💍Ring💍

Door KhunSotheary

1.9K 232 94

ឯងមានម្ចាស់ហើយ ខ្ញុំត្រឹមអ្នកមើលថែ តែខ្ញុំក៏ចង់បានឯង អូទេ ខ្ញុំមិនបានគិតបែបនេះទេ 💍 បើដឹងថាឯងជាម្ចាស់វា... Meer

Episode. 01 ថ្ងៃធ្វើការដំបូង
Episode 02 លេខាផ្ទាល់ខ្លួន
Episode 03 ទទួលខុសត្រូវ🔞
Episode 04 ធ្វើជាប្រពន្ធបង

Episode 05 គូដណ្តឹងខ្ញុំ ប្រពន្ធខ្ញុំ

475 47 13
Door KhunSotheary


" Build អូនបានធូទេ " សម្លេង
ក្រលរបន្លឺឡើងកាត់ត្រចៀកអ្នកដែលកំពុងគេលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងរង្វង់ដៃមាំក្រាស ។ Bible នាយថើបលើសក់ខ្មៅរលោងរបស់
រាងតូចដោយក្តីពេញចិត្តពេញថ្លើម ទើបស្រដីតិចៗទៅកាន់រាងតូចច្រមិចរបស់យើង ។

" ... " Build មិនបានតប.តអ្វីត្រឹមតែក្រវីក្បាលតិចៗក្នុងផែនទ្រូង
មាំនាយ ហើយក៏ប្រាស់ ខ្លួនចេញទៅម្ខាងទៀតពីនាយយើង ទាំងនាយក្រាសពន្លាតដៃខ្លួនឯងអោយអ្នកម្ខាងទៀតកើយទៅវិញ ។

" បើបែបនេះ គួតែ...គួតែ..." Bible នាយក៏និយាយតិចៗដាក់ក្បែរត្រចៀក បៀវ ជាថ្មីម្តង តែសម្តីគេហាក់ដូចជាមានគំនួចអ្វីមិនដឹង ។

" លោកកុំ ល្មោភពេកបានទេ ខ្ញុំជាមនុស្សណា មិនជាតុកក្តារសម្រាប់កំដរអារម្មណ៍ទេ " Build បើលឺនាយក្រាស យើងនិយាយបែបនេះហើយ ក្នុងចិត្តក៏កើតជាក្តីខឹងសម្បារ ងាកមកស្រដី
ខ្លាំងៗដាក់គេ ទាំងដែលមុននេះគេនូវមិនគ្រប់គ្រង់ស្កប់ស្កលទេឬ ? ។

" បងមិនទាន់បាននិយាយអ្វីទេ ហេតុអីអូនឆាប់ខឹងបែបនេះ " Bible នាយចង់ចញ្ចើមចូលគ្នាមើលមក បៀវ ដែលមិនទាន់ស្តាប់គេនិយាយចប់ផង ។

" ក៏..ក៏លោកនិយាយមុននេះ " Build តបវិញដោយស្រងាក់ចិត្តបន្តិចដែរ គិតទៅថាគេជាមនុស្សមិនស្តាប់ហេតុផលច្បាស់លាស់អញ្ចឹង ។

" បានហើយ បងមិននិយាយទៀតក៏បាន តែបងទៅងងូតទឹកសិនហើយ អើ..! អូនចង់ទៅងូតជាមួយគ្នាទេ " Bible ក៏មិនបន្តប្រយោគរបស់ខ្លួនអោយចប់ ទើបប្តូរទៅនិយាយពីអ្វីផ្សេង ។

" មនុស្សឆ្កួត អ្នកណាព្រមទៅងូតជាមួយលោកនោះ " Build យកខ្នើយមករុញខ្ទប់នឹងមុខនាយក្រាសមួយទំហឹងទាំងក្តីអៀនខ្មាស់ដែរ ។

" ហ៊ើ ! នេះអូននៅអៀនទៀតឬ ? កន្លែងណាខ្លះនៃរាងកាយអូនដែលបងមិនឃើញនោះ " Bible ចាប់ដៃតូចហើយក៏និយាយតាមត្រង់ កែវភ្នែកក៏ប្រសប់គ្នាទៀត ។

" បានហើយណា លោកនិយាយស្អីលោក ខ្ញុំក៏ចេះអៀនខ្មាសដែរ " Build ខាំមាត់និយាយទាំងសង្រឺតធ្មេញដាក់នាយ ទោះធ្លាប់មានអីៗជាមួយគ្នាច្រើនលើកច្រើនដងក៏ដោយក៏ បៀវ នៅតែមានអារម្មណ៍ថាខ្នាស់គេដែរ ដែលមកនិយាយធ្វើមើល ខ្លួនគេទទេរស្អាត បែបនេះ ។

" អៀន ហ៎ តែមុននេះអូនក៏នៅហៅបង បងសម្លាញ់លឿនៗជាងនេះ អូនមានក្តីសុខណាស់ នឹង..." Bible នាយក៏ត្រាប់សម្តី រាងតូចមុននេះក្នុងពេលដែលកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ។

" ផាច់..."

" មនុស្សប្រុសស្អីមាត់ដាច់ អាក្រក់បែបនេះ " Build ផ្ទៃមុខមាំក្រាស សស្អាត់ក៏ងាយទៅម្ខាងតាមកម្លាំងដៃតិចតួចរបស់ បៀវ ដែលបានប្រថាប់លើផ្ទៃមុខមាំតែក៏មិនខ្លាំងក៏មិនតិចដែរ ដោយសារតែមាត់មិនមានគម្រប់របស់នាយ និយាយពាក្យអីដែលធ្វើឲ្យរាងតូចខ្មាសគេឡើងមុខក្រហមទៅហើយ ។ បៀវ ទទួលស្គាល់ថាពេលនោះគេពិតជាមានក្តីសុខពិតៗណា តែក៏ចង់បានច្រើនជាងនេះផងដែរ ។

" តែអូនក៏...ក៏..ពេញចិត្ត " Build មើលមុខដែលក្រហមដោយម្រាមដៃខ្លួនបង្កមុននេះ ទើបបោះពាក្យមួយប្រយោគទាំងស្ទាក់ស្ទើរ តែក៏ធ្វើឲអ្នកដែលបានលឺហើយ បាត់អស់ក្តីខឹង
គ្រោធផងដែរ ។ បៀវ ថាហើយក៏ងាកមុខចេញ បំរុងនឹងចុះគ្រែធំនេះតែក៏ត្រូវ ដៃនាយក្រាស់យើងស្រវាចាប់យករាងកាយតូចចូលមកអោបយ៉ាងពេញដៃ ។

" អូនដើរបានទេ " Bible ចង្កាស្រួចទម្លាក់ចុះមកត្រឹមលើស្មាតូចត្រឹមកញ្ចឹងក. ទើបសួរបញ្ចាក់ទៅអ្នកម្ខាងទៀត ខ្លាចថាគេនឹងដើរមិនបានព្រោះយប់មិញក៏ជាលើកដំបូងរបស់ បៀវ នាយក៏លែងមួយចាស់ដៃទៅហើង នៅព្រឹកឡើងក៏មកបន្តទៀត ទើបខ្លាចរាងតូចយើងអាចនិងនៅឈឺលើសដើម ។ តែក៏មិនចាំឲ បៀវ និយាយ គេក៏លើកត្រកងបីរាងតូចដើរសំដៅទៅបន្ទាប់ទឹកតែម្តង ។ ម្រាមដៃតូចក៏ស្រវាតោងក.នាយយ៉ាងស្អិតក៏ព្រោះខ្លាចថានាយយើងបីខ្លួនមិនជាប់អាចនឹងធ្លាក់ចុះទៅបាន ។

" លោកក៏ចេះធ្វើម្ហូបដែរ ហ៎ " Build រាងតូចដែលកំពុងអង្គុយនៅតុអាហារ ដែលមើលមករាងក្រាសយើងកំពុងចម្អិនម្ហូបនៅផ្ទះបាយ ។

" ឈប់ហៅ ថាលោកៗទៅ អូនសាកញាំទៅ " Bible នាយលើកម្ហូបមកដាក់ខាងមុខរាងតូច តែក៏មិនភ្លេចបង្គប់អោយអ្នកម្ខាងទៀតប្តូរការហៅខ្លួនដែរ ។ រាងតូចមិនតបត. ដៃតូចចាប់ស្លាបព្រារនឹងសម មកច្រត់ដួសម្ហូបមួយស្លាបព្រារមកដាក់ក្នុងមាត់ទំពារដោយយកចិត្តទុកដាក់ ។

" អឺម...ឆ្ងាញ់ណាស់ មានរស់ជាតិតែម្តង នេះក៏ញាំដែរទៅ " Build ក្រោយញាំមួយម៉ាត់ហើយក៏ដួសថែមមួយម៉ាត់ទៀតទើប ថែមមួយស្លាបព្រាមកដាក់ក្បែរមាត់របស់នាយយើង ។

