ខ្ញុំនឹកលោកណាស់ លោកម៉ឺន!

214 33 5
                                    

នៅពេលយប់បន្ទាប់ពីងូតទឹកញ៉ាំបាយហើយfourthគេ ក៏បានឡើងទៅលើបន្ទប់ ដើម្បីអានសៀវភៅដែលបានទិញល្ងាចមិញ!

គេក៏បានអានពីដើមមកមើលទៅរឿងនេះដូចនឹងជីវិតគេពេលនៅសម័យមុនណាស់?

«តើអ្នកសរសេរនេះគេជានរណាហេតុអ្វីរឿងដែលគេសរសេរនេះ សឹងតែដូចរឿងរបស់ខ្ញុំពិតៗបែបនេះ? ចម្លែកណាស់ខ្ញុំមានអារម្មណ៍ថាដូចជាមានអ្វីធ្វើឲ្យខ្ញុំចង់ដឹងពីវាកាន់តែខ្លាំង»forthគេបានអានបានពាក់កណ្ដាល់ហើយក៏ឈប់អង្គុយគិត

«បើសៀវភៅនេះដូចជាជីវិតពិតដែលខ្ញុំធ្លាប់ឆ្លងកាត់ពិតមែនតើចុងបញ្ចប់មុននឹងខ្ញុំឆ្លងភពមកវិញតើគេម្នាក់នឹង ទៅជាយ៉ាងណា»fourth គិតដោយទឹកមុខក្រៀមក្រំហើយក៏សម្រេចចិត្តបើកអានបន្ដដល់កន្លែងដែលគេបានស្លាប់ក្រោមដើមឈើ

«អេ..នេះវាដូចពេកហើយ?»

}អក្សរនៅក្នុងសៀវភៅរឿង

«បន្ទាប់ពីបានបញ្ចប់សង្រ្គាម លោកម៉ឺនជេមក៏បានទទួលនូវជ័យជំនះមកនគរវិញ....នាយបានធ្វើដំណើរត្រឡប់មកវិញដោយក្នុងចិត្ដនឹកគិតដល់មនុស្សជាទីស្រឡាញ់ដែលគេប្រហែលមើលផ្លូវខ្លួនមកវិញ នាយធ្វើដំណើរយ៉ាងលឿននឹងមិនហ៊ានចុះចតឈប់សម្រាកឡើយ ហេតុតែចិត្តនឹករលឹកចង់ជួបម្ចាស់ថ្លៃមិនគិតហត់នឿយក្ដី ពុះពារយប់ថ្ងៃបុណ្យឲ្យតែមកផ្ទះវិញបានជួបភ័ក្រ្តថ្លៃ អស់ការនឿយហត់!! ធ្វើដំណើរការវាលព្រៃជ្រលងភ្នំតូចធំអស់2យប់3ថ្ងៃទីបំផុត នាយម៉ឺនបានត្រឡប់មកដល់ឯរាជវាំង នាយបានចូលទោលគល់ស្ដេច ថ្លែងការណ៍ដល់ទ្រង់ដោយខ្លួនបានទទួលនូវជ័យជំនះជួនដល់ប្រទេសជាតិ ស្ដេចបានជ្រាបសប្បាយព្រះទ័យណាស់ ក៏បានតែងតាំងលោកជា ចៅពញាឯកជដែលមានយសស័ក្ដិធំជាងដទៃ ដែលទទួលបានការសព្វព្រះទ័យពីស្ដេច នាយបាន គល់ស្ដេចរួចរាល់អស់ហើយក៏ប្រញាប់ទាញសេះចេញសំដៅទៅផ្ទះយ៉ាងប្រញាប់ដើម្បីជួបស្នេហ៍ថ្លៃ!!

