Part13

1.6K 87 8
                                    

WARNING : សម្រាប់អ្នកមិនចូលចិត្តអាចអូសរំលងបានពេលអានដល់ឆុតដែលមិនសមរម្យ។
NOTE : អត់បានកែអក្សរទេ ព្រោះខ្ចិល ខ្លាំងមែនទេន🙂

  ________________

   ថ្ងៃថ្មីបានឈានចូលមកដល់ នាពេលព្រឹកព្រះអាទិត្យកំពុងតែចាប់ផ្តើមរះឡើង។ បុរសសង្ហាដែលមានវត្តមាននៅក្នុងផ្ទះនេះគេបានបើកទ្វាចេញពីបន្ទប់របស់គេមកជាមួយនិងទឹកមុខស្មើរ ដោយអារម្មណ៍ខុសស្រឡះជាងកាលពីយប់មិញ។

   ទឹកមុខស្មើររបស់គេនៅតែបន្តជាមួយនិងកែវភ្នែកកំពុងតែសម្លឹងទៅមើលក្មេងប្រុសដែលកំពុងតែគេងស្ថិតនៅលើសារឡុង ដំណើរមួយជំហ៊ានៗ យ៉ាងថ្នមៗរបស់គេបានដើរសម្តៅទៅក្បែរក្មេងប្រុសដែលកំពុងគេងនោះម្តងបន្តិចៗ រហូតដល់ពេលដែលគេបានទៅឈរយ៉ាងកៀក។

កែវភ្នែករបស់គេបានសម្លឹងទៅមើលមុខមាត់ល្មេងដែលកំពុងតែគេងនៅខាងមុខគេដោយអារម្មណ៍ធម្មតា បើទោះបីជាវាខុសពីគេកាលពីមុនក៏ពិតមែន ប៉ុន្តែពេលខ្លះអារម្មណ៍របស់គេក៏នៅតែស្អប់យ៉ាងខ្លាំងនៅពេលដែលខួរក្បាលរបស់គេរំលឹករឿងកាលពីប៉ុន្មានឆ្នាំមុន។

គេបានសម្លឹងយ៉ាងយកចិត្តទុកដាក់ទៅលើក្មេងប្រុសដែលកំពុងតែគេង ទាំងដងខ្លួន ដៃជើងនិងរូបសម្រស់ដែលគេបានឃើញហើយគេស្ទើរតែមិនអាចដកភ្នែកចេញបាន នៅពេលដែលកាន់តែមើលគឺកាន់តែចង់មើលរហូត។ ស្នាមញញឹមចុងមាត់របស់គេបានលេចចេញឡើងនៅពេលដែលសម្លឹងទៅឃើញស្នាមក្រហមដែលមាននៅកញ្ជឹងកររបស់មនុស្សដែលកំពុងគេង បន្ទាប់ពីនោះគេក៏សម្លឹងឃើញបបូរមាត់ដ៏ស្រស់ស្អាតរបស់ក្មេងម្នាក់នោះទាំងអារម្មណួមិនស្គប់ ទើបគេបាននិយាយឡើងថា៖

« ហេតុអីបានជាមុខមាត់របស់ឯង វាស្រស់ស្អាតខ្លាំងបែបនេះ? បបូរមាត់របស់ឯង នៅពេលដែលយើងសម្លឹងវាធ្វើឲ្យអារម្មណ៍របស់យើងនៅមិនសុខនោះទេ... »

នៅពេលដែលបញ្ចប់សម្តីរបស់ខ្លួន ជេម គេបានយកដៃរបស់គេទៅស្ទាបបបូរមាត់របស់ ហ្វត តិចៗជាមួយនិងស្នាមញញឹមដែលគេបានបញ្ចេញស្នាមញញឹមទាំងនោះមកដោយមិនដឹងខ្លួន។ អារម្មណ៍របស់គេបែងចែកមិនដាច់ឡើយនៅខណៈពេលនេះ ប៉ុន្តែរឿងម៉្យាងដែលតែងតែធ្វើឲ្យអារម្មណ៍របស់គេត្តឡប់ទៅឆ្កួតលីលាគឺរឿងដែរម៉ាក់របស់គេបាននៅចំពោះមុខគេ។

សម្អប់ស្នេហ៍ - ចប់Where stories live. Discover now