រឿង \🍁🥀បងថ្លៃ ក្លាយជាស្វាមី...

Por taekooktithkook

20.3K 938 32

ស្នេហាខ្ញុំប្រៀបដូចជាឆ្មានឹងកណ្តុរ តែបើស្រលាញ់គ្នាវិញផ្អែមដូចទឹកឃ្មុំ🐻🐰🔥🙊 Mais

ភាគទី1💜*ឈ្មោះអីក៏ពិបាកហៅម្ល៉េះ*✨💋
ភាគទី2🌟*បងថ្លៃ មិនអាចជាប្តីទេ???*💥🎀
ភាគទី3💜*ថ្ងៃរៀបមង្គលការ*🌟👑
ភាគទី4🍒* ក្មេងហ៊ាន*🍭
ភាគទី5🍂*មេរំខានមកចាប់ជាតិ*🍇🌸🍀
ភាគទី7✨*35+15=?*🌹💥
ភាគទី8🌸*ខ្ញុំឃ្លាន Ice cream*🍂🌹
ភាគទី9🍓"ក្មេងពូកែងរ*🔆
ភាគទី10💥💜*បបូរមាត់*💋🍓
ភាគទី11💥 *មានអ្នកណា💋ជួយឯងបានទេ*💜🌹
ភាគទី12💥*លោកព្យាយាមចង់រំលោភខ្ញុំ*🔥🙊
ភាគទី13🔥*ពួកយើងសាកស្រលាញ់គ្នាទៅ*✨💋💜
ភាគទី14🍓💥*បើប្រច័ណ្ឌក៏ថាមក*🍂🙊🔥
ភាគទី💥15* Taeត្រូវថ្នាំ*🍂🍓🙊
ភាគទី16*i 💜jeon taehyung *🎀✨🍓
ភាគទី17🍒🌟*Taeលួចមើលរឿង18+✨💥
ភាគទី18🍀🌸*តើTaeមានគ្រោះថ្នាក់ដែរទេ*🔥✨
ភាគទី19*🌸🎀*បងសម្តីផ្អែមណាស់*💋🤏🏻
ភាគទី20✨🎀*អូននៅឪ្យតែស្ងៀមៗទៅបងជាអ្នករ៉ាប់រង🔞🔥💋
ភាគទី21🌹🍂*បើហ៊ានតែធ្វើអីTaeទៀត កុំថាខ្ញុំចិត្តអាក្រក់🔥💋
ភាគទី22🍇🍭*មិនឪ្យនៅក្បែរមួយសប្តាហ៍🔆✨
ភាគទី23👑🍓*ពាក្យស្បថគ្មានន័យទេ*🥺✨🔥
ភាគទី24🌹🌟* Sugar daddy*👑💸
ភាគទី25🌹👑*តែអូនឃ្លានបងខ្លាំងជាង*🌸🔞🔞
ភាគទី26🍀🌸* កុំថា5នាទី តែ1វិនាទីក៏ចាំមិនបានដែរ😌✨
ភាគទី27👑🍂*មានផ្ទៃពោះ*🌸💋
ភាគទី28🌹🔆*អូនចង់ញ្ញាំស្រ្តបឺរី🍓🍀
ភាគទី29🌟🌸* អារម្មណ៍ប្រែប្រួលរបស់អ្នកមានផ្ទៃពោះ🎀🔆🌸
ភាគទី30🍓💋សម្រាលកូន🍂💋
💋🌸✨ភាគបញ្ចប់🌟🌹🔆

ភាគទី6💜*សំបុត្រ💥មិនស្គាល់*🌹

773 38 2
Por taekooktithkook


Tae : មនុស្សឆ្កួតនេះគេងច្រើនណាស់ (មានគំនិតអាក្រក់ចូលមកក្នុងចិត្ត)
Tae : លោកប្តី - ភ្ញាក់ឡើង ! លោកប្តីដ៏សែនសង្ហារបស់ខ្ញុំសូម ភ្ញាក់ឡើង... ( JK បើកភ្នែកមកដោយការភ្ញាក់ផ្អើលនៅពេលបានលឺសំលេងហៅ ) ហេ លោក...ភ្ញាក់ឡើងម៉ាក់ក្មេងចង់និយាយជាមួលោក....

Jungkook :.......( បើកភ្នែកទាំងនៅងងុយ )ឈប់...ឈប់..មិញនេះតើ...ឯងហៅខ្ញុំថា..ម៉េច?

Tae :( ងក់ចិញ្ចើម ) ស្អី? នរណាហៅស្អី?គ្មានទេ?តើលោកកើតអីនឹង?ដេកមមើរទេហី....
Jungkook :ឯង.. ដឹងមិញនេះឯងហៅខ្ញុំថា....
Tae :ថាអ្វី?
Jungkook :( សំលេងទាប ) គឺលោកប្តី....ឯងហៅបែបនេះ...

