ពេទ្យតូចម្ចាស់បេះដូង

By KongKeageming

48.2K 2.6K 117

ឯងមិនហត់ទេហ្អេដែលត្រូវមកមើលថែមនុស្សពិការដូចជាយើង មិនហត់ទេព្រោះវាជាតួនាទីរបស់ខ្ញុំដែលត្រូវមើលថែអ្នកជំងឺ😊😊 More

ផ្ដើមរឿង
ភាគទី 1 _ជួបគ្រោះថ្នាក់
ភាគទី 2__ខ្ញុំមិនត្រូវការពេទ្យផ្ទាល់ខ្លួនទេ
ភាគទី 3 _កូនយើង គីម ថេយ៉ុងនោះអី
ភាគទី 4_ ផ្ដាច់ពាក្យ
ភាគទី:6 ខ្ញុំយល់ព្រមក៏បាន
មតិខ្លះៗ
ភាគទី:7 ចង់មើលមុខខ្ញុំដល់ពេលណាទៀត
ភាគទី:8 ខ្ញុំដឹងថាបងមិនបានស្រលាញ់
ភាគទី:9 ត្រូវហើយខ្ញុំមិនស្រលាញ់មនុស្សពិការទេ
Hello 👋
ភាគទី:10 កូនស្រលាញ់ស្រីម្នាក់នោះមែនទេ
ភាគទី:11 មុខនៅតែដូចទន្សាយដដែល
ភាគទី:12 ឯងក្លាយជាមនុស្សប៉ិនរអ៊ូតាំងពីពេលណា
ភាគទី:13 ឯងជាមនុស្សគួរឲ្យរំខានក្នុងជីវិតរបស់យើង
ភាគទី:14 ឯងហត់ទេដែលត្រូវមើលថែមនុស្សពិការដូចជាខ្ញុំ
ភាគទី:15 លោកធ្ងន់ណាស់ងើបចេញទៅ
ភាគទី:16 ចាំយើងត្រឡប់មកវិញណា
ភាគទី:17 អូយ...សុំទោលលោក
ភាគទី:18 ម៉ាក់កូនខុសដែលទេដែលទៅស្រលាញ់កូនឃាតករនោះ
ភាគទី:19 ជុងអូនសុំទោល
ភាគទី:20 ឯងកើតអីហ្អេស
ភាគទី:21 លោកចូលមកបន្ទប់ខ្ញុំធ្វើអី
ភាគទី:22 លោកប៉ាហាមប៉ះពាល់ថេយ៉ុងឲ្យសោះ
ភាគទី:23 នេះឯងស្រលាញ់គេហើយមែនទេ
ភាគទី:24 ឯងធ្វើឆ្កួតស្អីនឹង
ភាគទី:25 ចុះលោកដាក់អ្វីក្នុងកែវនោះ
ភាគទី:26 អូនមិននឹកបងទេហ្ហេស
ភាគទី:27 មីន យ៉ុនហ្គីមនុស្សចង្រៃ
ភាគទី:28 ស្វាគមន៍ការវិលត្រឡប់មកវិញ
ភាគទី:30 ជុងអូនឈឺណាស់
ភាគទី:31 គឺយើងទេ
ភាគទី:32 ចាង សូហ៊ូជាកូនប្រុសម្នាក់ទៀតរបស់យើង
ភាគទី:33 ថេយ៍យើងសុំទោល
ភាគទី:34 បារម្ភវាណាស់ទៅហ្ហេស
ភាគទី:35 មកស្លាប់ក្រោមទ្រូងយើងវិញ🔞
ភាគទី:36 ចាង សូហ៊ូ
ភាគទី:37 កុំទុកចិត្តនាងពេកអី
ភាគទី:38 ខ្ញុំមិនមែនគីម ថេយ៉ុងទេ🔞
ភាគទី: 39 ថាម៉េចថេយ៉ុងបាត់ខ្លួន
ភាគទី:40 ពួកឯងជាមនុស្សកំសាក
ភាគទី:41 ជួយយ៉ុនជេផង
ភាគទី:42 ជុងជឿពួកគេមែនទេ
ភាគទី:43 យើងស្រលាញ់ឯង
ភាគទី:44 ខ្ញុំក្តៅណាស់ជុងហ្គុក🔞
ភាគទី:45 ឯងគ្មានថ្ងៃឈ្នះយើងទេ គីម ថេយ៉ុង
ភាគទី:46 ប៉ាមិនដែលទុកខ្ញុំជាកូនស្រាប់ហើយ
ភាគទី:47 នាងពិតជាអាក្រក់ណាស់
ភាគទី:48 មីនស្តាប់បងសិន
ភាគទី:49 នាងចង់ធ្វើស្អីលើកូនប្រុសយើង
ភាគទី:50 ថេយ៍កុំកើតអីណាយើងស្រលាញ់ឯង
ភាគទី:51 ត្រៀមស្លាប់ហើយឬនៅយាយកញ្ចាស់
ភាគទី:52 កុំប៉ះពាល់គេ
ភាគទី:53 ថេយ៍ជារបស់យើងហើយ🔞
ភាគទី:54 បងស្រលាញ់អូន
ភាគទី:55 ថ្ងៃស្លាប់របស់ឯងមកដល់ហើយ
ភាគទី:56 ត្រៀមខ្លួនស្លាប់ទាំងប្តីទាំងប្រពន្ធឲ្យហើយទៅ
ភាគទី:57 គាត់ទៅទីក្រុង
ភាគទី:58 លោកពូប្រយ័ត្នផង
ភាគទី:59 លោកប៉ា យ៉ុនហ្គី លីអាន
ភាគទី:60 ប្រយ័ត្នខ្លួនផង
ភាគទី:61 កុំធ្វើអីម៉ាក់យើងណា
ភាគទី:62 កុំគេងយូរពេកជុងហ្គុកខ្ញុំនឹកលោក
ភាគទី:63 លោកស្រលាញ់ខ្ញុំមែនទេ
ភាគទី:64 លួងរបៀបម៉េច🔞
ភាគទី:65 រៀបការនិងបងបានទេ គីម ថេយ៉ុង
ភាគទី:66 បងនិងស្រលាញ់អូនរហូតទៅ
ភាគទី:67 អូនជាពន្លឺក្នុងជីវិតបង ( ភាគបញ្ចប់ )
សួស្តី