" បងមិនញាំ អូនញាំទៅ " Bible

" អត់ទេ ញាំដែរទៅ វាឆ្ងាយពិតមែនណា " Build រាងតូចនៅតែទទួចអោយនាយហារមាត់ព្រមញាំម្ហូបដែលនាយធ្វើមុននេះ ។

" ហឹស...បងញាំហើយ " Bible នាយក៏ចាប់ដៃតូចដែលដួសម្ហូបមុននេះមកអោយខ្លួន តែនាយមិនបានញាំម្ហូបនោះទេ នាយយកបបូរមាត់គេទៅច្បិចបបូរមាត់ផ្កាឈូករបស់បៀវ ដែលមុននេះមានប្រលាក់ spaghetti នៅគែមមាត់ទៅវិញ ។

" បើឆ្ងាញ់អូនក៏ញាំឲច្រើនទៅណា " Bible នាយញញឹមអស់ពីចិត្ត មើលរាងតូចដែលមានទឹកមុខស្លើរៗដោយមិនដឹងថាត្រូវនិយាយអ្វីធ្វើអ្វីបន្តទៀតទេ ខ្លួនគេពេលនេះគាំងទ្រឹងអស់ហើយ ។ បើប្រលាក់ក៏ប្រាប់ឬជួតអោយដោយដៃគេធម្មតាៗទៅ ចាំចាប់អីធ្វើអោយចិត្តគេរំជើបរជួលបែបនេះ បេះដូងក៏លោតញាប់ៗចង់ចេញមកខាងក្រៅទៅហើយ ។

" ទីងៗ...ទីងៗ..." កំពុងតែបណ្តែតអារម្មណ៍ល្អជាមួយមនុស្សដែលខ្លួនស្រលាញ់ផង ក៏មានសម្លេងមួយមកកាត់ផ្តាច់ចង្វាក់ធ្វើឲនាយក្រាសសម្លឹងមើលទៅទូរស័ព្ទដែរកំពុងរោទ៍នៅជិតដៃ ។

" បងទៅនិយាយទូរស័ព្ទសិនទៅ " Build មើលមុខរាងក្រាស់ដែលមើលទៅនាយហាក់មានរឿងអ្វីមិនល្អបន្ទាប់ពីឃើញឈ្មោះនៅលើទូរស័ព្ទនោះ ។

" អឺម...បាទ...ខ្ញុំមិនទៅទេ...ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់ហើយ អត់ទេ ក៏បានបើចង់បានបែបនឹង ទូត..." Bible បន្ទាប់ពីបញ្ចប់ការសន្ទនារវាងអ្នកម្ខាងរួចហើយ ទឹកមុខគេក៏មិនសូវជាស្រស់ថ្លាប៉ុន្មានដែរ តែនាយក៏មិនចង់ឲរាងតូចត្រូវមកតានតឹងនឹងរឿងរបស់ខ្លួនដូចគ្នា ។ រាងក្រាសងាកមកមើលអ្នកម្ខាងទៀតដែលទើបបញ្ចប់ការញាំអាហារហើយនឹងរៀបចំនៅផ្ទះបាយនឹងតុអាហារអោយមានរបៀបត្រឹមត្រូវ ។

" Build អូនញ៉ាំឆ្អែតហើយ ហ៎ " Bible សួរទៅកាន់រាងតូចដែលទើបតែលាងដៃនឹងដើរចេញពីផ្ទះបាយ នោះ ។

" រួចហើយ មានអ្វីមែនទេ " Build អាចដឹងបានដោយតាមខ្សែរភ្នែករបស់នាយ បើទោះគេមិនប្រាប់ក៏ដោយ ។

" អូនទុកវាទៅ " Bible

" អត់ទេ ខ្ញុំមិនត្រូវការទេ " Build

" អូនត្រូវតែយកវា អូនជាម្ចាស់ Pan House ណាមិនមានកាត់ខ្មៅនេះបានយ៉ាងម៉េច " Bible នាយក្រសោបចង្កេះតូចច្រឡើងដើរទៅអង្គុយនៅសាឡុងបន្ទប់ទទួលភ្ញៀវ ទើបដក់កាតខ្មៅមួយយកមកដាក់ក្នុងដៃរាងតូចដែលធ្វើឲបៀវ មើលមកនាយទាំងមានចំម្ងល់ ទើបបង្កើតបានការប្រកែកតវ៉ាគ្នា ។

" Pan House នេះលោ..បងគឺជាម្ចាស់Pan House នេះអញ្ចឹងហ៎ " Build តបទាំងសឹងមិនគួអោយជឿថានេះគឺជាផ្ទះ Pan House ដែលអ្នកមានមួយចំនួនតែងតែចង់បានមកធ្វើជារបស់ផ្ទាល់ខ្លួន សូម្បីតែស្រមៃ
បៀវ ក៏មិនដែលនឹកស្រមៃទេថាខ្លួនអាចបានមករស់នៅក្នុងផ្ទះដ៏ស្រស់ស្អាតហើយថៃ្លថ្នូរបែបនេះ ។

" មែនហើយ គឺជារបស់បង បែបនេះអូនជាម្ចាស់ផ្ទះមួយនេះដូចគ្នា អូនមានសិទ្ធិចេញចូលបានគ្រប់ពេល តែអូនគ្មានសិទ្ធិដើរចេញពីជីវិតរបស់បងនោះទេ " Bible នាយក្រសោបដៃរាងតូចដែលមានចិញ្ចៀនបំពាក់នៅដៃនាងរបស់គេយកមកថើបដោយក្តីស្រលាញ់ពេញចិត្ត នឹងបញ្ចាក់ម្តងហើយម្តងទៀតថា បៀវ អាចចេញចូលផ្ទះនេះបានតែសម្រាប់បេះដូងនឹងចិត្តនាយ បៀវ មិនអាចដើរចេញបានទេគឺមានតែចូលហើយនឹងចូល តែប៉ុណ្ណោះ ។

" បងច្បាស់ហើយមែនទេថា បងនិងជ្រើសរើសខ្ញុំ " Build រាងតូចក៏មិនគិតថានាយម្នាក់នេះហ៊ានធ្វើគ្រប់យ៉ាងដើម្បីខ្លួនដល់ម្លឹងទេ ដំបូងគិតថានាយធ្វើព្រោះទំនួលខុសត្រូវ ត្រឹមការសប្បាយមួយពេល មិនមែនជាសាច់ការអ្វី តែម្តងនេះមិនមែនដូចអ្វីដែលខ្លួនគិតទេ ជាម្ចាស់ផ្ទះ Pan House វាអាចថានាយចេះតែនិយាយបានឲរួចតែពីមាត់ តែរឿងកាតខ្មៅវាមិនមែនជារឿងលេងសើចទេ នេះលុយវល់លានដូល្លាណា មិនមែនចង់បានក៏បាន ចង់ឲ្យក៏ឲ្យ តែក៏ត្រូវមើលមនុស្សដែរ ចុះបើបៀវ បោកប្រាស់នាយវិញតើគេគិតយ៉ាងម៉េច ។

" បើមិនច្បាស់ បងមិនប្រគលវាអោយអូនទេ " Bible យកដៃខាងឆ្វេងរបស់បៀវ មកដាក់ចំទ្រូងខាងឆ្វេងរបស់ខ្លួនដែលមានចង្វាក់បេះដូងកំពុងតែលោតឌុកដាប់ កែវភ្នែកត្របាញ់រកគ្នាដោយមានរូបរាងម្នាក់ៗទៅវិញទៅមក មានន័យថា នាយចង់ឲបៀវ មកមើលថែមិនត្រឹមជាម្ចាស់ផ្ទះមិនមែនត្រឹមតែ ចិញ្ចៀន ឬ កាត់ខ្មៅ បេះដូងនាយនោះទេ តែគឺត្រូវមើលថែគេអស់មួយជីវិតតែម្តង ។

" បងជូបរឿងខកចិត្តមកច្រើនហើយ ហើយក៏ជូបមនុស្សច្រើនមកដូចគ្នា តែមិនមាននរណាម្នាក់សូម្បីតែបងថ្លៃ ក៏មិនមានអ្នកណាគេ ត្រូវការបងដូចគ្នា តែពេលអូនដើរចូលមកក្នុងជីវិតបង បងមានអារម្មណ៍ល្អច្រើនជាងមុន ហើយក៏មានក្តីសុខគ្រប់ពេលដែលបងនៅក្បែរអូន បើទោះពេលវេលាបងស្គាល់អូនបានតិច តែបងគិតថាពួកយើងដូចធ្លាប់ស្គាល់គ្នាតាំងពីយូមកអញ្ចឹង អូនអាចគិតថាបងនិយាយវាគ្រាន់ជាពាក្យលួងលោមអូនក៏បាន តែសម្រាប់បុរសម្នាក់នេះ ពិតជាត្រូវការអោយអូនចូលមក្នុងជីវិតបងពិតមែន " Bible អ្វីដែលនាយចង់និយាយក៏និយាយមកអស់ហើយបើ បៀវ ជឿឬមិនជឿ វាជាការសម្រេចរបស់រាងតូចទេ តែសម្រាប់នាយផ្ទាល់ក៏មានអារម្មណ៍ថាគេជាមនុស្សម្នាក់ដែលអន់ណាស់ អន់ដែលមិនមាននរណាម្នាក់ហ៊ានចូលមកក្នុងជីវិតរបស់គេ តែម្តងនេះប្រសិនជា បៀវ យើងសម្រេចចិត្តថាមិនទទួលនាយម្នាក់ទៀត ក៏មិនដឹងថាគេគួតែបន្តរស់នៅដោយភាពអាម៉ាសមួយនេះបានដោយរបៀបណាទៀតទេ ។