ពេលនាយបានមកដល់ ខាងមុខផ្ទះក៏ឈប់ មើលទៅសភាពផ្ទះស្ងប់ស្ងាត់ ហើយមានមនុស្សនៅជុំវិញមិនដឹងថាកំពុងធ្វើអ្វី?! អ្នកបម្រើក៏បណ្ដើរសេះនាយយកទុក ហើយនៅក៏ងើយឆ្ងល់ជាខ្លាំង ដើរតម្រង់ទៅមុនបន្ទិច អឹង!ដែលជាអ្នកបម្រើស្រីដែលស្និតនឹងហ្វូដបានរត់មកទទួលនាយ ដោយមកជាប់នឹងទឹកភ្នែក!! នាយឃើញបែបនេះក៏សួរ «អឹងកើតអីបានយំ?!ហើយនៅផ្ទះរបស់យើងស្ងាត់ម្ល៉េះ តើគេនៅជុំម្ដុំនោះកំពុងធ្វើអីមាន ផ្សែងហុយៗចេញមកមានអ្វីទេ តើអ្នកណាកើតអីឬ?»នាយសួរទៅអឹងយ៉ាងច្រើនសំណួរ តែអឹងនាងយំយកៗពេលលោកសួរនាងបែប នេះនាងឆ្លើយសឹងតែមិនចែញដោយសារតែ ពិបាកក្នុងចិត្ត «ហិហិលោកម៉ឺនឲ្យនាងខ្ញុំសុំទោសហិហុ... នៅផ្ទះមានរឿងអាក្រក់កើតឡើងហិហិហិ...»អឹងនាងនិយាយបានបន្តិចក៏យំ ធ្វើឲ្យចិត្តលោកម៉ឺនភ័យអន្ទះអន្ទែងចង់ដឹង«តើមានរឿងអី?និយាយមក ហើយfourthគេទៅណាបានមិនចេញមកទទួលយើងអញ្ចឹង»នាយនិយាយសួររកសំណព្វចិត្ដដោយភ្នែកខំ សម្លឹងមើលរកfourthក្បែងឃើញនៅក្បែរៗនេះ អឹងដែលដឹងរឿងពេលឮលោកនិយាយរកបែបនេះក៏ស្រែកយំខ្លាំងជាងមុន«ហិហិហិ...លោកម៉ឺន..ហ្វូដគេ..គេគេ..គេស្លាប់បាត់ហើយ ហឹហឹហឹហិហិ..ហ្កឹក!»អឹងនិយាយទាំងយំរៀបរាប់ប្រាប់លោក នៅពេលដែលនាយបានឮហើយក៏គាំងនឹងមួយកន្លែង ទម្លាក់ដាវចុះធ្លាក់លើដីទឹកភ្នែកក៏ហូរមកមិនដឹងខ្លួន ក្នុងចិត្តច្របូកច្របល់អស់ហើយមិនដឹងថាគិតអ្វីទៀតទេ នាយមិនជឿឡើង «អឹង!វាមិនពិតទេមែនទេអឹង!!អឹងកុំបំភ័យខ្ញុំហ្វូដ...ហ្វូដគេនៅខាងក្នុងចាំខ្ញុំមែនទេណ៌អឹង!ហ្វូដគេនៅក្នុងផ្ទះ ណា៎»នាយនិយាយទៅកាន់អឹងដោយចាប់កាន់ស្មារអឹងទាំងសងខាងយ៉ាងខ្លាំងទឹកភ្នែកក៏ធ្លាក់មកដោយគ្មានអ្នកឃាត់ នាយមិនជឿទេមិនជឿថាហ្វូដស្លាប់ចោលគេទេ នាយងាកទៅមើលកន្លែកជុំៗហើយក៏ប្រលែងអឹងនាយរត់ទៅយ៉ាងលឿនដែលគេ នៅម្ដុំនោះកំពុងតែរៀបនឹងដុតភ្លើងសាកសប់របស់ហ្វូដ ដែលទើបនឹងបូជា ជេមនាយក៏រកទៅដល់ពេក អង្កុភ្លើងកំពុងតែឆេះក្នុងមឈូសរបស់ហ្វូដ ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នាយបើកភ្នែកធំមើលទៅភ្លើងដែលកំពុងឆេះ ក្នុងភ្លើងមានសប់របស់ហ្វូដ ជេមគេក៏ស្រែកយ៉ាងខ្លាំងមួយហឹង«ហ្វូដ!!!!