Ep 3 + 4

176 32 8
                                    

បន្ទប់ប្រជុំ

ក្នុងសាលប្រជុំពេញដោយពួកមន្ត្រី មេទ័ព្យ អាម៉ាត នាយមុឺន និងស្ដេច.....
«ពេលនេះសង្គ្រាមកំពុងតែចូលមកកៀកប្រទេសមេនទេនហើយក្រាបទូល តើពួកយើងគួរតែរៀបចំរបៀបណាទៅ»ជុងស៊ុងក្រោយពីដាក់ព្រះរាជបុត្រក្នុងដំណាក់រៀបរោយហើយក៏ឈាងចូលមកដំណាក់ប្រជុំជាបន្ទាន់តែម្ដង
«មិនអីទេយើងដឹងថាវានឹងមកដល់ឆាប់ៗនេះយើងបានរៀបចំផែនការរួចអស់ហើយ»សម្លេងគ្រលរធំពេញដោយអំណាចបន្លឺឡើងក្រោយពីក្រេបទឹកតែបានបន្តិច
«ចុះព្រះរាជបុត្រតូចនោះក្រាបទូល»
«យើងចង់បញ្ជូនគេទៅប្រទេសកម្ពុជាទៅបន្លំខ្លួនជាប្រជាជនខ្មែរ រស់នៅទីនោះគឺសុវត្ថិភាពបំផុតហើយ»
«នៅជាមួយប្រជារាស្ត្រធម្មតា? ទ្រង់មេចនឹងអាចរស់នៅបានទៅ»
«ជឿយើងទៅ ការពិតជេយ៉ុនក៏ជាមនុស្សសម្របខ្លួនណាស់ដែរ បើគេមានចិត្តចង់គិតយល់ដឹង ហើយជួបកាលៈទេសៈបែបនេះទៀតនោះ»
«ទ្រង់ចង់យកទៅផ្ញើរផ្ទះលោកមេទ័ព្យសុវណ្ណមេនទេ?»
«ពិតមេនហើយ យើងស្គាល់គេច្បាស់ណាស់ បន្ទាប់ពីលោកមានតែគេទេដែលយើងទុកចិត្តបំផុត»
«បាទ ចាំខ្ញុំម្ចាស់រៀបចំចាត់ចែង»
«ហើយមួយទៀតកោសហៅទ័ព្យទាហានដែលស្ថិតនៅក្នុងប្រទេសអាណានិគមរបស់យើងទាំងឡាយ ហោចណាស់កុំអោយក្រោមបីមុឺននាក់ រឿងទាំងអស់យើងទុកចិត្តលើអែងហើយ លោកមេទ័ព្យជុងស៊ុង»ព្រះអង្គមានបន្ទូលយ៉ាងមុឺងម៉ាត់ស្របនិងក្រសែរភ្នែកក៏ងាកសម្លឹងទៅមនុស្សផ្សេងទៀត ក៏ដូចជានាយមុឺន មន្ត្រីផ្សេងៗដែលស្ថិតក្នុងសាលនោះ
«បាទ ទុកចិត្តលើទូលបង្គំចុះ...