" Bible ..." Build ប្រលែងដៃតូចមកក្រសោបមុខមាំរបស់នាយដោយប្រសព្វឈ្មោះនាយ ដោយមិននិយាយអ្វី តែរាងតូចក៏បន្សល់ស្នាមថើបលើបបូរមាត់ក្រាស់ដោយក្តីអាណិតនឹងស្រលាញ់លាយជាមួយការយល់ចិត្តនាយផងដែរ ។

" Build...កុំដើរចេញពីជីវិតបងបានទេ បងហត់ហើយ " Bible សម្លេងក្រលរតែស្រាលស្រទន់ ដែលសុំអង្វរដល់រាងតូចកុំអោយគេត្រូវតាមស្វែងរកអ្នកណា អោយចូលមកមើលថែបេះដូងគេទៀតអី ព្រោះវាស្ទើរតែពាក់កណ្តាល់ជីវិតទៅហើយទម្រាំបានមកជូប បៀវ ជូបមនុស្សដែលអោយនាយស្គាល់ពាក្យថាក្តីសុខ ។

" បើបងមិនចោលអូន អូនក៏គ្មានសិទ្ធិដើរចេញពីបងដូចគ្នា " Build ម្រាមដៃមាំក្រាសស្រវាចាប់រាងតូចអោយមកអង្គុយលើភ្លៅទាំងគូរបស់ខ្លួន ដើម្បីអោយកាន់តែអាចស្តាប់សម្តីពីម្នាក់ទៅម្នាក់កាន់តែច្បាស់ជាមុន ។

រាងតូចយើងនិយាយបានត្រឹមតែប៉ុននេះបបូរមាត់ស្តើងផ្កាឈូកក៏ប្រថាប់លើបបូរមាត់នាយក្រាសជាថ្មីម្តងទៀតដោយមិនចាំអោយនាយជាអ្នកចាប់ផ្តើម អណ្តាតក្តៅសើមក៏រវេញរួបរួមគ្នាទៅវិញទៅមកយ៉ាងសកម្មនឹងស្រុះស្រួលគ្នាផងដែរ ដែលបណ្តាលអោយម្រានដៃគ្រីមៗចាប់ច្របាច់សាច់ត្រគៀករីកសាយរាងតូចពេញៗដៃដោយក្តីខ្នក់ខ្នាញ់ ។

" ហឹស..." សម្លេងថ្ងូរបន្លឺឡើងដោយក្តីភ្លើតភ្លើន ភ្លេចខ្លួនថាមុននេះទើបតែបញ្ចប់សង្គ្រាមសម្រាក់មិនទាន់បានប៉ុន្មានម៉ោងផង ។

" Build អូនអាច..អាចកំដរបងបន្តិចបានទេ " Bible បបូរមាត់ក្រាសដែលកំពុងអូសកាតនឹងជ្រលងដើមទ្រូងតូចដុសខាតនៅលើចុងស្រួចរបស់រាងតូចយ៉ាងញៀនញាម ។

" Bible អូន...ពួកយើងទើបតែ..." Build

" អឹស...មិនអីទេ បង..បងសុំទោសណា ...អឺម បន្តិចទៀតបងនិងនាំអូនទៅរៀបចំខ្លួនដើម្បីបានទៅជូបនឹងលោកប៉ាអ្នកម៉ាក់បង ណា " Bible

" លោកប៉ាអ្នកម៉ាក់បង ហ៎ " Build សម្លេងភ្ញាក់ផ្អើលបានបន្លឺឡើងមកធ្វើឲរាងក្រាសយើង ជ្រួញចិញ្ចើមចូលគ្នាមើលមករាងតូច ។

" អូន មិនពេញចិត្ត ហ៎ " Bible នាយចោទសួរទៅកាន់រាងតូចដែលមានការភ្ញាក់ផ្អើលឬការមិនពេញចិត្ត ។

" គឺៗ...មិនគិតថាលឿនពេកទេឬ អូនមិនទាន់បានត្រៀមខ្លួនទេ " Build មានអារម្មណ៍ថាភ័យផងអរផង និយាយអ្វី ធ្វើអ្វីមិនត្រូវនោះទេ នេះមិនគិតថាលឿនពេកទេឬ បានខ្លួនប្រាណកូនគេម្តង បង្ខំអោយគេធ្វើជាប្រពន្ធ បានខ្លួនគេម្តងទៀត ក៏នាំទៅជូបគ្រួសារតែម្តង ពេលនេះ បៀវ ហាក់បីដូចជាដើរចូលទៅក្នុងរោងភ្នំឆ្ងាយទៅៗហើយ ម្តងនេះ Bible មិនបានលេងសើចនឹងគេពិតមែន មនុស្សអីក៏ល្អម្ល៉េះ មានទំនួលខុសត្រូវបានល្អយ៉ាងនេះ តើនូវលើលោកនេះមានសល់មនុស្សប្រុសល្អដូចគេទៀតដែលអត់ ។

" Build បងប្រាប់ហើយ ថាបងហត់នឹងតាមរកអ្នកណាទៀតណាស់ ម្យ៉ាងពួកយើងបានរួមរស់នឹងគ្នាដូចជាប្តីប្រពន្ធទៅហើយ ហើយបងក៏មិនចង់ឲអ្នកណាមកនិយាយថាប្រពន្ធមិនល្អរឹតតែមិនចង់អោយកូនបងគ្មានខាន់ស្លាដែរ " Bible ម្រាមដៃមាំក្រាស់ក៏មិនព្រមលែងចង្កេះតូចអោយមានសេរីទេបើនាយនិយាយមិនទាន់ចប់ប្រយោគ នូវតែបញ្ជាក់ច្បាស់ៗឲរាងតូងកាន់តែដឹងថាគេពិតជាស្រលាញ់ត្រូវការ និងឲតម្លៃ កិត្តិយសកេរ្តិ៍ឈ្មោះ អោយរាងតូចមិនខុសពីអ្នកដ៏ទៃចង់នោះទេ ។ បបូរមាត់តូចបញ្ចេញស្នាមញញឹមអស់ពីចិត្តដែលមិននឹកគិតថាគេត្រូវមកជូបមនុស្សប្រុសល្អបែបនេះទេ បៀវ បានត្រឹមតែរំភើបក្នុងចិត្តដោយមិនឲនាយដឹងតែពេលនេះរាងតូចពិតជាមានក្តីសុខ
ខ្លាំងៗណាស់ ។

" អូនគិតច្បាស់ហើយមែនទេ " លោក Sumettikul បានបោះសម្តីទៅកាន់ភរិយាដែលកំពុងរង់ចាំកូនប្រុសរបស់នៅក្នុងបន្ទប់ទទួលទានអាហារVIPលំដាប់ផ្កាយ5លក្ខណៈជាបន្ទប់ឯកជន់ផ្ទាល់ខ្លួន ។

" បងក៏ដឹងថាយើងបានជាប់មាត់ជាប់ពាក្យនឹង លោកផាកនកាលពេលដែលគាត់នៅមានជីវិត ពេលនេះក៏ល្មមដល់ពេលយើងធ្វើតាមការសន្យាហើយ ខ្ញុំជាម៉ាក់របស់គេ ខ្ញុំមិនជឿថាកូនវាស្តាប់អ្នកផ្សេងនោះទេ "
អ្នកស្រីអាំធីយ៉ា ដែលជាភរិយលោក Sumettikul ហើយក៏ជាអ្នកម៉ាក់របស់រាងក្រាសយើង Bible ផងដែរ ។

" អូន នេះកូនគេមានមនុស្សដែលគេស្រលាញ់ហើយ ថាកូនJoអូនមិនអាចបង្ខំគេបាន តែនេះកូន Bible អូនគិតថាបង្ខំគេបានមែនទេ វានេះរឹងរស់ណាស់ បងគ្រាន់តែប្រាប់ណា ប្រយ័ត្នខ្មាស់គេណាអូន " អ្នកជាប្តីក៏នូវតែនិយាយដាស់តឿនដល់ភរិយារបស់ខ្លួនអោយយល់ច្បាស់ពីចារឹកកូនផងដែរ បើគេស្រលាញ់ចូលចិត្តគេនិងធ្វើតាមតែបើមិនត្រូវចិត្តហើយកុំសង្ឃឹមណាថាបានដូចចិត្ត ។

