3

95 10 6
                                    

"លោកអ៊ំ តេី Beomgyu ឆ្លើយតបយ៉ាងម៉េចដែរ?" Hyunjin សួរទៅកាន់លោក Choi ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

"គេមិនទាន់យល់ព្រមនោះទេ!" លោក Choi ខំប្រឹងនិយាយទាំងក្អកខេះៗ។

"ទុកពេលឲ្យគេបន្តសិនចុះ ព្រោះខ្ញុំនឹងរង់ចាំដល់ថ្ងៃដែលគេយល់ព្រមដោយខ្លួនឯង!" Hyunjin ស្រងូតស្រងាត់បន្តិច ប៉ុន្តែគេមិនចង់ដាក់សម្ពាធដល់មនុស្សដែលខ្លួនស្រឡាញ់។

Hyunjin និង Beomgyu ស្គាល់គ្នាតាំងពីក្មេងៗ ហើយក៏ស្និទ្ធស្នាលនឹងគ្នាគួរសមដែរ។ Hyunjin ចាប់អារម្មណ៍នឹង Beomgyu ហើយក៏ធ្លាប់សារភាពថាស្រឡាញ់ច្រើនដងដែរ ប៉ុន្តែត្រូវបានបដិសេធព្រោះ Beomgyu ចាត់ទុក Hyunjin ត្រឹមជាបងប្អូនតែប៉ុណ្ណោះ

"សន្យានឹងអ៊ំបានទេ? ទោះជាក្មួយមិនបានរៀបការជាមួយ Beomgyu ក៏ដោយ ក៏ក្មួយនឹងជួយការពារគេ នៅពេលដែលគ្មានវត្តមានរបស់អ៊ំ!" លោក Choi សម្លឹងមេីល Hyunjin ដោយក្រសែភ្នែកពឹងពាក់។

"កុំបារម្ភអីលោកអ៊ំ ខ្ញុំនឹងមេីលថែគេឲ្យបានល្អបំផុត!"

[ភូមិគ្រឹះ Hwang]

"រឿងរៀបការយ៉ាងម៉េចហើយ?" លោក Hwang សួរទៅកាន់ Hyunjin ដោយក្រសែភ្នែកម៉ឺងម៉ាត់។

"នៅមិនទាន់សម្រេចទេលោកប៉ា!"

"សង្ឃឹមថាពេលខាងមុខលោក Choi នឹងមិនប្ដូរចិត្តទៅចុះ!"

"កុំបារម្ភអីលោកប៉ា ព្រោះខ្ញុំជាមនុស្សដែលគាត់ទុកចិត្តបំផុត!"

"បេីមែនគឺល្អហេីយ!" លោក Hwang ញញឹមចុងមាត់ ព្រោះគោលបំណងដែលគាត់ចង់បានគឺចង់ពង្រីកអំណាច និងឥទ្ធិពលរបស់គាត់នៅក្នុងសង្គមងងឹត។

សម្រាប់ Hyunjin វិញ ចំពោះអ្វីដែលគេចង់បានពិតប្រាកដនោះគឺ ការរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់ ហើយការពង្រឹងអំណាចគឺឋិតនៅលេខរៀងបន្ទាប់តែប៉ុណ្ណោះ

You've reached the end of published parts.

⏰ Last updated: Apr 10 ⏰

Add this story to your Library to get notified about new parts!

My Bodyguard ♥︎Where stories live. Discover now