Episode 7

608 57 13
                                    

ភាគទី៧

   សាច់រឿងបានឲ្យយើងបានឃើញថាជាង6ខែក៏បានកន្លងផុតទៅ ហើយរយះពេល6ខែមកនេះគឺហ៊ីស៊ឹងនិងស៊ុននូត្រូវបានអសកម្មភាពបាត់ដំណឹងសូន្យឈឹងតែម្ដង។

   អ្នកខ្លះក៏បានគិតថាពួកគេទាំងពីរនាក់បានបែកគ្នា រីឯអ្នកផ្សេងទៀតក៏បានគិតថាពួកគេប្រហែលជាមិនហ៊ានបង្ហាញមុខនៅក្នុង social ព្រោះតែខ្មាសគេ។

   តែផ្ទុយទៅវិញនៅថ្ងៃនេះផងដែលអ្នកគាំទ្រទាំងអស់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នូវពេលដែលដឹងថាហ៊ីស៊ឹងនិងស៊ុននូក៏បានវិលត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មីមួយដែលជាស្នាដៃរបស់ពួកគេផ្ទាល់ ហើយមិនត្រឹមតែប៉ុណ្ណេះនោះទេថែមទាំងបានបញ្ចេញនូវឈ្មោះផលិតកម្មផ្ទាល់ខ្លួនទៀតផង។ ក្រុមហ៊ុននេះបង្កើតដោយឡើងដោយប្រាក់ដែលពួកគេខិតខំរកនិងសន្សំជាមួយគ្នាអស់រយះពេលប៉ុន្មានឆ្នាំមកនេះ។

   នៅពេលនេះផងដែលនោះហ៊ីស៊ឹងនិងស៊ុននូក៏កំពុងតែធ្វើដំណើរទៅកាន់ស្ទូឌីយោមួយដើម្បីទៅប្រម៉ូតបទចម្រៀងហើយនិងផ្ដល់នូវបទសម្ភាសន៍ផងដែរ។ ហើយអ្នកគាំទ្រទាំងអស់ក៏បានប្រាប់តគ្នានិងប្រមូលគ្នាសម្រុកទៅកាន់ស្ទូឌីយោមួយនោះដូចគ្នា។

*នៅក្នុងបទសម្ភាសន៍*

"សួស្តីអ្នកទាំងពីរ តើសុខសប្បាយដែលទេ?"ពិធីករ

"បាទសួស្ដីលោក ក៏ដូចជាអ្នកគាំទ្ររបស់ខ្ញុំ ពួកខ្ញុំគឺសុខសប្បាយធម្មតានោះទេ"ស៊ុននូ ក៏បានឆ្លើយទាំងស្នាមញញឹម

"តើអ្នកទាំងពីរបាត់ទៅណាយូរបែបនេះ?"ពិធីករ ក៏បានសួរសំណួរទៅកាន់ពួកគេ

"ពួកខ្ញុំមិនបានបាត់ទៅណា ប៉ុន្តែពួកខ្ញុំរងចាំឱកាសល្អដើម្បី surprised នៅអ្វីដែលថ្មីទៅដល់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលបានរងចាំនោះអី"ហ៊ីស៊ឹង

"អា៎~រកអ្នកណាបានដូចបែបនេះទៅ? អ្នកទាំងអស់គ្នាពិតជាសំណាងខ្លាំងណាស់ឃើញទេ? ពិតជាមិនធ្វើឲ្យខកបំណងនោះទេដែលបានគាំទ្រពួកគេ"ពិធីករ ពួកគេទាំងបីក៏និយាយគ្នាសួរពីនេះពីនោះបន្តទៀត

-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓• Where stories live. Discover now