The slay of love / ប្រមាញ់ស្ន...

由 LieNaa7

125K 10.4K 474

តើស្នេហានេះអាចចាប់ផ្ដើមម្ដងទៀតដែរទេ? 更多

Part 1 : ឯងនៅតែមិនប្ដូរចរិត Jeon Jungkook
Part 2 : រវាងពួកយើងមិនចប់ត្រឹមនឹងទេ Tae
Part 3 : ថ្ងៃរៀបការរបស់ពួកយើង
Part 4 : ខ្ញុំកើតជំងឺខ្វះអូនថែ
Part 5 : បងចង់ឡើងម៉ូតូតាមសម្រួលឬ ចង់អោយខ្ញុំបី?
Part 6 : ក្នុងក្រសែភ្នែកបងខ្ញុំអាក្រក់តែរហូតហ្នឹង
Part 7 : ថ្ងៃក្រោយកុំមករញ៉េរញ៉ៃជាមួយមនុស្សរបស់យើងទៀត
Part 8 : លោកនៅតែរង់ចាំខ្ញុំពិតមែនហេស៎ Jungkook!!
Part 9 : ខ្ញុំកើតចេញពីពោះម៉ាក់ មិនមែនប៉ាទេ
Part 10 : បងជាមនុស្សដំបូងដែលខ្ញុំថ្នម🔥
Part 11 : ខ្ញុំទើបជាប្ដីបង!!
Part 12 : មិត្តបងនឹងហើយជាអ្នកខាំ
Part 13 : តាមគ្រួសារឬស្នេហា?
Part 14 : តួនាទីបងគឺមើលថែខ្ញុំ
Part 15 : ខ្ញុំច្បាស់ជាឆ្លៀតពេលសម្រាប់បង
Part 16 : បើកចិត្តទទួលយកអ្នកថ្មី
Part 17 : បងជាប្ដីហៅប្រពន្ធថាអូនមានអ្វីខុស?
Part 18 : ខ្ញុំនឹងរៀបការជាមួយ Tae!!
Part 19 : ខ្ញុំនឹកលោក!!
Part 20 : ខ្ញុំនឹងនៅតែតាមធ្វើជាស្រមោលដែលគ្មានរូបរាងរបស់បងបែបនេះ
Part 21 : អារម្មណ៍ស្រងេះស្រងោច
Part 22 : ឱកាសចុងក្រោយ
Part 23 : ព្រោះវាប្រហារបេះដូងរបស់ខ្ញុំ
Part 24 : សន្យាមិនទុកលោកចោលទៀតទេ
Part 25 : តណ្ហាមិនមែនជាស្នេហា ប៉ុន្តែស្នេហាគឺត្រូវការតណ្ហា
Part : ទោះបីជាខ្ញុំស្លាប់ ក៏ខ្ញុំមិនព្រមអោយបងការដែរ...
Part 27 : រង់ចាំខ្ញុំណា Tae!
Part 28 : Tae ធ្លាប់ស្រឡាញ់បងទេ?
Part 29 : ព្រោះខ្ញុំស្រឡាញ់បង!!
Part 30 : ដោះលែង
Part 31 : ស្នេហានិងតួនាទី
Part 32 : លាហើយ Kim Taehyung
Part 33 : Jungkook ជាឪពុករបស់គេ!!
Part 34 : អាការៈចម្លែក
Part 35 : ចាញ់កូន!!
Part 36 : អ្នកមើលថែជំនួស
Part 38 : ខ្ញុំឈឺពោះណាស់ម៉ាក់
Part 40 : ស្វាគមន៍សមាជិកថ្មី
Part 39 : ទុក្ខជាន់ទុក្ខ
Part 41 : ចាំជួបគ្នាណាបងសម្លាញ់!!
Part 42 : ប្រុសមិនព្រាន ស្រីម្ដេចនឹងស្រឡាញ់
Part 43 : ពួកយើងគ្មានថ្ងៃនឹងដូចដើម
Part 44 : អ្នកគ្មានតម្លៃក្នុងកែវភ្នែកខ្ញុំសូម្បីបន្តិច
Part 45 : បើលោករឹងទទឹង ខ្ញុំចាប់លោកថើបកណ្ដាលហ្វូងហើយ
Part 46 : Yes, I'm your Honey!!🔥
Part 47 : មនុស្សពិសេស?
Part 48 : ដល់ពេលខ្ញុំនឹងទៅ
Part 49 : Tae មិនទាន់មានប្ដីផង មានកូនយ៉ាងម៉េច
Part 50 : មនុស្សប្រុសហ្នឹងហេស៎មានកូន?
Part 51 : បាច់ផ្កាដំណាងឲ្យក្ដីស្រឡាញ់
Part 52 : ព្រោះតែគេនៅស្រឡាញ់ឯង
Part 53 : បើកូនខ្ញុំកើតអ្វី ខ្ញុំនឹងស្អប់លោកមួយជីវិត
Part 54 : ខ្ញុំជាអ្នកធ្វើអោយ Tae មានផ្ទៃពោះ
Part 55 : បងត្រូវការអូន!!
Part 56 : បណ្ណាការ
Part 57 : កុំធ្វើអោយមានស្នាម...🔥
Part 58 : Fy ដឹងខ្លួនហើយ...
Part 59 : បងនឹងធ្វើឱ្យគ្រប់គ្នាច្រណែននឹង Tae
Part 60 : Be my Honey?
ភាគបញ្ចប់ : សុភមង្គល

