ភាគ៤៧៖កូនទីពីរ

Start from the beginning
                                    

      “ចេះយោលអង្រឹង ច្រៀងបំពេរ ចេះឆុងទឹកដោះគោឱ្យអាអូន ចេះស្លៀកខោទឹកនោមឱ្យទៀតហ្អ៎!”

      “ហ្អូរ..ប៉ាប៉ាមិនជឿទេ!” រាងតូចថាទាំងសង្កត់ទម្ងន់សំឡេងឱ្យធ្ងន់មាំបន្តិច។

      “មិនជឿ ឥឡូវប៉ាប៉ាយកអាអូនឱ្យកូនមកចឹង!” រ៉ូគិ រហ័សផ្ទួនសម្តីសើចក្អាកក្អាយកាច់កកាច់ខ្លួនទាល់តែមុខឡើងរោលក្រហម។
     
      យប់ដដែល

      “អូនសំឡាញ់គេងហើយឬនៅ?” ជុងហ្គុក ថាចប់បោះកន្សែងជូតមុខទៅលើស្នួររួចងាកមកចាប់អារម្មណ៍ពីវត្តមានភរិយាដែលកំពុងគេងបែរខ្នងលើគ្រែដោយភាពស្ងប់ស្ងាត់។

      “នៅ!” ថេយ៉ុង តបក្នុងសំនួនស្អករងុំ។
      ជុងហ្គុក ឮហើយស្ងាត់មាត់ ប្រញាប់វាគើមៗ ឡើងទៅដេកខាងលើគ្រែកៀកជិតក្បែរកាយស្រឡូនព្រមទាំងលូកដៃចូលទៅឱបចង្កេះតូចពីខាងក្រោយបន្ថែម។

      “យប់នេះខ្យល់ចុះត្រជាក់ណាស់ អូនរងារទេ?”

      “រងារតើស ទើបអូនដណ្តប់ភួយហ្នឹង!”

      “ចឹងបងជួយឱបអូនឱ្យបាត់រងារថែម!”

      “ឱបអូនរាល់តែយប់ឡើងស៊ាំកម្តៅរបស់លោកប្តីហើយ!”

      ថេយ៉ុង លួចញញិមលើកដៃធ្វើជាវាយដៃស្វាមីថ្នមៗបន្ថែម រាល់រាត្រីគេងរួមគ្រែជាមួយគ្នា ជុងហ្គុក តែងតែតាមឱប ថេយ៉ុង បែបនេះរាល់ថ្ងៃ មិនដែលអខានទេ ណាមួយបីដូចជាទទួលបានភាពកក់ក្តៅច្រើនជាងមុនឆ្ងាយណាស់ ព្រោះទម្លាប់រាល់ពេលដែលនាយត្រលប់មកពីធ្វើការឬសម្រាកពីការងារនាយតែងតែមកផ្ទះហើយប្រើពេលវេលាដែលនៅសេសសល់ដើម្បីសាងរូបភាពផ្អែមល្ហែមជាមួយប្រពន្ធកូនជានិច្ច។

      “តែបងមិនស៊ាំនិងការឱបអូនទេ បងចង់តែឱបអូន ឱបៗៗៗឱបអូនឱ្យបានណែនៗដៃរាល់ថ្ងៃ!” ជុងហ្គុក ដាក់ចង្កាញីញក់លើស្មា ថេយ៉ុង បង្កភាពរសើបរមិចរមួលនាំឱ្យកាយតូចអង្រួនញ័ររដឹកបន្លឺសំឡេងសើចកក្អឹកពេញទាំងបន្ទប់។

      “អូនរសើបណាស់ឈប់ទៅ!” ថេយ៉ុង កាន់តែកញ្រ្ជោលខ្លួននៅពេលដែល ជុងហ្គុក ងើបស្ទុះមកខាំគ្រញិចទងត្រចៀក។

បើគ្រាន់តែ ស្រលាញ់?Where stories live. Discover now