Tae :( ព្យាយាមទប់សំណើចរបស់គាត់មិនឪ្យJKដឹង ) លោកប្រហែលជាលឺចេញពីការស្រមើលស្រមៃរបស់លោកហើយ កុំស្រមើស្រម៉ៃខ្លាំងពេក នេះ​ជា​ការ​រៀប​ការ​ដោយ​បង្ខំ....មិនមែនការពិតនោះទេ....(Taeលួចញញឹម​ហើយ​ទុក​ឱ្យ JK យល់​ច្រឡំ)

Jungkook : (ថាឪ្យខ្លួនឯង) ឯង​កំពុង​តែ​ឮ​រឿង​ទាំង​នេះណា ឬក៏ឯងស្រមើស្រម៉ៃពិតមែន ឯងពិតជាល្ងង់មែន... អាខ្មាស់គេណាស់...(គាត់គ្រវីសក់ ហើយក៏callទៅម៉ាក់របស់គាត់វិញ)

[ នៅខាងក្រោយនៃតុអាហារ ]

Tae កំពុងតែរីករាយនឹងស្ថានភាពដ៏អាម៉ាស់របស់ JK , JK មិនបានមើលTaeនោះទេ

Tae : មកដល់ហើយ.....(Taeបានរៀបចំញ៉ាំអាហារពេលព្រឹកហើយអង្គុយនៅពីមុខJK)
Jungkook: (ត្រជាក់) អរគុណ...

Tae : ...ថាម៉េច....អរគុណ....មិនបាច់អរគុណទេ...ហាហា....(Taeភ្ងាក់ផ្អើលនៅពាក្យអរគុណចេញពីមាត់Jk)
Jungkook : (ខ្សឹប)ខ្ញុំដឹងហើយ....(ញ៉ាំដោយសន្តិវិធី)

Tae : តើវាមិនប៉ះពាល់អារម្មណ៍របស់លោកទេ នៅពេលលោកនិយាយថាអរគុណ..មកកាន់ខ្ញុំជាលើកដំបូង...ហឹម!!! (ភ្លាមនោះ JKសម្លឹងមើល Taeដូចជាចង់សុីសាច់ចឹង ការសម្លឹងរបស់ Jkហាក់ដូចជាកំពុងតែចង់បានអ្វីមួយពីTaeរួចJkក៏ធ្វើធម្មតាវិញ)

Tae: តើភ្នែករបស់លោកមានបញ្ហាមែនទេ ?(Jkក៏បានដាក់ស្លាបព្រាចុះ ហើយសម្លឹងមើលមកTaeម្តងទៀត)

Tae: ហេតុអ្វីបានលោកមើលមកខ្ញុំបែបនេះ??? (ភ័យ) លោកកើតអី?(JK ក្រោកឈរឡើង ហើយលាត់ដៃអាវឡើង Taeបើកភ្នែកធំៗឃើញដៃមានស្នាមសាក់របស់ JK Tae គ្រវីក្បាលនឹងព្រឺឆ្អឹងខ្នង)

Jungkook : (និយាយក្នុងចិត្តដោយសម្លឹងមកTae) ឥឡូវគេមានគម្រោងអីទៀតហើយ? ខ្ញុំគ្រាន់តែចង់សងសឹកគេ ខ្ញុំត្រូវដឹងពីអ្វីដែលគេស្រលាញ់ជាងគេ...តោះចាប់ផ្តើមជំហានដំបូង... (JKក៏កំពុងដើរទៅកាន់កៅអីរបស់Tae ហើយTaeក៏ក្រោកឈរឡើង រាងកាយកំពុងរើទៅប្រឈមមុខនឹង JK ខណៈTaeដើរថយក្រោយច្រើនជាងមុន ប៉ុន្តែចង្កេះរបស់Taeក៏បានប៉ះលើតុ)

Tae : តើមានអ្វី?លោកចង់ធ្វើអី??ទៅអោយឆ្ងាយទៅ..កុំធ្វើអីបែបនេះ លោកកុំមកជិតខ្ញុំណា....( Taeបិទភ្នែកយ៉ាងតឹងដោយJkបានមកកៀកTaeតែម្តង, JK ញញឹមហើយរើសចានពីតុដែលនៅខាងក្រោយ Tae )

Jungkook : ចុះឯងគិតអី? ( Tae បើកភ្នែកតិចៗក្រឡេកមើលJk ដាក់ចានចុះដោយការភ្ញាក់ផ្អើល )
Tae : អរ....គឺថា....លោកបត់ដៃអាវដើម្បីតែលាងចានមែនទេ? 
Jungkook: អឺ?មានអីមែនទេ?ឯងស្មានតែយើងចង់រំលោភឯងនៅទីនេះ?

