រាត្រីចុងក្រោយ🔥💔

770 23 8
                                    

Hyunho
Hyunjin btt
Leeknow top

ក្នុងជីវិតប្តីប្រពន្ធភាគច្រើនគឺសិតសឹងតែមានសេចក្តីសុខនឹងភាពកើតទុកតែខុសអីតែប្តីប្រពន្ធមួយគូរដែលកើតចេញពីការផ្សំផ្គុំរបស់ចាស់ៗ គឺថាគ្មានភាពក្តីសុខសូម្បីតែបន្តិច។ ដោយhyunjinជាកូនអ្នកក្រហើយគេក៏បានរៀបការជាមួយ leeknowដែលជាកូនអ្នកមានដោយសារឪពុកម្តាយរបស់ពួកគេជាមិត្តភក្តិនឹងគ្នាហើយតាំងពួកគេរៀបការមក hyunjinគេគ្មានក្តីសុខទេ leeknowតែបំពាន់ធ្វើបាបផ្លូវចិត្តគេជានិច្ច តែដោយការរស់នៅជាមួយគ្នាយូរៗទៅ hyunjinក៏បានលង់ស្រលាញ់ទៅលើ leeknowទោះគេធ្វើបាបចិត្តខ្លួនយ៉ាងណាក៏ដោយ.....

ងឺត... សម្លេងឡានទំនើបរបស់ leeknowបានឈប់នៅមុខភូមិគ្រឹះដែលធំប្រៀបបានដូចជារាជវាំងចឹង។ នាយក្រាស់ក៏ចុះពីឡានដើរចូលក្នុងផ្ទះទាំងរាងស្រវឹងតិចៗ នៅក្នុងផ្ទះពេលនេះស្ងាត់ជ្រៀបព្រោះពេលនេះយប់ជ្រៅហើយ គេដើរបម្រុងនឹងឡើងទៅលើបន្ទប់ក៏
លឺសម្លេងអ្នកហៅគេពីក្រោយ

"Leeknowនេះបងមកវិញហើយឬ?"អ្នកដែលហៅគេនោះគ្នាអ្នកណាក្រៅពី hyunjinទេ គេគ្រាន់តែលឺសម្លេងរាងតូចគេក៏ធុញបាត់ហើយ

"បើយើងមិនទាន់មកឯងគិតថាឯងបាននិយាយជាមួយយើងមែនហាស៎!!" គេតបទៅវិញទាំងគំហកគេពិតជាធុញទ្រាន់នឹងរាងតូចណាស់រាល់ថ្ងៃនេះ

"នេះបងផឹកស្រាមែនទេហើយបងឃ្លានអីអតចាំខ្ញុំទៅធ្វើអាហារអោយញ៉ាំ" ទោះជាង leeknowប្រើពាក្យពេជ្យគម្រួសគម្រើយដាក់គេយ៉ាងណាក៏hyunjinនៅតែនិយាយពាក្យសម្តីផ្អែមទន់ភ្លន់ដាក់នាយដដែល

"មិនបាច់យើងមិនចងស៊ីអាហារដែលធ្វើដោយមនុស្សសន្តានដ៏ថោកទាបដូចជាឯងទេ" គេនិយាយតិះដៀលរាងតូចដោយគិតថារាងតូចជាកូនអ្នកក្រហើយមករៀបការជាមួយគេដោយមើលឃើញទ្រព្យសម្បិត្តរបស់គ្រួសារខ្លួន

"មនុស្សឯងនេះរៀបការជាមួយយើងសម្លឹងឃើញទ្រព្យយើងទេសន្តានគ្រួសារឯងសម្លឹងមើលឃើញតែទ្រព្យអ្នកដទៃប៉ុណ្ណោះ"

"Leeknowបានហើយណាបងដៀលត្រឹមខ្ញុំបានតែបងកុំប៉ះក្រុមគ្រួសារខ្ញុំពួកគេមិនដឹងអីទេ"រាងតូចដោយទ្រាំងមិនបានក៏តវ៉ាទៅនាយក្រាស់ភ្លាមៗ គេទ្រាំណាស់ដៀលត្រឹមគេគេមិនថាទេតែនេះដៀលដល់គ្រួសារគេដែលមិនដឹងអីទៀត

SHORT NOVELS🔞🔥 Where stories live. Discover now