" លោកប៉ាអ្នកម៉ាក់ កូនជំរាប់សួរ " Bible

" លោកពូអ្នកមីង ខ្ញុំជំរាប់សួរ " Build គូស្នេហ៍ទាំងគូបានបណ្តើរគ្នា
ចូលមកក្នុងបន្ទប់ដែលបានកក់ទុកមុននោះ ស្របនឹងម្រាមដៃទាំងគូលើកមកសំពះទៅកាន់មនុស្សចាស់ទាំង2ដែលមានវត្តមាននៅទីនេះផងដែរ ។

" អើ ល្អហើយកូន អង្គុយចុះមក " លោកប៉ាក៏ញញឹមតបនឹងកូនៗដែលមានសុជីវធម៌មកកាន់ខ្លួន តែសម្រាប់អ្នកម៉ាក់វិញហាក់មិនសូវជាពេញចិត្តនឹងរាងតូចនោះទេ តែបើមើលតាមរូបរាងកាយនឹងរឹតពាររបស់រាងតូចក៏បានទាក់ចិត្តលោកស្រីបានខ្លះទៅហើយ គ្រាន់តែថា ដោយសារតែគាត់បានជាប់មាត់ជាប់ពាក្យជាមួយមិត្តចាស់ថានិងត្រូវភ្ជាប់សាច់ឈាមកូនរបស់ពួកគេ ។

" ឈ្មោះអី " អ្នកម៉ាក់ក៏អត់មិនបានដែលហើបបបូរមាត់មកចោទសួរទៅកាន់រាងតូចដែលអង្គុយក្តោបដៃទាំងភ័យខ្លាចខ្លះដែរ ។

" បាទ...ខ្ញុំ..ឈ្មោះ Build Jakapan បាទ " Build តបទាំងសម្លេងញ័រៗតែក៏មានដៃមាំមកក្រសោបហាក់ចង់ផ្តល់ភាពកក់ក្តៅអោយរាងតូច មិនថាមានរឿងអ្វីគេមិនចោល បៀវ នោះទេ ។

" ទាក់ទងគ្នា បានប៉ុន្មានឆ្នាំហើយ ស្រលាញ់កូនប្រុសខ្ញុំព្រោះតែគេជាអ្នកមាន មែនទេ ចង់បានលុយណាស់ចាំយើងអោយឯង ឯងចង់បានប៉ុន្មាន ទុកថាការខំប្រឹងទាក់កូនយើង " អ្នកម៉ាក់

" អ្នកម៉ាក់ /អូន " លោកប៉ា Bible

" ខ្ញុំចង់និយាយជាមួយគេត្រង់ទៅត្រង់មក មុននិងគូដណ្តឹងកូនប្រុសខ្ញុំគេមកដល់នៅពេលបន្តិចទៀត " លោកស្រីអាំធីយ៉ា តបមកកាន់អ្នកគ្រប់គ្នាអោយដឹងថា ពេលនេះគាត់ចង់និយាយរឿងគ្រប់យ៉ាងអោយចប់ចុងចប់ដើម មិនចង់អោយមានរឿងវែងឆ្ងាយ នឹងមានបញ្ហាច្រើនត្រូវដោះស្រាយទេ ។

" ខ្ញុំដឹងថាអ្នកដែលចូលមកក្នុងជីវិតកូនប្រុសរបស់ខ្ញុំក្រៅពីបានលុយនោះ គ្មាននរណាម្នាក់មកស្រលាញ់គេដោយចិត្តនោះទេ ម្យ៉ាងកូនប្រុសរបស់ខ្ញុំក៏មានគូដណ្តឹងរួចមកហើយដែរ ឯងគូតែដឹងហើយថា ខ្លួនឯងនៅកន្លែងណា ខ្ញុំនិយាយត្រង់ណា រូបរាងនឹង
ចរឹករបស់ឯងនេះយើងក៏ពេញទៅហើយ តែថាវាមិនអាចព្រោះគេមានគូដណ្តឹងហើយ " អ្នកស្រីអាំធីយ៉ា ក៏មិនខុសពីកូនប្រុសពៅរបស់ខ្លួនដែរ ដែលគាត់ក៏ជាមនុស្សដែលមិនចូលនិយាយវែងឆ្ងាយច្រើន និយាយត្រង់ៗតែមិនខ្លាចថាអ្នកដែលស្តាប់ហើយត្រូវរង់សម្ពាធផ្លូវចិត្តនោះទេ ។ រាងក្រាសយើងដោយឮអ្នកម្តាយនិយាយបែបនេះ នាយកាន់តែបន្ថែមកម្លាំងដៃក្រសោបដៃតូចដែលញ័រមិនបាត់ ។ តែលោកស្រីមិនភ្លេចនូវការសសើរពីរាងតូចដូចគ្នា គាត់ចង់និយាយថា បើកូនប្រុសគាត់មិនបានជាប់ជំពាក់ជាមួយអ្នកណាគាត់អាចនិង ពិចារណាចំពោះរាងតូចយើងបាន ។

" បើលោកស្រីនិយាយត្រង់បែបនេះហើយទៅ ខ្ញុំក៏មិនលាក់បាំងទៀតដែរ ការពិតទៅកូនប្រុសលោកស្រីក៏គ្មានអ្វីល្អណាស់ណាទេ ក្រៅពីមានលុយមានមុខមាត់ក្នុងសង្គមហើយក៏ជាអ្នកជំនួញវល់លាននោះ បើប្រៀបធៀបទៅនិងអ្នករត់តុក្នុងហាង កូនលោកស្រីមានកម្រិតតិចណាស់ ហើយសម័យនេះទៅហើយ បើលោកស្រីនៅតែយករឿងចាស់កំរិលមកនិយាយបង្ខំអោយកូនរៀបការជាមនុស្សដែលគេមិនស្រលាញ់ វាមានន័យថាគ្រួសារលោកស្រីក៏រស់នៅក្នុងសម័យមិនជឿនលឿនដែរ ខ្ញុំអាចដើរចេញពីកូនរបស់លោកស្រីបាន បើកូនលោកស្រីមិនមកតាមរំខាន់ជីវិតខ្ញុំ តែខ្ញុំថា យ៉ាងណាក៏កូនប្រុសលោកស្រីនូវតែជ្រើរសើខ្ញុំដែរ ជីវិតមនុស្សម្នាក់មានតែខ្យល់កខ្វក់ហើរកាន់មានតែរបស់មិនល្អធ្វើគេរង់នៅសម្ពាធបញ្ហារជាច្រើន តើនិងមាននរណាម្នាក់គេចង់ចូលមករស់នៅក្នុងជីវិតកូនលោកស្រី ក្រៅពីលុយដែលគេមាននោះ ម្យ៉ាងវិញទៀតណា លោកស្រីអាចមើលងាយអ្នកផ្សេងបានតែសម្រាប់ខ្ញុំ ខ្ញុំក៏មានកិត្តិយសរបស់ខ្ញុំដូចគ្នា មិនមែនមានឲតែសម្រាប់អ្នកមានដូចជាលោកស្រីនោះទេ ទោះខ្ញុំក្រក់ខ្ញុំអត់ពិតមែន តែខ្ញុំមិនបានទៅថោកបន្ទាប់ខ្លួនសុំក្តីអាណិតពីកូនប្រុសលោកស្រីដូចគ្នា តែអ្វីដែលខ្ញុំមិនអាចដើរចេញពី Bible បានគឺពួកយើងស្រលាញ់ពិតមែន " Build រាល់ពាក្យសម្តីទាំងអំបាលម៉ានរបស់រាងតូចវាធ្វើអោយលោកស្រី
បានយលនឹងដឹងច្បាស់ថាកូនប្រុសគាត់បានជូបបញ្ហារអ្វីខ្លះកន្លងមកទាំងដែលមិនមាននរណាម្នាក់ដឹងពីបញ្ហារផ្លូវចិត្តគេ ។ ដំបូងស្តាប់ បៀវ និយាយគាត់អាចគិតថា បៀវ កំពុងតែនិយាយបញ្ឈឺលោកស្រី អាំធីយ៉ានោះទេ នេះប្រៀបធៀបកូនរបស់ខ្លួនមិនស្មើរនឹងអ្នករត់តុតាមហាង ប្រសិនពេលនេះនាយមិនមានគ្រួសារដែលខ្ពង់ខ្ពស់ជួយជ្រុំជ្រែង នាយក៏មិនមានអ្នកណាម្នាក់ត្រូវការគេដូចគ្នា ។