Skip
ផ្ទៃសមុទ្រធំល្វឹងល្វើយ រលកបក់រំភើយៗ បង្កជាសម្លេងរណ្ដំនៅតាមផ្ទៃកោះ ចម្រុះនិងវាយោរកំពុងតែបោះពួយ អាកាសធាតុថ្ងៃនេះត្រជាក់ត្រជុំល្អ នាំចិន្តាអ្នកនេសាទនានានៅតាមដងកោះអោយមានអារម្មណ៍ស្រស់ត្រកាល ព្រះអាទិត្យពន្លិចខ្លួនបាត់បន្តិចម្ដងៗចោលពន្លឺក្រហមព្រាលៗនៅលើផ្ទៃសមុទ្របន្ថែមនូវសម្រស់ទេសភាពមួយតង់ទៀត កាលបើជិតចូលព្រលប់ហើយ ទើបលិចមុខកម្លោះនេសាទវ័យម្ភៃក្រាស់មកដល់ផ្ទះ ផ្ទះដែលធ្វើអំពីបន្ទះរនាបនៅផ្នែកក្ដារ អែជញ្ជាំងនិងផ្នែកផ្សេងទៀតសង់ឡើងពីបន្ទះឈើប្រណិត បើនិយាយពីសម័យនេះត្រឹមមានផ្ទះឈើគេហៅថាអ្នកមានស្ដុកស្ដម្ភទៅហើយដ្បិតអីផ្ទះអ្នកភូមិលើកោះនេះភាគច្រើនជាផ្ទះឫស្សីបញ្ឈរខ្លួនជាជួរៗបង្កើតជាភូមិតូចមួយនៅលើកោះនេះ កាលបើគេបានរំឭកពីកោះនេះហើយនោះ ច្បាស់ជាមិនអាចបំភ្លេចនូវទិដ្ឋភាពស្រស់ត្រកាលជាអណេកនៅកោះតូចមួយនេះបានឡើយ ។
«ចេញដំណើរទៅព្រឹកស្អែកមិនគិតថាលឿនពេកទេហេស ពុកវា »មីងសាននិយាយទៅកាន់អ៊ំសុវណ្ណដែលមាននាមជាមេទ័ព្យនៃប្រទេសខ្មែរនេះដោយសេចក្ដីព្រួយបារម្ភ
«ទម្រាំតែទៅដល់ជិតមួយអាទិត្យអែណោះ ហើយបងត្រូវចេញទៅកោសហៅកូនទាហានទៀត វាជាពេលវេលាគួរសមណាស់ហើយ»អ៊ំសុវណ្ណតបជាមួយនិងហេតុផលសមរម្យយកមកពន្យល់អ្នកដែលជាភរិយាដែលខ្លួនកំពុងសន្ទនាជាមួយនេះ
«មានរឿងអីនឹងពុក ហើយពុករៀបបង្វិចឡើងទៅបន្ទាយទៀតហើយហេស»ប្រុសកម្លោះឈានជំហ៊ានឡើងលើផ្ទះឈើព្រមនិងសកម្មភាពទម្លាក់មោងក៏ដូចជាសន្ទូចផ្សេងៗដាក់គៀនទ្វារសឹមចូលខ្លួនទៅអង្គុយនិងសួរអ្នកជាឪពុកយ៉ាងសមសួន
«ទេ សុងហ៊ុនពិភពលោកជិតកើតមានសង្គ្រាមលោកទៀតហើយ ហើយយើងជាប្រទេសដែលស្ថិតក្រោមអាណានិគមគេបែបនេះគេកំពុងកោសហៅទៅចូលរួមសឹកសង្គ្រាម»អ៊ំសុវណ្ណតបប្រាប់កូនប្រុសក៏ដូចជាភរិយា
«មានន័យថាពុកទៅប្រទេសបារាំង? នេះមិនគិតថាទាន់ហន់ពេកទេហេស?»