អត់ទេ....មិនអាចទេហា៎ហ្វូដ ហឹសហឹស»នាយស្រែកយ៉ាងខ្លាំងរត់ចោលក្នុង រណ្តៅភ្លើងដែលកំពុងតែឆេះឆួលយ៉ាងខ្លាំង តែសំណាងល្អបាន ថានជេបនិងអ្នកបម្រើនៅក្បែរនោះហក់ទៅចាប់នាយជាប់មិនឲ្យចូលក្នុងភ្លើងបាន នៅបានស្រែកយំហៅឈ្មោះហ្វូដមិនឈប់ក្នុងចិត្ដនឹងឃើញចិត្ដខឹងស្អប់ខ្លួនឯងដែលមើលថែហ្វូដមិនបាន បណ្ដោយឲ្យហ្វូដទៅចោលគេដែលមិនបានលាគ្នាមួយម៉ាត់! «អត់ទេ!!ហ្វូដដដដដដងើបមកវិញមក អូនកុំទៅបងអីហ្វូដហាហឹសហឹស!!»នាយព្យាយាមរើបម្រាស់ខ្លួនទៅតាមហ្វូដ ធ្វើឲ្យអ្នកបម្រើនឹងថានជេបពិបាកនឹងចាប់គេណាស់«លែងលែងៗយើងទៅឲ្យយើងទៅជាមួយទៅហឹសហឹស...ហ្វូដកុំទៅចោលបងមកវិញ ហិហិហា..»នាយលាដៃទៅប៉ះផ្សែងដែលចេញពីភ្លើងយ៉ាង កំសត់ អ្នកដែលនៅទីនោះនាំគ្នាអានិតដល់នាយជាខ្លាំងពិសេសម្ដាយនាយប្អូននាយថាន និងអឹង!! ពួកគេបានយំយ៉ាងខ្លាំងពេលឃើញនាយ វេទនាឈឺចាប់បែបនេះ!! នាយស្រែកយំហៅហ្វូដហៅយ៉ាងណាក៏មិនទទួលបានចម្លើយមកវិញដែល នាយក៏អស់កម្លាំងទម្លាក់ជង្គង់គ្រើប សម្លឹងទៅភ្លើងដោយភ្នែកនាយពេលនេះឡើងទៅជាពណ៌ក្រហមឆ្អិនឆ្អៅ សោះអស់ទឹកភ្នែក នាយងាកមកសម្លឹងសម្លក់គ្រប់គ្នាហើយស្អែកយ៉ាងខ្លាំងៗ គួរឱ្យខ្លាច«អ្នកណាក៏បានប្រាប់យើងមកតើហ្វូដទៅជាបែបនេះដោយសារអ្វី??»នាយស្រែក សំលិតគ្រប់គ្នាយ៉ាងកំហឹងដល់ថ្នាក់លោកពុករបស់គេក៏ចាប់ផ្ដើមបែកញើសជើងសក់មកបន្តិចៗហើយនៅពេលបានឃើញទឹកមុខដ៏ឃោឃៅរបស់កូន រួមទាំងនាងឆោមក៏ចាប់ផ្ដើមត្រជាក់ចុងជើងចុងដៃហើយពេលនាយសម្លឹងមកចំខ្លះ ម្ដាយនាយពេលឃើញកូនទៅជាបែបនេះក៏ លត់ជង្គង់នៅក្បែរកូននិយាយរឿងរ៉ាវគ្រប់យ៉ាងពីរឿងដែលជេមចង់ដឹងទាក់ទងនឹងហ្វូដ«ជេមឲ្យម៉ែសុំទោស ម៉ែ មិនអាចធ្វើតាមការសន្យារបស់កូនបានទេហិហិហុ...ម៉ែសុំទោស ម៉ែព្យាយាមហើយតែ លោកពុកកូនលោកមិនអភ័យឲ្យម៉ែទេហិហិ»លោកជំទាវនិយាយដោយទឹកភ្នែក ក្រែលរនាល យ៉ាងឈឺផ្សា«ហ្វូដស្លាប់ដោយសារអ្វី?»