ព្រោះបញ្ហារជាច្រើនដែលចូលមកធ្វើឲនាយឆាប់ស្មុគស្មាញច្រើនអារម្មណ៍ក៏មិនល្អទៅតាមនឹងដូចគ្នា ធ្វើឲគេប្រែក្លាយទៅជាមនុស្សថ្មីផ្សេងទៀតដែលគ្មាននរណាម្នាក់ចូលមកជីវិតនាយមិនបានប៉ុន្មានក៏ចេញទៅវិញ ។
ទឹកមុខស្មើរធេងរបស់លោកស្រី
អាំធីយ៉ា មើលមកកូនប្រុសរបស់ខ្លួនដែលសឹងតែមិនជឿថា ក្មេងម្នាក់នេះយល់ពីនាយច្បាស់ជាងគាត់ដែលជាម្តាយបង្កើតគេទៅទៀត ។

" ពូកយើងស្គាល់គ្នាបាន5ខែហើយអ្នកម៉ាក់ ហើយរឿងភ្ជាប់ពាក្យគូដណ្តឹងរបស់អ្នកម៉ាក់នឹងមិត្តអ្នកម៉ាក់នោះ ខ្ញុំថាគួតែបញ្ចាប់វាទៅ " Bible នាយដឹងថាមុននេះរាងតូចពិតជាអង់អាចដែលហ៊ាននិយាយក្តែងៗនៅនឹងមុខអ្នកម៉ាក់គេពិតមែន តែក្នុងចិត្តនិងរាងកាយគេញ័រអស់ទៅហើយ ទើបគេបន្តឆ្លើយសំនួរដែលនៅសល់ ។

" វាមិនមែនជាការសម្រេចរបស់ពួកឯងទេ " សម្តីធ្ងន់ក៏បានបន្លឺកាត់ផ្តាច់ចិត្តដែលកំពុងសង្ឃឹមថារឿងនិងចប់ត្រឹមនេះ ។

" ជំរាបសួរ ច៎ា សុំទោសដែលអោយចាំយូណា " សម្លេងស្ត្រីចំណាស់អាយុប្រហែល50ផ្លាយបានបន្លឺក្រោយខ្នងរាងក្រាងនឹងរាតូចទាំង2ដែលនៅមិនឆ្ងាយពីពួកគេ ។

" មិនអីទេៗ ម៉ោះ សុទ្ធតែគ្នាឯងទេ " លោកស្រីអាំធីយ៉ា បន្ទាប់ពីបានលឺសម្លេងអ្នកដែលដើរចូលមកនោះគឺជាមិត្តរបស់ខ្លួនក៏ញញឹមរាក់ទាក់ដោយជាការស្វាគមន៍គ្នាទៅវិញទៅមក ។

តែក្រោយពេលដែលគ្រប់គ្នាបានមកជូបប្រជុំគ្នានៅនឹងតុអាហារហើយ មើលទៅសភាពគ្រប់គ្នាហាក់ដូចជាមិនល្អនោះទេ ជាពិសេសរាងតូចយើងចេះតែលួចដៀងភ្នែកមើលទៅស្ត្រីចំណាស់ដែលទើបតែដើរចូលមកមុននេះ ឯកែវភ្នែងមុតស្រួចមួយគូនោះក៏តប.តនិងរាងតូចយើងវិញដូចគ្នា ។

" អើ.. bible នេះគឺជាមិត្តចាស់របស់មា៉ក់ គឺអ្នកមីង ណូរ៉ាក់ ជំរាបសួរមីងទៅកូន " លោកស្រីអាំធីយ៉ា ដោយឃើញថាម្នាក់ៗមានទឹកមុនមិនសូវប្រកប ទើបណែនាំអោយរាងក្រាសយើងបានស្គាល់គ្នា ។

" ជំរាបសួអ្នកមីង " Bible

" ច៎ា មិនអីទេក្មួយ នេះគឺជាកូនស្រីខ្ញុំ Beeជំរាប់សួរលោកពូអ្នកមីងនិងបងប្រុសទៅកូន "អ្នកស្រីណូរ៉ាក់ ក៏ញញឹមតបនឹងរាងក្រាសហើយក៏បង្គប់អោយកូនស្រីខ្លួនតប.តនឹងការគោរពចាស់ទុំវិញ ។

" ច៎ា ខ្ញុំជំរាបសួរ លោកពូអ្នកមីង បងប្រុស " Bee នារីរូបស្រស់ស្អាតក៏លើកដៃមកគោរពលំទោននឹងអ្នកដែលមានវ័យចាស់ជាងខ្លួន តែក៏ត្រូវមកទប់ង៉ក់នឹងរាងតូចដែលមើលមកនាងវិញទាំងចុងបបូរមាត់ញូចតិចៗ ។

" អាំធីយ៉ា ខ្ញុំថាពួកយើងក៏និយាយការងារតែម្តងទៅ " អ្នកស្រីណូរ៉ាក់ ក៏មិនបង្អង់យូ ក៏ផ្តើមនិយាយសាច់រឿងមុននឹងញាំអាហារទាំងកែវភ្នែកនៅតែលួចដៀងមើលទៅរាងតូចយើងដែលស្ងាតមាត់ជ្រៀបតែម្តង ។

" អើ...ខ្ញុំថា..." លោកប៉ាដែលមើលទៅ បៀវ ដែលអោនមុខចុះមិនព្រមមើលគេឯង លោកក៏ហាក់ដឹងចិត្តគេខ្លះៗ ទើបនិយាយចង់
បដិសេដរឿងអ្វីមួយ ។

" អ្នកទាំង2មានរឿងអ្វីមែនទេ ពួកយើងក៏ខំមកពីឆ្ងាយ ដើម្បីតែមកនិយាយសាច់ការឲច្បាស់ណា " មើលទៅលោកស្រីណូរ៉ាក់ក៏ហាក់បានដឹងខ្លះដែលចំពោះវត្តមានរបស់រាងតូចដែលមុននេះមិនមាននរណាណែនាំគេ ។

" បាទអ្នកមីង បើអ្នកមីងចង់និយាយសាច់ការទៅហើយ ខ្ញុំក៏សុំនិយាយជំនួសលោកប៉ាអ្នកម៉ាក់ខ្ញុំតែម្តងទៅចុះ
នេះគឺជា Build ដែលជាប្រពន្ធរបស់ខ្ញុំ ហើយរឿង គូដណ្តឹងដែលអ្នកមីងនឹងអ្នកម៉ាក់របស់ខ្ញុំធ្លាប់បានសន្យាអីជាមួយគ្នានោះ ខ្ញុំថាវាគួតែបញ្ចប់ត្រឹមនេះទៅ ព្រោះលើលោកនេះគ្មានអ្វីដែលទៀងទាត់ទេ " Bible នាយក៏បានណែនាំពីតួនាទីរបស់រាងតូចអោយអ្នកមីងណូរ៉ាក់បានដឹងព្រមជាមួយនឹងកូនស្រីរបស់គាត់ផងដែរ ថានាយមិនមែនខ្លួនមួយទៀតទេគេមានម្ចាស់មានគ្រួសារហើយ ។

" Bible កូន..." ម៉ាក់រាងក្រាស

" ជាប្តីប្រពន្ធ ហ៎ ពួកឯងស្គាល់គ្នាតាំងពីពេលណា " អ្នកស្រីណូរ៉ាក់ ក៏នៅតែមានទឹកមុខមាំសម្លេងស្មើរ មើលមករាងតូចយើងមិនលែងទាំងដៃរបស់គាត់ក៏ញ័រតិចៗហាក់ដូចជាខឹងសម្បារ បៀវ យើងខ្លាំងណាស់ ដែលចូលមកធ្វើជាចំណែកលើសនៅក្នុងជីវិតគូរបស់កូនស្រីគាត់នៅពេលនេះ ។

" គឺ 5ខែហើយ តែពួកយើងពិតជាស្រលាញ់គ្នាពិតមែន ខ្ញុំសុំទោសអ្នកមីងនឹងអ្នកនាងផង សូមកុំមកបំបែកពួកខ្ញុំអី " Bible នាយក៏មិនបានចុះញ៉មនឹងខ្លាចរអានៅរឿងដែលកើតឡើងនៅចំពោះមុខឡើយ ។ បៀវ រាងតូចយើងដោយខ្លាចថាអាចនឹងមានរឿងកាន់តែមិនល្អច្រើនជានេះគេក៏ទាញដៃរាងក្រាសអោយដឹងថាម្នាក់ដែលនាយកំពុងនិយាយនេះមិនមែនម្តាយនាយទេ គាត់ធ្វើម៉េចនឹងយល់ចិត្តនាយច្បាស់ទៅ ។

" បំបែក ចុះកូនស្រីខ្ញុំដែលជាគូដណ្តឹងតាំងពីតូចមក ឯងគិតចង់ធ្វើយ៉ាងម៉េច នាងបដិសេដគេគ្រប់គ្នាព្រោះតែឯងដែលជាគូដណ្តឹង តែនេះជាអ្វីដែលអ្នកគ្រប់គ្នាតបនឹងខ្ញុំមែនទេ " អ្នកស្រីណូរ៉ាក់ ក៏តឹងសសៃករ.មកកាន់រាងក្រាសព្រមជាមួយនឹងអ្នកដែលមានវត្តមាននៅទីនេះ ។

