Way:ឆឺស...លេងខ្លួនមែន

Pete:2អាទិត្យមកនេះបាន90%ហើយមិនចឹងហី?

Way:ត្រូវហើយ...សល់10%ទៀតយកឥឡូវបានទេ?

Pete:យើងfree...(និយាយមុខស្មើធ្វើឱ្យwayធ្លាក់ទឹកមុខព្រោះពីដំបូងគិតថាធ្វើឲ្យគេលង់លើខ្លួនហើយក៏ចាកចេញតែឥឡូវខ្លួនឯងអ្នកលង់គេហើយគេអ្នកដេញទៅវិញ)

Way:ហេតុអី..ហេតុអីក៏ចិត្តល្អម្ល៉េះ(និយាយទាក់ៗព្រោះចិត្តពេលនេះមិនចង់ចាកចេញ)

Pete:នេះលុយសុទ្ធកុំឱ្យថាយើងបោកប្រាស់ក្មេង!(មិននិយាយច្រើនហុចលុយឲ្យដោយគ្មានមនោសញ្ចេតនាអ្វីសោះ)

Way:ខ្ញុំ..ខ្ញុំសុំនៅជាមួយបន្តិចទៀតបានទេ?

Pete:បានលុយហើយនៅធ្វើអី?

Way:ខ្ញុំ..ខ្ញុំមិនដឹងទេខ្ញុំគ្មានកន្លែងត្រូវទៅទេខ្ញុំសុំនៅបន្តិចទៀតចាំពេលដែលខ្ញុំរកកន្លែងបានហើយខ្ញុំនិងចាកចេញ លោកអូខេអត់?

Pete:ផ្ទះរបស់យើងមិនមែនជាកន្លែងសង្គ្រោះមនុស្សទេ!

Way:ខ្ញុំ...ហ្អើយ...(ដកដង្ហើមធំព្រោះមិនដឹងត្រូវនិយាយបែបណាល្អ)

Pete:ចេញទៅ!

Way:ខ្ញុំស្រលាញ់លោក!(ស្រែកហើយក៏ឱនមុខចុះ)

Pete:យើងមានមនុស្សក្នុងចិត្តហើយ!(បែរខ្នងចេញពីwayដោយការប្រងើយកន្តើយ)

Way:ហឹកៗ...កុំដេញខ្ញុំអី(រត់ទៅអោបគេពីក្រោយហើយក៏យំ)

Pete:....(មិននិយាយអ្វីទាំងអស់ស្ងៀមទ្រឹង)

Way:ខ្ញុំឱ្យលុយលោកវិញក៏បានដែរប៉ុន្តែសុំកុំដេញខ្ញុំអីព្រោះខ្ញុំស្រលាញ់លោកហើយខ្ញុំមិនអាចទៅណាទេ....

Pete:ឯងស្រលាញ់យើងទាំងដែលដឹងថាយើងមានមនុស្សក្នុងចិត្តហើយមិនអាចស្រលាញ់ឯងវិញនិងមែនទេ?

Way:ខ្ញុំ..ខ្ញុំនិងព្យាយាមឲ្យលោកមកស្រលាញ់ខ្ញុំវិញ..ខ្ញុំសុំនៅក្បែរលោកផងបានទេ?

Pete:ហឺស....បានយើងឲ្យឯងនៅជាមួយយើងក៏បានប៉ុន្តែឯងក៏ត្រូវចេញទៅធ្វើការផងដែរ!

Way:អូខេ...ចាំខ្ញុំនិងចេញទៅរកការងារធ្វើ

Pete:អត់ទេឯងត្រូវទៅធ្វើការជាមួយយើងមិនបាច់រកការងារផ្សេងទេ

Way:បាទ...(ញញឹមយ៉ាងស្រស់លាយទឹកជាប់ថ្ពាល់)

Pete:ភាពឌឺរបស់ឯងបាត់ទៅណាហើយ..(ជូតដានទឹកឱ្យway)

Way:លែងឌឺហើយខ្លាចពូដេញ...

Pete:ហឺស...ខ្លួនក្មេងសោះបែរជាស្រលាញ់មនុស្សចាស់!(សើចហួសចិត្ត)

Way:ក្មេងតែខ្លួនបេះដូងធំ

Pete:សុំមើលបន្តិចមើសធំប៉ិនណា?

Way:នែ៎ ចង់ឲ្យខ្ញុំវះឲ្យមើលឬយ៉ាងម៉េច?

Pete:លលេង..

Way:ឆឺស...

Pete:ថ្ងៃនេះតុបតែងខ្លួនឲ្យបានត្រឹមត្រូវមានភ្ញៀវមកលេងផ្ទះ

Way:បាទទទួលបញ្ជា...(ថាហើយក៏រត់ទៅផ្លាស់ប្តូសម្លៀកបំពាក់)

Pete:បែបនេះគួរឲ្យស្រឡាញ់ដែរតើ..(ញញឹមតែម្នាក់ឯង)
-------
Sonic:ជំរាបសួរពូតូច...

Pete:អង្គុយចុះសិនមក..

Sonic:បាទ...

North:ពូតូចញញឹមបន្តិចទៅធ្វើទឹកមុខបែបនិងបំភ័យសង្សារខ្ញុំស្លាប់ហើយ!(ខ្សឹបប្រាប់)

Pete:វាជាសិទ្ធិរបស់យើង!

North:ហួយ..(ដកដង្ហើមធំ)

Sonic:បងកើតអី?(ឃើញសង្សារដកដង្ហើមធំក៏សួរឡើង)

North:អត់មានអីទេ...

Way:Pete....(ស្រែកឈ្មោះpeteពីចម្ងាយហើយក៏មកអង្គុយលើភ្លៅរបស់peteធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល)

Sonic:អ្នកណាគេនិងបង?(ខ្សឹបសួរnorth)

North:បងក៏មិនដឹងដែរពូតូចមិនដែលប្រាប់ទេ

Pete:ហេតុអីបានមកអង្គុយបែបនិងមិនមែននៅតែពីរនាក់ទេណា!(និយាយដាក់wayតិចៗ)

Way:បង្ហាញជាម្ចាស់ទេដឹង(និយាយហីៗព្រោះគេគិតថាអ្នកមកលេងផ្ទះនិងប្រហែលជាមនុស្សសំខាន់របស់peteទើបធ្វើចឹង)

វង្វេងស្នេហ៍មួយរាត្រី(ចប់)जहाँ कहानियाँ रहती हैं। अभी खोजें