Tae : ឆ្កួត អ្នកណាគិតវិធីឆ្កួតដូចលោកនោះ....
Jungkook : ចុះឯងបិតភ្នែកធ្វើអី. ?
Tae: អត់មានអីទេ... ខ្ញុំនឹងទៅ..លោកលាងចុះ (Tae រត់ឡើងលើផ្ទះ JK សើចហើយទៅផ្ទះបាយលាងចាន)

[ ក្នុងបន្ទប់ ]

Tae ដកដង្ហើមធំហើយមុខប្រែជាក្រហម ស្រាប់តែគាត់ទទួលទូរស័ព្ទមួយcallចូលមក
Tae : សួស្តី!! អ្នកណាដែរ?
??  : តើខ្ញុំកំពុងនិយាយជាមួយលោក Kim Taehyungមែន ទេ? 
Tae : អរ...បាទគឺខ្ញុំ.... 
??  : លោកបានដាក់ពាក្យធ្វើការនៅក្រុមហ៊ុន អបអរសាទរលោក  សូមអញ្ជើញមកកាន់ក្រុមហ៊ុនរបស់យើងដើម្បីសម្ភាសន៍នៅថ្ងៃនេះ

Tae : ( រីករាយ ) ពិតមែនហ៎....អរគុណច្រើន  ខ្ញុំនឹងទៅ...  (Taeបានលោតដោយសុភមង្គល ហើយបើកទូខោអាវរបស់គាត់ដើម្បីយកសំលៀកបំពាក់ដ៏ល្អឥតខ្ចោះមកពាក់ដើម្បីទៅសម្ភាសន៍)
Tae : ខ្ញុំគួរតែពាក់ Celineរបស់ខ្ញុំ..(Taeបានយកអាវពណ៌ក្រហម និងខោខូវប៊យពណ៌ខ្មៅចេញមក)Celineសំណព្វចិត្ត ( Taeបានឱបខោអាវដែលគាត់យកចេញពីទូទុក​វា​នៅ​លើ​គ្រែអង្គុយសម្លឹង ដោយ​មិន​ដឹង​ពី​ស្នាម​ញញឹម​របស់​អ្នក​ណា​ម្នាក់កំពុងតែញញឹមសម្លឹងមកគាត់ទេ)

Jungkook :​ គេស្រឡាញ់Celine មែន​ទេ?  (JK សម្លឹងមើលសម្លៀកបំពាក់របស់ Tae នៅលើគ្រែជាមួយនឹងកែវទឹកមួយកែវក្នុងដៃ

មួយសន្ទុះTaeចេញពីបន្ទប់ទឹកក្នុងសម្លៀកបំពាក់ងូតទឹក ខណៈកំពុងច្រៀងចម្រៀងយ៉ាងពិរោះ ហើយបិទទ្វារខ្លាំងៗ JK ស្រាប់តែភ្ងាក់ដោយអចេតនា ចាក់ទឹកលើសម្លៀកបំពាក់Celineរបស់ Tae

Jungkook : oh my..Goddd.....(Jkក៏បានមកបាំងសម្លៀកបំពាក់ដែលត្រូវទឹកនៅលើគ្រែមិនឪ្យTaeឃើញ)

Tae : លោកមកទីនេះធ្វើអី? (taeក៏ក្រឡេកឃើញJkដោយភ្ងាក់ផ្អើល)

Jungkook : តើឯងភ្លេចថាវាជាបន្ទប់របស់ខ្ញុំហើយ? តើ​ឯង​កំពុង​ធ្វើអ្វី​នៅ​ទីនេះ ?  មើលទៅដូចជាសប្បាយណាស់!
Tae : អ្វីក៏ដោយវាជារឿងរបស់ខ្ញុំ លោកកុំមករវល់.... ( Tae កំពុងតែជូតសក់ពេល JK ទប់សំណើចរបស់គាត់ នៅពេលឃើញរ៉ូប Tae ប្រឡាក់ទឹកសើម)

Jungkook : ឯងមើលទៅសប្បាយចិត្តខ្លាំងជាងរាល់ដង?(និយាយបន្លប់)
Tae : ហឺយ.. ព្រោះឆាប់ៗនេះ អរអត់ទេលូវនេះខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយហើយ.....

Jungkook : ឯងមិនបានសុំការអនុញ្ញាតពីខ្ញុំទេ? 
Tae : លោកហា!
Jungkook:ខ្ញុំឈ្មោះJungkook មិនមែនលោកទេ....ឯងចូលចិត្តហៅខ្ញុំថាលោកលោកណាស់ ខ្ញុំក៏មានឈ្មោះដែល ហៅឪ្យត្រូវតិចទៅ....(ប្រកាន់ណាស់ប្រូ)

Tae:បាទ លោកJungkook....តែថាលោកJungkook មកពីសម័យបុរាណមែមទេ? បានចង់ទៅណាមកណាចាំប្រាប់លោកJungkook ដែរ? សម័យនេះទំនើបហើយ ខ្ញុំឯករាជ្យខ្លួនឯង  ចេញទៅខ្ញុំចង់ផ្លាស់ប្តូរសម្លៀកបំពាក់របស់ខ្ញុំ ប្រញាប់ផង? 