ភាគទី:29 ថេយ៍ស្គាល់អាម្សៀតនិងពីពេលណា

714 39 7
By KongKeageming

បន្ទាប់ពីនិយាយគ្នាចប់សព្វគ្រប់អស់អេណាក៏បានត្រឡប់ទៅវិញ

*ពេលរសៀល

« ម៉ាក់ខ្ញុំមានរឿងចង់សួរម៉ាក់ »ជុងហ្គុក

« មានរឿងអ្វីមែនទេកូនសួរមក »លោកស្រីចន

« គឺ..គឺ...បើសិនជាកូនចង់ផ្សះផ្សារគ្នាវិញជាមួយអេណាម៉ាក់គិតយ៉ាងម៉េចទៅ »ជុងហ្គុកនេះនាយគិតច្បាស់ហើយមែនទេថាចង់ផ្សះផ្សារជាមួយអេណាពិតមែនចុះមនុស្សម្នាក់ទៀតនោះគិតយ៉ាងម៉េចទៅ

« វាជាសិទ្ធិរបស់កូនម៉ាក់ហាមទេតែម៉ាក់ក៏មិនចង់ដែលព្រះម៉ាក់មិនសូវទុកចិត្តនាងដូចមុនឡើង »លោកស្រីចនគាត់និយាយពិតតាំងពីពេលហ្នឹងមកមិនសូវជាទុកចិត្តនាងប៉ុន្មានទេព្រោះមិនដែលឃើញស្នាជាមួយនឹងដៃគូសត្រូវរបស់កូនគាត់

