✨ប្រពន្ធតែឈ្មោះ✨

1.7K 87 12
                                    

1/1 short novel /////// yoonmin
___________________

ផ្ដើមរឿងបង្ហាញអោយឃើញនៅគ្រួសារតូចមួយដែលមាប្ដីប្រពន្ធតែពុំទាន់មានកូននោះទេដោយសារតែពួកគេរស់នៅមិនចុះសម្រុងនឹងគ្នានេះតែបើកភ្នែកពីគេងឃើញមុខគ្នាក៏ឈ្លោះទៅហើយអោយរស់នៅចុះសម្រុងយ៉ាងមិចនឹងបានទៅ...ណាមួយអាពាហ៍ពិពាហ៍របស់ពួកគេគឺកើតឡើងដោយការផ្សំផ្គុំរបស់ចាស់មិនមែនចិត្តនឹងចិត្តណា។

បើជីវិតគូរបស់ពួកគេអាក្រក់បែបនេះហេតុអីមិនលែងលះគ្នាទៅ????? ចំពោះរឿងនេះដៃគូម្ខាងក៏បាននិយាយដែរតែម្ខាងទៀតមិនយល់ព្រមព្រោះអី???? ព្រោះស្រឡាញ់នឹងហើយ...ការដែលយើងស្រគាញ់គេតែម្ខាងទ្រាំទ្រគេគ្រប់រឿងវាមិនមែនជាការល្អនោះទេតែថាគេម្នាក់នោះព្យាយាមណាស់ព្យាយាមយកចិត្តអ្នកជាស្វាមីទ្រាំទ្រគ្រប់រឿងមិនថានាយខឹងស្អប់ពិនណាទេគេហាក់មិនរៀងចាលសោះផ្ទុយទៅវិញគេបែរជាទ្រាំស្ដាប់ពាក្យពេចន៍មិនល្អរបស់នាយមកលើគេសឹងរាល់ថ្ងៃទៅវិញ..........

" អុស៎..យូនមកវិញហើយមែនទេ??" ជីមីនក៏និយាយឡើងពេលឃើញអ្នកជាស្វាមីបានដើរចូលមកក្នុងផ្ទះ

" ខ្វាក់ហេស៎!!" យូនហ្គីនាយនិយាយហើយក៏បានដើរឡើងទៅជាន់លើបាត់ទៅ រាល់ថ្ងៃនេះណានាយសែនធុញនឹងប្រពន្ធមយុខស្មឺកៗមួយនេះខ្លាំងណាស់នាយចង់តែលែងលះអោយបាត់ទេតែប្រពន្ធគេនៀកមិនព្រមសោះ

" អឹក៎...អត់ឈឺ!!" ជីមីននិយាយឡើងទាំងញាក់ស្មារបន្តិចមើលទៅគេហាក់មិនឈឺក្បាលនឹងសម្ដីរបស់នាយសោះ

" ទៅរៀបបាយវិញ!!" ជីមីននិយាយហើយក៏បានដើរទៅរៀបបាយដាក់តុកដើម្បីអោយប្ដីរបស់គេញាំដោយនៅលើតុកនោះមានអារហារដែលនាយចូលចិត្តច្រើនមុខណាស់

ក្រោយយូនហ្គីនាយបានសម្អាតខ្លួនរួចរាល់ហើយក៏បានស្លៀកពាក់រួចអង្គុយធ្វើការនៅក្នុងបន្ទប់នាយមិនចង់ចុះទៅក្រោមសោះឡើយព្រោះតែមិនចង់ឃើញមុខប្រពន្ធដែលគួរអោយធុញម្នាក់នោះ.....

" ក្រាក៎!!!!!"

" យូនបងចុះទៅញបាយសិនទៅអូនរៀបចំអោយបងរួចរាល់ហើយ!!" ជីមីន

" យើងមិនឃ្លាន!!" យូនហ្គីនាយឆ្លើយទាំងភ្នែកមុនដកចេញពីឯកសាររបស់នាយសោះឡើយ..របៀបថាឆ្លើយតែម្នាក់ទេតែអារម្មណ៍របស់ផ្ដោតលើតែការងារហាក់មិនខ្វល់នឹងវត្តមានរបស់ជីមីនសោះ

🔞 Short novel 🔥 BL Where stories live. Discover now