Part 37 : បងដាច់ចិត្តពិតមែន Jung!!

1.7K 181 11
由 LieNaa7

       #ប្រាំបីខែក្រោយ

    កៀកថ្ងៃនឹងសម្រាល នាយតូចត្រូវបានមើលថែយ៉ាងដិតដល់ពីសំណាក់ Mrs.Kim និងម៉ែដោះម្នាក់ទៀត ដែលយកចិត្តទុកដាក់និងថែទាំគេមិនអោយខ្វះចន្លោះឡើយ ។
   Tae ចេញមកពីបន្ទប់ជាមួយនឹងអារម្មណ៍ស្រស់ស្រាយខុសពីរាល់ដង ត្បិតអ្វីចេះតែយល់សប្តិចម្លែក ឃើញក្មេងៗដ៏គួរឱ្យស្រឡាញ់មកចាប់កំណើតជាមួយនឹងគេ ។

«អ្នកប្រុសតូច ក្រោកហើយហេស៎»ម៉ែដោះ

«បាទ ថ្ងៃនេះគេងខកទៀតហើយ គ្មានអ្នកណាដាស់ខ្ញុំសោះ»Tae ជាមួយនឹងដំណើរប៉ាក់ពើកដោយសារតែធ្ងន់ពោះ ហាក់ធំខុសធម្មតា ។

«ឃើញអ្នកប្រុសគេងស្រួលទើបខ្ញុំមិនហ៊ានដាស់ ចង់ញុាំអ្វីជាពិសេសដែរទេ ចាំខ្ញុំរៀបចំជូន»ម៉ែដោះជូនរាងស្ដើងមកដល់សាឡុងដាក់អោយគេអង្គុយយ៉ាងថ្នម ដោយមានក្នើយកល់ចង្កេះពីក្រោយ ។

«អ្វីក៏បាន ខ្ញុំមិនរើសទេ កុំភ្លេចតែទឹកដោះគោក្ដៅៗរបស់ខ្ញុំទៅបានហើយ»

«បំប៉នកូនស្រីហេស៎អ្នកប្រុសតូច»ម៉ែដោះសើច

«បំប៉នទាំងពីរ លើសខ្វះមិនបានទេ ព្រោះជាកូនដូចគ្នា»Tae ញញឹមខ្ជឹបអង្អែលពោះដែលឡើងធំនោះថ្នមៗ ។ មិនលេងសើចទេកាលដែលប៉ោងខុសធម្មតាបែបនេះ ព្រោះតែជាកូនភ្លោះ ។

«ចាស៎ បើចឹងអ្នកប្រុសចាំមួយភ្លេតខ្ញុំនឹងទៅចំអិនជូន»ម៉ែដោះ រួសរាន់មិនហ៊ានយឺតយ៉ាវ ។ កាយតូចដែលទំនេរក៏ទាញតេឡេមកបើកទូរទស្សន៍មើលដូចសព្វដង ។

