រឿង: អន្ទាក់ស្នេហ៍Omega💙

30 0 0
                                    

ភាគទី 44: ជួបទាំងមិនបានត្រៀមខ្លួន

   ពេលរាត្រីចេះតែបន្តទៅមុខរហូតមិនព្រមឈប់ចាំនរណាឡើយ បន្ទាប់ពីងូតទឹករួចស៊ូហាងក៏ចេញមកពីបន្ទប់ទឹកវិញដោយដៃម្ខាងកាន់កូនកន្សែងដៃជូតសក់ដែលសើមតិចៗ ហើយក៏ចូលមកអង្គុយនៅតុសម្អាងរបស់ខ្លួនដើម្បីងាយស្រួលក្នុងការឆ្លុះកញ្ចក់ ដោយមិនខ្ចីមើលចាងជីដែលអង្គុយសម្លឹងខ្លួននៅលើគ្រែទេ...

«ហុឺយ~~ម៉េចក៏ចុកដៃម៉្លេះ??» ស៊ូហាងអង្គុយជូតសក់តាមធម្មតាប៉ុន្តែលើកនេះមានអារម្មណ៍ថាចុកដៃជាងរាល់ដងទើបរាងតូចទម្លាក់កន្សែងចុះហើយរអ៊ូង៉ូវៗម្នាក់ឯងនៅឯមុខកញ្ចក់

«នេះលោកចង់ធ្វើអ្វីហ្នឹង??» ដោយមុននេះលឺស៊ូហាងរអ៊ូថាចុកដៃទើបចាងជីដើរមកចាប់កន្សែងយកមកជូតសក់ឲ្យរាងតូច តែជូតមិនទាន់ដឹងអីផងស៊ូហាងក៏ស្ទុះក្រោកឈរបដិសេដយ៉ាងលឿនទាំងភាពភ្ញាក់ផ្អើល មិនដឹងថាគេគិតអ្វីទេបានជាមកធ្វើដូច្នេះ

«អង្គុយចុះមកចាំយើងជូតសក់ឲ្យ» ចាងជីកាន់កូនកន្សែងនឹងដៃហើយក៏ទាញឲ្យស៊ូហាងអង្គុយចុះវិញដើម្បីឲ្យនាយងាយស្រួលក្នុងការជូតសក់ឲ្យ

«មិនបាច់ទេ ខ្ញុំធ្វើខ្លួនឯងបាន» គ្រាន់តែលឺសម្ដីចាងជីភ្លាមស៊ូហាងក៏បែរក្រោយយ៉ាងរហ័សទាញកន្សែងពីដៃចាងជីមកកាន់ខ្លួនឯងវិញ ព្រោះតែចិត្តមិនចង់ឲ្យចាងជីប៉ះក្បាលរបស់ខ្លួនទេ

«នៅឲ្យស្ងៀម!! កុំឌឺ!!» ចាងជីយកកន្សែងពីដៃស៊ូហាងមកវិញហើយបង្វែរខ្លួនស៊ូហាងឲ្យទៅមើលកញ្ចក់សិនមុននឹងប្រាប់ស៊ូហាងឲ្យនៅស្ងៀម ចំណែកស៊ូហាងវិញគ្រាន់តែលឺបែបមកក៏ស្ដាប់បង្គាប់ភ្លាមៗដោយមិនបានប្រកែកអ្វីឡើយ គឺសុខចិត្តអង្គុយឲ្យចាងជីជូតសក់ខ្លួនតាមសម្រួល

   ដៃស្រាលៗបានញីសក់ក្បាលស៊ូហាងតិចៗដើម្បីសម្ងួតវាឲ្យស្ងួតដោយមានស៊ូហាងអង្គុយសម្លឹងមើលសកម្មភាពចាងជីតាមកញ្ចក់ទាំងទឹកមុខញញឹមញញែម ព្រោះតែមើលទៅសកម្មភាពបែបនេះពិតជាមានក្ដីសុខយ៉ាងមិចមិនដឹងទេ...

រឿង: អន្ទាក់ស្នេហ៍Omega💙Där berättelser lever. Upptäck nu