Part 11:បងជីននី??

534 34 0
                                    

       យើងងាកមកចាប់អារម្មណ៍និងសាលារៀនមួយកន្លែងដែលល្បីប្រចាំទីក្រុងSeuolដែលមានគ្រប់កម្រិតថ្នាក់ចាប់ពីមតេយ្យសិក្សារហូតដល់ថ្នាក់បឋមដែលកំពុងតែមានសិស្សរត់ត្របាញ់ជើងគ្នាចូលតាមថ្នាក់រៀង ខ្លួនក៏ដូចជាមានអាណាព្យាបាលតាមជូនមកជាមួយ

       "សួស្ដីលោកគ្រូស្អាត!"សម្លេងក្មេងប្រុសតូចច្រឡឹងតែងខ្លួនយ៉ាងស្រស់បន្លឺទៅកាន់នាយតូចដែលកំពុងតែឈរចាំមុខបន្ទប់ថ្នាក់ដើម្បីចាំទទួលកូនសិស្ស

         "បាទសួស្ដីប្រុសស្អាត!ថ្ងៃនេះអូនស្អាតម្លេះហឹមជូអ៉ី?"គាត់ស្រដីរួមទាំងទាញកាយតូចមកពរជាប់ដៃលបថើបថ្ពាល់ក្រពុំជាច្រើនខ្សឺតមុខម្ដាយរបស់គេ
     
       "ចឹងលោកគ្រូថាអូនរាល់ថ្ងៃមិនស្អាតទេមែនទេ?"នាយតូចឱបដៃពេបមាត់បែទៅម្ខាងធ្វើចរឹកងក់ងអត់ខ្នាញ់មិនបាន
   
      "អា៎លោកគ្រូសុំទោសណាឆាប់ជម្រាបលាអ្នកម៉ាក់ទៅកូនឆាប់បានចូលរៀន!"នាយតូចពោលទាំងញញឹទើបបង្គាប់អោយអូនតូចអោយធ្វើតាមខ្លួន
          
          "បាទ!ជម្រាបលាអ្នកម៉ាក់!"ថាហើយនាយតូចក៏សម្រូតខ្លួនចុះពីលើដៃនាយតូចរត់សម្ដៅទៅថ្នាក់យ៉ាងលឿនបង្កជាភាពហួសចិត្តដល់នាយតូចនិងអ្នកនាងធំត្រកូលJeon
       
     "លំបាកលោកគ្រូហើយដែលត្រូវមកបង្រៀនកូនទន្សាយឆ្នាស់ដូនជាJuEiiកូនប្រុសរបស់ខ្ញុំនោះ"នាងស្រដីទៅកាន់លោកគ្រូសង្ហាដែលឈរញញឹមមើលដំណើកូនប្រុសរបស់ខ្លួននោះ
         
     "មិនអីទេអ្នកនាងអ្នកប្រុសJuEiiគាត់ពិតជាគួរអោយស្រឡាញ់ណាស់!"នាយតបទៅកាន់ស្ត្រីដែលមានអាយុប្រហែលជាស្រកគ្នាទាំងញញឹម
         
    "មិនបាច់ហៅខ្ញុំអ្នកនាងអ្វីទេហៅខ្ញុំត្រឹមជូមីធម្មតាបានហើយមើលទៅលោកគ្រូក៏អាយុបងខ្ញុំមួយឆ្នាំឬពីរឆ្នាំដែល"Jeon jumie គឺជាកូនប្រសារច្បងនៅក្នុងត្រកូលJeonដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនចាញ់ត្រកូលគីមប៉ុន្មានដែល
         
     "បាទអរគុណណាស់"នាយញញឹមផ្អែមទៅកាន់នាងបើគិតទៅស្រី្តម្នាក់នេះពិតជាគួអោយស្រឡាញ់ណាស់មិនដឹងថាភព្វសំណាងរបស់អ្នកណាទេដែលបាននាងធ្វើជាភរិយានោះ
       
      "ខ្ញុំលាសិនហើយ!បើមានពេលទំនេរចាំខ្ញុំទៅមើលលោកយាយ!"នាងថាហើយក៏ដើរបង្វែរខ្លួនទៅកាន់ឡានដែលកូនចៅចាំតម្រៀបគ្នាក្បែឡានទំនើបមួយគ្រឿង

 🌷ប៉ាប៉ាថ្មីរបស់អូន🌷Where stories live. Discover now