     (បកស្រាយបន្តិច) កាលដើមឡើយ Tae ក៏មិនដឹងថាខ្លួនអាចនឹងមានភ្លោះនោះដែរ ។ ពេលដែលពិនិត្យលើកដំបូងឃើញត្រឹមដុំសាច់តូចមួយប៉ុណ្ណោះ ពិនិត្យលើកទីពីរក៏គ្មានអ្វីជាការសង្ស័យ ទាល់តែបានបួនខែពោះគេបែរជាឡើងប៉ោងខុសធម្មតា ប៉ុន្តែក៏មិនបានឆ្ងល់ ទើបនឹងពិនិត្យសុខភាពជាលើកទីបីទើបអាចឃើញទារិកាតូចមួយទៀតដែលមកចាប់កំណើតជាមួយគ្នា ។ (មិនមែនអភូតទេណា រឿងនេះមានពិតមែន🤧)

    Taehyung ស្ងប់ស្ងាត់អង្គុយមើលព័ត៌មានដែលគេផ្សព្វផ្សាយ ទោះគេនៅផ្ទះក៏មិនអាចធ្វើអ្វីបានក្រៅពីគេងនឹងញុាំឬដើរលំហែរតិចតួច ។

   ព័ត៌មានទាន់ហេតុការណ៍ នៅពេលពីរថ្ងៃខាងមុខទៀតនេះប្រទេសកូរ៉េខាងជើងនឹងធ្វើតាមកាលកំណត់ដែលប្រកាង្គ្រាមត្រជាក់យ៉ាងក្ដៅគគុកចង់ដណ្ដើមទឹកដីពីប្រទេសកូរ៉េខាងត្បូងម្ដងទៀត បន្ទាប់ពីធ្លាប់បានបញ្ចប់តាមរយៈកិច្ចព្រមព្រៀងយុទ្ធសន្តិភាពមួយនៅថ្ងៃទី27 កក្កដា 1953 ម្ដងរួចមក...។

ក្ដុក! តេឡេបញ្ជាធ្លាក់ចេញពីដៃរបស់រាងតូច តក់ស្លុតជាមួយនឹងព័ត៌មានដែលខ្លួនទើបនឹងបើកឃើញ ។ លឿនពេកទេដឹង ។

«Tae...»Mrs Kim ដែលទើបនឹងត្រឡប់មកឃើញសភាពកូនភាន់ភាំងយ៉ាងនេះ កើតចិត្តបារម្ភរត់សំដៅមករក Tae យ៉ាងប្រញាប់ ។

«ម៉ាក់»

«កើតអីកូន ប្រាប់ម៉ាក់មក ហេតុអ្វីក៏ធ្វើមុខបែបនេះ»Mrs.Kim ក្រសោបមុខតូចច្រមិចស្ដីសួរអោយគេដឹងសតិ ។

«មិនពិតមែនទេម៉ាក់ ហ្ហឹក នេះជាព័ត៌មានក្លែងក្លាយតើពិតទេម៉ាក់!!»ទឹកនេត្រាហូស្រក់ដោយមិនបាច់បង្ខំ Tae យំសួរម្ដាយទាំងលែងក្រែង បង្ហាញអោយឃើញពីការភ័យព្រួយដល់អ្នកខាងនោះយ៉ាងច្បាស់ ។

«Tae ធ្វើចិត្តឲ្យត្រជាក់ វាមិនពាក់ព័ន្ធដល់ពួកយើងទេ ទោះជាយ៉ាងណាថ្នាក់ដឹកនាំគេចេះដោះស្រាយហើយ»គាត់ដឹងព័ត៍មាននេះតាំងពីមួយសប្ដារហ៍មុនឯណោះ ប៉ុន្តែគាត់ជ្រើសយកការស្ងាត់ មិនប្រាប់អោយ Tae ដឹងឡើយ សូម្បីតែ Mr Kim ក៏យល់ស្រប ប្រទេសកំណើតគាត់មិនចោលនោះទេ គាត់ក៏ព្យាយាមរកវិធីជួយតាមដែលអាចធ្វើបាន ។

