ភាគទី៦៣ ; Hack ប្រព័ន្ធកាំមេរ៉ា!!

425 70 21
                                    

សុំទោសរាំងបាត់ទៅយូរបន្ដិចហើយ ដោយសារជាប់រៀន! សង្ឃឹមថាអ្នកនៅតែចាំសាច់រឿងមួយនេះណា៎ miss you🤟🥰!!។

កាលពីព្រេងនាយ អូស៎...ច្រឡំ ហ្ហុហិ កាលបើឮសម្ដីអាល្អិត និយាយគម្រាមយ៉ាងហំហានមុតមាំយ៉ាងនេះ!  លោកទេវតាទាំងពីរចាប់ផ្ទុះសំណើចភ្លាម ទើបហាស្រដីតបនឹងសំណួរ÷

“ហ្ហឹសហ៉ឹសៗ...មាន!! តែវិធីនោះវាអាស្រ័យនៅលើអាល្អិតឯងទៅវិញទេ!! សង្ឃឹមថាឯងអាចរកដំណោះស្រាយចំពោះរឿងនេះបាន! លារហើយអាល្អិត!! ជូនពរឱ្យឯងបានសម្រេចក្ដីបំណង!!” ស្របនឹងពាក្យសម្ដីទេវតាទាំងពីក៏បាត់ស្រមោលឈឹងឮតែសូរសំឡេងតាមរយៈខ្យល់រហូតបញ្ចប់ប្រយោគទើបលែងឮ។

“អេ៎ររ....ខ្ញុំមិនទាន់សួរអស់សំណួរទេ! ហេតុអីក៏ប្រញាប់តែទៅ!? ទេវតាម៉ាកស្អីចង់ទៅក៏ទៅចង់មកក៏មក!?? ហ្ហើយ.....តើចង់មានន័យថាមិច!? វាអាស្រ័យនៅលើខ្ញុំហ្ហែស??!” ជេរប្រទិចយ៉ាងមួម៉ៅបន្ដិច! ជីមីនដើរមកដាក់ខ្លួនអង្គុយនឹងពូកទាំងគិតឆ្ងល់នៅសម្ដីលោកទេវតាមិញនេះ។ បើគិតតាមដែលគេដឹងនូវក្នុងសាច់រឿង÷

ឯកសារក្រុមហ៊ុនបានបាត់ ក្រុមហ៊ុនលោកម្ចាស់អាន់ហ្វាដេនីជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ខាងហិរញ្ញវត្ថុ មកពីប្រាក់ចំណូលធ្លាក់ចុះជាខ្លាំង!! ក្រុមហ៊ុនក៏ចាប់ក្ស័យធន់ដោយ ទំនិញគ្រឿងអេឡិចត្រូនិចលក់មិនចេញ ហើយនៅពេលកុំព្យូទ័រមានបញ្ហាប្រព័ន្ធការពារ ស្របក្រុមហ៊ុនP.K Group ជួបបញ្ហា  រីឯក្រុមហ៊ុនខាងគូរប្រជែងក៏បញ្ចេញម៉ូកុំព្យូទ័រថ្មីដែលដូចគ្នាសឹង៩៩.៩៩% នឹងម៉ូកុំព្យូទ័រថ្មីរបស់គាត់ដែលបានដាក់បង្ហាញមុនមួយខែ!! តែស៊យជាន់ស៊យហើយ  អាចគិតថា រាសីគាត់ស្រុតចុះក៏បាន ព្រោះមនុស្សគ្រប់គ្នាគិតថាគាត់នឹងលួចCopyគំរូ  ពីក្រុមហ៊ុនដែលទើបតែបានដាក់ម៉ូកុំព្យូទ័រមួយថ្ងៃទាំងដែលគាត់បានបង្ហាញតាំងពីពេលមួយខែមុន ឯម្ចាស់ភាគហ៊ុនស្ទើរតែទាំងអស់ក៏នាំគ្នាសុំដកហ៊ុនចេញវិញភ្លាមៗទាំងមិនស្វែងរកការពិតថាគាត់បានCopyយកពីគេមែនឬក៏អត់?? ពិបាកដែរមនុស្សគិតឃើញតែពីផលប្រយោជន៍ខ្លួនឯង។

លើសពីនេះ!! ខណៈពេលគាត់កំពុងតែជួបបញ្ហាគាត់គឺ ត្រូវជាប់ការចោទប្រកាន់ពីមនុស្សគ្រប់គ្នាថាជាមនុស្សបាតសង្គម!! ពីព្រោះបានបែកធ្លាយព័ត៌មានថាគាត់នេះរកស៉ីខុសច្បាប់ដែលប៉ូលិសរកភស្ដុតាងមួយចំនួនធំឃើញតាមរយៈឯកសារដែលគាត់បានបាត់ទៅនោះ!! ដោយពួកប៉ូលិសអស់នោះមើលមិនដឹងទេថាវាជាឯកសារបន្លំ។

រឿង 🥀!!ពន្លឺស្នេហ៍ប្រលោមលោកទ្វេភព!!🥀Where stories live. Discover now