" ណូរ៉ាក់គ្នាៗ...សុំទោសណា ខ្ញុំក៏ទើបតែដឹងរឿងមុននេះដែរ " លោកស្រីអាំធីយ៉ា ក៏អង្រួនដៃអ្នកដែលជាមិត្តឲយល់ចិត្តគ្នា ក៏ព្រោះគាត់ក៏ទើបតែដឹងរឿងនេះដែរទេ ។

" ហើយអ្នកមីងចង់ឲខ្ញុំធ្វើយ៉ាងម៉េច មនុស្សដែលខ្ញុំ ស្រលាញ់គឺជា Build មិនមែនជា អ្នកនាងBee ម្យ៉ាងខ្ញុំក៏មិនបានចាប់អារម្មណ៍នឹងមនុស្សស្រីស្រាប់ទៅហើយ អង្ករក៏ក្លាយទៅជាបាយទៅហើយ ខ្ញុំក៏មិនអាចគ្មានទំនួលខុសត្រូវបានទេ " Bible នាយជាមនុស្សចិត្តឆេវឆាវស្រាប់ផង ដល់តែឮលោកស្រីណូរ៉ាក់ ហាក់ចង់ឲគេបញ្ចប់គ្រប់យ៉ាងជាមួយបៀវ ព្រោះតែពាក្យសន្យារបស់មនុស្សចាស់នោះ នាយមិនអាចធ្វើបាននោះទេ ។

" ថាយ៉ាងម៉េច អ..អង្ករអី បាយអី ឯងចង់និយាយពីអ្វី " លោកស្រីណូរ៉ាក់

" Bible បងនិយាយអីនឹង " Build មិនមែនតែលោកស្រីឬអ្នកគ្រប់គ្នាទេដែលភ្ញាក់ផ្អើលនិងពាក្យសម្តីនាយមុននេះ ។

" មែនហើយ ពួកយើងបានរស់នៅជាមួយគ្នាហើយ ពួកយើងក៏ប្រើជីវិតជាប្តីប្រពន្ធនឹងគ្នាផងដែរ បែបនេះហើយ ខ្ញុំមិនអាចទុក Build ចោលបានទេ " Bible នាយក៏បញ្ជាក់អោយគ្រប់គ្នាបានដឹងរឿងផ្ទៃក្នុងរបស់ខ្លួន មិនថាមានរឿងអ្វីក៏នាយមិនអាចទុកឬដើរចោល បៀវ អោយឈឺចាប់ដោយសារខ្លួនឯងនោះទេ ។

" ម៉ាក់..." Bee

" ផាច់...ថោកទាប់ " ស្នាមម្រាមដៃក្រហមដៅជាប់លើកផ្ទៃមុខដ៏សរម៉ដ្ឋរលោង តែវាមិនមែនជាផ្ទៃមុខរបស់រាងតូចយើងនោះទេ គឺជារាងក្រាសទៅវិញ ដែលនាយរហ័សយកមុខគេមកពាំងបន្ទាប់ពី លោកស្រីណូរ៉ាក់ក្រោបឈរយារដៃមកប្រថាប់លើមុខរបស់ បៀវ ។

" ម៉ាក់ ខ្ញុំសុំទោសៗអ្នកម៉ាក់ " សម្លេងតូចច្រមិចក៏បន្លឺដោយក្តីភ័យខ្លាចញាប់ញ័រអស់រាងកាយ លើកដៃមកសំពះអ្នកដែលនៅខាងមុខខ្លួននេះ ។ រង្វង់ដៃមាំក្រសោបរាងតូចចូលមកក្នុងផែនទ្រូងមាំ ដើម្បីកាត់
បន្តយភាពភ័យខ្លាច ។

" យើងខំចិញ្ចើមឯងតាំងពីតូចមករហូតដល់ធំ បើទោះយើងក្រក់យើងអត់ ក៏យើងមិនបានបង្រៀនអោយឯងមកលក់ខ្លួនដើម្បីតែលុយដែរ ឯងជាកូនថោកទាប់បំផុត " អ្នកស្រីណូរ៉ាក់ ស្រែកខ្លាំងមកកាន់រាងតូចដែលយំសសឹកមិនឈប់ ទឹកភ្នែកដែលហូរចុះមកវាកាន់តែខ្លាំងទៅៗបន្ទាប់ពីលោកស្រីនិយាយរាបរៀបពីការបង្រៀនណែនាំកូនតាំងតូចមករហូតអោយធ្វើល្អ គិតល្អ ប្រព្រឹត្តល្អ តែនេះ លោកស្រីនឹងរាងតូចយើងត្រូវជាអ្វីនឹងគ្នាទៅ ទើបគាត់ខឹងនឹងគេខ្លាំងបែបនេះ ។

" ម៉ាក់ ខ្ញុំសុំទោស ខ្ញុំមិនបានធ្វើអ្វីដូចដែលអ្នកម៉ាក់និយាយនោះទេ ខ្ញុំគ្រាន់តែចង់រស់នៅជាមួយមនុស្សប្រុសដែលខ្ញុំស្រលាញ់ ខ្ញុំមិនបានលក់ខ្លួនដើម្បីតែលុយទេណា អ្នកម៉ាក់ សូមម៉ាក់ជឿកូនណា៎ " Build រំដោះខ្លួនចេញពីរាងក្រាសដើម្បីដើរមករកអ្នកស្រីណូរ៉ាក់ ទាំងមានទឹកភ្នែកយំខ្សឹកខ្សួលដូចគ្នា តែលោកស្រីក៏មិនព្រមអោយរាងតូចយើងមកចាប់ដៃជើងរបស់ខ្លួនផងដែរ ដោយក្តីខឹងនឹងរាងតូចយើងជាពុនពេកទៅហើយ ។

" នេះមានរឿងអ្វី ក្មេងម្នាក់ជាកូនរបស់ឯង អញ្ចឹង ហ៎ " លោកស្រី
អាំធីយ៉ា ក៏មិនយល់ពីអ្វីដែលអ្នកទាំង2អ្នកនេះនិយាយគ្នាដែល វាត្រឡប់ត្រឡិនអស់ហើយ ។

" ឯងដឹងទេ ? ថាម្នាក់ដែលឯងបានឲខ្លួនប្រាណឯងទៅគេនោះគឺជាអ្នកណាទេ ? គេ គឺជាគូណ្តឹងរបស់ឯង ដែលឯងខំរត់គេចមករាប់ឆ្នាំមកនេះ ចុះបើឯងទៅខូចខ្លួនជាមួយអ្នកផ្សេង គេមិនទទួលខុសត្រូវជាមួយឯង តើឯងអោយម៉ាក់យកមុខឯណាទៅជូបប៉ាឯងទៅ យើងមកក៏ព្រោះគិតសំអាងថាបងស្រីឯងអាចដោះស្រាយរឿងនេះបាន តែមិននឹកស្មានថាឯងរត់មកគេទៅវិញទេ " អ្នកស្រីណូរ៉ាក់ ក៏ចាប់ស្មារតូចមកនិយាយដោយច្បាស់ៗថាគេមិនស្តាប់ច្រឡំទេ ហើយអ្នកគ្រប់គ្នាក៏ភ្ញាក់ផ្អើលនឹងរឿងនេះដូចគ្នា ។ ចំណែកលោកស្រីណូរ៉ាក់ក៏វាសទឹកភ្នែកចេញ ញញឹមស្រស់មកដាក់កូនស្រីទៅវិញ ។

" នេះ មានន័យថាយ៉ាងម៉េច Bible ជាគូដណ្តឹងខ្ញុំ អញ្ចឹង ហ៎ ម៉ាក់នឹងបងស្រីកំពុងតែលេងសើចនឹងខ្ញុំមែនទេ ? " Build ក៏ស្រឡាំងកាំង ក្រោយដឹងឮច្បាស់ថា មនុស្សប្រុសដែលខ្លួនស្រលាញ់នេះ គឺជាគូដណ្តឹងរបស់ខ្លួនដែលអ្នកម៉ាក់គេតែងតែបង្ខំអោយរៀបការ តាំងតែពី 3 4ឆ្នាំមកនេះ ។ ដោយមិនអាចដោះស្រាយបានទើបរាងតូចយើង សម្រេចចិត្តថារត់ចេញពីភូមិគ្រឹះត្រកូល Jakapan Sopanh ហើយក៏ប្តូរឈ្មោះខ្លួនទៅជាឈ្មោះ Build Jakapan នេះឯង ។ រឿងគ្រប់យ៉ាងក៏ត្រូវបានលាងត្រដាងអោយគ្រប់គ្នាដឹងនៅក្នុងថ្ងៃនេះផងដែរ ដោយដំបូងគិតថាបើគ្មានរាងតូចយើងមានតែយកកូនស្រីច្បងមកប្តូរគ្នាតែម្តងទៅ ដោយលោកស្រីអាំធីយ៉ាក៏មិនបានដឹងថាមិត្តខ្លួនមានកូនប្រុសម្នាក់ទៀត បើកាលនោះពួកគាត់ក៏បែកគ្នាទាំង បៀវ ទើបចាប់កំណើត ។