Jungkook : ឯងទៅផ្លាស់នៅក្នុងបន្ទប់ទឹកទៅ.... 
Tae : ទេ.. ខ្ញុំចង់ផ្លាស់ប្តូរវានៅទីនេះ 
Jungkook : ខ្ញុំមិនទៅ.....ចឹងឯងផ្លាស់ទៅ...

Tae : លោកឯងនេះគឺជាមនុស្សដែលរោគចិត្តបំផុតដែលខ្ញុំធ្លាប់បានជួប..... (Taeក៏ដើរមកយកសម្លៀកបំពាក់Celine របស់ខ្លួននៅជិតJk)

Jungkook : អូ..នៅទីនេះ.... ( Tae ក្រឡេកមើលJK ហើយរើសខោអាវរបស់គាត់ឡើង គាត់ក៏មានអារម្មណ៍ថា  ខោអាវគាត់សើម គាត់មើលខោអាវរបស់គាត់ដោយបើកភ្នែកធំៗ)
Tae : អូ...ព្រះ...នេះជាអ្វី....?ខោអាវCeline ខ្ញុំ....
Jungkook :( បារម្ភក្លែងក្លាយ ) អូ.. តើវាជាអ្វី?
Tae : តើវា...សើមដោយរបៀបណាទៅ? (Taeក្រឡេកមើលកែវទឹករបស់JK )
Tae: (ខឹង) លោកជាអ្នកធ្វើមែនទេ?

Jungkook :( មុខបែបស្លូតត្រង់ ) ហេតុអ្វី ខ្ញុំធ្វើអញ្ចឹងនោះ អត់ទេមិនមែនខ្ញុំទេ? ....

Tae : (លើកសម្លេង) លោកបានធ្វើវាច្បាស់ណាស់ កុំមកកុហសខ្ញុំ(Taeនិយាយដោយទឹកភ្នែក ព្រោះថានេះគាត់ខំរើសខោអាវស្អាតបំផុតហើយដើម្បីទៅសម្ភាសន៍ការងារលើកដំបូង)

Jungkook :អឺ ព្រោះឯងបានបិទទ្វារខ្លាំងៗ..ខ្ញុំក៏ភ្ងាក់ទៅ....ទឹកក៏ក្រពប់ទៅលើសម្លៀកបំពាក់ឯងទៅ....ខ្ញុំគ្មានចេតនាទេ ( Tae បោះខោអាវនិងកន្សែងលើគ្រែរួចដើរសំដៅទៅ JK ដែលទើបតែញាប់ដៃញាប់ជើងដើរថយក្រោយ)

Jungkook : ឯងស្តាប់ខ្ញុំសិន.....(Jk ក៏ត្រៀមខ្លួនរួចស្រាច់ក្នុងការរត់ Taeក៏ដើរកាន់តែមកជិតJkក៏រត់ចេញក្រៅបន្ទប់ Tae រត់តាមពីក្រោយ)

Tae : ថ្ងៃនេះលោកត្រូវតែស្លាប់ Joen Jungkook .... ( Tae ចាប់អាវ JK ប៉ុន្តែ JK រត់គេចខ្លួន គេរត់ពេញផ្ទះ ចប់នៅជ្រុងបន្ទប់ទទួលភ្ញៀវ )  ឥឡូវនេះ តើអ្នកណានឹងជួយសង្គ្រោះលោកនោះ? 

Jungkook :  ខ្ញុំប្រាប់ត្រង់ក៏បាន ខ្ញុំបានធ្វើឪ្យប្រឡាក់ទឹកនៅCeline របស់ឯង.. ( Tae កាន់តែខឹង ) វាជាការសងសឹករបស់ខ្ញុំ ឯងបានធ្វើបាបខ្ញុំច្រើនដងហើយ ចឹងខ្ញុំចង់សងសឹកឯងវិញ.. ( សើចដោយជឿជាក់ )

Tae : លោកនឹងស្លាប់ដោយដៃខ្ញុំហើយថ្ងៃនេះ... ( JKរើសក្នើយហើយគប់មកលើTae ពេលគាត់រត់គេចម្តងទៀត  )

Tae :(យំ ) លោកពិតជាអាក្រក់ណាស់....ហេតុអីលោកធ្វើបែបនេះ?...ហិ...ហិស... ( គាត់លុតជង្គង់ចុះពេលកំពុងយំ JK ឈប់រត់ ខណៈសំណើចរបស់គាត់រលត់ទៅនៅពេលឃើញTaeយំ)

Jungkook : ហេ.. តើឯងកំពុងយំមែនទេ?(បារម្ភពិត) 
Tae : (យំខ្លាំង)ឈុតCeline របស់ខ្ញុំ...ហាហិ..ហិ......

