១២៩

333 9 0
                                    

#ប៉ាចុង

   ១២៩/

      «ឆ្លើយនិងសំណួររបស់ខ្ញុំឥឡូវនេះមក ថាហេតុអីក៏ហៅវាថាបង?»
នាយខឹងណាស់ ខណ:ពេលដែរឮនាងហៅកម្លោះយ៉ុនថាបងពេញៗមាត់បែបនេះនោះ ចិត្តចាប់ផ្តើមក្ដៅក្រហាយអន្ទះអន្ទែង ចង់បានចម្លើយនេះចេញពីបបូរមាត់តូចច្រមិចរបស់នាងតូចដែរអង្គុយសម្លឹងមើលមុខមាំរបស់ឪពុកចុងទាំង ឈឺផ្សា។
«ខ្ញុំហៅបងយ៉ុនព្រោះបងយ៉ុន ជាស្វាមីរបស់ខ្ញុំទោះខ្ញុំជាមួយបងយ៉ុនរៀបការមិនបានពេញលេញក៏ដោយតែពួកខ្ញុំជាប្ដីប្រពន្ធហើយ ម្យ៉ាងទៀតប្រពន្ធត្រូវតែហៅស្វាមីថាបង ឬក៏លោកប្ដី ច្បាស់ទេប៉ុណ្ណឹង?
តែពូក៏មិនល្ងង់និងរឿងប៉ុណ្ណេះដែរត្រូវទេ?ព្រោះពូក៏មានប្រពន្ធ ប្រពន្ធរបស់ពូក៏ហៅពូថាបង ដូចខ្ញុំហៅបងយ៉ុនអញ្ចឹងដែរ»

«យើងហាមឯងហៅអាយ៉ុនថាបង ព្រោះយើងជាប្ដីរបស់ឯង»
(ចង់ឲ្យគេហៅថាបងដែរមែន?😂)
«ខ្ញុំមិនមែនប្រពន្ធពូទេ ខ្ញុំមិនបានរៀបការ ហើយក៏មិនបានចុះ អេតាសីុវិលជាប្រពន្ធពូឡើយ ពូគ្មានសិទ្ធិហាមខ្ញុំទេ»
«យើងមានសិទ្ធ ព្រោះយើងជាប៉ាចុងជាប្ដីរបស់ឯង»
«ពូប្រកាស់ ប្រាប់គេឲ្យដឹងទៅថាខ្ញុំជាប្រពន្ធជាកូនចុងរបស់ពូ ហ៊ានទេពូហ៊ាន អ៊ុប!!»

  ~ផ្អែមណាស់បបូរមាត់និង។ នាយគ្មានពាក្យអីត្រូវនិយាយទេ ដូចដែររាងតូចសួរនេះហើយ បើថានាងជាប្រពន្ធមែនម្ដេចមិនប្រកាស់ប្រាប់គេទៅ ចាំបាច់មកស្រែកក្ដែងៗដាក់នាងដឹងឮតែពីរនាក់ធ្វើអី?

«ឯងគិតថាយើងមិនហ៊ានមែនទេ? នីខេល៍យើងគ្រប់គ្រងទាំងខ្លួនប្រាណទាំងបេះដូងរបស់ឯងបានរឿងអីត្រឹមតែប្រកាស់ប្រាប់គេប៉ុណ្ណេះមិនបាននោះ ឆ្លើយប្រាប់យើងមកថាឯងចង់ បានមុខមាត់ខ្ពង់ខ្ពស់
ប៉ុណ្ណា?កប់ពពកល្អទេ?»

នាយដកបបូរមាត់ពីការថើបហើយ ក៏បោះសំណួរសួររាងតូចទាំងក្រលាស់អណ្ដាតលិទ្ធបបូរមាត់ដូចព្រាននារី តែរាងតូចនីមិនបានតបឃ្លោងឃ្លាទៅកាន់នាយវិញនោះទេ ព្រោះតែនាងគិតថានាយនេះឌឺហើយថែមទាំងផ្ចាញ់ឲ្យនាងវិញទៀត។

«ខ្ញុំហត់នឿយហើយ ពូចង់ឈ្នះក៏យកចុះខ្ញុំគ្មានកម្លាំងគ្មានកំហែង រិទ្ធតែគ្មានសិទ្ធនិយាយតបតទៅកាន់ពូ»
   រាងតូចនិយាយ ទាំងក្រោកដៃច្រត់មាត់អាងដើម្បីក្រោកចេញពីទឹក រាងខ្ពស់ស្រឡះក៏លើកនាងមកដាក់នៅនិងមុខ រួចនាយក៏ទាញកន្សែងចូលមកងូតទឹកម្ដង។

🍂ប៉ាចុង🍂Where stories live. Discover now