ជេមគេមិននិយាយច្រើនទេគេមិនចង់ដឹងអីទាំងអស់ក្រៅពីហ្វូដលែងនៅជាមួយគេហើយទៅចោលគេបែបនេះដោយសារអ្វីតែប៉ុណ្ណោះ«ខ្ញុំសួរ..ថាហ្វូដគេខូចដោយសារអី?»នាយសួរហើយសួរទៀតដោយគ្មានអ្នកតបគេក៏ស្រែកសំលិតយ៉ាងខ្លាំងទៅគ្រប់!ជេបពេលឃើញម្ដាយយំខ្លាំងទៅៗពិបាកនឹងតបបងប្រុសខ្លួនគេក៏បានឆ្លើយជំនួស «លោកពុក!»ជេបនិយាយដោយមើលទៅមុខលោកពុកយ៉ាងឈឺចាប់ព្រមនឹងទឹកភ្នែក ជេមពេលឮបែបនេះធ្លាក់ថ្លើម ក្ដុក សម្លឹងទៅពុក «លោកពុកធ្វើបែបនេះធ្វើអីហេតុអី?...ខ្ញុំសួរថាហេតុអី»នាយបាន សង្កត់សម្លេងខាងចុងហើយស្រែកទៅលោកយ៉ាងខឹង ស្របាល នាយងើបឡើងដើរសំដៅទៅលោក«លោកពុកស្អប់ខ្ទើយណាស់មែនទេ? អញ្ចឹងលោកពុកយកដាវមកចាក់សម្លាប់ខ្ញុំមក ព្រោះខ្ញុំវាខ្ទើយនោះអី!!»ជេមគេស្រែកឮធ្វើឲ្យអ្នកនៅម្ដុំនឹងបានដឹងគ្រប់គ្នា!! «អាជេមបិតមាត់»លោកពេលឮកូននិយាយបែបនេះក៏ខឹង ស្រែកសំលិតវិញ«ហាស់ហា លោកពុកទោះលោកពុកខំលាក់យ៉ាងខ្ញុំនៅតែខ្ទើយដដែលទេ លោកពុក»ជេមគេសើចយ៉ាងឃោឃៅដាក់ឪពុក លោកជាឪពុកពេលឃើញកូនខឹងក្ដៅចិត្តដូចមនុស្សផ្សេងគ្នាមើលទៅដូចបិសាចបែបនេះលោកក៏មិនហ៊ានតបតនឹងនាយទៀតឡើយបានត្រឹមស្ងាត់ ចំណែកជេមគេបានដឹងថាឪពុកខ្លួនជាអ្នកសម្លាប់មនុស្សដែលខ្លួនស្រលាញ់ហើយក៏អស់អីនិយាយក្រៅពីអស់សំណើចនាយក្រលែកទៅឃើញឆោម ក៏ចូលទៅអូសនាងមកយ៉ាង កំរោលនៅមុខ ប្រជាជន«នៅជាមេនាំរឿងមែនទេ ចង់ធ្វើប្រពន្ធយើងឡើយញ័រខ្លួនហើយហ៎? នាងឯងកុំស្រមៃស្រីថោកទាបដូចនាងមិនសមមកធ្វើភរិយាយលងឡើយ»នាយបានចាប់ដៃនាងឆោមយ៉ាងធ្វើឲ្យនាងឈឺចាប់យំអង្វរគេឲ្យដឡលែងខ្លួន ជេមនាយបានអូនឆោមមកជេរស្ដីបន្ទោសហើយក៏ក្រវែងនាងចោល បុកនឹងដើមឈើដែលគេបានចាក់ហ្វូដ!! ជេមបន្ទាប់ពីបាត់បង់ហ្វូដទៅហើយគេក៏បានប្រែទៅជាមនុស្សដែលគួរឲ្យខ្លាចនឹងឃោរឃៅ ជាងមុនរាប់រយដង គេនឹកគិតខឹងនឹងខ្លួនឯងហើយក៏ដាក់ទោសខ្លួនមិនព្រមអត់ទោសឲ្យខ្លួនឯងឡើយ នៅក៏បានទៅរើស ធាតុរបស់ហ្វូដដែលបានឆេះអស់ជាផេះនោះមកអោបជាប់ទ្រូងដោយស្ដាយស្រណោះ! ៕

