✨My អង្គរក្សមិត្ត❤️🌻 Vmin

1.3K 53 0
                                    

Short novel ( Vmin )

______________

នៅសកលវិទ្យាល័យកណ្ដាលទីក្រុងសេអ៊ូលដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងអ្នកណាមិនល្បីទៅនូវកេរ្តិ៍ឈ្មោះរបស់សាលាមួយនេះ ដែលនិស្សិតទៅរៀននៅសាលាមួយនេះភាគច្រើននោះគឺសុទ្ធតែជានិស្សិតអភិជនទាំងអស់នឹងហើយក៏មាននិស្សិតខ្លះទៀតក៏មានការងារក្រៅម៉ោងធ្វើដើម្បីយកលុយមករៀនព្រោះជីវភាពខ្វះខាត....

កុំអោយឆ្ងាយសាច់រឿងពេកយើងចូលមកដល់សាច់រឿងតែម្ដងដោយផ្ដើមរឿងគឺនៅក្នុងសកលវិទ្យាល័យនេះតែម្ដងគឺបានបង្ហាញអោយយើងបានឃើញនូវនិស្សិតពីរនាក់ដែលកំពុងដើរជជែកគ្នានោះ.....

"ថេយ៌ឯងសាកជួយគិតយើងតិចមើល តើរូបរាងយើងពិននឹងអាក្រក់ដែរទេ!!?"ជីមីន

"នឹកឃើញយ៉ាងមិចទើបមកសួរបែបនេះឬមាននរណមកថាអោយទៀតហើយ..ប្រាប់យើងមកថានរណាហ៊ានមកថាអោយឯង!!"ថេយ៉ុង

"អេ៎ ឈប់ៗយើងគ្រាន់តែមានអារម្មណ៍ឡើងមកដោយខ្លួនឯងទេរាល់ថ្ងៃនេះយើងចេះតែមានអារម្មណ៍ថាយើងមិនស្អាតដូចគេសោះ ទាំងទាប ទាំងមុខមិនស្អាត ស្បែកវិញក៏ស្រអាប់មិនស!!"ជីមីន

"ឈប់គិតបែបនឹងទៀតទៅ គ្រប់គ្នាគឺសុត្ធតែស្អាតគ្រាន់តែថាស្អាតដោយរបៀបពួកគេប៉ុណ្ណោះ លើកក្រោយណាឈប់គិតបែបនឹងទៀត!!"ថេយ៉ុង

"អា៎ៗ ឈប់ហើយលូវពួកយើងទៅញាំអីសិនទៅ!!"ជីមីននិយាយហើយក៏អូសដៃថេយ៉ុងដើរទៅកង់ទីនបាត់រកតែថេយ៌ប្រកែកមិនទាន់

"គ្រូមិនរៀនចេះទៅញាំនៅក្រៅទៅអត់ទេ!!"ថេយ៉ុងរអ៊ូរតិចទាំងមុខស្អុយ

"ញាំនៅសាលានេះហើយល្អយើងមិនចង់ចេញទៅញាំនៅហាងទេព្រោះថាបើយើងចេញទៅច្បាស់ជាមានរឿងមិនខាន!!"ជិមីន

"ហេតុអី??"ថេយ៉ុង

"ក៏ ក៏មកពីយើងញាំអាក្រក់មើលនឹងណាបើទៅញាំនៅហាងច្បាស់ជាខ្មាស់គេស្លាប់ហើយ!!"ជីមីន មុននេះភ្លាត់មាត់ទើបរហ័សរកលេសផ្សេងមកនិយាយគេនេះហីដែលញាំអាក្រក់មើលនោះគេជាមនុស្សអនាម័យបំផុតហើយបើថាអោយញាំអីអាក្រក់មើលនឹងគឺលេសព្រោះហេតុផលផ្សេងទេ

🔞 Short novel 🔥 BL Where stories live. Discover now