Part28:ប៉ារៀបការជាមួយអ៊ំពីកាល?

400 29 0
                                    

       Kim Galaxy group

     នៅក្នុងក្រុមហ៊ុនមួយដ៏ល្បីល្បាញជាងគេក្នុងការបង្កើតទូរស័ព្ទនិងប្រព័ន្ធ Electronic ដ៏ធំជាងគេក្នុងសកលកំពុងតែមានបុគ្គលិកនាំគ្នាចលាចលមកមើលគ្រប់គ្នាដោយសារតែភ្ញាក់ផ្អើលនូវវត្តមានអ្នកទាំងបី
 
      "អេ៎ឯងគិតថានោះជានរណាហេតុអីមានព.អ្នកប្រុសណាមជូដែល?"Gril¹ម្នាក់និយាយខ្សឹបខ្សាវពីជ្រុងម្ខាងទៀតជាមួយមិត្តនាងដែលកំពុងតែឈរមើលសកម្មភាពរបស់ណាមជីន
   
     "អ្នកណាមិនសំខាន់ទេឯងសំខាន់គេម្នាក់នោះជាប្រុសហេតុអីក៏ស្រស់ស្អាតថ្នាក់នេះ?"នាងក៏តបទៅមិត្តវិញទាងសម្លឹងមើលនាយតូខឆ្លាស់គ្នាជាមួយនាងមើលចុះខ្លួនប្រៀបមិនបានទេខាងនោះគេស្អាតណាស់ហិហិ
   
      "មែនហើយផ្ទៃមុខគ្មានស្នាមចង្កេះមួយក្ដាប់រាងរូវដៃជើងស្រឡូនៗដូចបន្លាក្រូចអាយ៍ឯងយើងធ្វើបុណ្យកើតប៉ុន្មានជាតិបានស្អាតដូចគេហិហិ"Emmaនាងហក់ទៅឱបមិត្តទាំងយំពេបមាត់ពេបក.គួអោយអាណិតមិនគួណាកើតមកមួយជាតិជាស្រីនិងគេដែលរកកន្លែងស្អាតមិនឃើញទេ
   
       "មែនហើយយើងច្រណែនណាស់ស្អាតមិនដល់គេហើយនៅគេមានសំណាងបានក្បែលោកប្រធានទៀត!"
   
        "យើងសង្ស័យថាគាត់ទាំងពីនេះប្រាកដជាមានអីពាក់ព័ន្ធនិងគ្នាហើយ"ហើយ!!!តាមពិតក្រមុំទាំងពីFan blដូចខ្ញុំដែលសោះ
     
       "Ship blដូចយើងយល់ច្បាស់ហើយឯង"នាងក្រមុំទាំងពីរញាក់ភ្នែកដាក់គ្នាទ្រើតៗផ្ដល់ជាសញ្ញាអោយគ្នាព្រោះថាពីរអ្នកនេះដៃគូដៃកង់រឿងfan blនិងតែម្ដងមកឃើញចឹងៗអីនរណាមិនអៀន
       
      "Emma Maya!ពួកឯងមិនគិតធ្វើការស្អីទេមែនទេ?"កំពុងតែអៀនខ្វេងខ្វង់ពីរអ្នកសុខៗក៏ស្រាប់ឮនរណាម្នាក់កំពុងតែគំហគហៅឈ្មោះរបស់ពួកនាង
         
      "អូហ៍ស្មាននរណាអ្នកនាងយ៉ុងទេឬ?សុំទោសខ្ញុំប្រញាប់ទៅធ្វើការហើយមិនបាននៅជ្រលក់ជាមួយសត្វទេ"នាងម៉ាយ៉ាក៏បោះសម្ដីចាក់ដោតដល់ក្រយៅខួរបស់នាងក្រមុំទើបនាងដឹកដៃមិត្តចេញពីទំនេះ
       
         "នាងឆ្គួត!!!!"នាងប្រុងនិងហក់ទៅទះហើយតែក៏ឃើញពួកនាងគ្នាដើរទៅកាន់តុធ្វើការរបស់ពួកនាងអស់ទៅ
       
        "ឯងជានរណាទៅមិនខ្វល់ទេសំខាន់បើឯងហ៊ានមកដណ្ដើមលោកគីមពីយើងយើងក៏មិនទុកដែល"នាងពោលទាំងក្ដាប់ដៃឡើងណែនព្រោះតែឈឺចិត្តនិងសកម្មភាពរបស់នាយក្រាស់បណ្ដើរគ្នាចូលមកអម្បិញមិញទៀតពេលនេះនាងមានសត្រូវស្នេហាច្បាស់ណាស់ថានាងមិនបណ្ដោយចំណីរបូតផុតពីមាត់ទេ(យី!ហ៊ើយកូនខ្ញុំជាកម្មសិទ្ធអ៊ុំឯងផ្ដាច់មុខមែនអ៊ំឯងទិញដាច់ពីកាល?)
————————————–—
         យើងងាកមកមើលក្នុង Office ឯនេះវិញណាមជុនកំពុងតែអង្គុយធ្វើការទាំងវល់ខួជាមួយនិងលោកកូនមហាក្បាលខូចជាខ្លាំង
   
