6

30 4 2
                                    

ថ្ងៃទី១នៃជីវិតការងាររបស់ ប្រព្រឹត្តទៅដោយរលូនតាំងពីព្រឹកដល់ល្ងាច តែ...

ម៉ោង ៥៖៣០ ល្ងាច hyunsuk រៀបចំត្រឡប់មកផ្ទះវិញ មើលទៅអាកាសធាតុដូចជាមិនស្រួលសោះ ដោយខែនេះជាខែវស្សាដែលពពេញទៅដោយភ្លៀងធ្លាក់ មុន Hyunsuk ចូល១ថ្ងៃគឺមានការលិច office ត្រឹមក្បាលជង្គង់...

ជិះចេញពី បាន ៥០០ម៉េត្រ ភ្លៀងក៏ចាប់ផ្តើមបង្អុរមកយ៉ាងខ្លះស្របពេលផ្លូវកំពុងមានសភាពស្ទះជាខ្លាំង កំរើកទៅណាសឹងមិនរួច មិនដឹងទៅឈប់ស្លៀកអាវភ្លៀងរបៀបណា Hyunsuk ក៏បណ្តោយឲ្យខ្លួនសើមជោគជាំ ម៉ោងនេះជាម៉ោងដែលកុះករមនុស្សខ្លាំងជាងគេហើយ សិស្សក៏ចេញពីសាលា អ្នកធ្វើការក៏ធ្វើការត្រឡប់ទៅផ្ទះដែលធ្វើឲ្យកក់ស្ទះជាខ្លាំង ភ្លៀងក៏ខ្លាំងទៅៗ ផ្ទះ Hyunsuk ក៏នៅឆ្ងាយទៀត...

Hyunsuk បានត្រាំខ្លួននឹងទឹកភ្លៀងរយៈពេល២ម៉ោង ទើបមកដល់ផ្ទះនៅម៉ោងប្រហែលជិត ៨យប់...

Hyunsuk ប្រញាប់ផ្លាស់ប្តូរខោអាវ ព្រោះគាត់ឈឺ ទើបតែចូលធ្វើការបានមួយថ្ងៃផង។
______________
ទូរសព្ទ គឺពរពេញទៅដោយសារលោតមកគ្រប់នាទី ដោយគ្រុប ១០-២០ទៅហើយ

Telegram Chat Box

Kim Jisoo, 8:00PM
Hello oun, there is a meeting at 2PM tomorrow at st360. Please join them.

Choi Hyunsuk, 8:30Pm
Okay bong, thanks.
_______________
Next day, 2PM

Hyunsuk បានមកដល់ហាងកាហ្វេមួយនៅផ្លូវ៣៦០ ដែលតាមដំណឹង និងសារមួយក្នុងគ្រុបមួយដែលទាក់ទងនឹង new project មួយគឺសំដៅលើហាងនេះ ប្តីរបស់ នឹងកាន់កាប់ហាងមួយនេះជាសាខាថ្មីមួយ តែក្នុងឈ្មោះថ្មីមួយផ្សេង។

ចូលក្នុងហាង Hyunsuk បានឃើញ Seungcheol និង Jihoon
នៅតុជាមួយគ្នា អង្គុយជាប់គ្នាដូចជាកំពុងពិភាក្សារឿងអ្វីមួយ គេក៏ដើរតម្រង់ទៅកាន់អ្នកទាំងពីរនោះ

"សួស្តីបង" Hyunsuk ផ្តល់ការគោរពទៅកាន់ Seungcheol និង Jihoon
"សួស្តីអូន" អ្នកទាំងពីរនោះនិយាយត្រឡប់មក Hyunsuk វិញ
"អង្គុយនេះសិនមក" ពួកគេក៏និយាយតំណាលគ្នាម្តងទៀតទៅកាន់ Hyunsuk

ម្នាក់ទាញកៅអីខាងឆ្វេងម្នាក់ទាញកៅអីខាងស្តាំ សកម្មភាពទាំងពីរកើតឡើងស្របពេលគ្នា ធ្វើឱ្យពួកគេមើលមុខគ្នាទៅវិញទៅមក ហើយងាកមកមើល Hyunsuk ដែលកំពុងគិតថាគួរអង្គុយខាងណា
'ឆ្វេងឬស្តាំ?'
"តោះយើង, ដល់ម៉ោងប្រជុំហើយ មកខាងក្រោយទាំងអស់គ្នាមក" បុរសរាងចំណាស់ម្នាក់បាននិយាយឡើងជាដំណីងដល់អ្នកជុំវិញ Hyunsuk សន្និដ្ឋានថាបុរសម្នាក់នេះប្រាកដជាប្តីរបស់ Madam Chaerin ដែលគេនិយាយនោះហើយ
យើងឃើញថាអ្នកនៅក្នុងហាងទាំងអស់សុទ្ធតែជាអ្នកត្រូវចូលរួមប្រជុំទាំងអស់ មិនមែនជាភ្ញៀវផ្សេងៗនោះទេ
Hyunsuk ក៏ញញឹមទៅកាន់ Seungcheol និង Jihoon មុនដើរចេញទៅកាន់តុប្រជុំដែលនៅខាងចុងនៃហាងនោះ

តួរង ( Second Lead ) [HOONSUK]Where stories live. Discover now