Jungkook : ហេ...ខ្ញុំសុំទោស...កុំយំអី ខ្ញុំនឹងទិញអាផ្សេងឪ្យវិញ......

Tae : វាគឺជាសំណព្វរបស់ខ្ញុំ....ហិ..ហិ..រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដែល​ពាក់​វា​ទេ ម៉ាក់របស់ខ្ញុំបានផ្តល់អំណោយមួយនេះដល់ខ្ញុំ...លោកបានធ្វើឪ្យវាខូចហើយ...ហិហិ....

Jungkook :( ដឹងខ្លួនមានកំហុស ) ខ្ញុំ....មិនដឹងទេថា.... ( ខាំបបូរមាត់ខ្លួនឯង ) ខ្ញុំសុំទោស .. ( គាត់ដើរទៅជិតTae ហើយលុតជង្គង់ចុះនៅពីមុខTaeដើម្បីមកលួងTae...)

( Tae ញញឹម ហើយក៏ចាប់ទាញសក់JK )
Tae : ទីបំផុតខ្ញុំចាប់បានហើយ...  (JK កំពុងតែស្រែកថ្ងូរឈឺក្បាល ពេលវាយដៃTaeចេញពីសក់ក្បាល)

Jungkook : ឯងកំពុងក្លែងធ្វើជាយំគួរឪ្យអាណិត? ឯង​ពូកែបោកណាស់...ល្បិចច្រើនមែនក្មេងឆ្កួត.....

Tae : ខ្ញុំ​មិន​បាន​ក្លែង​បន្លំ​ជាយំទេ ខ្ញុំពិតជាយំមែន  ពេលនោះពិតជាមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់...តែមកពីលោកធ្វើឪ្យខ្ញុំ.....  (JK ញញឹមពេលគាត់ចាប់ចង្កេះ Taeជាប់មហើយរុញរាងកាយរបស់គាត់មកលើTaeដោយដាក់គាត់នៅលើឥដ្ឋទាំងពីរនាក់)

Jungkook : នែ៎...វាមិនយុត្តិធម៌ទេ ខ្ញុំមិនបានធ្វើបាបផ្នែករាងកាយរបស់ឯងទេ.... អញ្ចឹងតើឯងអាចទាញសក់របស់ខ្ញុំបានដោយរបៀបណា?ឆាប់លែងទៅ...  (គាត់និយាយដោយសំលេងខ្លាំងៗ ដៃរបស់ Tae ស្រាយជុំវិញសក់របស់គាត់)

Tae : លោកចុះពីលើខ្ញុំទៅ......
Jungkook :( ញញឹម ) ហេតុអី?  Hmm...
Tae :( បុកទ្រូងរបស់គាត់ ) លោកបានបំផ្លាញសំលៀកបំពាក់របស់ខ្ញុំ មនុស្សឆ្កួត....ខ្ញុំមិនលើកលែងឪ្យលោកទេ...( សើចឡើងអង្គុយពីលើJkម្តង )

Jungkook : ខ្ញុំមិនអីទេ...តែឯងចង់ឪ្យខ្ញុំថើបទេ..... ( Tae ងើបមុខឡើងដោយខឹង )

Tae : ហឺយ....មិនបានទេ.....ស្លាប់ហើយជិតដល់ម៉ោងហើយ .... (Taeទៅបន្ទប់របស់គាត់ទុក JK រមៀលលើឥដ្ឋ )

|  ពេលរាត្រី |

JK កំពុងអង្គុយលេងយ៉ាងរីករាយនៅពីមុខកញ្ចក់ទូរទស្សន៍ Tae ដើរចូលមកដោយកំហឹង

Tae : នែ៎អាលោកJEON ឆ្កួត ....នៅមានពេលសើចទៀតណ៎...
Jungkook : អូ ឯងមកវិញហើយ... (នៅតែសម្លឹងមើលមុខ  screenទូរទស្សន៍សើចធ្វើធម្មតា តែសួរត) យ៉ាងម៉េចហើយសម្ភាសន៍?

Tae :ខ្ញុំឃើញមុខអាក្រក់របស់លោក ដូច្នេះច្បាស់ណាស់ថាថ្ងៃរបស់ខ្ញុំក៏អាក្រក់ដូចមុខលោកចឹង...

Jungkook : អញ្ចឹងអ្នកណាសុំឪ្យឯងមើលមុខខ្ញុំ ហើយខ្ញុំមិនដែលបង្ខំឯងទេមកមើលមុខដ៏សង្ហាររបស់ខ្ញុំនោះ តែឯងកើតអីមកដល់ជះកំហឹងមើលលើខ្ញុំ.....

