្តលើស្រីបិសាចអស់រយៈពេលច្រើនឆ្នាំ រឿងគ្រប់យ៉ាងព្រោះភាពឆោត ល្ងង់របស់ប៉ា ចុងក្រោយមនុស្សដែលប៉ាស្រលាញ់និងលះបង់គ្រប់យ៉ាងដើម្បីគេគឺជាអ្នកសម្លាប់ប៉ាដោយផ្ទាល់ដៃ ។ រយៈពេលកន្លងមកនេះប៉ាទទួលបានការមើលថែយកចិត្តទុកដាក់ពី ជេហុី តែក្នុងទង្វើល្អបង្គប់ដោយពិសពុល ទម្រាំភ្ញាក់ដឹងខ្លួនវាហួសពេលទៅហើយ ប៉ាក៏អស់វិធីព្យាបាលខ្លួនទាន់ពេលដែរ មានតែការបញ្ចប់ជីវិតខ្លួនឯងជាមួយវិបដិសារីចំពោះកូនៗ ជុងហ្គី ជុងហ្គុក ជេអុីន ប៉ាស្រលាញ់កូនៗទាំងអស់គ្នា ចំណែក ជេហា ប៉ាខកបំណងណាស់ដែលកន្លងមកប៉ាយកចិត្តទុក្ខដាក់ ឯងដូចជាកូនបង្កើតតែចុងក្រោយឯងជាអ្នកដែលបំផ្លាញគ្រួសារ ឯងព្យាយាមធ្វើបាប ជុងហ្គី ម្តងហើយ ម្តងទៀតបើកុំតែមាន ជុងហ្គុក ចូលមកជួយកែស្ថានភាព! ប៉ាមិននឹកស្មានសោះ ទទួលកំហុសទៅណាកូន ជេហា កុំអោយអ្នកណាត្រូវទទួលរង់ការឈឺចាប់ដោយសារកូនទៀតអី សុំទោសទាំងអស់គ្នា ប៉ាស្រលាញ់កូនណា" លោកចន និយាយរៀបរាប់ទាំងយំ ចំណែកអ្នកស្តាប់យំកាន់តែខ្លាំង ជេអុីន ខ្ទប់មាត់យំខ្លាំងណាស់ នាងមិននឹកស្មានថាទាំងម៉ាក់និងបងប្រុសនាងអាក្រក់ថ្នាក់ហ្នឹងទេ ចុះនាងទៅពឹងអ្នក ណា? ចុះពួកគេមើលមកនាងបែបណា?
មិនខ្វល់ថាគេមើលមកនាងបែបណាទេ តែ ថេហ្យុង នៅតែចាប់អោបនិងលួងលោមដល់នាងតូច ម្នាក់នេះ ។
    "ម៉ាក់ខ្ញុំ ហេតុអីបែបនេះ? ហុឹកៗ ខ្ញុំមិនអាចទទួល យកបានទេ ម៉ាក់សម្លាប់ប៉ា...បងប្រុសធ្វើបាបបង ជុងហ្គី ហេតុអីពួកគាត់ធ្វើបែបនេះបាន? ខ្ញុំ...ហុឹក..." និយាយមិនបានប៉ុន្មានផងនាយតូចក៏សន្លប់បាត់ស្មារតី ព្រោះតែស្លុតចិត្តខ្លាំងពេក ។
    "ជេអុីន...ជេអុីន...បងជួយ..." ថេហ្យុង ប្រាប់ទៅ ជុងហ្គុក នាយកម្លាំងខ្លាំងលើកបីនាងតូចសម្តៅទៅខាងលើបន្ទប់គេងរបស់នាង ។
    "អ៊ំជួយរកប្រេងខ្យល់អោយផង" ថេហ្យុង នៅរង់ចាំបានប្រេងខ្យល់រួចនិងឡើងទៅខាងលើតាមក្រោយ ។
    "បងចុះទៅវិញសិនចុះ ទុកអូនមើលគេ"
    "ផ្ញើរនាងផង មើលទៅនាងគួរអោយអាណិតណាស់"
