កម្មស្នេហ៍prat1

87 1 0
                                    

នៅក្នុងពីភពលោករបស់មនុស្សយើងទាំងមូលពោពេញទៅដោយការកុហកបោកប្រាស់អ្វីដែរយើងមើលនឹងភ្នែកឃើញវាមិនមែនជាការពិតក៏ថាបានព្រោះអ្វីៗទាំងអស់វាមិនមែនជាការពិតដូចជាជីវិតរបស់ខ្ញុំជាដើមអ្នកណាដែលថាមិនច្រណែនខ្ញុំអ្នកណាក៏ចង់មានសំណាងនឹងវាសនាដូចជាខ្ញុំតែអ្វីទាំងអស់វាគ្រាន់ជាការបោកប្រាប់ពីភបនឹងជីវិតរបស់ខ្ញុំពិតគឺ..!

‘’ពួក..ពួកយើងលែងលះទៅ’’បបូរមាត់តូចក្រហមបាននិយាយចេញមកជាមួយនឹងភាពស្ទាក់ស្ទើរជាពាក្យដែលនាងមិនដែរចង់និយាយចេញមកតែនៅថ្ងៃនេះនាងនៅតែនិយាយវា

‘’នាងចង់លែងលះ..ហឹសនាងឆ្កួតមែនទេដែលនិយាយពាក្យនេះចេញមក’’បន្តាបពីត្រចៀករបស់គេបានស្តាប់លឺពាក្យរបស់នាងហើយនាយងើបមុនសម្លឹងមើលទៅមុខតូចជាមួយសំណើចនៅចុងមាត់បន្តិច

‘’លោកមិនដែរស្រឡាញ់ខ្ញុំទេដោះលែងខ្ញុំទៅ’’ក្រអូរមាត់តូចនិយាយឡើងម្តង់ទៀតជាមួយនឹងកែវភ្នែកតូចក្រហមមានដកទឹកភ្នែកនៅខាងក្នុង

‘’នាងគ្មានសិទ្ធិសុំលែងមានតែខ្ញុំម្នាក់ទេដែលមានសិទ្ធលែងនាងយល់ទេ’’រាងក្រាសបានងើបឈរឡើងអស់កម្ពស់រួចដើរសំឡៅទៅរកអ្នកដែរអង្គុយនៅទុលមុនចាប់ទាញដៃនាងក្រោមឈររួចនិយាយទាំងកំហឹងទៅនាងដោយករបស់គេឡើងសសៃធំមើលទៅគួរអោយខ្លាច

‘’ហេតុអីលោកមិនស្រឡាញ់ខ្ញុំលោកស្អប់ខ្ញុំក៏ដោះលេងខ្ញុំទៅ’’ទឹកភ្នែកដែរខំទប់មកជាយូរបានហូរចុះមកទាំងដែម្ចាស់ខ្លួនខំប្រឹងជូតវាចេញជូតយ៉ាងណាក៏មិនអស់ស្រែកសួរទៅអ្នកដែលនោចំពោះមុនទាំងភាពឈឺចាប់

‘‘នាងត្រូវចាំណាគីម មីនជុងខ្ញុំមិនព្រមលេងដែលបើខ្ញុំលែងនាងទាំងបែបនេះវាមិនសមនឹងតម្លៃដែលខ្ញុំខំចំណាយលុយអោយប៉ានាងទេ…កុំភ្លេចចាំទុកក្នុងខួរក្បាល់របស់នាងផង’’បន្ទាប់ពីនិយាយហើយនាយក៏ក្រវាសដៃរបស់នាងចេញដែរគេកានច្របាចមកជាយូរមកហើយរួចក៏ដើរចេញទៅដែលទុកត្រឹមមនុស្សស្រីកំសត់ម្នាក់ឈរហូរទឹកភ្នែកតែម្នាក់ឯង

‘’អ្នកស្រី’’ស្ត្រីវ័យចំណាស់ម្នាក់បានដើរមកពីក្រោយនាងរួចដាក់ដៃទៅលើស្មាររបស់នាងជាការលួងលោម
‘’មិនអីទេម៉ែដោះខ្ញុំមិនអីទេហឹក..’’មីនជុងបែបក្រោយឃើញថាជាម៉ែដោះដែរធ្វើការនៅក្នុងផ្ទះរបស់ខ្លួនក៏បន្ទុនខ្លួនទៅអោបនាងគាត់បានត្រឹមតែលួងលោមនាងចង់ជួយក៏ជួយមិនបានព្រោះខ្លួនត្រឹមជាអ្នកបម្រើរ

{កម្មស្នេហ៍}Where stories live. Discover now