Tae : ខ្ញុំ​បាត់​បង់​ការ​ងារ​ហើយ​ដឹង​ទេ?  ខ្ញុំ..ហឹស...ហិ( Jkធ្វើមើលទូរទស្សន៍ធម្មតាមិន អើពើនឹងសម្តីTaeនិយាយមិញនេះទេ) តើលោកកំពុងស្តាប់ខ្ញុំទេ?  (JK មិនតបទេ គាត់ចូលលេងហ្គេមបន្ត))) JEON JUNGKOOK ... ខ្ញុំកំពុងនិយាយជាមួយលោកណា... (Taeក៏ក្រោកមកឈរនៅមុខJK) ខ្ញុំកំពុងនិយាយប្រាប់លោក.. លោកស្តាប់ខ្ញុំតិចទៅ.....

Jungkook : ផ្លាស់ទីទៅម្ខាងទៅ បាំងខ្ញុំ...(  គាត់បានរុញTaeចេញបន្តិច Taeក៏ឡើងលើសាឡុងវិញ) កុំរំខានខ្ញុំ....អរងាប់ហើយ....(លេងហ្គេមបន្ត)

Tae :ដោយសារតែលោក ខ្ញុំបានបាត់បង់ការងាររបស់ខ្ញុំហើយ  គេតែងតាំងអ្នកផ្សេង... លោកបានធ្វើឱ្យខ្ញុំយឺត...មនុស្សឆ្កួត... (Taeក៏ក្រវៀចដៃទៅប៉ះនឹងប្រដាប់បញ្ជាហ្គេមរបស់Jk ហើយចាកចេញទាំងខឹង)

Jungkook :(ក្នុងចិត្ត) វាល្អណាស់  ថៅកែក្រុមហ៊ុននោះអន់ចិត្តនឹងបុគ្គលិកណាស់ហើយ......(ដកដង្ហើមធំ)

Tae :( ខឹងសម្បារ) មានតែទឹកផ្លែស្ត្របឺរីរបស់ខ្ញុំទេដែលអាចធ្វើអោយខ្ញុំស្ងប់ចិត្តបាន...ថ្ងៃទី1នឹង ថ្ងៃ​ទី​ពីរ​​អាក្រក់​បំផុត ទី​មួយ​គឺ​ពេល​ដែល​ខ្ញុំ​រៀបការ​នឹង​មនុស្ស​ល្ងង់​ម្នាក់​នេះ... ឯណា​ទៅ​ស្ករ?  (Taeនិយាយដោយភ្នែករកមើលស្ករដាក់ទឹកស្រ្តបឺរី)

Jungkook : តើឯងកំពុងស្វែងរកអ្វីមែនទេ?  ប្រសិនបើឯងនៅទីនេះហើយ ជួយធ្វើទឹកដោះគោចេកមួយកែវផង .. (ស្នាមញញឹមក្លែងក្លាយ)

Tae : (Taeមិនបានប្រកែក) ស្ករនៅឯណា?

Jungkook : មិនឃើញនៅទីនោះទេ?  (គាត់បានចង្អុលទៅធ្នើខ្ពស់បំផុត) ធុងធំនោះនៅលើឯង...

Tae : តើអ្នកណាយកវាទៅដាក់លើនោះ?  គឺលោក?  (JK ងក់ក្បាលដូចអត់ដឹង) មិនអីទេ... យកវាចុះមក...ខ្ញុំដាក់....

Jungkook : តើខ្ញុំជាអ្នកបំរើរបស់ឯងមែនទេ?  បានចូលចិត្តតែប្រើបែបនេះ?(ចុះមិញនេះអត់ប្រើគេទេប្រូ)

Tae :......( ងឿងមុខមើលទៅលើ ដៃតោងយកកំប៉ុងស្ករ)
Jungkook : Ok ខ្ញុំនឹងយកវាចុះ ប៉ុន្តែជាថ្នូរនឹងឯងត្រូវធ្វើអ្វីមួយឪ្យខ្ញុំ
Tae : អ្វីទៅ?
Jungkook :ខ្ញុំនឹងឈប់លាងចានហើយ....
Tae :( ញញឹម ) កុំអី... ខ្ញុំនឹងយកវាមកដាក់ដោយខ្លួនឯង...លោកចេញទៅ.... (Taeទុកកៅអីហើយឈរពីលើវា) ខ្ញុំគ្រាន់តែសុំជំនួយពីលោកព្រោះថាលោកខ្ពស់ជាងខ្ញុំ...តែបើលោកមានលក្ខខណ្ឌបែបនេះខ្ញុំទទួលយកមិនបានទេ...

Jungkook :( សើចក្លែងក្លាយ ) ខ្ញុំគិតថាពួកយើងមានកំពស់ស្មើគ្នាតើ?