      "លោកប៉ាអូនសុំទៅលេងនៅខាងក្រៅបានទេ!?"កម្លោះតូចឡើងមកអង្គុយលើភ្លូវនាមជាប៉ារំអុកទាទៅដើលេងទាំងដែលប៉ានាយកំពុងតែមមាញឹកវាយឯកសារក្នុងកំព្យូទ័
     
     "នៅក្នុងនេះហើយបន្តិចទៀតប៉ាចូលប្រជុំហើយ!"ណាមជិននិយាយជាមួយកូនធម្មតាតែភ្នែកកំពុងតែសម្លឹងអេក្រង់កុំព្យូទ័រឥតដាក់ព្រោះនាយសង្កេតឃើញថាមានអ្វីម៉្យាងខុសប្រក្រតី
       
      "ប៉ាអូនចង់នាំបងជីននីទៅលេងនៅខាងក្រៅដើរមើលទីនេះលេងសិនបានទេ?"ដោយសារតែរំអុកមិនបានក៏លើកឈ្មោះបងជីននីរបស់នាយមកអាងជាជំមួយមួយតង់ទៀត
       
       "បងថាពួកយើងនៅទីនេះល្អហើយ"ដោយសារតែនាយមិនចង់មានបញ្ហាបើបណ្ដោយមិនកើតទេរំខានឪពុកធ្វើការមិនចេញឥឡូវនិង
       
       "បងជីននីរបស់កូនទើបតែមកទីនេះបានម្ដងទេហើយអាល្អិតឯងនេះស្គាល់ផ្លូវមិនច្បាស់ទៀតប្រយ័ត្នវង្វេង"មួយឃ្លានេះអាចធ្វើអោយក្មេងខ្លះអន់ចង់ដែលថ្វីត្បិតតែធ្លាប់មកទីនេះច្រើនដងមែនតែផ្លូវនាយមិនស្គាល់សូម្បីតែមួយខ្សែរ
    
       
      "ហ៊ើយធុញណាស់!បងជីននីមកនេះមក"បន្តិចក្រោយមកនាយក៏ស្រាប់ងាកទៅហៅជីនដែលអង្គុយចុចទូរស័ព្ទមើលតាមទឹកមុខដូចជាតានតឹងណាស់មានរឿងទេដឹង?
     
       "បាទ?"នាយក៏ប្រញាប់បិទទូរស័ព្ទដើរទៅកាន់តិធ្វើការរបស់នាយក្រាសដែលមាន ណាមជូនៅអង្គុយកូនៅទីនោះ
       
       "ប៉ានិងបងឱនបន្តិចមកអូនមានរឿងចង់ប្រាប់"
       
      "អឹប...."នាយចាប់បើកភ្នែកធំៗភ្លាមៗព្រោះតែមានម្រាមដៃតូចៗក៏ចាប់រុញក្បាលអ្នកទាំងពីរធ្វើអោយបបូមាត់ប៉ះគ្នាជាថ្មីចំណែកណាមជុនវិញមិនដឹងជាមានទំនាញអ្វីទេបើគ្រាន់តែបបូមាត់ប៉ះគ្នាភ្លាមនាយក៏ចាប់ក្រសោបកញ្ចឹងក.អ្នកខាងនោះរុញអណ្ដាតសើមក្ដៅចូលលូកលុយពេញក្រអូបមាត់របស់ជីនទាំងភ្លេចគិតថាទីនេះមានក្មេងប្រុសម្នាក់ទៀតដែលជាកូនប្រុសខ្លួននោះ
         
     "អេ៎បានហើយប៉ាឆាប់ទៅប្រជុំទៅហួសម៉ោងហើយ"ឃើញមួយសន្ទុះហើយមនុស្សធំនោះដូចជាថើបគ្នាមិនខ្វល់ពីខ្លួនសោះក៏ប្រញាប់ស្រែកបង្អាក់ដេញនាមជាប៉ាចេញព្រោះនេះហួសម៉ោងប្រជុំទៅហើយ
         
       "ប៉ាទៅហើយ!"ហ៊ើយ!!ខ្មាស់កូនណាស់អ្នកអើយមិនគួណាភ្លេចខ្លួនថើបកូនគេមុខកូនប្រុសរបស់ខ្លួនចឹងសោះ
           
       "មុខឡើងក្រហមហើយបងជីននីហិហិ!"កម្លោះតូចសើចស្ញេញបានដៃបង្អាប់នាយតូចឡើងមុខក្រហមលើសដើមទម្លាប់នាយអោយតែគេបង្អាប់គឺនិយាយអីមិនចេញតែម្ដង
              
     "តោះទៅដើរចាត់ការពួកឈ្លើងជាមួយខ្ញុំ"ថាចប់នាយក៏អូសដៃនាយតូចដើរចេញពីបន្ទប់រកតែអ្នកខាងនោះនិយាយមិនទាន់

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now