P 33: ឯងមានកូនជាមួយជុងហ្អេស??

शुरू से प्रारंभ करें:
                                    

ថ្ងៃថ្មីនាយក្រោកពីដំណេកធម្មតា តែក៏មិនឃើញកាយតូចនៅក្នុងបន្ទប់ នាយងើបចេញពីពូក រេភ្នែកសម្លឹងទៅមើលទ្វារបន្ទប់ ព្រោះអាចថាគេនឹងនៅក្នុងនោះក៏ថាបាន តែអ្វីៗមិនដូចការរំពឹងទុករបស់នាយទេ សម្លេងបើកទឹកក៏មិនឮ ស្រែកហៅក៏មិនឆ្លើយ បែបនេះមានន័យថាគេមិនមានវត្តមាននៅក្នុងនោះទេទើបនាយសម្រេចិត្តទាញយកកន្សែង មុននឹងដើរសម្ដៅទៅបន្ទប់ទឹក ។

« អ្នកប្រុសថេយ៍មិនបាច់ធ្វើទេ ទុកអោយខ្ញុំចុះ »

« មិនអីទេ ខ្ញុំអាចធ្វើបាន »

« ថេយ៍មិនបាច់ធ្វើទេ ក្រែងជាប្អូនម្ចាស់ផ្ទះមិនចឹងឬ?? ធ្វើបែបនេះដូចក្មេងបម្រើណាស់ ឃើញហើយពិបាកភ្នែក » ជូលីដែលទើបនឹងមកដល់ក៏តបឡើង សឹមលូកដៃទាញកៅអីមកអង្គុយ

  « ទោះបីខ្ញុំជាប្អូន ក៏រាប់ទុកថាជាអ្នកដទៃដែរ ក្រែងនៅផ្ទះគេមិនចឹង យ៉ាងហោចណាស់ក៏ត្រូវចេះក្រែងចិត្តគេដែរ ទោះបងប្រុសមិននិយាយអ្វី យើងជាអ្នកស្នាក់អាស្រ័យក៏គួរតែមានចិត្តខ្លះដែរ ព្រោះទីនេះមិនមែនផ្ទះយើងឯណា៎ »

« នេះ ឯងចង់ថាអោយយើងឬ?? » នាងក្រមុំតបឡើងដោយខឹងសម្បារមិនពេញចិត្ត ក្មេងនេះប្រហែលចង់ថាខ្លួនជាដទៃ ដែលសុំកន្លែងស្នាក់អាស្រ័យ ហើយមើលទៅ

« មិនមែនទេបងស្រី ខ្ញុំថាអោយខ្លួនឯងទេតើស៎ បងស្រីកុំលើកដាក់ខ្លួនអី »

« អា៎ ឯង— »

« មានរឿងអីឬ?? » សម្លេងធំគ្រលររបស់ជុងហ្គុកដែលទើបនឹងចុះមកដល់ក៏បន្លឺឡើង ជូលីដែលឃើញនាយមកបែបនេះ ក៏ទម្លាក់ដៃដែលចង្អុលកាយតូចអម្បាញ់មិញចុះយ៉ាងរហ័ស

« គ្មានអីទេជុង អូនគ្រាន់តែនិយាយលេងជាមួយថេយ៉ុងប៉ុណ្នោះ » នាងរហ័សរកលេសមកតបនាយវិញទាំងញញឹម

« អឹម មីនអាដួសបាយទៅ »

« ចាស៎ អ្នកប្រុស »

[SKIP]

« យ៉ាងមិច បានការអីខ្លះ?? » ជូលីដើរចូកមកខាងក្នុងហាងកាហ្វេ រេភ្នែកសម្លឹងទៅមើលនាងក្រមុំជាមិត្តសម្លាញ់ខ្លួន ក៏ឃើញថានាងកំពុងអង្គុុយនៅជ្រុងម្ខាង ទើបខ្លួនក៏បោះជំហានទៅរក ទាញកៅអីមកអង្គុយ សឹមនិយាយប្រយោគសំណួរដាក់នាង