Tae :( ក្រឡេកមើល JK ) Oh....បិទមាត់ហើយចេញទៅ... ( JK សង្កេតឃើញតែជើងរបស់ Tae នៅពាក់កណ្តាលលើកៅអី...មើលទៅមិនស្រួលទេ )
Jungkook :( បារម្ភ ) ប្រយ័ត្ន .. ( Tae បាត់បង់លំនឹង ហើយក៏ដួល ប៉ុន្តែ JKចាប់ ក្រសោកចង្កេះតូចរបស់Taeជាប់)

Jungkook : ឃើញទេ ខ្ញុំជួយឯងទៀតហើយ ឯងមិនអាចធ្វើអ្វីដោយខ្លួនឯងបានទេបើគ្មានខ្ញុំនោះ....
Tae : ខ្ញុំបានសុំឪ្យលោកជួយខ្ញុំទេ?
Jungkook : ខ្ញុំគួរទម្លាក់ឯងទេ
Tae :( ចាប់ស្មា JK យ៉ាងតឹង ) អត់ទេ ..
Jungkook :( ញញឹម ) ចឹងនិយាយថាសុំទោសទៅ 
Tae : ដើម្បីអ្វីទៀតហើយ? 
Jungkook :រាល់ពេលដែលឯងមើលងាយខ្ញុំ  រាល់ពេលដែលឯងកធ្វើឱ្យខ្ញុំមានបញ្ហា សុំទោសទៅខ្ញុំនឹងដាក់ឯងចុះ.....
Tae : សុំទោស.... 
Jungkook : ស្អី?  ខ្ញុំមិនលឺទេ..
Tae :( ខ្លាំងៗ ) ខ្ញុំសុំទោស..សុំទោសលោកJungkook ...ឥឡូវបានហើយដាក់ខ្ញុំចុះទៅ..
Jungkook : ឯងនឹងលាងចានចាប់ពីពេលនេះតទៅ.... 

Tae : ហេតុអី? វាជាតួនាទីលោកតើ... (JK បន្ធូរដៃ Tae រឹតក្តាប់) ទេ..គឺ...
Jungkook : ហ៊ឺ... និយាយថាម៉េច..

Tae :លោកកុំទម្លាក់ខ្ញុំ លោកតែងតែលាងចាន... និងធ្វើកិច្ចការផ្ទះផ្សេងទៀត ពួកយើងបែបចែករួចហើយ... 

Jungkook : (ញញឹមបែបឌឺ) ខ្ញុំអាចទម្លាក់ឯងបានហើយ... 
Tae :លោកកុំអី....
Jungkook : បើចឹងយល់ព្រមហើយ... ( JKអោយ Taeចុះ Taeក៏ប្រញាប់ដើរទៅខណៈដែលJKទះដៃហើយចេញទៅខាងក្រៅទាំងញញឹម )

Tae : (ស្រែក) ខ្ញុំ  នឹងសម្លាប់លោក Jeon Jungkook (បន្ទាប់ពីនោះ ឈប់និយាយជាមួយJK)

| ព្រឹកថ្ងៃថ្មី | 

(មានបុរសម្នាក់ឈរនៅខាងក្រៅផ្ទះរបស់ Taekook កំពុងនិយាយទូរស័ព្ទជាមួយនរណាម្នាក់)

អ្នកស្រីPark : ឯងត្រូវប្រាកដថាប្រគល់វាទៅ Jeon Jungkook ដូច្នេះគាត់ច្បាស់ជាយល់ខុសថា Taehyung កំពុងមានស្នេហាជាមួយនឹងបុរសផ្សេង.. (ញញឹមយ៉ាងអាក្រក់)

បុរស: កុំបារម្ភអីអ្នកស្រី ខ្ញុំនឹងឱ្យវាទៅគាត់ 
សន្តិសុខ : បាទ..តើអ្នកជាអ្នកណា ហើយមករកអ្នកណាដែលបាទ?

ប្រុស : ខ្ញុំជាអ្នកដឹកជញ្ជូនអីវ៉ាន់... (ញញឹមបែបគួរសម)
សន្តិសុខ: បាទ  (ញញឹមត្រឡប់មកវិញ) អូ..អ្នកអាចចូលទៅបាន  ... (បុរសនោះក៏ដើរចូលមកក៏បន្លឺកណ្ដឹង Taeក៏មកបើកទ្វា)
Tae : បាទ បើកហើយ....?
បុរស: តើអ្នកជាលោកJeon Taehyung មែនទេ ?
Tae :( មុខងឿងឆ្ងល់ ) បាទ!
បុរស: នេះជាអីវ៉ាន់ជូនលោកJEON Taehyung
Tae  : អូ៎ ពិតមែនទេ? (ក្នុងចិត្ត) តើអ្នកណាជាអ្នកផ្ញើមក? (វាជាភួងផ្កាដ៏ធំ និងប្រអប់សូកូឡាដែលមានលិខិតមួយច្បាប់)

បុរស : លោកទទួលបានហើយ ចឹងខ្ញុំសុំទៅវិញហើយ  (បុរសនោះអោនគោរពហើយក៏ចាកចេញ  Tae ក៏បើកសំបុត្រមើលទាំងឆ្ងល់ ដោយមិនដឹងអ្នកណាផ្ងើឪ្យ )