«ហ្ហឹក ចុះ...ចុះគ្រប់គ្នានោះ»

«គ្រប់គ្នាប្រាកដជាមានសុវត្ថិភាព កុំបារម្ភអី អ្វីដែលត្រូវខ្វល់គឺសុខភាពរបស់កូន ថែខ្លួនអោយល្អមិនយូរទេ Tae នឹងដល់ថ្ងៃសម្រាលហើយ »

«ហ្ហឹក...»Tae ស្ងាត់មិនតបស្ដី ទោះបីនិយាយក៏មិនអាចធ្វើអ្វីបាន គេសម្ងំយំរង៉ូវក្នុងទ្រូងម្ដាយ ចាំស្ដាប់ដំណឹងពីអ្នកខាងនោះប៉ុណ្ណោះ ។

    Tae ត្រូវ Mrs.Kim បង្ខំឱ្យញុាំបាយនិងចូលមកសម្រាកវិញ មិនអោយគេគិតច្រើនឡើយ ។ គិតថាគេនៅស្ងប់ឬ? Tae ឆ្លេឆ្លានៅមិនស្ងៀម ទាញទូរស័ព្ទទាក់ទងទៅអ្នកម្ខាងទៀតដែលស្ថិតនៅក្នុងគ្រោះភ័យ

«ហាឡូ Jimin»

«ហាឡូ Tae សុខសប្បាយទេ!!»សម្ដីសួរសុខទុក្ខដែលបញ្ជាក់ពីភាពក្រៀមក្រំច្រើនជាងរីករាយ ថ្វីបើពួកគេឧស្សាហ៍ទាក់ទងគ្នា តែ Jimin ក៏បានដឹងពីរឿងដែលគេមានផ្ទៃពោះផងដែរ ព្រោះគេតែងមកលេង Tae រាល់ពេលដែលទំនេរ ក៏អាចឈ្វេងយល់ពីមូលហេតុជំងឺរបស់ Jungkook  ដូចគ្នា គ្រាន់តែមិនអាចនិយាយចេញទៅបាន ។

«Jimin នៅទីនោះយ៉ាងម៉េចទៅហើយ រួចចុះគ្រប់គ្នានោះ»Tae

«ប្រហែលជាឯងឃើញព័ត៍មានហើយ មនុស្សប្រុសទាំងអស់ត្រូវបានអោយចូលបម្រើកងទ័ពដោយគ្មានការលើកលែងសូម្បីតែ Yoongi hyung និង... Jungkook »

«Jimin...»Tae ហៅដោយសម្លេងស្រាល ក្នុងចិត្តកំពុងតែលួចយំរកពាក្យមកនិយាយមិនឃើញ ។

«យើងក៏ត្រូវចូលខ្លួនជាពេទ្យស្ម័គ្រចិត្តដើម្បីព្យាបាលក្រុមកងទ័ពដូចគ្នា គ្រប់គ្នាសុទ្ធតែមានកាតព្វកិច្ច បន្តិចទៀតយើងនឹងឡើងទៅជាយដែនហើយ» Jimin ហាក់សោកសៅរកអ្វីមកបរិយាយមិនបាន កាលបើប្រទេសដាក់ក្នុងសង្គ្រាមមួយនេះម្ដងទៀត វាយបងប្អូនឯងដណ្ដើមទឹកដី តើពេលណាទើបបញ្ចប់ ។ យប់ថ្ងៃនឹកបារម្ភពីសាច់ញាតិជាពិសេសគូស្នេហ៍ដែលត្រូវទៅហ្វឹកហាត់នោះ ។

«Jimin សូមទោសដែលមិនអាចនៅក្បែរឯងក្នុងកំឡុងពេលនេះ គ្រប់គ្នាជួបទុក្ខភ័យ តែយើងបែរជាសោយសុខនៅទ្វីបផ្សេង មានអារម្មណ៍ថាមិនគប្បីចំពោះប្រទេសខ្លាំងណាស់ »រឹតតែខុសធ្ងន់កាលបើដឹងថាប្ដីស្ថិតក្នុងគ្រោះថ្នាក់ តែគេបែរជាមិនអាចជួយអ្វីបាន សូម្បីតែពាក្យផ្ដល់កម្លាំងចិត្តបន្តិចក៏គេមិនបាននិយាយផង ។