« តែពេលនោះនាងធ្វើព្រោះតែចាំបាច់ណាម៉ាក់ណាមួយកូននៅស្រលាញ់នាងមិនទាន់អាចបំភ្លេចនាងបាន 100% ទេម៉ាក់ »ជុងហ្គុក

« បើកូនអះអាងបែបនេះទៅហើយម៉ាក់ក៏មិនបង្ខំកូនដែរតែកូនត្រូវតែប្រយ័ត្នខ្លួនម៉ាក់មិនទុកចិត្តទេ »លោកស្រីចន

« បាទកូនអរគុណម៉ាក់ណាស់និយាយថេយ៉ុងមកល្ងាចនេះមែនទេម៉ាក់ »ជុងហ្គុក

« មែនហើយ »លោកស្រីចន

_____________
ភូមិគ្រឹះគីម

« ម៉ាក់កូនរួចរាល់ហើយ »ថេយ៉ុង

« រួចហើយហ៎ចឹងយើងឆាប់ទៅៗតោះបង »អ្នកស្រគីម

« បាទតោះយើង »លោកគីម

« ឈប់សិនម៉ាក់កូនភ្លេចរបស់មួយ »ថេយ៉ុងនិយាយហើយរាងតូចក៏រត់ទៅយករបស់នោះដែលគេត្រៀមសម្រាប់ជូនទៅរាងក្រាស់

« បានហើយតោះលោកប៉ាអ្នកម៉ាក់ »ថេយ៉ុងថាហើយពួកគាត់ក៏នាំគ្នាឡើងឡានដើម្បីទៅភូមិគ្រឹះចននៅតាមផ្លូវថេយ៉ុងគេមានអារម្មណ៍ថាហើយភ័យអរមិនដឹងទេព្រោះគេខានជួបជាមួយនិងរាងក្រាស់យូរហើយចឹងហើយគេរៀបឫកមិនត្រូវទេ

« ថេយ៍កើតអ្វីឬអត់កូនម៉េចក៏បែកញើសសម្បើមម៉្លេះ »អ្នកស្រគីមសួរទៅកូនប្រុសព្រោះមើលទៅគេដូចជាមិនស្រួលខ្លួនចឹង

« អ..អត់មានអីទេម៉ាកកូនធម្មតាតើ »ថេយ៉ុង

« បើមិនអីម៉េចក៏កូនបែកញើសម៉្លេះ »អ្នកស្រីគីម

« ប្រហែលមកពីរអាកាសធាតុទេដឹងម៉ាក់ »ថេយ៉ុងតបទៅម៉ាក់ទាំងញឹមៗតែតាមពិតមកពីរគេភ័យសោះព្រោះបានជួបមនុស្សដែលខ្លួនលួចស្រលាញ់ពេលអស់អ្វីត្រូវសួរពួកគាត់ក៏បន្តបើកឡានរហូតបានមកដល់ភូមិគ្រឹះចនតែម្តង