Tae សើចពេលកំពុងអាននៃក្នុងសំបុត្រនោះ

Tae : វាជាវិធីរបស់ Jungkook ដើម្បីសុំការអភ័យទោសពីខ្ញុំច្បាស់ណាស់?  (ញញឹម) គេឆ្កួតហើយ  ឆ្កួតទាំងស្រុងតែម្តង...ដូច្នេះ​ការ​លេងសើច​ថ្មី​របស់​គេ​គឺ​ដើម្បី​បង្ហាញ​ពី​ស្នេហា​ក្លែងក្លាយ​?  អនុញ្ញាតឱ្យខ្ញុំទាញយកប្រយោជន៍ពីការសារភាពក្លែងក្លាយរបស់គេ ..Puppy ស្អី ហាសហាហា...?  ( សើច ) លើកនេះ លោកលេងជាមួយមនុស្សខុសហើយ លោក Jeon Jungkook ឥឡូវនេះមើលពីរបៀបដែលខ្ញុំនឹងធ្វើឱ្យលោកសោកស្តាយចំពោះការសម្រេចចិត្តរបស់លោក  (គាត់ញញឹមហើយបត់សំបុត្រនោះដើម្បីទុកក្នុងហោប៉ៅរបស់គាត់ពេលគាត់ចូលទៅខាងក្នុងវិញ)

( Tae ទុកកាដូទាំងនោះនៅលើតុអាហារពេលគាត់ក៏មកអង្គុយក្បែរ JK ដែលកំពុងលេងហ្គេមនៅលើសាឡុង)
Tae :លោកប្តី?
Jungkook :( ភ្ញាក់ផ្អើល )ហាស....
Tae :( ព្រឺសម្បុរ ) កុំធ្វើជាមនុស្សឆ្លាតអី  ខ្ញុំដឹងថាលោកគិតយ៉ាងណាចំពោះខ្ញុំ....
Jungkook : ដឹងស្អីទៅ?  (អៀន) ខ្ញុំចង់តែសម្លាប់ឯងទេ? 
Tae :បិទមាត់.. នេះខ្ញុំកំពុងព្យាយាមធ្វើជាមនុស្សរ៉ូមែនទិកហើយ ប៉ុន្តែលោកកំពុងធ្វើឱ្យខូចអារម្មណ៍អស់  
Jungkook :(ច្រឡំ) ហេតុអី? ហេតុអីចាំបាច់ធ្វើជារ៉ូមែនទិចនោះ?
Tae : ដោយសារតែខ្ញុំបានទទួលសំបុត្ររបស់លោកហើយ... Jungkook : សំបុត្រមួយណា? ហេតុអីខ្ញុំមិនដឹងចឹង? តើហេតុអីខ្ញុំចាំបាច់ផ្ងើឪ្យឯងនោះ? កុំជឿជាក់ពេកក្មេងឆ្លាត!

Tae :( លេងសើច ) លោកស្រលាញ់ខ្ញុំមែនទេ?  តើលោកចូលចិត្តខ្ញុំតាំងពីពេលណា? 

Jungkook :(ក្នុងចិត្ត) តើគេកើតស្អីទៅ?
Tae : ហឺលោកប្តី..... (សើច) ចង់អោយខ្ញុំហៅលោកថាប្តីមែនទេ
Jungkook :ប្តី?  មានន័យថាម៉េច? ខ្ញុំមិនយល់ទេ?
Tae : គ្រាន់​តែ​ជា​ពាក្យ​មួយ​ម៉ាត់​ណា​បងសម្លាញ់​... (លេង​ម្រាមដៃ​Jk) ខ្ញុំ​នឹង​អត់​ទោស​ឱ្យ​លោកតែ​ថា....

Tae : ( Taeក៏បានមកថើបថ្ពាល់របស់ JK Jkក៏រត់ឡើងចេញភ្លាមហើយយកដៃទៅជូតកន្លែងដែលTaeបានថើប ហើយកស្រែកឯងឆ្កួតហើយ )

Tae: ក្រែងលោកត្រូវការបែបនេះហី.....បងសម្លាញ់
Jungkook :គេកើតស្អីគេទៅ? ហេតុអីមកថើបយើងបែបនេះ(Jkងឿងឆ្ងល់ដោយមិនអស់ចិត្តពីTae)

៚ពេលTaeថើប អារម្មណ៍ពេលTaeនៅ

៚តែក្នុងចិត្ត

To be continued..................

____________________________________

Continuar a ler

Também vai Gostar

28.5K 803 4
Izuku thought that losing his dreams was the worst thing that could happen to him until..
234K 9.8K 25
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"
5.5K 212 8
Rich and cold CEO and his brat
92.5K 4.9K 32
Pluto thai gl novel မြန်မာဘာသာပြန်