Episode 8 [The End]

641 67 7
                                    


[ភាគបញ្ចប់]

   ព្រឹកថ្ងៃថ្មីក៏ឈានមកដល់បានបង្ហាញឲ្យយើងឃើញគូរស្នេហ៍មួយគូរកំពុងតែគេងអោបគ្នានៅលើគ្រែយ៉ាងស្អិតរមួតដោយខ្លួនទាំងពីរស្ទើរតែក្លាយជាខ្លួនតែមួយទៅហើយ។ ពួកគេក៏បើកភ្នែកមកព្រមគ្នានៅពេលដែលបានឮសម្លេងទូរស័ព្ទរោទ៍ឡើងមក នាយក្រាស់ក៏ឈោងដៃយកទូរស័ព្ទដែលនៅលើតុជិតនោះមកមើលហើយក៏ចុចបិទទូរស័ព្ទទាំងធុញទ្រាន់រួចទុកទៅលើតុវិញ។

"គេងបន្តទៅ"ហ៊ីស៊ឹង និយាយសម្លេងស្អកៗហើយបន្តឹងដៃរិតកាយតូចណែនជាងមុនទៅទៀត

   រាងតូចក៏បិទភ្នែកគេងបន្តព្រោះតែអស់កម្លាំងខ្លាំងបន្ទាប់ពីគេបានធ្វើរឿងនោះហើយកាលពីយប់មិញនោះ កម្លាំងនៅក្នុងខ្លួនទាំងប៉ុន្មានមិនដឹងជាបាត់ទៅណាអស់ហើយនោះទេ។

   រៀងថ្ងៃបន្តិចរាងក្រាស់ក៏បានភ្ញាក់ម្ដងទៀតនាយក្រាស់ងើបចេញពីពូកថ្នមៗខ្លាចថានាយតូចនឹងភ្ញាក់ ហ៊ីស៊ឹងទៅបើកទូសម្លៀកបំពាក់រួចទាញកន្សែងចេញមកមួយមុននឹងដើរសម្ដៅទៅកាន់បន្ទប់ទឹកដើម្បីសម្អាតខ្លួន។

   រួចនាយក៏ចេញមកខាងក្រៅស្លៀកពាក់រៀបចំខ្លួននិងចុះទៅខាងក្រោមដើម្បីធ្វើស៊ុបឲ្យរាងតូច។ បន្ទាប់ពីផ្សំគ្រឿងរួចអស់ហើយនាយក៏ដាក់រំញាស់លើភ្លើងហឹមៗចោលរួចនាយឡើងទៅខាងលើដើម្បីដាស់រាងតូចឲ្យភ្ញាក់។

"ដុននូអា៎~ ភ្ញាក់ឡើងអូនសម្លាញ់ ខ្សឺត~!"ហ៊ីស៊ឹង អង្រួនស្មាស៊ុននូតិចៗនិងថ្ពាល់រាងតូចមួយខ្សឺត

"ហ៊ឹម~"ស៊ុននូ ក្រហឹមបន្តិចមុននឹងងើបអង្គុយទាំងបិទភ្នែកនៅឡើយ

"ទៅងូតទឹកទៅ បងបានធ្វើស៊ុបសម្រាប់អូនរួចហើយនៅខាងក្រោម"ហ៊ីស៊ឹង

"តែអូនដើរអត់រួចទេ"ស៊ុននូ និយាយទាំងពេបមាត់ចង់យំ

"អៅ បងភ្លេច! ម៉ោះ"ហ៊ីស៊ឹង ក៏បើកភួយចេញហើយលើកបីរាងតូចដែលមានខ្លួនស្រាលដូចសំឡីទៅកាន់បន្ទប់ទឹកស៊ុននូក៏លើកដៃតោងកនាយក្រាស់ឯមុខក៏ចាប់ផ្ដើមក្រហមឡើងមកភ្លាមៗព្រោះតែគេពេលនេះគ្មានអ្វីបិទបាំងខ្លួនឡើយ

-𝘗𝘳𝘪𝘷𝘢𝘵𝘦- // 𝘏𝘦𝘦𝘴𝘶𝘯 // 𝘒𝘩𝘮𝘦𝘳 •𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦✓• Where stories live. Discover now