Season 1 Part 4: អ្នកបង និងអ្នកអូន

61 0 0
                                    

*ពេលល្ងាច
Jungkook កំពុងតែរៀបចំខ្លួនយ៉ាងសង្ហារដើម្បីទៅចូលរួមកម្មវិធីខួបកំណើតអាយុ 18 ឆ្នាំរបស់កូនស្រីមហាសេដ្ឋីម្នាក់ដែលនាងទើបតែមកពីបរទេស ហើយម៉ាក់របស់នាងគឺជាមិត្តចាស់របស់ម៉ាក់របស់ Jungkook។ ពេលរៀបចំរួចគ្រួសាររបស់ Jungkook និងអង្គរក្សក៏នាំគ្នាឡើងឡាន និងចេញដំណើរទៅ។ ពេលកំពុងនៅតាមផ្លូវ ប៉ាម៉ាក់របស់ Jungkook ក៏ឆ្លៀតណែនាំអំពីកូនស្រីមហាសេដ្ឋីនោះ និងឱ្យរូបថតទៅ Jungkook មួយចំនួនផងដែរ ព្រោះអ្នកទាំងពីរមិនដែលស្គាល់គ្នានោះទេ។
Jk dad: ប៉ាគិតថា បើកូនបានជួបនាងហើយ កូននឹងធ្លាក់ក្នុងអន្លង់ស្នេហ៍នាងភ្លាមៗតែម្តង! ដូចជាគ្រាដំបូងដែលប៉ាបានជួបម៉ាក់របស់កូនអញ្ចឹង!
Jk mom: បងនេះ!! (អៀនជាខ្លាំង)
Jungkook: ខ្ញុំមិនចាប់អារម្មណ៍ទេ!
Jk dad: ហេតុអីទៅ? ក្រែងកូនចូលចិត្តស្រីក្មេងៗស្អាតៗមិនអញ្ចឹងហេស?
Jungkook: នាងស្អាតមែន ប៉ុន្តែ....លោកប៉ាមើលចុះ!! នេះមនុស្សស្រីប្រភេទអីទៅ? ជើងខ្លី Makeup ក្រាស់ៗ ដើមទ្រូងដូចវះកាត់អញ្ចឹង!!
Jk mom: នែ៎!!! ម៉េចក៏ថាឱ្យនាងអញ្ចឹង? (ស្រែក)
Jungkook: វាជាការពិត!! អាយុទើបតែ 18 ឆ្នាំគឺមិនទាន់ឈប់លូតលាស់នោះទេ!! តែនាងបែជាវះកាត់ដើមទ្រូងទៅវិញ!!
Jk mom: បានហើយ!!! ធ្វើខ្លួនឱ្យថ្លៃថ្នូរបន្តិចទៅបានទេ?
Jk dad: អូនសម្លាញ់!! កុំខឹងនឹងកូនអី!!
មួយសន្ទុះក្រោយមក គ្រួសារត្រកូល Jeon ក៏មកដល់ភូមិគ្រឹះដ៏ធំស្គឹមស្គៃរបស់គ្រួសារមហាសេដ្ឋីត្រកូល Kwang និងមានអ្នកបម្រើជាច្រើនមកទទួលចូលទៅក្នុងកម្មវិធី ដែលបានរៀបចំយ៉ាងស្រស់ស្អាតដូចជាពិធីរៀបអាពាហ៍ពិពាហ៍អញ្ចឹង។

