បំបាក់ស្នេហ៍សិស្សច្បង

Od kim_sujii

13.7K 1.7K 230

ផ្ដើមចេញពីក្មេងប្រុសម្នាក់ដែលត្រូវគេធ្វើបាបក្លាយជាក្មេងប្រុសដែលឆ្មើងឆ្មៃ កាចឆ្នាស់មិនចេះចាញ់អ្នកណាដោយសារតែមនុ... Více

ភាគទី១
ភាគទី២
ភាគទី៣
ភាគទី៤
ភាគទី៥
ភាគទី៦
ភាគទី៧
ភាគទី៨
ភាគទី៩
ភាគទី១០
ភាគទី១១
ភាគទី១២
ភាគទី១៤
ភាគទី១៥
ភាគទី១៦
ភាគទី១៧
ភាគទី១៨
ភាគទី១៩
ភាគទី២០
ភាគទី២១
ភាគទី២២
ភាគទី២៣
ភាគទី២៤
ភាគទី២៥
ភាគទី២៦
ភាគទី២៧
ភាគទី២៨
ភាគទី២៩
ភាគបញ្ចប់
ភាគបញ្ចប់(1)

ភាគទី១៣

377 57 9
Od kim_sujii

ម៉ោងរៀនដំបូងត្រូវបានបញ្ចប់ស៊ុននូនិងបុមឃ្យូកំពុងអង្គុយក្នុងថ្នាក់ទាំងចិត្តមិនស្ងប់ព្រោះតែមិនឃើញហ្វីលីកមករៀន ខលទៅក៏មិនចូលធ្វើឲ្យពួកគេកើតចិត្តបារម្ភ ចិត្តចង់ទៅរកមិត្តតែត្រូវចាំដល់ចប់ម៉ោងរៀនសិន កំពុងតែអង្គុយពិបាកចិត្តក៏មានសំឡេងមួយសួរពួកគេ

"អ្នកទាំងពីរមិនទៅញាំបាយទេហេស?"ហ្យុងប៊ីនដើរចេញពីតុមកសួររាងតូចទាំងពីរ ព្រោះគេឃើញអង្គុយយូរដែរហើយ

"ពួកយើងញាំមិនចូលទេ ពួកយើងបារម្ភពីFelixណាស់"ស៊ុននូតបវិញទាំងមុខមិនស្រស់

"ទៅញាំទៅប្រយ័ត្នឈឺក្រពះ បុមឃ្យូក៏ដូចគ្នា"ហ្យុងប៊ីនព្យាយាមបញ្ចុះបញ្ចូលឲ្យពួកគេទៅញាំ

"អឹម ទៅក៏បាន"ងក់ក្បាលយល់ព្រមហើយក៏នាំគ្នាក្រោកចេញពីតុទៅញាំទាំងបីនាក់ ការពិតហ្យុងប៊ីនគេចាំរាងតូចទាំងពីរទៅញាំទើបទៅដែរតែដោយសារមិនឃើញគេក្រោកចេញទៅក៏ដើរទៅសួរតែម្ដង

.....

ពួកគេទាំងបីមកដល់កុងទីនហ្យុងប៊ីនក៏ឲ្យរាងតូចទាំងពីរទៅអង្គុយចាំខ្លួនជាអ្នកទៅយកបាយ។ រាងតូចកំពុងអង្គុយសុខៗក៏មានអ្នកអោនមកថើបថ្ពាល់ស៊ុននូធ្វើឲ្យគេភ្ញាក់

"ហ្អើយយ!!!អ្នកណាថើបយើ.....តាគី???"ស៊ុននូប្រុងនឹងថាឲ្យអ្នកថើបគេហើយតែងាកទៅឃើញអ្នកធ្លាប់ស្គាល់ប្ដូរមកឧទានឈ្មោះរបស់គេវិញ

"នឹកណាស់នូនូ"តាគីចាប់ទាញថ្ពាល់ស៊ុននូតិចៗ ឯបុមឃ្យូកំពុងតែឆ្ងល់ព្រោះមិនស្គាល់

"អឺ...ឈប់សិនស៊ុននូនេះជា....?"បុមឃ្យូធ្វើមុខស្លើសម្លឹងមុខពួកគេឆ្លាស់គ្នា

"នេះគឺតាគី ជាប្អូនជីដូនមួយយើង"ស៊ុននូពន្យល់មិត្តកុំឲ្យំេធ្វើមុខឆ្ងល់ទៀត

"តាគីនេះបុមឃ្យូមិត្តសម្លាញ់បង"ស៊ុននូងាកមកណែនាំប្រាប់ប្អូន

"សួស្តីហ្យុង"តាគីញញឹមស្រស់ដាក់បុមឃ្យូ បុមឃ្យូក៏ញញឹមតបវិញ

"ហើយនៀកមកវិញពីពេលណាមិនប្រាប់បងសោះ"