បន្ទាប់ពីបានអានរឿងរ៉ាវក្នុងសៀវភៅនេះហើយហ្វូដនៅជីវិតបានយំដោយមិនបានដឹងមុន គេយំតាមសាច់រឿងដែលបានសរសេរឡើងមក ធ្វើឲ្យអារម្មណ៍គេកាន់តែចុកចាប់ឈឺផ្សានឹកគិតដល់អ្នកជាទីស្នេហា៎

«ហិហិហិ..លោកម៉ឺនខ្ញុំនឹកលោកណាស់!!ហឹសហឹហេ»

ហ្វូដគេបានអោបសៀវភៅជាប់ទ្រូងអង្គុយកើតទុក្ខម្នាក់ឯង!! ក្នុងចិត្តគេឈឺចាប់ដូចមានម្ជុលមកចាក់រាប់ម៉ឺនម្ជុល

បន្ទាប់ពីយំៗហើមភ្នែកហើយ ហ្វូដក៏បានអានដល់ទីបញ្ចប់នៃរឿង ដែលបញ្ចប់ដោយឈឺចាប់ ជេមនៅក្នុងរឿងនេះ បានដាក់ទោសខ្លួនឯងដោយបង្អត់អាហារខ្លួនឯងដល់ធ្លាក់ខ្លួនឈឺ រហូតបានសម្លាប់!!

និពន្ធដោយ: ចម្ការតែចាំស្នេហ៍ Gamini

សម្ដីអ្នកនិពន្ធ÷ Fourthបើអូនពិតជាចាំបងពិតមែនហើយ ពិតជាស្រឡាញ់បង តើនឹងមកជួបបងម្ដងទៀតបានទេ? បងជឿថាអូននឹងបានអានរឿងដែលបងសរសេរមកនេះ គឺបង!!!លោកម៉ឺននឹងចាំអូន បងស្រឡាញ់អូនណាស់ Fourth Nattawat

#ភូកេត(ចម្ការតែ)

នៅពេលដែលហ្វូដបានចប់គេក៏ បានទទួលស្នាមញញឹមពោពេញដោយសង្ឃឹមមកវិញគេបានដឹងថាអ្នកសរសេររឿងនេះមកជា លោកម៉ឺនរបស់នោះ ដែលធ្វើឲ្យហ្វូដ ធូរចិត្តនឹង ញញឹមមកវិញយ៉ាងស្រស់ ព្រោះគេដឹងថាម្ចាស់ចិត្តគេកំពុងតែរងចាំគេនៅ ភូកេត ចម្ការតែ!

សុំទោសធ្វើឲ្យfanយំតាមហើយ🥺 សូមរងចាំភាគបន្ត😁😁!?


វាសនាស្នេហ៍Fourth Nattawat Ss2 (End)Where stories live. Discover now