_______
«ទៅប្រទេសបារាំង?...គួរអោយចាប់អារម្មណ៍ណាស់​ ប្រទេសក្នុងក្ដីស្រមៃរបស់ខ្ញុំ»ក្មេងប្រុសជំទង់ម្នាក់កំពុងតែលបៗគៀនសសរផ្ទះខាងក្រោម អាល្អិតឈរលួចស្ដាប់យ៉ាងស្ងៀមស្ងាត់ ដំបូងគេមិនបានចាប់អារម្មណ៍អ្នកខាងលើផ្ទះនិយាយអំពីអ្វីទេតែដល់លឺថាមានអ្នកទៅបារាំងគេក៏មានក្ដីស្រមៃចង់ទៅឃើញទឹកដីនគរដ៏ឆើតឆាយនោះដែរ អាល្អិតចិត្តធំស្រាប់អរភេីតក្នុងចិត្តហាក់មានចង្កៀងបំភ្លឺក្ដីសង្ឃឹម​  ក្មេងតូចត្រឹមកាន់ចានបង្អែមបំណងយកមកអោយម្ដាយចិញ្ចឹមតាមបញ្ជារបស់ចាស់ទុំនៅមើលថែក្មេងកំព្រានៅមណ្ឌលនោះ ហើយគេក៏ជាក្មេងកំព្រារស់នៅក្នុងមណ្ឌលនោះតាំងពីតូចរហូតដល់ដឹងក្ដីម្នាក់ដែរដែលមានមីងសានដាក់ឈ្មោះអោយថា ជុងវ៉ុន ជាក្មេងអាយុ17ឆ្នាំពោលត្រឹមជាក្មេងជំទង់ដែលប្រុងនឹងគ្រប់អាយុ អាល្អិតគ្រាន់តែលឺបែបនេះអរផឺតតែបន្ទាប់មកក៏សម្ដែងរឹកធម្មតាសឹមយកបង្អែមទៅជូនអ្នកខាងលើផ្ទះ។
ជាតិជាមេទ័ព្យជាបង្គោលសរសរប្រទេសជាមេដឹកនាំទ័ព្យទាហានទាំងអស់អោយរមែងយកជ័យជម្នះ អោយក្លាហាន ខ្លាំងពូកែជានិច្ចក្នុងសម័យសម្បូរសឹកសង្គ្រាមនេះ បើសិនជាមេទ័ព្យគ្មានសេចក្ដីមោះមត់ហានក្លាទេនោះ មុខជាប្រទេសត្រូវរលាយខ្ទិចខ្ទីជាមិនខាន ។ ចម្លែកណាស់គ្រួសារមួយនេះប្រកបរបរដោយឡែកពីគ្នាស្ទើរទាំងស្រុង ដោយម្ដាយជាអ្នកចិញ្ចឹមមើលថែក្មេងៗដែលកំព្រាមេបានៅអែមណ្ឌលក្បែរផ្ទះដោយបន្សល់ទុកមកពីដូនតា អែលោកសុវណ្ណជាឪពុកជាមេទ័ព្យដំណាងទាហានទូទាំងប្រទេស ចំណែកប្រុសកម្លោះដែលជាកូនមានសព្វនាមសុងហ៊ុនត្រឹមជាអ្នកនេសាទនៅតាមសមុទ្រកោះអាចថាដោយសារវាជាមុខរបរចំណង់ចំណូលចិត្តរបស់នាយក៏ថាបាន។
________
«អឺហើយនៅមានរឿងមួយទៀត ស្ដេចប្រទេសបារាំងចង់ផ្ញើរបុត្រារបស់ទ្រង់មួយអង្គទុកនៅទីនេះ អោយរស់នៅប្រើជីវិតសាមញ្ញនៅទីនេះ»
«ហាស នេះមេចនឹងអាចទៅ គេជារាជបុត្រនៃអាណាចក្របារាំងទាំងមូលមេចនឹងអាចរស់នៅទីកន្លែងសាមញ្ញកំបុិកកំប៉ុកបែបនេះបានទៅ»
«តែទ្រង់បានផ្ដាំផ្ញើរមករួចហើយ ណាមួយគាត់ក៏ទុកចិត្តនឹងពួកយើងណាស់យ៉ាងណាកុំធ្វើអោយទ្រង់ខកចិត្តអី»
«តែខ្ញុំគ្រាន់តែមិនយល់ហេតុអីមិនអោយរស់នៅក្នុងវាំងឬយកទៅផ្ញើរនឹងព្រះអង្គនគរយើងទៅ»
«អែងស្គាល់ពាក្យថាបន្លំខ្លួនជាប្រជារាស្ត្រទេ យ៉ាងណាយើងសង្ឃឹមថាអែងនឹងមើលថែទាំទ្រង់អោយបានល្អបំផុត»
«បាទ»

༄ជំនោរខ្យល់តម្កល់ស្នេហ៍༄{slow updates}Where stories live. Discover now