"ទើបតែមកម្សិលមិញនេះទេបង ខ្ញុំបានទៅជួបពូថេហ៍ហើយពូថេហ៍ថាបងរវល់ទើបចាំមកជួបថ្ងៃនេះ"

"គឺបងទៅញាំបាយផ្ទះបុមឃ្យូនឹងណា"ស៊ុននូប្រាប់ហេតុផលដល់ប្អូន ពេលនោះហ្យុងប៊ីនក៏ិមកល្មម

"បាយមកដល់ហើយបាទ"ហ្យុងប៊ីនដាក់បាយលើតុ ទើបចាប់អារម្មណ៍អ្នកអង្គុយក្បែរស៊ុននូ តែមិនហ៊ានសួរបានត្រឹមសម្លឹងមុខគេ

"ហ្យុងប៊ីននេះប្អូនប្រុសខ្ញុំ ឈ្មោះតាគី"ដោយឃើញមិត្តសម្លឹងមុខប្អូនពេកក៏ណែនាំឲ្យស្គាល់តែម្ដង

"អូ!!សួស្តីបាទរីករាយដែលបានស្គាល់"ហ្យុងប៊ីនញញឹមដាក់តាគីហើយលូកដៃទៅបំណងចាប់ដៃគេ

"បាទរីករាយដូចគ្នា"តាគីញញឹមតបហើយលើកដៃមកចាប់ដៃនាយវិញ

"អា៎...បានហើយម៉ោះញាំបាយ"បុមឃ្យូនិយាយកាត់ព្រោះតែគេឃ្លានបាយខ្លាំងណាស់

........

"នែ៎!!!អាហ៊ុនមិនទៅរកស៊ុននូទេហេស?"យ៉ុនជុនសួរពេលមិនឃើញមិត្តទៅរកសង្សារ ព្រោះរាល់ដងមិនដែលចេះនៅក្នុងថ្នាក់រៀនទេឲ្យតែឮសំឡេងកណ្ដឹងដឹងតែបាត់មុខហើយ

"អត់ទេ ជិតប្រឡងហើយយើងចង់ផ្ដោតលើមេរៀនសិន"ស៊ុងហ៊ុនតបវិញទាំងភ្នែកផ្ដោតលើសៀវភៅមេរៀន

"សិស្សពូកែដូចឯងមិនបាច់ខំក៏ជាប់ដែរ"ហ្យុនជីនដែលរវល់មើលទូរស័ព្ទក៏លូកមាត់

"យើងចង់បានពិន្ទុឥតខ្ចោះដើម្បីសង្សារយើង"ស៊ុងហ៊ុនដកភ្នែកពីសៀវភៅមកសម្លឹងមុខមិត្ត

"កតញ្ញូណាស់អាកតញ្ញូ"យ៉ុនជុនអត់មិនបានក៏វាយក្បាលគេមួយដៃ

"ឈឺអានេះ" ស៊ុងហ៊ុនអង្អែលក្បាលព្រមទាំងសម្លក់មុខមិត្ត

"អឺក៏វាយឲ្យឈឺនឹងហើយ"វាយហើយឆ្លៀតឌឺទៀត

"ហុឺយយយ ម៉ោះទៅបណ្ណាល័យរកសៀវភៅអានអផ្សុកណាស់"ហ្យុនជីនក្រោកបិទទូរស័ព្ទស៊កក្នុងហោប៉ាវហើយបបួលមិត្តទៅបណ្ណាល័យ

"នែ៎!!ឮថាហ្វីលីកមិនមករៀន យ៉ាងម៉េចមិនបានឃើញមុខនៅមិនសុខហេស?"បង្អាប់បានណាស់ប្រូជុន

"វាស្អីឯងទៀតហើយ?មិនបានបង្អាប់យើងមួយថ្ងៃឯងស៊ីបាយមិនឆ្ងាញ់មែន?"ហ្យុនជីនអត់បានក៏ថាឲ្យតែម្ដង

"អឺ ហើយវាពិតទេហា៎?"នៅទៀតគេវ៉ៃសមណាស់មុខនេះ

"អញធាក់ងាប់លូវហើយហែង"ហ្យុនជីនលើកជើងបម្រុងធាក់តែយ៉ុនជុនគេចទាន់

"យីអានេះលលេងតិចមិនបាន"

"លលេងខុសរបៀប"ហ្យុនជីននិងស៊ុងហ៊ុននិយាយព្រមគ្នា

"ហូយយ ទាំងគូហ្មងវើយ"

"ម៉ោងែងទៅអត់បើអត់អញទៅតែពីរនាក់"ហ្យុនជីន

"យីទៅអានេះ"យ៉ុនជុនក៏ដើរទៅតាមក្រោយមិត្តទាំងពីរ

........