«ឯងនៅទីនោះល្អបំផុតហើយ Tae!!ពួកយើងមិនអីទេ ថែសុខភាពអោយល្អលឺទេ ជិតដល់ថ្ងៃសម្រាលហើយ យើងនឹងឡើងទៅលេងឯងពេលភារកិច្ចរួចរាល់»

«អឹម...ថែខ្លួនផង យើងរង់ចាំឯងណា Jimin ជូនពរសំណាងល្អ»អ្នកទាំងពីរនិយាយពាក្យលាទៅកាន់គ្នាទាំងមិនដាច់អាល័យ ។ Jimin ទម្លាក់ខ្លួនអង្គុយយំដោយត្របោមក្បាលជង្គង់ក្នុងបន្ទប់ការងាររបស់ខ្លួន ខណៈនេះមនុស្សដែលគេខ្វល់បំផុតគឺគ្រួសារនិងមនុស្សជាទីស្រឡាញ់ កាលបើត្រូវបែកគ្នាយូរយ៉ាងនេះ ។ គេពិបាកចិត្តក៏មិនអាចនិយាយប្រាប់នរណាក្រៅពីព្យាយាមបំពេញភារកិច្ចអោយល្អបំផុត ។
    នាយតូចឯណេះវិញ ក្ដាប់ទូរស័ព្ទជាប់ទ្រូងសម្លឹងមើលលេខក្នុងទូរស័ព្ទដែល save ឈ្មោះ JK ចិត្តមួយចង់ខល ចិត្តមួយខ្លាចថាគេមិនទទួល ព្រោះខឹងស្អប់ខ្លួន តើគួរធ្វើបែបណាល្អ ។

  #ប្រទេសកូរ៉េ

   ក្រុមនាយទាហាន ហ្វឹកហ្វឺនឥតស្រាកស្រាន្តពីមួយថ្ងៃទៅមួយថ្ងៃ រៀបចំប្រដាប់អាវុធមិនចន្លោះត្រៀមសម្រាប់សង្គ្រាមរយៈពេលពីរថ្ងៃទៀតដោយគ្មានការសម្របសម្រួលពីខាងណា ។

«ក្រុមទាហានត្រូវបេ្ដជ្ញា!! បំបាក់សត្រូវ យកសន្តិភាពមកជូនជាតិ»សម្លេងមេទាហានបន្លឺឡើងយ៉ាងមុតមាំ អោយកូនទាហានឯទៀតបានលឺនឹងស្រែកតាមខ្លួនដោយភាពក្លៀវក្លាមិនរារែក ។

    សឹកសង្គ្រាមដ៏ក្ដៅគគុកហាក់ខ្លាំងក្លាជាងលើកមុនទៅទៀត យុទ្ធសាស្ត្រនៃការប្រយុទ្ធក៏រៀបចំឡើងមិនអោយថ្លោះធ្លោយ ត្រៀមចាំទទួលបងប្អូនជិតខាងដែលចង់ឈ្លានពានខ្លួន ។

    Jungkook ដែលមានកាតព្វកិច្ចមិនបោះបង់ចូលមកបម្រើជួរកងទ័ពនៃភ្នាក់ងារកងកម្លាំងពិសេសជាមួយ Yoongi ដែលជាមេទ័ពជួរមុខទាំងមិនខ្លាចញញើត ។
   ថ្ងៃបាក់រសៀលឈានដល់ពេលយប់ ជម្រុំទ័ពនាជាយដែនជិតព្រំប្រទល់ក្បែរនឹងកន្លែងធ្វើសង្គ្រាម មានកងកម្លាំងទាហានច្រើនសន្ធឹករៀបចំខ្លួនរួចជាស្រេចសម្រាប់ប្រយុទ្ធ ។