    "ពិតមែនហើយ ជេអុីន មិនគួរជួបរឿងបែបនេះ សោះ នាងនៅក្មេងណាស់ច្បាស់ជាពិបាកទទួលយក"
    "ហឹម...បងចុះទៅវិញសិនហើយ" ជុងហ្គុក ចុះមកវិញ មីនហ្យូ ក៏មកដល់ដែរពួកគេបើកបណ្តាំមរត របស់លោកចនដើម្បីប្រគល់អោយកូនៗរបស់លោក តែម្តង ។
    "នេះជាអ្វីដែលលោកចន បានរៀបចំសូមចាំស្តាប់ និងពិនិត្យមើលទាំងអស់គ្នា! លោកចន បានប្រគល់ផ្ទះមួយខ្នងនេះអោយកូនស្រីពៅ កញ្ញា ចន ជេអុីន រួមជាមួយភាគហ៊ុន 20% និងលុយ 10លានដុល្លារ ចំណែកកូនច្បង លោក ចន ជុងហ្គី ទទួលដំណែងជា នាយកក្រុមហ៊ុន រួមជាមួយដីចំការតែពាក់កណ្តាលនិងប៊ូសានព្រមជាមួយលុយចំនួន 50លានដុល្លារ ចុងក្រោយគឺជាចំណែករបស់លោក ចន ជុងហ្គុក"
    "មានខ្ញុំដែរ? លោកមានច្រលំឬអត់?" ជុងហ្គុក សួរភ្លាមៗដំបូងនាយគិតថាខ្លួនគ្មានចំណែកនោះទេ គ្រាន់តែមកចាំស្តាប់និងធ្វើជាសាក្សីអោយតែប៉ុណ្ណោះ ។
    "បាទមានជាលុយចំនួន 40លានដុល្លារនិងក្លាយជាម្ចាស់ភាគហ៊ុននិងបារាំងព្រមជាមួយដីចំការតែនៅ ប៊ូសានពាក់កណ្តាលទៀត ចំណែកលុយដែលនៅសល់លោកអោយទៅអ៊ំដែលជាអ្នកមើលថែ លោក ចន ជុងហ្គី កន្លងមកចំនួន 2លានដុល្លារ និងបរិច្ចាក ទៅមណ្ឌលកុមារកំព្រាគ្រប់ទីកន្លែងស្មើរៗគ្នា ខ្លឹមសារលោកអាចពិនិត្យបាន" មេធាវី ប្រគល់ច្បាប់ ដើមអោយទៅ ជុងហ្គី ពិនិត្យរួចរាល់គ្រាន់តែសុីញ៉េរ ផ្តិតមេដៃទទួលគឺរួចរាល់ ។
    "ចុះប្រសិនបើខ្ញុំមិនទទួល?" ជុងហ្គុក
    "ហេតុអីទៅ ជុងហ្គុក?" ជុងហ្កី
    "ព្រោះខ្ញុំមិនសាកសមនិងវា"
    "តែវាជារបស់ចុងក្រោយដែលប៉ាអោយមកឯង"
    "ខ្ញុំដឹង ប៉ុន្តែ"
    "សុីញ៉េរទៅលោកពូ មានការងារបន្តទៀត"
    "ក៏បាន" ជុងហ្គុក ព្រមសុីញ៉េរទទួលប៉ុន្តែមិនមែន នាយចង់នោះទេ នាយប្រឹងប្រែងកន្លងមកក៏ដើម្បីតែ អោយគ្រួសារនេះជៀសឆ្ងាយពីពួកមនុស្សអាក្រក់តែ ប៉ុណ្ណោះ ប៉ុន្តែពេលដែលនាយធ្វើបានហើយបែរជាត្រូវបាត់បង់លោកប៉ារបស់នាយទៅវិញ ។

ម្ចាស់គ្រងបេះដូង (ចប់)Место, где живут истории. Откройте их для себя