« ប្រហែលជាអ្នកស្រីគីមមកដល់ហើយមើលទៅ »លោកស្រីចន

« មែនហើយចឹងចាំបងទៅទទួលពួកគេចុះ »លោកចន

« នេះអ្នកទាំងអស់គ្នាមកដល់ហើយមែនទេម៉ោះអញ្ជើញចូលក្នុងសិនមក »លោកចន

« បាទលោកអ៊ុំ/ចា៎លោកចន »ពួកគាត់ឆ្លើយព្រមគ្នា

« អូសួស្តីអ្នកស្រីគីមសួស្តីលោកគីមក្មួយថេយ៍ »លោកស្រីចន

« បាទ/ចា៎សួស្តីលោកស្រី »លោកគីមនិងអ្នកស្រីគីម

« បាទជម្រាបសួរអ៊ំស្រី »ថេយ៉ុង

« សូមអញ្ជើញអង្គុយអ្នកទាំងអស់គ្នា »លោកចន

« មែនហើយអ្នកទាំងសុខសប្បាយដែរទេ »លោកគីម

« ពួកខ្ញុំធម្មតាទេចុះខាងលោកវិញនោះ »លោកស្រីចន

« ពួកខ្ញុំក៏ដូចគ្នាដែល »អ្នកស្រីគីម

« ចុះក្មួយថេយ៍នោះការងារយ៉ាងម៉េចហើយក្មួយ »លោកចនសួរទៅកាន់រាងតូច

« ក៏ធម្មតាទេលោកអ៊ំគ្រាន់តែឥឡូវនេះអ្នកជំងឺរាងច្រើនគួរសម »ថេយ៉ុង

« មើលចុះក្មួយស្រក់សាច់ច្រើនណាស់កុំខំធ្វើការពេកព្រោះថាសុខភាពផងណាក្មួយ »លោកស្រីចន

« បាទមិនអីទេអ៊ំស្រីខ្ញុំទម្លាប់ទៅហើយ »ថេយ៉ុង

« និយាយចឹងក្មួយជុងទៅណាមែនទេដូចជាមិនឃើញចឹង »អ្នកស្រីគីម

« មិញនេះឮប្រាប់ថាចង់ទៅទិញរបស់អ្វីទេឲ្យក្មួយអេណាព្រោះនាងពឹងឱ្យទិញឲ្យ »លោកស្រីចនគាត់និយាយប្រាប់ទៅអ្នកស្រីគីមវិញព្រោះអម្បាញ់មិញនេះជុងហ្គុបាននិយាយទូរសព្ទជាមួយនឹងអេណាហើយនាងក៏បានពឹងឱ្យជុងហ្គុកជួយទិញរបស់អ្វីម្យ៉ាងតែមិនដឹងទេថានាងឲ្យទិញអ្វីចំណែកឯអ្នកម្ខាងទៀតពេលឮលោកស្រីចននិយាយបែបនេះហើយក៏ទម្លាក់ទឹកមុខចុះបន្តិច។កើតមាននៅអារម្មណ៍នោះដដែលៗមកទៀតហើយឬលើកនេះនាយពិតជាត្រូវគ្នាជាមួយនឹងអតីតគូដណ្ដឹងរបស់នាយពិតមែនកំពុងតែនិយាយគ្នាសុខៗក៏ស្រាប់តែឮសំឡេងឡានបើកចូលមកភូមិគ្រឹះនោះជាឡានរបស់តួឯកប្រុសយើងនេះឯង

« ប្រហែលជាកូនជុងមកវិញហើយមើលទៅ »លោកចន

« ប៉ាម៉ាក់ខ្ញុំមកវិញហើយ »ជុងហ្គុក

« មកវិញហើយមែនទេកូននេះលោកពូអ្នកមីងហើយនិងក្មួយថេយ៍មកលេងកូនណា »លោកស្រីចន

« បាទជំរាបសួរលោកពូអ្នកមីងអម្បាញ់មិញនេះខ្ញុំមិនបានឃើញទើបខ្វះការគួរសម »ជុងហ្គុកប្រញាប់អោនគោរពពួកគាត់តែក្រសែភ្នែករបស់គេ។កំពុងតែសម្លឹងមើលតែមនុស្សម្នាក់ដែលអង្គុយនៅជាប់ប៉ាម៉ាក់របស់គេ។

« មិនអីទេក្មួយនេះក្មួយបានគ្រាន់បើវិញហើយមែនទេ »អ្នកស្រីគីម

« បាទលោកពូអ្នកមីងខ្ញុំបានគ្រាន់បើហើយហើយក៏អាចជំនួសការងារលោកប៉ារបស់ខ្ញុំបានដែរ »ជុងហ្គុក

« បើអញ្ចឹងក៏ល្អហើយព្រោះពេលនេះលោកចាងគេកំពុងតែរកពេលវេលាសមល្អមួយដើម្បីមកកំចាត់ពួកយើង »លោកគីម

« លោកប៉ានិងលោកពូកុំបារម្ភអីរឿងនេះខ្ញុំចេះចាប់ចែកហើយខ្ញុំមិនឱ្យវាមកលបខាំធ្វើបាបយើងទៀតទេ »ជុងហ្គុក