«យ៉ាងម៉េចហើយ មិនចូលគេងទេហេស៎»Yoongi ទម្លាក់ខ្លួនក្បែរប្អូនដែលអង្គុយត្រមង់ត្រមោចមិនព្រមសម្រាកទាំងដែលអ្នកដទៃចូលនិទ្រាអស់ទៅហើយ ។

«ស្អុះស្អាប់ពេកទើបគេងមិនលក់»

«មិនមែននឹកគេទេហេស៎»Yoongi ស្រដីបញ្ឆិតបញ្ឆៀងទៅអ្នកកម្លោះដែលជិតនឹងក្លាយជាឪពុករបស់គេ ប៉ុន្តែមិនទាំងបាននឹងដឹងពីដំណឹងនេះផងបែរជាកើតគ្រោះមុនទៅវិញ តើជាតិិនេះពួកគេអាចនឹងបានជួបគ្នាឬអត់?

«នឹកហើយតើនឹងបានអ្វីមកវិញ? ការដោះលែងជាជម្រើសដែលល្អបំផុត ខ្ញុំមិនចង់ចងនរណាទុកអោយមកលំបាកជាមួយខ្ញុំឡើយ សូម្បីតែចិត្តនិងគំនិតខ្ញុំពេលនេះគឺមានតែទឹកដីនិងប្រទេសប៉ុណ្ណោះ»Jungkook សម្លឹងទៅឆ្ងាយជាមួយកែវភ្នែកដែលពោពេញទៅដោយមនោសញ្ចេតនារកស្មានមិនត្រូវ ។ 

«ឯងមិនធ្លាប់គិតពីគេខ្លះទេឬ? ពេលនេះដំណឹងនៃការប្រកាសសង្គ្រាមប្រហែលជាផ្សព្វផ្សាយដល់កាណាដាទៅហើយ»

«គេដឹងហើយយ៉ាងម៉េច? គេនឹងមកផ្សងព្រេងជាមួយខ្ញុំឬ? ពេលនេះគេប្រហែលជាមានក្ដីសុខជាមួយគ្រួសារថ្មីទៅហើយ»

«អ្វីដែលមើលមិនឃើញ ស្ដាប់មិនដឹង កុំទាន់អាលសន្និដ្ឋានអី ជួនកាលទស្សនៈដែលយើងតែងតែប្រកាន់ភ្ជាប់មិនប្រាកដថាត្រូវរហូតដែរ»Yoongi ទះស្មារបស់ប្អូនជាការដាស់តឿន ។ ពួកគេកំពុងតែធ្វើសង្គ្រាម ផ្សងគ្រោះថ្នាក់់ដើម្បីប្រទេស ប៉ុន្តែ Tae គេនឹងត្រូវផ្សងជាមួយព្រេងវាសនាដើម្បីជំនះជួយជីវិតក្មេងដែលជិតនឹងចាប់កំណើតនោះ ស្លាប់និងរស់គឺស្ថិតនៅកណ្តាល ។

«ត្រូវហើយហេតុអីខ្ញុំត្រូវខ្វល់ពីរឿងនេះ ខ្ញុំគួរតែយកពេលបង្វឹកក្រុមប្រសើរជាងគិតពីមនុស្សគ្មានចិត្តដូចជាគេ យ៉ាងណារវាងពួកយើងក៏បានបញ្ចប់យូរណាស់មកហើយ»

«ពេលនេះគេអាចកំពុងតែគេងមិនលក់ព្រោះតែបារម្ភពីឯងក៏ថាបាន»

«គ្មានហេតុផលទេ ខ្ញុំទៅគេងមុនហើយ ជួបគ្នាថ្ងៃស្អែក»Jungkook ជ្រើសការគេចមិនព្រមប្រឈម ព្រោះដឹងថាទទួលយកមិនបាន មាត់ក្បត់នឹងចិត្ត មិនអាចបែងចែកបានថាខ្លួននៅសេសសល់អារម្មណ៍ចំពោះគេឬយ៉ាងណា ដឹងត្រឹមថានាយស្អប់ប្រុសម្នាក់នោះ ។