"ថេហ៍ហា៎ ឯងទំនេរនៅ?"ជីមីន ស្រែកសួរទៅថេហ្យុងគេមកអង្គុយចាំជិតមួយម៉ោងហើយតែថេហ៍នៅមិនទាន់រួចដៃទៀត ក៏ដឹងហើយថាហាងថែហ៍លក់ដាច់ភ្ញៀវចេញចូលហូរហែមិនមានពេលទំនេរទេ

"ជិតហើយចាំបន្តិចទៅ"ថេហ្យុងស្រែកតបមកវិញហើយលើកកាហ្វេឲ្យភ្ញៀវ

"ជិតដល់ម៉ោងហើយណាឯង"ជីមីនក្រោយឈរលើកដៃមើលម៉ោងហើយដើរមកជិតថេហ៍

"អឺៗ យើងទៅប្ដូរសម្លៀកបំពាក់សិនទីនេះចាំឲ្យបុគ្គលិកមើល"ថាហើយថេហ៍ក៏ដើរទៅបន្ទប់សម្រាកនៅក្នុងហាងដើម្បីប្ដូរសម្លៀកបំពាក់បាត់។ ប្រហែល10នាទីក្រផយមកគេក៏ចេញមកវិញ តែថាសម្លៀកបំពាក់គេធ្វើឲ្យជីមីនហាក់មិនពេញចិត្តសោះ

"ថេហ៍ហា៎ យើងថាឯងប្ដូរឈុតថ្មីទៅ"ជីមីននិយាយហើយថេហ្យុងក៏ជ្រួញចិញ្ចើម

"យ៉ាងម៉េចមិនស្អាតមែនទេ?"ថេហ្យុងសួរបកវិញ

"មិនមែនទេ តែឯងតែងខ្លួនបែបនេះមើលទៅដូចមនុស្សចាស់អញ្ចឹង"ជីមីននិយាយតាមអ្វីដែលគេមើលឃើញពិតហើយគឺដូចមនុស្សចាស់ពិតមែន

"មែនហេស? យើងទៅប្ដូរថ្មីចឹង"ថេហ្យុងក៏ដើរទៅប្ដូខោអាវម្ដងទៀត មួយសន្ទុះក្រោយក៏ចេញមកវិញជាមួយអាវចាក់ពណ៍បៃតងមានម៉ូតតិចៗលើអាវដៃពណ៍សវែង(អាវដូចឆីនូថតtik tokហ៎)ជាមួយខោខូវប៊យជើងធំរលុងៗពណ៍សមើលទៅស្រស់ស្អាតប្លែកជីមីនឃើញហើយក៏ញញឹមពេញចិត្ត

"បែបនេះហើយស្រស់ស្អាតណាស់ឯង"គេដើរមកជិតថេហ៍ហើយទាញថ្ពាល់គេតិចៗ

"ឥឡូវប្រាប់បានឬនៅថានាំយើងទៅណា?"ថេហ៍សួរទាំងឆ្ងល់ព្រោះជីមីនមកបបួលគេទៅក្រៅតែមិនប្រាប់ថាទៅណាហើយថែមទាំងឲ្យគេតែងខ្លួនឲ្យស្អាតទៀត

"ទៅដល់គង់តែដឹងទេ ម៉ោះឆាប់ទៅ"ជីមីនក៏អូសដៃមិត្តទៅតែម្ដងឆ្ងល់នៅរញ៉េរញ៉ៃច្រើន

💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕

រង់ចាំភាគបន្ត................................................

មួយភាគទៀតចាំម៉ោង10ចាំយក😭

Lily-Kim

Enjoy your reading 😊

កុំភ្លេចcmt&voteផងប'យ័ត្នអត់ឲ្យមួយភាគទៀត😎

Pokračovat ve čtení

Mohlo by se ti líbit

13.6K 325 19
"Yᴏᴜᴠᴇ ʙᴇᴇɴ ᴍɪɴᴇs"
77.1K 848 56
🔞#5 BILLIONAIRE Ezekiel Gallagher Sakura Ximenez 09-01-22
739K 34.4K 85
Champion City, one of the greatest hotspots for superheroes and supervillains ever since thirty years ago, when super-powered individuals started to...
31K 2.1K 41
people read the book trust me on this one