ភាគ១/៣ បងស្រឡាញ់អូន

1.1K 81 12
                                    

"ព្រូស"សម្លេងនៃការធ្លាក់អ្វីម្យ៉ាងបន្លឺឡើងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដែលកំពុងតែអង្គុយនៅពីលើម៉ូតូធំក្បែររបងផ្ទះនោះប្រញាប់ងាកទៅចាប់អារម្មណ៍ភ្លាមៗបង្ហាញឱ្យឃើញថានោះជាអ្វីយ៉ាងច្បាស់ពិតប្រាកដ

"ចាំអូនយូរដែរទេ?"សម្លេងអមជាមួយនឹងកាយវិការសួរទៅអ្នកដែលមាននាមជាសង្សារទាំងស្នាមញញឹមជាប់នៅលើផ្ទៃមុខជានិច្ច

ពិតណាស់ដែលធ្លាក់មុននេះមិនមែនជាសម្លេងធ្លាក់របស់អ្វីទេតែជាសម្លេងរបស់កម្ល៉ោះតូចនេះឯងគឺគេហក់ចុះពីរបងផ្ទះទើបឮដូចជាមានអ្វីធ្លាក់បែបនេះ ហើយក៏មិនបាច់ឆ្ងល់ដែរថាហេតុអ្វីបានជាមិនចេញតាមទ្វារនោះទាំងដែលរបងផ្ទះនេះខ្ពស់សឹងអី ចម្លើយនោះគឺងាយណាស់ បើគេចេញតាទ្វារបានមិនទៅភ្លើផ្លោះរបងកម្ពស់ជិត៣ម៉ែត្រនោះទេ

"មិនយូរទេសម្រាប់អូនទោះយូរជាងនេះក៏អាចចាំបានដែរ"ជុងហ្គុក

"សម្តីផ្អែមណាស់យើងហ្នឹង"ថេហ្យុង ចាប់ហែកថ្ពាល់ទាំងសងខាងរបស់ជុងហ្គុកលេងទាំងគ្រឺតខ្នាញ់ជាពុនពេកខណៈដែលអ្នកដែលមាននាមជាសង្សារនិយាយសម្តីដែលគួរឱ្យចង់ស្តាប់បែបនេះ

ហើយនេះក៏ជាមូលហេតុមួយដែលធ្វើឱ្យគេស្រឡាញ់នាយខ្លាំងដូចគ្នាទោះបីជានាយចរិតមិនសូវជាល្អមិនមែនជាកូនអ្នកមានមុខមាត់ក្នុងសង្គមប៉ុន្តែនាយតែងតែស្រឡាញ់ ការពារ ហើយក៏មិនដែលនិយាយសម្តីមិនល្អដាក់ខ្លួនដែរ

"បើសម្តីផ្អែអញ្ចឹងស្រឡាញ់ទេ"ជុងហ្គុក ពោលឡើងទាំងទឹកមុខកំហូច

"ប្រាកដជាស្រឡាញ់ហើយបើមិនស្រឡាញ់គិតថាព្រមរត់តសមបងឬ?"ថេហ្យុង

"ហឹសៗ បានហើយតោះពួកយើងប្រញាប់ទៅៗកុំឱ្យមានអ្នកមកឃើញទាន់"ជុងហ្គុក

"តើពួកយើងទៅណាទៅ?"ថេហ្យុង ពោលជាសំណួរឡើងខណៈដែលដៃឱបចង្កេះអ្នកម្ខាងទៀតដែលកំពុងតែបើកម៉ូតូចេញទៅយ៉ាងជាប់

"គឺសមុទ្រកន្លែងដែលអូនចូលចិត្តនោះអី ពួកយើងនឹងទៅរស់នៅទីនោះជាមួយគ្នាតែពីរនាក់ ជាមនុស្សសមញ្ញធម្មតា មិនមែនជាចន ជុងហ្គុក អ្នកលេងបងតូចបងធំ ហើយក៏មិនមែនជាអ្នកប្រុសតូចត្រកូលគីមដូចគ្នា តើអូនព្រមប្រើជីវិតបែបហ្នឹងជាមួយបងទេ?"ជុងហ្គុក ដៃម្ខាងកាន់ចង្កូតម៉ូតូចំណែកឯដៃម្ខាងទៀតចាប់កាន់ដៃថេហ្យុងដែលឱបចង្កេះនាយដោយមិនភ្លេចរៀបរាប់ប្រាប់ពីកន្លែងដែលនឹងត្រូវទៅក្នុងពេលបន្តិចទៀតនេះ

You Are My Heart (ចប់)Where stories live. Discover now