1: អូននឹងកំដរបង

Start from the beginning
                                    

< យើងមិនស្រលាញ់ទេ គ្រាន់តែឃើញគេស្អាត ចេះតែញ៉ែយកធ្វើសង្សារលេងៗទៅ > ជុងគុក ឆ្លើយទៅវិញយ៉ាងងាយ ព្រោះគេមិនបានស្រលាញ់ថេយ៉ុងពិតមែន គេគ្រាន់តែសុំធ្វើសង្សារលេងៗប៉ុណ្ណោះ ព្រោះតែឃើញថេយ៉ុងស្អាត ណាមួយគេមិនចេះស្រលាញ់ទេ មិនដឹងថាស្នេហាហ្នឹងវាយ៉ាងម៉េចផង បើពីមុនគេមិនដែលធ្លាប់ឆ្លងកាត់ ទើបតែថេយ៉ុងម្នាក់ប៉ុណ្ណោះ ។

< ហឹស មកពីឯងមិនដឹងអារម្មណ៍ស្នេហា ឯងឃើញគេស្អាតចេះចង់យកគេធ្វើសង្សារនេះហើយ ជាស្នេហានោះ អាភ្លើ !! > សូហ្គា ប្រាប់ទៅជុងគុក

< និយាយអញ្ចឹង តើអាក្រុមស្តេចនាគខ្មៅនោះវាមានមករករឿងគ្នាយើងទៀតទេ ? > ជុងគុកក៏សួរបង្វែររឿង

< វាមិនបានរករឿងអ្វីទៀតទេ ព្រោះពួកវាកំពុងសង្ងំវឹកហាត់បន្ថែម >

ជុងគុក យ៉ាម៉ារូគិ និង សូហ្គា កូម៉ាស់ គឺជាមេក្រុម ខ្លារខិនទឹកកក ដែលពួកគេទាំង2 មានអាយុ18ឆ្នាំ ជាសិស្សច្បងគេក្នុងសាលា ។ អ្នកទាំង2មានសមត្ថភាពខ្លាំងពូកែ មិនថា ការសិក្សា ឬ ខាង កាប់ចាក់ វាយដំ គេបានបង្កើតក្រុមនេះឡើងបានរយ:ពេល3ឆ្នាំហើយ ដែលសមាជិកក្រុមមានមិនក្រោម 100 នាក់ទេ មានទាំងសិស្សប្អូនក្នុងសាលា និង នៅសាលាផ្សេងៗទៀត បានសុំចូលក្រុមរបស់ពួកគេ ។ ក្រុមខ្លារខិនទឹកកក ជាក្រុមដែលខ្លាំង និងមានមនុស្សធម៌ ពួកគេមិនដែលទៅរករឿងអ្នកណាមុន ឬ បង្កើតភាពអានាធិបតេយ្យឡើយ មិនដូចជាក្រុម ស្តេចនាគខ្មៅ ដែលមាន ហាតុ ការួ និង ម៉ាយូមិ ជាមេក្រុម ដែលតែងតែបង្កជម្លោះរករឿងគេឯង ក៏ដូចជាធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសចូលចិត្តរករឿងដល់ក្រុមរបស់ជុងគុក ។

#ថ្ងៃថ្មី

ថេយ៉ុងកំពុងដើរចូលមករកជុងគុកនៅក្នុងថ្នាក់ទាំងទឹកមុខពិបាកមើល

< ថេយ៍ ហេតុអ្វីបានធ្វើមុខបែបនេះ > ឃើញអ្នកជាសង្សារដើរចូលមកក៏ស្ទុះទៅសួរ

< បងអាចទៅជួបអូននៅខាងក្រោយសាលាបានទេ ជុង > ថេយ៉ុងនិយាយជាមួយជុងគុកដោយខ្សោះៗ

ជុងគុកងាកមកមើលសូហ្គាបន្តិចទើបដើរទៅតាមនាយតូចថេយ៉ុង ។ ពួកគេបានបន្តដើរកាត់មនុស្សជាច្រើនរហូតដល់កន្លែងស្ងាត់ ដែលមានកៅអីវែងមួយនៅក្រោមដើមឈើ ទើបថេយ៉ុងអង្គុយចុះ នាយ
កម្លោះក៏អង្គុយតាម មុននឹងសួរ

លោកប៉ាក្មេងស្ទាវ☆(Completed)Where stories live. Discover now