________________
ក្រលេកមកមើលថេហីុឯនេះវិញ ក៏កំពុងតែដោះស្រាយនឹងអ្នកចាត់ការរបស់ខ្លួន នឹងកំពុងតែពិបាកចិត្ត រឿងនោះដូចគ្នា!
« ពេលនេះគិតយ៉ាងមិច?? »អ្នកចាត់ការ ស្រីសួរទៅ រាងតូចទាំងធុញថប់ គាត់មានឈ្មោះថា Suna (ស៊ូណា)
« សុំទោស ដោយសារតែខ្ញុំ ធ្វើឪ្យបងត្រូវពិបាកហើយ បងស្តាប់ខ្ញុំនិយាយសិនឬអត់? »ថេហីុ អោនមុខចុះ ដឹងកំហុសដែរខ្លួនប្រព្រឹត្ត ព្រោះការសម្រេចចិត្តនេះ គេមិនបានពិភាក្សាជាមួយ គាត់ឡើយ!
« បកស្រាយមកចឹង!! / អ្នកចាត់ការSu »គាត់និយាយចប់ភ្លាម ក៏មានអ្នកមកហៅគាត់ភ្លេត ថេហីុដែររៀបនឹងនិយាយការពិតក៏ត្រូវបង្អាក់មិនបាននិយាយវិញ!
« មានការអ្វី??? »អ្នកចាត់ការSu ក៏ប្រញាប់សួរទៅនាងវិញ
« គឺ! លោកceoចន បានចេញមុខបកស្រាយហើយ...» នាងនិយាយមិនទាន់ចប់ អ្នកចាត់ការsu នឹងថេហីក៏ប្រញាប់រត់ទៅមើលការផ្សាយផ្ទាល់របស់ ជុងហ្គេន!
" សួស្តី! ខ្ញុំគឺ ចន ជុងហ្គេន ថ្ងៃនេះ ខ្ញុំនឹងមកបញ្ជាក់អំពីរឿងកាលពីយប់មិញ ដែរថាខ្ញុំនឹងថេហីុ ជាគូរស្នេហ៍នឹងគ្នា! មែនហើយ ខ្ញុំនឹងគេពិតជាគូរស្នេហ៍នឹងគ្នាពិតមែន! ខ្ញុំមិនខ្វល់ទេ ថាអ្នកទាំងអស់គ្នា ពេញចិត្តឬក៏អត់នោះទេ អ្វីដែលសំខាន់ខ្ងុំមិនបានសុំឪ្យអ្នកទាំងអស់គ្នាមក រវល់នឹងស្នេហាពួកខ្ងុំឡើយ ខ្ញុំស្រលាញ់អ្នកណា ស្អប់អ្នកវាជាសិទ្ធិរបស់ខ្ងុំ ថេហីុក៏ដូចគ្នា គេស្រលាញ់ខ្ញុំក៏ជាសិទ្ធរបស់គេ ឈប់ទៅ បញ្ឃប់គំនិតរករឿងអត់ហេតុផលនោះទៅ បើអ្នកទាំងអស់គ្នាជា អ្នកគាំទ្រពិត ស្រឡាញ់ idolចេញពីបេះដូងពិត ក៏គួរតែសប្បាយរីករាយ នឹង idolដែរជ្រើសរើសអ្វីដែរគេពេញចិត្ត អ្នកមានឈ្មោះត្រឹមជាអ្នក គាំទ្រប៉ុណ្ណោះ មិនមែនជាព្រះ ដែរអាចកំណត់ព្រេងវាសនារបស់នរណាក៏បានដែរនោះទេ! ខ្ញុំមកបញ្ជាក់តែប៉ុណ្ណេះទេ ជាចុងក្រោយ ជូនចំពោះ គីម ថេហ៊ី មិនថានរណាមកជំទាស់នឹងទំនាក់ទំនងពួកយើងនោះទេ តែបងនៅតែស្រលាញ់អូន ស្រលាញ់រហូតទៅ បងស្រលាញ់អូន!! " ការផ្សាយផ្ទាល់ក៏ត្រូវបានបញ្ចប់ អ្នកដែរបានទស្សនាទាំងអស់ មានការគងជាខ្លាំង ក៏មានអ្នកពេញចិត្តជាច្រើនសម្រាប់គូរស្នេហ៍មួយគូរនេះ នឹងនៅតែមានអ្នកមិនពេញចិត្តដូចគ្នា តែមានភាគតិចប៉ុណ្ណោះ!
BẠN ĐANG ĐỌC
💐គ្រងបេះដូង♡CEOសង្ហា✨
Tiểu Thuyết ChungFB page : អ្នកនិពន្ធ ដាច់យ៉ៃ ( ប្រលោមលោក ជុង ថេយ៉ា )
ភាគទី ៨ : លើលោកនេះគ្មានអាថ៍កំបាំងនោះទេ!!
Bắt đầu từ đầu