🥀កែវភ្នែក ចន ជុងហ្គុក🥀ភាគទី៨

4.9K 321 0
                                    


ផាច់!
«គ្រូណាបង្រៀនបូកលេខ?»
«រៀនខ្លួនឯងហិហិ»

ថេយ៉ុង សើចស្ញេញប្រាប់គេថារៀនខ្លួនឯង ព្រោះវាជា
ការពិត ខ្លួនពិតជារៀនបូកលេខដោយខ្លួនឯងមែន គ្មានគ្រូណាបង្ហាត់ទេ។

ដៃទន់ស្រឡូនដូចបន្លាក្រូច ស្ទាបអង្អែលសាច់គូទខ្លួនឯងតិចៗ តែមិនហ៊ានធ្វើមុខស្អុយទេ ខ្លាចគេមិនឲ្យលុយ មានតែប្រឹងញញឹមទាំងមិនសម ខណៈនោះ
ជុងហ្គុក ក៏បន្លឺឡើងទាំងហួសចិត្ត៖

«ពូកែបូកលេខអ៊ីចឹង ឈប់រៀនហើយទៅធ្វើសំណង់វិញទៅបានសមនឹងសមត្ថភាពជាង»គេនិយាយឌឺដងក្មេងលើភ្លៅ ស្របដៃទាញលុយមករាប់ថែម ព្រោះតែអ្នកខ្លះបូកលុយបំផ្លើស។








«បើធ្វើ លុះត្រាតែលោកជាមេជាង ហើយខ្ញុំជាកម្មករ»
គ្រាន់តែគិតក៏សប្បាយចិត្តដែរ សាកស្រមៃទៅមើល
បើសិនជាធ្វើកម្មករ ហើយ ជុងហ្គុក ជាមេជាង ច្បាស់
ណាស់ ថេយ៉ុង នឹងបើកលុយមុនរាល់ខែ ទោះធ្វើការ
ឫមិនធ្វើ ក៏ដឹងតែបានលុយ ម៉្យាងវិញទៀតអាចបូក
លុយលើសបានយ៉ាងងាយ។

«ទៅធ្វើឥឡូវល្អទេ?»
«ហូ៎៎យ!គេថាលេងសោះហ៎ា»

ថេយ៉ុង ប្រកែកញាប់មាត់ ពេល ជុងហ្គុក បបួលទៅ
ធ្វើសំណង់។គ្រាន់តែនិយាយបញ្ជួសលេងៗសោះ បបួលឯងទៅធ្វើមែនទែន យីិ!អីក៏ម៉េសៗ។

«ហឹិុះ!នេះលុយ»គេសើចចុងមាត់បន្ដិច ទើបទាញដៃ
តូចល្អិត មកជិត ហើយយកលុយដាក់ពីលើ។គ្រាន់តែ
លុយដល់ដៃភ្លាម ថេយ៉ុង ញញឹមចង់ហែកថ្ពាល់ ទៅហើយ រយចប្រើប្រអប់ដៃក្ដាប់លុយឡើងណែន រួចលាដាក់លើដើមភ្លៅ ហើយរាប់។










«ម៉េចក៏...?ហើុយ មិនអាចទេ»រាប់ចុះរាប់ឡើងមួយ
ស្របក់ តែលុយនៅតែមិនគ្រប់ដដែល ដោយមិនអស់
ចិត្ត រាងល្អិត ក៏យកលុយមករាប់ម្ដងទៀត ហើយចុង
ក្រោយនៅតែមិនគ្រប់ចំនួន។

ជុងហ្គុក មិនមាត់កអ្វីទាំងអស់ ក្រៅគេសើចញឹមៗ សម្លឹងមើលប្រតិកម្មអ្នកដែលរាប់លុយសារចុះសារ
ឡើងជាច្រើនដង ហើយធ្វើមុខចង់យំបន្តិច ភ័យអរ
បន្ដិច ក្រោយពេលឃើញថាលុយមិនគ្រប់ សកម្មភាពនេះ ធ្វើឲ្យអ្នកកំលោះមុខមាំ ទប់សំណើចឡើងចង់
ស្ទះខ្យល់។

កែវភ្នែក ចន ជុងហ្គុក(ចប់)Where stories live. Discover now