« នេះយកទៅមើលទៅ » នាងក៏ដកសាមីចេញពីកាបូបទម្លាក់វាលើតុ ជូលីក៏លូកដៃយកវាមកកាន់

« នេះ!! វាមានកូនហ្អេស?? » ក្រោយឃើញក្រដាសលទ្ធផលឆ្លុះអេកូជារូបកូនក្មេងភ្ជាប់ជាមួយឈ្មោះថេយ៉ុងនៅលើសន្លឹក ថែមទាំងបញ្ជាក់ថ្ងៃខែអាយុទារក ជូលីតបឡើងកំហឹង ឆួលឆេះខឹងសម្បារជាខ្លាំង នេះ ក្មេងនោះមានកូនជាមួយជុងចឹងឬ?? មិនអាចទៅរួចទេ ហេតុអីមានរឿងនឹងស្មានមិនដល់នេះកើតឡើង

នាងក្រមុំកាន់ក្រដាសលទ្ធផលនោះ ឡើងញ័រដៃ កែវភ្នែកប្រែជាចង់កំហឹង សម្លឹងមើលទៅក្រដាសសនោះឥតប្រិច

« នេះឯងចង់ទៅណា ជូលី?? » រីស្សាតបឡើងយ៉ាងរហ័ស តែអ្នកដែលដើរចេញទៅបែរជាមិនខ្វល់ នាងក៏អាចដឹងថា គេអាចនឹងខឹង តែនាងខឹងអាក្រក់យ៉ាងនេះ ក្មេងម្នាក់នោះច្បាស់ជាចប់មិនខាន ។

« ជូនយើងទៅវិញបន្តិច »

« ឯង គេមានក្មេងណា មិនអាចធ្វើអីផ្ដេសផ្ដាសបានទេ » ក្នុងចិត្តកំពុងតែនឹកភ័យ ទោះនាងមិនពេញចិត្តនឹងក្មេងម្នាក់នោះដូចជូលី តែគេមិនដែលមានគំនិតចង់ធ្វើបាបអ្នកណាអោយហួសហេតុជាងនេះទេ ជាពិសេសអ្នកដែលកំពុងពពោះ

« ជារឿងរបស់យើង ឯងមិនបាច់ចង់ដឹងទេ »

៚ ភូមិគ្រឹះត្រកូល ចន ៚

ជូលីចុះចេញពីឡាន ដើរសម្ដៅទៅក្នុងភូមិគ្រឹះដោយជំហានជើងញាប់ៗ ធ្វើអោយអ្នកដែលនៅអង្គុយនៅក្នុងឡានប្រែជាអង្គុយលែងជាប់

« ហ៊ើយជុងហ្គុកមកវិញ!? » រីស្សាដែលឃើញឡានជុងហ្គុកពីកញ្ចក់ហាក់ភ័យជាខ្លាំង ព្រោះមិនដឹងធ្វើយ៉ាងមិច មិចក៏នាយកមវិញអីចំពេលរកាំរកូសអ្វីបែបនេះ តែបើនាយមិនមកក្មេងនោះច្បាស់ជាទ្រោមខ្លួនរបស់ជូលីមិនខាន ។

« អ្នកនាង »

« នេះស្អីគេ??! ឯងមានកូនជាមួយជុងហ្អេស?? » នាងលើកបង្ហាញវាអោយគេមើល ថេយ៉ុងក្រោយឃើញហើយ បូករួមនិងការនិយាយរបស់នាងទៀត ធ្វើអោយគេភ័យ ព្រោះអ្វីដែលគេខ្លាចបំផុតពេលនេះបានមកដល់ហើយ នាងដឹងថាគេមានកូនជាមួយជុងហ្គុកហើយ

« ឆ្លើយមក!! ឯងមាយាអីខ្លះដាក់លោកស្រីចន រហូតបានទាំងគេ មានទាំងកូនទៀត!!!?? »

« អួយ៎ អ្នកនាងលែងខ្ញុំសិនទៅ » ថេយ៉ុងរអ៊ូឡើង ក្រោយនាងចាប់អង្រួនស្មាគេខ្លាំងៗ សឹងតែផ្លោះក.ទៅហើយ

« អ្នកនាង លែងអ្នកប្រុសថេយ៍ទៅ »

ព្រូស*

« អ្នកប្រុសថេយ៍ » មីនអាប្រញាប់រត់មកត្រកងកាយតូចយ៉ាងរហ័ស តែក៏មិនទាន់ កាយតូចត្រូវដួលដដែល

« អួយ៎ ហ្អឹកហ្អឹក »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )जहाँ कहानियाँ रहती हैं। अभी खोजें