« ប៉ានិងពូទុកចិត្តលើកូនហើយ »លោកចន

« អ៎រមែនហើយកូនជុងក្មួយអេណាកើតអីមែនទេបានជាកូនប្រញាប់ប្រញាល់ម្ល៉េះ »លោកស្រីចន

« គឺនាងប្រាប់ថាមិនស្រួលខ្លួននាងក៏ពឹងឱ្យកូនជួយទិញថ្នាំឱ្យនាងតែពេលនេះគេអស់អីហើយទើបកូនត្រឡប់មកវិញ »ជុងហ្គុកនិយាយប្រាប់ម៉ាក់របស់ខ្លួនតែភ្នែកសម្លឹងមើលទៅរាងតូច

« ចឹងទេហ្ហេសចុះប៉ាម៉ាក់នាងនោះ »លោកចន

« ពួកគាត់បានឡើងទៅបរទេសតាំងពីម្សិលមិញមកម្ល៉េះពេលនេះនៅភូមិគ្រឹះតែម្នាក់ឯងទេ »ជុងហ្គុក

« នេះក្មួយជុងនិងក្មួយអេណាត្រូវរ៉ូវគ្នាវិញហើយមែនទេ »អ្នកស្រគីម

« គឺ..គឺខ្ញុំមិនទាន់បាន.. »ជុងហ្គុកមិនទាន់បាននិយាយចប់ផងក៏មានឮសំឡេងទូរសព្ទរ៉ូរបស់អ្នកណាក៏មិនដឹងមកកាត់ចង្វាក់

« អូអរគុណផងខ្ញុំសុំលើកទូរសព្ទបន្តិច »ថេយ៉ុង

*នៅខាងក្រៅ

( អាឡូ លោកចាង អ៊ិនមានអ្វីមែនទេបានខលមករកខ្ញុំបែបនេះ )ថេយ៉ុង

( គឺអញ្ចេះទេខ្ញុំចង់បបួលថេយ៍ទៅញាំុំអាហារពេលល្ងាចជាមួយខ្ញុំតើថេយ៍ថាអ្វីឬអត់ ) ចាង អ៊ិន

( គឺ..មិនអីទេខ្ញុំទំនេរចឹងចាំបន្តិចទៀតជួបគ្នាចុះណាតែពេលនេះខ្ញុំកំពុងរវល់ )ថេយ៉ុង

( មិនអីទេថេយ៍ធ្វើការរបស់ថេយ៍ឲ្យហើយសិនទៅចាំដល់ពេលខ្ញុំទៅទទួលណា ) ចាងអ៊ិនអាចនិយាយបានថាមួយរយៈពេលគេទាំងពីរនាក់រាងស្និទ្ធស្នាលខ្លាំងជាងមុន

( បាទប៉ុណ្ណឹងសិនចុះបាយៗ )ថេយ៉ុងប្រព័ន្ធទូរសព្ទក៏បានកាត់ផ្ដាច់និយាយរួចរាងតូចក៏រៀបចំដើរទៅកន្លែងដែលមានចាស់ទុំកំពុងអង្គុយនិយាយគ្នាតែក៏ត្រូវភ្ញាក់នឹងវត្តមានរបស់មនុស្សម្នាក់កំពុងតែនៅក្រោយខ្នងរបស់គេ

« អួយ.ព្រះជួយលោកមកនៅទីនេះតាំងពីពេលណា »ថេយ៉ុង

« ក៏មកយូរល្មមអាចដឹងថាថេយ៍កំពុងនិយាយទូរសព្ទជាមួយនឹងអ្នកណា »ជុងហ្គុក

« នេះលោកលបស្ដាប់ខ្ញុំនិយាយទូរសព្ទមែនទេ »ថេយ៉ុង

« ថេយ៍ស្គាល់អាម្សៀតហ្នឹងតាំងពីពេលណា »ជុងហ្គុកមិនឆ្លើយតបនឹងរាងតូចតែបែរជាសួរបកទៅវិញទាំងទឹកមុខដូចជាខឹងយ៉ាងអញ្ចឹង។