" តែថាមុននេះ កូននិយាយពិតមែនទេ អាស្អី អង្ករក្លាយជាបាយនេះ " នៅក្នុងតុអាហារដែលមានម្ហូបសុទ្ធតែថ្លៃៗហើយក៏មានឪជាតិរស់ផងដែរ តែសម្រាប់រាងតូចវិញទឹកមុខគេនៅតែមិនទាន់បាត់ភ័យនូវឡើយ ។ ទើបអ្នកម៉ាក់រាងក្រាស់ក៏ចោទសួរទៅកាន់កូនប្រុសខ្លួនម្តងទៀតដើម្បីឲបានច្បាស់បន្តិច ។

" បាទអ្នកម៉ាក់ វាជាការពិត " Bible តបមកវិញហាក់ធម្មតា តែសម្រាប់
បៀវក៏ប្រែទឹកមុខទៅជាអៀនថ្ពាល់ឡើយក្រហមទៅវិញ ។

" បែបនេះគួតែរៀបចំពិធីភ្ជាប់ពាក្យអោយបានឆាប់ហើយ " អ្នកស្រីណូរ៉ាក់

" នេះ នៅភ្ជាប់ពាក្យទៀតឬ មិនបានទេណា បើកូនខ្ញុំចាប់កំណើតមកច្បាស់ជាគ្មានខាន់ស្លាហើយ អត់ទេ ខ្ញុំមិនព្រមទេ " Bible

" Bible បងនិយាយអីនឹង " Build
ក៏ភ្ញាក់នឹងសម្តីមនុស្សជាទីស្រលាញ់របស់ខ្លួន ដែលនិយាយអ្វីមិនចេះខ្មាស់គេបែបនេះ

" ពិតមែនហើយ គួតែរៀបចំពីធីការតែម្តងទៅ តើលោកស្រីថាអ្វីដែលឬទេ ? " លោកប៉ាក៏ញញឹម មើលមក
កូនប្រសារខ្លួនដែលអៀនព្រានមុននេះទើបលោកក៏ស្របនឹងគំនិតរបស់កូនប្រុសគាត់ដូចគ្នា ។

" ខ្ញុំក៏ស្រាច់តែ ខាងលោកបងទេ Bible ប្រញាប់យកចៅឲម៉ាក់អោយបានច្រើនផងណា ម៉ាក់ចាស់ហើយចង់មើលចៅណា " លោកស្រីណូរ៉ាក់ ក៏មិនបានបដិសេដនឹងគំនិតនេះដែរ តែគាត់ក៏មិនភ្លេចញ៉ាក់អោយកូនប្រុសតូចរបស់ខ្លួនកាន់តែអៀនលើសដើម ។ ដោយឃើញបែបនេះហើយម្នាក់ៗនាំគ្នាសើចសប្បាយអរនូវដំណឹងល្អមួយនេះផងដែរ ឯ បៀវ បានត្រឹមតែអៀនខ្មាស់គេគ្រប់គ្នាទៅវិញ នេះដូចជាសប្បាយលើក្តីទុករបស់គេទៅវិញ ។

" មាត់អូនប្រលាក់ហើយ ចាំបងជូតឲណា " Bible

" អឹម...បងៗ..ធ្វើអី មិនខ្មាស់ លោកប៉ាអ្នកម៉ាក់ទេឬ " Build
គ្រាន់តែនិយាយចប់ រាងក្រាសអោនទៅផ្តិតយកម្ហូបដែលជាប់គែមបបូរមាត់រាងតូច តែវាដូចដើមណាថា នាយមិនបានយកដៃគេមកសម្អាតឲរាងតូចទេ គឺនាយប្រើបបូរមាត់លាយជាមួយអណ្តាតរបស់គេទៅវិញដោយមិនខ្វល់ថាបន្ទប់អាហារនេះមានប៉ាម៉ាក់នឹងបងស្រីឡើយ ដែលធ្វើអោយរាងតូចស្រវារុញនាយចេញយ៉ាងលឿនជៀសត្រូវខ្មាស់គេបន្តទៀត ។

" ខ្នាស់អី មែនទេ លោកប៉ាអ្នកម៉ាក់ ម៉ាក់ក្មេងបងថ្លៃ អឹមៗៗៗ បងមិនខ្មាស់ផង " Bible ថាហើយរាងក្រាសនាយក៏លើករាងតូចអោយមកអង្គុយលើភ្លៅរបស់គេ ជាមួយនឹងដៃមាំក្រសោបអោបចង្កេះតូចជាប់ទើប បន្សល់ស្នាមថើបជាច្រើនខ្សើតនៅលើថ្ពាល់របស់ បៀវ ដោយលែងខ្វល់ហើយប៉ាម៉ាក់ថាអីក៏ថាទៅសំខាន់ប្រពន្ធគេ គេចង់ថើប ម៉េចដែរ ។

ឯ បៀវ បើទោះខ្មាស់គេបែបណាក៏មិនអាចគេចចេញផុតពីច្រមុះចុងស្រួចរបស់នាយបានដែល កាន់តែគេចកាន់តែឈឺខ្លួន ទើបបណ្តោយតាមតែចិត្តនាយទៅចុះ ។

" Bible ម៉ាក់សុំនិយាយបន្តិចណា ម៉ាក់សប្បាយចិត្តណាស់ដែលកូនស្រលាញ់ ការពារមើលថែកូនរបស់ម៉ាក់ បានល្អ តែបើថ្ងៃណាមួយកូនឈប់ស្រលាញ់ឬលែងត្រូវការ កូនរបស់ម៉ាក់ មា៉ក់សុំឲកូននាំ Build មកម៉ាក់វិញណា កុំធ្វើបាបរាងកាយឬផ្លូវចិត្តគេ Build គេអាចជាក្មេងរឹងរស់ច្រើន បែបនេះកូនកុំប្រកាន់ខឹងនឹងប្អូនអីណា ម៉ាក់ចង់ឃើញ ពួកកូនមានសុភមង្គលនឹងស្រលាញ់គ្នាច្រើនៗ " លោកស្រី
ណូរ៉ាក់ ក៏និយាយដោយចាប់ដៃកូនទាំង2មកផ្គុំចូលគ្នា ក៏មិនភ្លេចនូវពាក្យដាស់តឿននឹងជាពាក្យជូនពរដល់ពួកគេអោយចេះស្រលាញ់ ចេះអត់ឱន ចេះមើលថែគ្នាមិនថាក្នុងរឿងអ្វីក៏ដោយ ។

" បាទអ្នកម៉ាក់ កុំបារម្ភអី " Bible នាយ តបនឹងអ្នកម៉ាក់ក្មេងទាំងញញឹមស្រស់នឹងមានក្តីសុខតែម្តង ។

" ហើយនេះ កូនទៅគេងជាមួយម៉ាក់ទេ Build " អ្នកម៉ាក់រាងតូចក៏ចង់សួរថាយប់នេះគេទៅគេងជាគាត់ដែលឬទេព្រោះពួកគេបែកគ្នា3ឆ្នាំមកហើយ គាត់នឹកនារកូនរបស់ខ្លួនដែរ ។

" អត់ទេ ...គឺថា...ចាំស្អែកតែម្តងទៅអ្នកម៉ាក់ខ្ញុំនឹងនាំ Build ទៅគេងជាមួយអ្នកម៉ាក់ណា " Bible នាយក៏ស្រវាឆ្លើយកាត់រាងតូចជំនួសដោយមិនចាំឲបៀវ និយាយបានមុន ។

" មិនអីទេកូន ថ្ងៃណាក៏បានដែល ព្រោះថាម៉ាក់មកក៏ច្រើនថ្ងៃដែរ " អ្នកម៉ាក់ បៀវ ក៏ញញឹមតបវិញដោយដឹងចិត្តថាកូនប្រសារម្នាក់នេះគេមិនចង់នៅឆ្ងាយពីប្រពន្ធគេឡើយ ។

" តែថា កូនត្រូវដំណម មិនឲជូបកូន Build 7ថ្ងៃមុនរៀបការណា " លោកស្រីអាំធីយ៉ាក៏និយាយកាត់ស្នាមញញឹមកូនប្រុសរបស់ខ្លួន ។

