Episode 02:កុំកុហកខ្លួនឯងអី Kim Taehyung...

Începe de la început
                                    

@Jungkook scene

" Taehyung!!!? " រាងក្រាស់ស្រែកភ្លាត់សម្លេង ធ្វេីឱ្យអ្នកជាជំនិតនោះរហ័សងាកមករកស្ទេីតែបាក់កទៅហេីយ

" មានអីឬចៅហ្វាយ !? " Fong

" Tae មកវិញហេីយ មែនទេអាFong " Jungkook

មិនប្លែកនោះទេដែលរាងក្រាស់និយាយបែបនេះ ព្រោះFong ជាជំនិតយិុិនសិុន ស្គាល់អតីតសង្សាចាស់របស់ចៅហ្វាយគ្មានមានអីទៅពិបាក នៅមានអ្វីដែលលេីសពីនឹងទៀតដែលគេដឹងតែមិនដែលនិយាយព្រោះវាជាអាថ៌កំបាំង....

" អ្នកប្រុសTae !? ចៅហ្វាយច្រឡំមនុស្សទេដឹង!! "
នាយជំនិតប្រឹងអេីតកចេញពីទ្វារឡានរកមេីល តែគ្មានស្អីផង មានតែឡានបេីកទៅពីរបីនឹង ចៅហ្វាយគេហេតុអីក៏ឆាប់អន់ភ្នែកម្ល៉េះអាយុទេីបតែ30សោះ។

" ហឹុម..!! យេីងប្រហែលជាស្រវាំងភ្នែកហេីយ ចេញឡានទៅផ្លូវខាងមុខលែងស្ទះហេីយ " ប្រាប់Fongរួចរាងក្រាស់លេីកម្រាមដៃញីត្រង់ចន្លោះចិញ្ចេីមតិចៗបង្ហាញពីភាពតានតឹង ព្រោះប៉ុន្មានថ្ងៃនេះការងារច្រើន ត្រូវប្រជុំជាប់គ្នាជាច្រើនថ្ងៃ រកតែពេលសម្រាកមិនចង់បាន អាណិតតែកូនស្រីត្រូវគេងម្នាក់ឯង គ្មានប៉ានៅគេងឱបដូចកាលពីមុន ទុកកូននៅជាមួយតែម៉ែដោះជាអ្នកមេីល ។ តែថ្ងៃនឹងJungkookគេទំនេរទេីបមានពេលទៅទទួលកូនស្រីដោយផ្ទាល់។

" បាទ! ចៅហ្វាយ " Fong ឆ្លើយទាំងបេីកឡានចេញទៅ

Skip~~~~~~

Sweet Café☕

Taxi បញ្ឈប់ដំណើរការនៅមុខហាងកាហ្វេប្រេនមួយកន្លែង។ ហាងមួយនេះមេីលទៅមានលក្ខណៈខុសប្លែកពីហាងដទៃ ទាំងការដេគ័រ និងការរៀបចំគឺក្លាសិកតែម្តង ទ្វារនិងជញ្ជាំងហាងសុទ្ធតែជាកញ្ចក់ថ្លាអាចឆ្លុះឃេីញពីចំនួនភ្ញៀវដែលអង្គុយក្នុងហាងបានយ៉ាងច្បាស់ ។ខាងក្រៅមានផេីងផ្កាចម្រុះពណ៌។ ផ្នែកមួយនៃខាងក្នុងហាងជាទូដាក់សៀវភៅគ្រប់ប្រភេទ។ ភ្ញៀវដែលមកញាំកាហ្វេនៅទៅនេះបានចំណេញទាំងកាហ្វេឆ្ងាញ់ ចំណេញទាំងបានអានសៀវភៅចំណេះដឹងល្អៗ ទេសភាពក៏ស្អាត ឯអ្នកលក់ក៏ស្រស់ទៀត ខិខិ🤭

កាយស្ដេីងរុញទ្វារចូលក្នុងហាងយឺតៗ ក្នុងហាងមានភ្ញៀវតែពីរបីនាក់ប៉ុណ្ណោះព្រោះវារាងល្ងាចតិចហេីយទេីបមិនសូវមានមនុស្សមកច្រេីន

ដំបៅស្នេហ៍ចាស់Unde poveștirile trăiesc. Descoperă acum