✨ Special Episode ✨

593 53 4
                                    


   វគ្គនេះសាច់រឿងបានឲ្យយើងឃើញថាស៊ុននូកំពុងតែរត់ប្រលែងលេងយ៉ាងសប្បាយរីករាយនិងសើចក្អាកក្អាយជាមួយនឹងក្មេងប្រុសម្នាក់នៅឯវាលសួនច្បារដ៏ធំដែលនៅខាងក្រោយផ្ទះរបស់គេ។

"កុំរត់លឿនប្រយ័ត្តដួលណា"ស៊ុននូ

"អត់ទេៗ ឆាប់ដេញចាប់អូនមក"

"លី ដុងអ៊ុល! កូនឈប់រត់ទៅប៉ាហត់ហើយ"ស៊ុននូ ឈប់រត់បន្តទៀតទម្លាក់ខ្លួនអង្គុយចុះលើស្មៅដកដង្ហើមវែងៗ

"ប៉ាតូច!"ដុងអ៊ុល ក្រោយពីឃើញប៉ារបស់គេបែបនេះគេក៏រត់មកមើល

   6ឆ្នាំបានកន្លងផុតទៅក្រោយពីបានរៀបការរួចពួកគេទាំងពីរក៏មានកូនប្រុសម្នាក់ដែលជាចំណងនៃសេចក្ដីស្នេហារបស់ពួកគេទាំងពីរ។

   ក្មេងប្រុសម្នាក់នេះមិនជាកូនបង្កើតពួកគេឡើយ នៅកាលនោះហ៊ីស៊ឹងនិងស៊ុននូបានទៅយកក្មេងប្រុសម្នាក់នេះមកពីមណ្ឌលកុមារកំព្រាមួយកន្លែងដែលស្ថិតនៅឯស្រុកកំណើតរបស់ស៊ុននូ។

   ពេលដែលពួកគេទៅនោះគឺដុងអ៊ុលមានអាយុទើបតែ5ខែប៉ុណ្នោះ កាលនោះអាចថាជានិស្ស័យក៏ថាបានគេទៅទីនោះក៏ព្រោះតែយកថវិកានិងរបស់យកទៅបរិច្ចាគប៉ុណ្ណោះ គេមិនបានមានគម្រោងថានឹងយកក្មេងមកនោះឡើយ។

   នៅពេលនោះដុងអ៊ុលគឺកំពុងតែយំយ៉ាងខ្លាំងទោះជាឲ្យអ្នកណាលួងយ៉ាងម៉េចក៏មិនបាត់ដែរ។ ប៉ុន្តែគ្រាន់តែបានមកដល់លើដៃនិងបានឃើញមុខរបស់ស៊ុននូភ្លាមក៏ស្រាប់តែបាត់យំតែម្ដង ហើយប្រែទៅជាសើចក្អឹកៗទៅវិញ។

   ស៊ុននូបីគេនៅក្នុងដៃហើយក៏ងាកទៅនិយាយជាមួយនឹងហ៊ីស៊ឹង នាយក្រាស់របស់យើងក៏យល់ចិត្តរាងតូច គេមិនអាចជំទាស់បានឡើយ ព្រោះនាយតែងតែធ្វើអ្វីៗគ្រប់យ៉ាងទៅកាន់នាយតូចឲ្យតែគេសប្បាយចិត្ត។

"ប៉ាតូចៗយ៉ាងម៉េចហើយ?"ដុងអ៊ុល សួរទៅស៊ុននូទាំងបារម្ភ

"ប៉ាអត់អីទេ"ស៊ុននូ តបទៅកូនវិញទាំងញញឹមធម្មតាដុងអ៊ុលក៏ទម្លាក់ខ្លួនអង្គុយជិតប៉ារបស់គេ ស៊ុននូក៏បានទាញគេអោយមកអង្គុយលើភ្លៅរបស់គេហើយអោបកូនពីក្រោយ

-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓• Where stories live. Discover now