លោកប៉ាមើលចុះ!! នេះមនុស្សស្រីប្រភេទអីទៅ? ជើងខ្លី Makeup ក្រាស់ៗ ដើមទ្រូងដូចវះកាត់អញ្ចឹង!!Jk mom: នែ៎!!! ម៉េចក៏ថាឱ្យនាងអញ្ចឹង? (ស្រែក)Jungkook: វាជាការពិត!! អាយុទើបតែ 18 ឆ្នាំគឺមិនទាន់ឈប់លូតលាស់នោះទេ!! តែនាងបែជាវះកាត់ដើមទ្រូងទៅវិញ!! Jk mom: បានហើយ!!...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Jungkook រៀបនឹងដើរសំដៅទៅតុអាហារទៅហើយក៏ស្រាប់តែក្រឡេកឃើញស្រីស្អាតជើងខ្លីម្នាក់ដែលនាងពាក់រ៉ូបខ្លីពណ៌សដូចជាកូនក្រមុំអញ្ចឹងកំពុងតែដើរសំដៅមករកគេ។ ឃើញភ្លាម គេក៏បានដឹងថានាងគឺជាម្ចាស់ខួបកំណើតរួចគេក៏ដើរទៅរកម៉ាក់របស់គេវិញ ដែលគាត់កំពុងតែឈរជជែកគ្នាជាមួយនឹងលោកស្រី Kwang ដែលជាមិត្តចាស់របស់គាត់។
Jk mom: Ohh!! Jungkook!! តើកូនទើបតែមកពីណា?
Jungkook: ខ្ញុំទើបតែមកពីបន្ទប់ទឹក!
Jk mom: អ្នកបង!! នេះគឺ Jeon Jungkook!! ជាកូនប្រុសតែម្នាក់របស់នាងខ្ញុំ!! កូន!! នេះគឺលោកស្រី Kwang ជាមិត្តជំនាន់វិទ្យាល័យរបស់ម៉ាក់!!
Jungkook: សួស្តីបាទ!!
Mrs. Kwang: ចា៎សួស្តី!! កូនប្រុសរបស់អ្នកអូនពិតជាសង្ហារខ្លាំងណាស់!!
Jk mom: អរគុណហើយអ្នកបង!
និយាយគ្នាបានមួយសន្ទុះ ស្រីស្អាតជើងខ្លីក៏បានមកដល់ ដែលនាងមានឈ្មោះថា Kwang Sunmi ជាកូនស្រីតែម្នាក់គត់របស់គ្រួសារមហាសេដ្ឋីត្រកូល Kwang។
Sunmi: អ្នកម៉ាក់!!
Mrs. Kwang: មកហើយហេស? អ្នកអូន!! នេះគឺ Sunmi ជាកូនស្រីរបស់ខ្ញុំ!!
Sunmi: សួស្តីអ្នកមីង!
Jk mom: សួស្តី!! ...នែ៎!! (កេះដៃរបស់ Jungkook)
Jungkook: សួស្តី! (និយាយទាំងមិនពេញចិត្ត)
Sunmi: លោកគឺ...!
Jungkook: Jungkook!
Sunmi: រីករាយដែលបានស្គាល់! ...អឺ...អញ្ចឹង..សូមអញ្ជើញអ្នកមីង និង..បង Jungkook ទៅទទួលទានអាហារពេលល្ងាចជាមួយគ្នា!
និយាយរួចគ្រប់គ្នាក៏នាំគ្នាដើរសំដៅទៅតុអាហារ។ ពេលទៅដល់ក៏បានឃើញថាប៉ារបស់ Jungkook និងប៉ារបស់ Sunmi កំពុងតែអង្គុយផឹកស្រានិយាយគ្នាលេងយ៉ាងសប្បាយរីករាយ។ មួយសន្ទុះក្រោយមក អ្នកបម្រើក៏បានលើកអាហារមកជាច្រើន។ គ្រប់គ្នាក៏នាំគ្នាញុំាអាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសារ។ Sunmi ដែលកំពុងតែអង្គុយក្បែរ Jungkook នោះ នាងមិនសូវញុំានោះទេ ប៉ុន្តែនាងបែរជាយកចិត្តទុកដាក់ទៅលើ Jungkook ជាខ្លាំង ដែលធ្វើឱ្យគេធុញទ្រាន់នឹងនាងជាខ្លាំង  ប៉ុន្តែគេមិនអាចធ្វើអីបាននោះទេ។
Sunmi: ញុំាឱ្យច្រើនៗទៅ! វាល្អសម្រាប់សុខភាពខ្លាំងណាស់! (នាងក៏ចាប់អាហារដែលមានការ៉ុតឱ្យ Jungkook)
Jungkook: អរគុណហើយ! តែខ្ញុំមិនចូលចិត្តការ៉ុតនោះទេ! (និយាយរួចគេក៏យកការ៉ុតដាក់នៅកៀនចាន)
Sunmi: ...អ៎!!...សុំទោសផង! ...បើអញ្ចឹង..សាកញុំាមួយនេះវិញល្អទេ?
នាងរៀបនឹងចាប់អាហារមួយនោះទៅហើយ តែ Jungkook ក៏ទម្លាក់សម និងកាំបិតចុះ ដែលបញ្ជាក់ថាគេឈប់ញុំាហើយ។
Jungkook: ខ្ញុំឆ្អែតហើយ! អរគុណអ្នកនាងច្រើនហើយ!
បន្តិចក្រោយមក នំ Cake ក៏បានមកដល់ គ្រប់គ្នាក៏នាំគ្នាច្រៀងអបអរសាទរថ្ងៃខួបកំណើតអាយុ 18 របស់នាងផងដែរ។ ពេលច្រៀងចប់ Sunmi ក៏ផ្លុំទៀន ហើយម៉ាក់របស់ Jungkook ក៏បានហុចប្រអប់ខ្សែកពេជ្យមួយឱ្យទៅ Jungkook។

សង្គមជាន់ខ្ពស់ Season 1 (18+)Where stories live. Discover now