Eps.1 មុខក្រាស់

806 34 1
                                    

ផ្ដើមរឿង...

ថេយ៉ុង ដែលមានឈ្មោះពេញថា ថេយ៉ុង គីមណេឡូសរ៍ ជាសព្វមានរបស់កូនប្រុសពៅរបស់ត្រកូលគីមណេឡូសរ៍ដែលជាត្រកូលដែលមានអំណាចជាងគេងនៅក្នុងទីក្រុងនេះ មានឪពុកដែលមានឋានៈជាឧត្តមសេនីយ៍ដ៏ខ្ពង់ខ្ពស់ ត្រូវបានគេគោរពកោតខ្លាចសឹងតែគ្រប់គ្នា។ ក្មេងតូចមានរូបរាងធាត់ទ្រលុកត្រលន់ មានមុខមាត់ស្អាតបាតមិនខុសពីមនុស្សស្រី ថ្ពាល់ទាំងសងខាងចាក់បំពេញទៅដោយសាច់ទន់ៗដូចសម្ដី បបូរមាត់តូចច្រឡឹងគួរឲ្យចង់ណេបនិត្យជាខ្លាំង។ ថ្វីបើគេមានរូបរាងធាត់ក៏ពិតមែន តែមិនមែនមានន័យថាគេធាត់អាក្រក់នោះ គេធាត់របៀបស្អាត ខ្ជូតៗ គួរឲ្យស្រឡាញ់បែបនេះឯង។ អ្នកស្គមរាងស្រឡូនៗល្មមៗ ស្អាតចាញ់នោះទេ បើមិនចឹងមិនមែនមនុស្សប្រុសមកតាមញ៉ែគេគ្រប់គ្នានោះទេ។ នៅក្នុងសាលានេះអ្នកណាមិនល្បី ថេយ៉ុង គីមណេឡូសរ៍ដែលជាមនុស្សធាត់ស្អាតជាងគេ អ្នកណាៗក៏ចង់បានមកថ្នាក់ថ្នម ទាស់ត្រង់ថាញ៉ែគេមិនបានតែប៉ុណ្នោះ ព្រោះមនុស្សម្នាក់នេះកាចណាស់ ចង់ចូលចិត្តគេវាពិបាកតិចហើយ។

លើកលែងតែមនុស្សម្នាក់ប៉ុណ្នោះដែលអាចធ្វើឲ្យគេផ្លាស់ប្ដូរពីកូនខ្លាមកជាកូនឆ្មាបានត្រឹមតែមួយប៉ព្រិចភ្នែក គ្រប់ពេលដែលលេចមានវត្តមានរបស់គេឡើង។ ហើយមនុស្សម្នាក់នោះជាមនុស្សតែម្នាក់គត់ដែលអាចចូលមករំលាយ លួចយកបេះដូងគេទៅបានដោយមិនចាំបាច់ចំណាយកម្លាំង ឬអ្វីបានទាំងអស់។ ម្នាក់នោះគឺ...

ជុងហ្គុកគីហ៎ា! សម្លេងតូចស្រទន់របស់ថេយ៉ុងដែលបន្លឺឡើងមកពីខាងក្រោយ ធ្វើនាយសង្ហារម្ចាស់ឈ្មោះដែលកំពុងតែអង្គុយអានសៀវភៅរបស់ខ្លួននោះ ប្រញាប់ងាកក្រលាសភ្នែកមករកម្ចាស់សម្លេងយ៉ាងលឿន ទឹកមុខក៏ចាប់ផ្ដើមក៏ផ្លាស់ប្ដូរមកជាធុញទ្រាន់ភ្លាម ពេលដែលក្រឡេកភ្នែកប៉ះចំរាងកាយរបស់រាងតូចដែលកំពុងហ្នឹងបោះជំហានចូលមករកខ្លួន។

ជុងហ្គុកគី!!!ចង់ទៅណាឈប់សិន

លែងដៃ!! មិនឆ្លើយនិងសំណួររបស់រាងតូចដែលចោទសួរមកលើខ្លួន តែរាងក្រាស់បែរជាវាចាទៅកាន់គេវិញជាមួយនិងទឹកមុខ និងសម្ដីដ៏សែនរាបស្មើ សាបគ្មានជាតិគ្មានចូវរបស់ខ្លួន ប្រាប់ឲ្យរាងតូចលែងដៃដែលកំពុងតែចាប់ដៃគេនោះចេញ។

#ចាញ់ស្នេហ៍អូនजहाँ कहानियाँ रहती हैं। अभी खोजें