" ហ៎ 7ថ្ងៃ អត់ទេម៉ាក់ " Bible

" អញ្ចឹង 6ថ្ងៃ " អ្នកម៉ាក់

" អត់ទេ " Bible

" 4ថ្ងៃ "អ្នកម៉ាក់

" ហូ៊យ អ្នកម៉ាក់សម័យនេះហើយនៅគិតរឿងដំណមអីទៀត អត់ទេ Build បងអត់ព្រមទេ " Bible នាយក៏ទទួចប្រកែកតវ៉ានឹងអ្នកម៉ាក់ខ្លួនមកនិយាយរឿងដំណមអី សម័យនេះហើយ ម្យ៉ាងពួកគេជាប្តីប្រពន្ធនឹងគ្នាទាំងចិត្តទាំងកាយ នៅតែតាមច្បាស់នឹងប្រពៃណីតើ ។

" តែអូនស្របតាមអ្នកម៉ាក់ " Build តបនឹងស្វាមីដែលមិនទាន់រៀបការ នោះ ។

" អូន...មួយម៉ោងបានទេ " Bible

" កូននេះ ម៉ាក់មិនបានយកប្រពន្ធឯងទៅធ្វើអីទេ ហេតុអីក៏ឯងដូចជា
ពិបាក់យ៉ាងនេះ " រាងក្រាសយើងនៅតែទទួចសុំកាត់បណ្ថាយថ្ងៃដំណមមិនអោយ
ជូបមុខមនុស្សជាទីស្រលាញ់ និយាយធ្វើដូចជានៅឆ្ងាញពីរាងតូចតែមិនប៉ុន្មានថ្ងៃដូចបែករាប់ឆ្នាំឬកាត់ផ្តាច់ខ្យល់ដង្ហើមគេបែបនេះ ។

" បើបងស្រលាញ់អូនហើយចង់ឲកូនបងមានខាន់ស្លា បងក៏ត្រូវតែធ្វើវាដូចគ្នា បើបងធ្វើមិនបានអូនក៏មិនដឹងដែរ អូននឹងទៅរកអ្នក..." Build

" អត់ទេណា បើអូនចង់ឃើញបងចូលគុកអូនក៏សាក់ទៅ បងហ៊ានថាក៏ហ៊ានធ្វើ " Bible

" បើបងចូលគុក អូនក៏អាចមានអ្នកថ្មីដោយស្រួល ដែល " Build

" អូន...ក៏បានតែ...2ថ្ងៃទេ ហើយបងសុំទៅគេងនៅផ្ទះអ្នកម៉ាកផងដែរ " Bible នាយក៏មិនចង់ជំទាសចិត្តរាងតូចដែលខ្លាចថា បៀវ ធ្វើតាមចិត្តគេនិយាយមែននោះ នាយក៏មិនព្រមអោយអ្នកមកជិតរាងតូចនោះទេ ។

_____________________

" Build នេះអូនរត់គេចពីបងអញ្ចឹងឬ " Bible

" អូនមិនដឹងទេថាគេនោះជាបង ហើយក៏អូនមិនដឹងដូចគ្នាថាបងជាគេ តែអូនដឹងថាបងស្រលាញ់អូន " Build

" តែទីបំផុតអូនក៏នៅតែជារបស់បង គូដណ្តឹងបង ក៏ជាប្រពន្ធបង " Bible

" អូនដោះអាវឲបងណា " Build

" អូនហត់ទេ " Bible

" អូនមិនអីទេ តែបង..." Build

" បងមិនស្រវឹងទេ តែបង ស្រវឹងនឹងប្រពន្ធរបស់បងទៅវិញទេ អូនដឹងទេថាអូន ស្អាតខ្លាំងណាស់ បងស្ទើរតែទ្រាំមិនបានទៅហើយ " Bible

" បានហើយ កុំមកសម្តីព្រានណា " Build

" មិនបានព្រានទេ តែបងនិយាយមែន អូនពិតជាស្អាត ហើយក៏ស្អាតរាល់ថ្ងៃស្អាតក្នុងបេះដូងបងរហូត " Bible

" សម្តីបែបនេះ មិនដឹងថាធ្លាប់បោកគេមិនដឹងជាប៉ុន្មាននាក់ហើយទេ " Build

" បោកបានតែអូនម្នាក់នេះឯង ហើយក៏បោកអូនរហូតទៅ " Bible

" បានហើយ អូនមិននិយាយជាមួយបងទៀតទេ អូនទៅងូតទឹកហើយ " Build

" បងទៅងូតជាមួយដែល " Bible

" អត់ទេ បងកុំមកឆ្លៀតឱកាសណា " Build

" បងត្រូវតែឆ្លៀតហើយ ព្រោះថ្ងៃនេះពួកយើងហត់មកពេញមួយថ្ងៃហើយ កម្មវិធីក៏ច្រើន ភ្ញៀវក៏ច្រើនទៀត បងមិនចង់ចំណាយពេលច្រើនទេ " Bible

" តែបង អា៎ bible ដាក់អូនចុះណា ប្រយ័ត្នធ្លាក់អូន បងចាំមើលណាអូននឹងផ្តាច់របបបងជាមិនខានទេ " Build

" ចាំពេលអូន មានកូនចាំផ្តាច់របបរក៏បាន តែពេលនេះបងសុំហើយ បងសុំថ្នាំប៉ូវកម្លាំងហើយ " Bible

" បង ជាមនុស្សប្រុសល្មោភកា*មណាស់ " Build

" ក៏តែជាមួយអូនដែរ បើបងមិនស្រលាញ់អូនបងក៏មិនធ្វើបែបនេះដែរ " Bible

" ស្រលាញ់អូន តែបងមិនដែលថ្នមអូនទេ បងតាមតែចិត្តខ្លួនឯងរហូតនឹង " Build

" បងតាមចិត្តបងមែនតែបងក៏ផ្គាប់ចិត្តអូនដូចគ្នា " Bible

" បានហើយអូនឈប់និយាយជាមួយបងហើយ " Build

" Build បងស្រលាញ់អូនពិតមែនណា " Bible

" អូនក៏ស្រលាញ់បងដូចគ្នា អូនអរគុណបងដែលអោយអូនស្គាល់ក្តីសុខនឹងសុភមង្គលមួយនេះ ហើយក៏អរគុណ ចិញ្ចៀនមួយវង់នេះផងដែរ " Build

" បងក៏អរគុណអូន ដែលស្រលាញ់នឹងព្រមមើលថែវាកន្លងមក បងផ្ញើរជីវិតមួយនេះលើអូនហើយ ប្រពន្ធសម្លាញ់ " Bible

បន្ទាប់ពីពិធីរៀបមង្គលការរបស់អ្នកទាំង2បានបញ្ចាប់ទៅដោយរលូន ពួកគេក៏បានចូលមកបន្ទប់ផ្សំដំណេក ដែលមានរៀបចំយ៉ាង់ស្រស់ស្អាតព្រមជាមួយនិងផ្កាកូលាបបៀបជាបេះដូងនៅលើគ្រែសម្រាប់គូស្វាមីភរិយាថ្មោងថ្មីនេះ ។ សម្លេងប្រកែកវែកញែករកអ្នកខុសអ្នកត្រូវ តែក៏មានម្នាក់ដែលចាញ់ដោយមិនអាចកំណត់បានថាត្រូវតែឈ្នះទាំង2ទេ ។ ពេលវេលាដែលកន្លងមកវាបានបង្ហាញអោយដឹងច្បាស់ថា អ្វីដែលប្រុងតែកើតឡើងហើយ មិនថាអ្នកចង់រត់គេចដល់ទីណាក៏អ្នកនៅតែមិនអាចគេចបានដែរ ព្រោះថាគ្រប់យ៉ាងគេបានកំណត់មកហើយ ។ គ្រាន់តែយើងក៏មិនត្រូវរំពឹងលើកព្រេងវាសនាច្រើនពេកដូចគ្នា ឯរឿងភ្ជាប់ពាក្យឬអាការសន្យាអោយកូនរៀបការជាមួយអ្នកនេះអ្នកនោះ ធ្វើតាមសន្យាអីនឹងវាដូចជាចាស់គម្រិលពេកហើយ ព្រោះមនុស្សយើងម្នាក់គឺសុទ្ធតែមានជម្រើសនឹងមនុស្សខ្លួនឯងស្រលាញ់ រឿងមនុស្សចាស់វាគឺជារបស់មនុស្សចាស់ តែសម្រាប់រឿងរបស់ Biblebuild វាដូចជាព្រេងវាសនាបានចារកំណត់ពួកគេដូចគ្នា ។

រឿង Righ ក៏បានឈានមកដល់ទីបញ្ចប់ហើយ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា ដែលបានតាមដានអានរឿងរបស់ខ្ញុំកន្លងមក ហើយក៏សុំទោសរាល់កំហុងឆ្គងដោយប្រការណាមួយឬក៏មានពាក្យពេចន៍មិនសមរម្យ ខ្ញុំសូមខ័នត្តីអភ័យទោសដល់រូបខ្ញុំផងដែរ ។

ស្រលាញ់អ្នកអានគ្រប់គ្នា🥰🥰🥰

Ga verder met lezen

Dit interesseert je vast

589K 49K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
294K 17.2K 18
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
927K 55.2K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...