Chapter 22: បញ្ឈប់ការងារគេចុះ

Start from the beginning
                                    

« តោះពួកយើងឆាប់ទៅ » Juyeon ប្រញាប់ដើរចេញដោយយួរថង់សម្លៀកបំពាក់ឲ្យ Taehyung ឯរាងតូចក៏ដើរតាមនាយពីក្រោយត្រឡប់ទៅរកចំណតឡានវិញ។

មកដល់កន្លែងដើម Juyeon យកឥវ៉ាន់ទាំងប៉ុន្មានទៅដាក់ឯគូទឡាន ពេលដែលរួចរាល់នាយដើរទៅកាន់កន្លែងបើកបរវិញឯ Taehyung ក៏ចូលអង្គុយខាងក្រោយដដែលក្បែរ Jungkook ប៉ុន្តែនាយតូចមិនហ៊ានទៅក្បែរនាយកៀកពេកនោះទេ បន្ទាប់ពីបានឃើញទឹកមុខបែបក្រម៉ូវ មុខងាប់គួរឲ្យខ្លាចរបស់ Jungkook ហើយ។

Juyeon ចាប់ផ្ដើមបញ្ឆេះម៉ាស៊ីនឡាននិងបន្តដំណើរទៅកាន់កន្លែងផ្សេងទៀតដែល Jungkook បានប្រាប់មុនពេលចាកចេញពីវិមាន។

បរិយាកាសតាមផ្លូវមានសភាពស្ងប់ស្ងាត់ដូចជាពេលដែលចេញមកដំបូង ប៉ុន្តែលើកនេះកាន់តែមានអារម្មណ៍ថាស្ងាត់បន្ទាប់ពី Jungkook ប្រែប្រួលអាកប្បកិរិយានៅមុនពេលចាកចេញពីហាង។

Taehyung អង្គុយកៀកជាប់នឹងទ្វារឡាន ព្រោះមិនហ៊ានទៅក្បែរ Jungkook ឡើយគេខ្លាចថានឹងធ្វើឲ្យនាយកាន់តែមានអារម្មណ៍មិនល្អនិងខឹងម៉ួរម៉ៅបន្ថែមទៀតទើបសុខចិត្តអង្គុយស្ងៀមមិនសូម្បីតែហ៊ានកម្រើកធ្វើឲ្យរំខានអារម្មណ៍របស់ Jungkook។

Jungkook ក៏ចាប់ផ្ដើមកត់សម្គាល់ឃើញថារាងតូចអង្គុយឆ្ងាយពីនាយឯនាយក៏កត់សម្គាល់ពីឫកពាររបស់ខ្លួនឯងដូចគ្នា នេះហើយជាមូលហេតុទើបបានជា Taehyung មិនហ៊ានមកអង្គុយក្បែរនាយ ព្រោះតែអារម្មណ៍ប្រែប្រួលរបស់នាយផ្ទាល់។

« kitten មកជិតយើង! » Jungkook បន្លឺសម្ដីឡើងហៅរាងតូចធ្វើឲ្យអ្នកខាងនោះភ្ញាក់បន្តិច ព្រោះតែស្ងប់ស្ងាត់អស់ជាយូរមកហើយ បែបនេះភ្លាមៗពេកនរណាក៏ភ្ញាក់ដែរ។

Taehyung សសៀរៗខិតចូលទៅអង្គុយជិត Jungkook មុននឹងរាងក្រាសក៏ទាញគេយកទៅអង្គុយពីលើភ្លៅសុទ្ធតែសាច់ដុំហាប់ណែនរបស់នាយ។ ដៃមាំធំទាំងគូលូកចូលទៅឱបចង្កេះតូចស្ដើងរបស់រាងតូចដោយរឹតកម្លាំងដៃឱបយ៉ាងណែនផ្អឹស។

« ឃ្លានទេ? » Jungkook សួរទើបរាងតូចងក់ក្បាលញាប់ៗព្រោះគេនិយាយនៅមិនទាន់ចេញនៅឡើយទេ បើគេនិយាយវិញច្បាស់ជាភ័យញ័របបូរមាត់តតាត់ក្រលាស់ពាក្យនិយាយមិនចេញមិនខាន។

MR BADBOY // j.jk x k.thWhere stories live. Discover now