    Jungkook ចូលមកក្នុងតង់ដោយការនឿយហត់ ទម្លាក់ខ្លួនគេងទាំងអស់កម្លាំង នាយមិនហ៊ានបិទភ្នែក នាយខ្លាចបំផុតនឹងការស្រមើស្រមៃដែលឃើញតែមនុស្សម្នាក់ដែលធ្វើឱ្យនាយដិតដាមរហូតមកដល់ពេលនេះ ។

«???»សញ្ញាសួរលោតពេញខួរក្បាលរបស់រាងក្រាស់ កាលបើទាញទូរស័ព្ទមកក៏បានឃើញសារដ៏វែងអន្លាយដែលផ្ញើមក តើនាយមិនបានព្រិលភ្នែកទេឬ? Jungkook ផ្កាប់ទូរស័ព្ទចុះវិញ ដកដង្ហើមញាប់ៗ មុននឹងញីភ្នែករបស់ខ្លួន ក្រែងរវើរវាយទៅឃើញលេខរបស់គេបែបនេះ ។

«មិនអាចទេដឹង»Jungkook ទាញទូរស័ព្ទម្ដងទៀតមកមើល ទើបប្រាកដចិត្តថាជាលេខរបស់ Tae ពិតមែន ។ គេកំពុងតែចង់លេងអ្វី? តាមលងបន្លាចនាយដល់ណា ។

«ចង់មកបញ្ឈឺឬ?»Jungkook មានៈមិនព្រមចូលអាន សុខចិត្តផ្កាប់ទូរស័ព្ទទុក ប្រាស់ខ្លួនដេកមិនចង់ឃើញសាររបស់មនុស្សដែលនាយកំពុងស្អប់ ទាញភួយមកគ្របក្បាលជិត មិនរវីរវល់ជាមួយនឹងលេខដែលមិនបានអញ្ជើញ ។

    ផ្ទុយស្រឡះពីអ្នកម្ខាងទៀតដែលគេងមិនលក់ បើកភ្នែកម៉ក់ៗ រង់ចាំមើលថាគេនឹងចូលអានសាររបស់ខ្លួនឬអត់ ។

«បងដាច់ចិត្តពិតមែន Jung!!»នាយតូចពេបមាត់ដូចជាកូនក្មេង ស្របពេលដែលទឹកភ្នែកស្រាប់តែស្រក់ចុះ គេបានផ្ញើតាំងពីព្រឹកឯណោះ ប្រឹងបន្លប់ខ្លួនឯងមករហូតថានាយរវល់អាចនឹងមិនបានចូលអាន ប៉ុន្តែមកដល់ពេលនេះទៅហើយ មិនសូម្បីតែឃើញតម្រុយរបស់គេ ត្រឹមចូលអានមិនតបក៏អស់ចិត្ត តែនាយស្ងាត់បាត់ឈឹង ភាពខកចិត្តក៏កើតមានមក ។ Tae នៅតែកាន់ទូរស័ព្ទជាប់មិនទម្លាក់ គេមិនជឿថា Jungkook ដាច់ចិត្តស្អប់គេដល់ថ្នាក់នេះទេ ។

To be continued

Lie Naa

 

繼續閱讀

You'll Also Like

89.8K 4.9K 51
ទោះអ្នកប្រុសស្អប់ខ្ញុំប៉ុណ្ណា ក៏ខ្ញុំនៅតែស្រលាញ់
4.8K 368 11
@អូនកុំភ័យនៅកក្នុងរង្វង់ដៃរបស់បង អ្នកណាដែលធ្វើឲទើសមុខរបស់អូនបងមិនទុកនោះទេ វាត្រូវតែស្លាប់យ៉ាងវេទនា ទោះជាគេចចេញផុតក៏គេចផុតបានត្រឹមតែវិញ្ញាណដែល ហឹុស «គ...
5.7K 282 32
មនុស្សពីរនាក់គ្រាន់តែស្រឡាញ់គ្នាខុសខ្លាំងណាស់មែនទេ?រស់នៅក្នុងគ្រួសារដែរវិន័យតឹងរឹងមិនសូមបីឲពួកគេស្រឡាញ់គ្នា។តើស្នេហាដែរកើតឡើងពីគុំនំគុំគួនរហូតដល់ស្រឡ...
1.1M 28K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...