Ep:20 ហេតុអីខ្លួនអូនក្តៅយ៉ាងនេះ?

1.2K 53 0
                                    

#Good Morning

ថេយ៍ក្រោកពីដំណេកទាំងឈឺក្បាលខ្ទកៗព្រោះតែម្សិលមិញមិនសូវស្រួលខ្លួនផងថែមទាំងយប់មិញត្រូវអង្គុយយំខូចចិត្តសិងមួយយប់ទៀតកាន់តែធ្វើឲ្យសុខភាពគេចុះខ្សោយបន្តិចហើយ ថេយ៍ក្រោកចេញពីលើពូកសំដៅទៅបន្ទប់ទឹក ក្រោយពីងូតទឹករួចហើយគេឡើងមកគេងវិញ ថ្ងៃនេះសុំច្បាប់ជីនមួយថ្ងៃហើយ។

ក្រឡែកមកមើលជុងគុកឯណេះវិញ កាលពីយប់មិញនាយមិនបានត្រឡប់ទៅCondoវិញទេ ដោយហេតុមិនទាន់ចង់ឃើញមុខស្លូតៗរបស់ថេយ៍ទើបនាយសម្រេចចិត្តគេងជាមួយលីកាពេញមួយយប់ព្រមឡើងធ្វើរឿងលើគ្រែជាមួយនាងបន្សាបកំហឹងដែរខឹងថេយ៍បានខ្លះ។ ជុងគុកបើកភ្នែកឡើងទាំងខ្លួនប្រាណនាយនឹងលីកាមិនមានអាវសោះមានតែភួយដែលដណ្តប់បិតបាំងរាងកាយ

<ជុងគុក>នាងហៅនាយដោយសម្លេងស្រទន់របៀបយកចិត្តជុងគុកទាំងព្រលឹមតែម្តង

<បាទ>នាយក៏ឆ្លើយនាងសម្លេងស្រទន់ដូចគ្នាព្រមទាំងអោនថើបថ្ពាល់នាងមួយខ្សឺតទៀត ដោយខុសពីយប់មិញនាយតម្លើងសម្លេងខ្លាំងៗដាក់ថេហ្យុង

<ពេលនេះទូរស័ព្ទអូនជិតខូចហើយ អូនចង់បាន IPhone 15pro>នាងលូកដៃអោបចង្កេះនាយយកចិត្តដើម្បីឲ្យនាយទិញទូរសព្ទថ្មីឲ្យ បើនាងទិញខ្លួនឯងវិញប្រាដកជាគ្មានលុយទេ

<ចាំថ្ងៃបន្តិចបងបាញ់លុយឲ្យអូនទិញណា
សុឺត..ចង់បានអីប្រាប់បងមកកុំក្រែងចិត្តអី>នាយមិនប្រកែកឡើយមានតែស្នើឲ្យនាងសុំគេថែម គ្រាន់តែរបស់ប៉ុនណឹងនាយក៏មិនក្រឡើយបើទោះជាចង់បានឡានទៀតក៏នាយទិញឲ្យដែរឲ្យតែនាងចង់បាន

<សង្សារពីណាគេគួរឲ្យស្រឡាញ់ម្លេះ>លីកា

<ដល់ម៉ោងទៅធ្វើការហើយ អូនតែងខ្លួនទៅបងត្រូវទៅCondoវិញអាលបានទៅធ្វើការដូចគ្នា>ជុងគុក

<ច៎ាស>បញ្ចប់ប្រយោគនាងក៏ក្រោកចេញដោយមានភួយបិតបាំងរាងកាយដើម្បីចូលបន្ទប់ទឹក

ជុងគុកឃើញនាងចូលបន្ទប់ទឹកបាត់ហើយនាងក្រោកមករើសសម្លៀកបំពាក់មកស្លៀកពាក់ដូចគ្នា ក្រោយស្លៀកពាក់ស្អាតបាតហើយជុងគុកចេញពីបន្ទប់នេះត្រឡប់ទៅCondoនាយវិញ

🌹ទឹកអប់មានពិស🌷វគ្គ១(ចប់✅)Where stories live. Discover now