« នែលោកម៉េចក៏ហៅគេអាក្រក់ស្ដាប់យ៉ាងនេះខ្ញុំស្គាល់គេឬមិនស្គាល់គេមានអីពាក់ព័ន្ធនឹងលោកទៅ »ថេយ៉ុង

« ខ្ញុំប្រាប់ឯងទៅចុះកុំទៅពាក់ព័ន្ធជាមួយគេអីគេមិនមែនជាមនុស្សល្អនោះទេ »ជុងហ្គុកគេនិយាយប្រាប់ទៅរាងតូចព្រោះនាយម្នាក់នោះគឺជាមនុស្សដែលពិបាកទុកចិត្តខ្លាំងណាស់ស្រួលមិនស្រួលគេអាចយករាងតូចធ្វើជានុយបញ្ឆោតលោកគីមក៏ថាបាន

« លោកដឹងច្បាស់ម៉្លេះថាគេជាមនុស្សអាក្រក់និយាយទៅមើលថាគេអាក្រក់ត្រង់ណា »ថេយ៉ុងនៅតែនិយាយកាន់ជើងអ្នកម្ខាងទៀតដែលធ្វើឲ្យរាងក្រាស់កើតអារម្មណ៍ខឹងតែម្ដងតែក៏មិនយល់ពីអារម្មណ៍ខ្លួនឯងដែរពេលឃើញថាថេយ៉ុងទៅស្ងាត់ស្នាលជាមួយនឹងអ្នកណាគេក៏កើតអារម្មណ៍ខឹងមកភ្លាមតែម្ដង

« ខ្ញុំប្រាប់យ៉ាងម៉េចក៏ស្ដាប់តាមហ្នឹងទៅដឹងត្រឹមថាគេមិនមែនជាមនុស្សគួរឲ្យទុកចិត្តទៅបានហើយ »ជុងហ្គុក

« ចុះលោកជាមនុស្សគួរឲ្យទុកចិត្តដែរឬអត់ »ថេយ៉ុង

« កុំមកឌឺយើងណា »ជុងហ្គុកនាយពិតជាគ្រឺតខ្នាញ់និងរាងតូចខ្លាំងណាស់

« មិនបានឌឺតែនិយាយពិត..អួយ.ជុងហ្គុកឈឺលែងណា »ថេយ៉ុងស្រែកពេលដែលជុងហ្គុកចាប់ដៃគេខ្លាំងៗ

« ម៉េចមិនខ្លាំងទៀតទៅ »ជុងហ្គុក

« លែងខ្ញុំទៅចាស់ៗកំពុងចាំ »ថេយ៉ុងនិយាយទាំងភ្នែកក្រហមរកយំព្រោះមិញនេះជុងហ្គុកច្របាច់ដៃគេខ្លាំងមិនសមដែរជុងហ្គុកឃើញបែបនេះក៏ព្រមប្រលែងដៃរាងតូចចេញវិញគេក៏មិនយល់ពីរខ្លួនឯងដែលថាកំពុងតែគិតអ្វីរាល់ពេលដែលឃើញថេយ៉ុងទៅស្និទ្ធស្នាលជាមនុស្សប្រុសផ្សេងគេក៏កើតអារម្មណ៍ខឹងឃ្លានភ្លាមតែម្ដង ( ប្រូឯងហ្នឹងគិតអីក្នុងខ្លួន 🙄🙄)

សូមរង់ចាំភាគត...

សរសេរដោយ:ថេ អាន់

Continue Reading

You'll Also Like

143K 10.9K 61
តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ?
260K 10.2K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
284K 39.1K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
160K 9.9K 57
ស្នេហាដែលកើតចេញពីលក្ខខណ្ឌប៉ុន្តែវាជាស្នេហាដ៏បរិសុទ្ឌរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់សោះថាអ្វីដែលហៅថាជាស្នេហានិងក្ដីស្រលាញ់។ « យើងមិនខ្វល់..អ្វ...