ភាគទី១២ : ចុះឯងគិតថាជាស្រីស្នេហ៍របស់យើង??

Depuis le début
                                    

«អេលីស! ប៉ាប្រាប់ឪ្យហើយណា កុំឆោងចាប់អ្វីដែរនៅខ្ពស់ផុតដៃ កុំប្រើដៃខ្លី ស្រវាឪបភ្នំឪ្យសោះ ទោះកូនស្រឡាញ់ខ្លាំងប៉ុណ្ណា ក៏ការស្រឡាញ់របស់កូនមិនអាចជួយកូនបានឡើយ កុំបណ្តើយឪ្យចិត្តចង់ឈ្នះប្រហារការខិតខំដែរមានមកជាយូរណាកូន » អ៊ុំចំណាស់ប្រាប់ទៅកូនស្រី ដោយប្រើពាក្យយ៉ាងមានន័យ!
      របស់អ្វីក៏ដោយដែរនៅឆ្ងាយផុតពីដៃ កាន់តែប្រឹងចាប់វាកាន់កើនខ្ពស់ ដៃខ្លីទួសខំរវៃយ៉ាងណាក៏នៅខ្លី ចិត្តស្រឡាញ់ទួសស្រឡាញ់ដល់ថ្នាក់ណាក៏ត្រូវតែចេះគិតពិចារណា មើលខុសត្រូវ កុំបណ្តាលឪ្យចិត្តដែរចង់ឈ្នះនរណាម្នាក់មួយពេល នាំឲ្យខ្លួនឯងវិនាស ធ្វើឲ្យអ្នកដែរធ្លាប់ទុកចិត្តអស់ជំនឿលើយើង ការគិតរបស់មនុស្សម្នាក់នោះនឹងប្រែប្រួល ទាំងដែរយើងខិតខំសាងល្អកន្លងមក វាក៏បណ្តាលឲ្យយើងក្លាយជាមនុស្សអាក្រក់ត្រឹមកំហុសមួយពេលខ្លីនេះ។

«ចា៎ លោកប៉ា! »ក្រោយស្តាប់ការប្រាប់ ការទូន្មានរបស់ឪពុកចប់ អេលីសក៏ញញឹមទទួលដឹងឮ នឹងយល់គ្រប់យ៉ាងដែរឪពុកចង់ប្រាប់!

«ល្អណាស់! បើកូនស្តាប់ប៉ា ជីវិតកូននឹងរស់នៅដោយក្តីសុខសាន្ត! » អ៊ុំចំណាស់ ញញឹមរីកមុខសប្បាយចិត្ត ដែរកូនស្រីយល់ន័យរបស់ខ្លួន។ គាត់ដាស់តឿនកូនបែបនេះ ព្រោះគាត់ដឹងថាកូនគាត់អាចនឹងធ្វើរឿងខុសឆ្គងណាមួយមិនខាន ហើយជាអ្វីដែរគាត់អាចកែប្រែចិត្តកូនស្រី។

«អ៊ុំ!! អរ៎ អេលីសសុខសប្បាយទេ?? »ភ្លាមនោះជុងហ្គេនក៏ដើរចូលមក

«ចាស៎! ចៅហ្វាយខ្ញុំសុខធម្មតាទេ ចុះចៅហ្វាយវិញចាស៎?» អេលីស ញញឹមខណះដែរជុងហ្គេនសួរនាំសុខទុក្ខរបស់នាង។

« យើងមិនអីទេ! អ៊ុំចាំមើលមនុស្សរបស់ខ្ងុំផង បើគេភ្ញាក់មកសួររកខ្ងុំ អ៊ុំប្រាប់ឪ្យគេទៅតាមខ្ងុំនៅកញ្ចុះក្រោមដើមឈើនោះទៅ » ជុងហ្គេន តបទៅអេលីស ហើយក៏ងាកទៅផ្តាំអ៊ុំចំណាស់។

«បាទ ចៅហ្វាយប្រុស! »អ៊ុំចំណាស់ទទួលដឹងឮ ហើយជុងហ្គេនក៏ញញឹមស្រាលដាក់អ្នកទាំង2 មុននឹងដើរចេញទៅ!

___________________

     +វិមានមីន//

      នៅបរិវេណនៃវិមានដ៏ធំស្កឹមស្កៃ កំពុងតែមានមនុស្សម្នាក់អង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់នៅលើបង់ក្រោមដើមឈើធំមួយ!

💐គ្រងបេះដូង♡CEOសង្ហា✨Où les histoires vivent. Découvrez maintenant