"នេះអ្នកប្រុស" មេធាវីនោះបានកាន់ក្រដាសមកដាក់លើតុ។ យ៉ុងហ្គីក៏យកប៊ិចមកដាក់លើតុដើម្បីអោយជីមីនសុីញ៉េ។

"សុីញ៉េទៅមើលស្អី?" យ៉ុងហ្គីចាប់កាន់ក្តោបចង្កេះជីមីនជាប់។  ជីមីនសុីញ៉េលើក្រដាសនោះទាំងញ័រដៃតតាត់។ គ្មានវិធីផ្សេងនោះទេគឺមានតែធ្វើតាមគេតែប៉ុណ្ណឹង។

"ល្អ" យ៉ុងហ្គីញញឹមចុងមាត់បន្តិចក៏ហុចក្រដាសនោះទៅមេធាវីគេវិញ។

"អតាសុីវិលអ្នកទាំង២នឹងបាននៅសប្តាហ៏ក្រោយនេះ" មេធាវីនោះញញឹមរួចក៏ដើរចេញបាត់។

ជីមីននឹងយ៉ុងហ្គីក៏ដើរចេញមកខាងក្រៅវិញ។ យ៉ុងហ្គីបានទៅសរសេរចុះឈ្មោះនៅកន្លែងបុគ្គលិកដោយទុកជីមីននៅក្បែរខ្លួនគេ។ ជីមីនកំពុងតែឈរសុខៗគេក៏ក្រឡេកឃើញមិត្តរបស់គេម្នាក់ដែលធ្លាប់ធ្វើការជាមួយគ្នានៅក្រុមហ៊ុនចាស់។

"អូជីមីន" ថេយ៉ុងជាមិត្តជីមីនបានដើរមករាក់ទាក់ជីមីន។

យ៉ុងហ្គីនៅក្បែរនោះក៏មើលមុខជីមីនហាក់ចង់មានន័យអ្វីមួយចឹង។

"យ៉ាងម៉េចហើយអែងសុខសប្បាយទេ? អែងស្គមស្គាំងម្ល៉េះជីមីនអែងកើតអីមែនទេ?" ថេយ៉ុងហាក់បារម្ភពីមិត្តខ្លួនក៏សួរសំណួរជាច្រើនទៅជីមីន។

"គ្នាមិនអីទេ" មាត់និយាយថាមិនអីប៉ុន្តែទឹកមុខជីមីនដូចជាកំពុងស្រែកអោយថេយ៉ុងជួយចឹង។

"អែងមានរឿងអីចង់និយាយមែនទេ?" ថេយ៉ុងហាក់ចាប់អារម្មណ៏បន្តិចក៏សួរដេញដោលជីមីនតែម្តង។

"តោះទៅវិញ" យ៉ុងហ្គីទ្រាំមិនបានក៏អោបចង្កេះជីមីនដើរសម្តៅទៅឡាន។

"អេៗឈប់សិន!!ជីមីនបើសិនជាអែងមានរឿងអីអាចខលមកយើងបាន" ថេយ៉ុងធ្វើដៃជាសញ្ញាខលរួចក៏ដើរចូលទៅខាងក្នុងបាត់។

"កុំមើលមុខគេ!!!គេមិនអាចជួយអែងកើតទេ!!!មើលមកយើង!!!" យ៉ុងហ្គីសម្លក់ជីមីនមិនដាក់ភ្នែកក៏ឡើងឡានទៅវិមានវិញ។

នៅពេលមកដល់វិមានយ៉ុងហ្គីអូសដៃជីមីនចូលមកខាងក្នុង។ អ្នកបម្រើម្នាក់នោះក៏ដឹងថាមានរឿងអ្វីនឹងកើតឡើងចំពោះជីមីនទៀតហើយ។ 

យ៉ុងហ្គីបានយកជីមីនមកដល់បន្ទប់រួចក៏រុញជីមីនទៅលើការ៉ូមួយទំហឹង។

"មុននឹងចេញទៅខាងក្រៅយើងប្រាប់អែងយ៉ាងម៉េចខ្លះ?" យ៉ុងហ្គីអង្គុយទល់មុខជីមីននឹងដៃម្ខាងកាន់ខ្សែតីដែលធ្វើអោយជីមីនភ័យខ្លួន។

"គឺមិនអោយរញ៉េរញ៉ៃ" ជីមីនឆ្លើយដោយមិនបានគិតមុន។ យ៉ុងហ្គីក៏វាត់ជីមីនមួយខ្សែតី។

ឆ្វាច់!!

"និយាយអោយត្រូវ!!!!!!" យ៉ុងហ្គីស្រែកមួយទំហឹងដាក់ជីមីនដែលកំពុងយំនោះ។

ឆ្វាច់!!!!!

"យើងបាននិយាយថាម៉េចនៅពេលដែលអែងសុីញ៉េលើក្រដាសនោះហើយ?" យ៉ុងហ្គីអង្គុយចាំចម្លើយពីមាត់ជីមីន។

"មិនត្រូវយំទៀតទេ" ជីមីននិយាយទាំងសម្លេងយំទោះបីហាមប៉ុន្មានដងទៀតក៏មិនអាចឃាត់ទឹកភ្នែកបានឡើយ។

ឆ្វាច់!!!!

"និយាយអោយអស់" យ៉ុងហ្គីក្តាប់ដៃខ្លួនអែងជាប់ជាមួយនឹងខ្សែតី។

"ខ្ញុំមិនចាំទេហឹកៗៗៗឈប់ធ្វើបាបខ្ញុំទៀតទៅចេញទៅ!!!!!!ចេញទៅ!!!!!" ជីមីន។

ផាច់ ផាច់ ផាច់

"យើងប្រាប់ណាជីមីន!! យើងសប្បាយចិត្តនឹងឃើញអែងបែបនេះណាស់" យ៉ុងហ្គីមើលទៅជីមីនទាំអកំហឹង។

"ហេតុអី? ខ្ញុំធ្វើអ្វីលោក? ខ្ញុំមិនដឹងអ្វីនោះទេ!!!!ខ្ញុំមិនដែលធ្វើអ្វីប៉ះពាល់អ្នកណានោះទេ!!!!!! ហេតុអីខ្ញុំមកជួបមនុស្សបិសាចដូចជាលោកបែបនេះ?" ជីមីនយំខ្លាំងនៅចំពោះមុខយ៉ុងហ្គី។

"អែងជាអ្នកជំនួសអ្នកដែលបានធ្វើ!!!!អែងចង់ដឹងមែនទេ?បាន!!!!មកតាមយើង" យ៉ុងហ្គីក៏អូសដៃជីមីនចូលក្នុងបន្ទប់ធ្វើការបស់ខ្លួន។

តើមានរឿងអ្វីកើតឡើងមែនទេ? 

365 ថ្ងៃDonde viven las historias. Descúbrelo ahora