part7(អួយ!)

457 56 12
                                    

Morning 🌆

ក្លិនឆ្ងុយបានភាយមកប៉ះនឹងច្រមុះរបស់pete វាជាក្លិនម្ហូបដែលvegasជាអ្នកធ្វើនឹងឯង peteភ្ញាក់ពីដំណេកគេបានទាញយកកន្សែងយកមករុំខ្លួនត្រឹមទ្រូងហើយបានដើរទៅផ្ទះបាយ(សណ្ឋាគារ)

"ឈរមើលស្អី?មិនប្រកាច់ទៅងួចទឹកមកស៉ីបាយ"vegasគ្រាន់តែឃើញpeteឈរញញឹមមើលមុខគេអញ្ចឹងគេក៏ស្រែកខ្លាំងៗដាក់peteធ្វើឲ្យpeteចាប់ផ្ដើមដូរទឹកមុខភ្លាមៗ

Peteដើរទៅបន្ទប់ទឹកហើយគិតក្នុងចិត្តមិនយល់ពីvegasឡើយថាហេតុអ្វីយប់មិញគេហាក់បីដូចជាមនុស្សមួយផ្សេងទៀត ហើយថ្ងៃនេះគេជាមនុស្សមួយផ្សេងទៀត peteងួចទឹកហើយក៏បានរៀបចំខ្លួនដើរមករកvegasនៅតុបាយ

"បងប្រុសយប់មិញ..."peteដោយឆ្ងល់គេក៏ចង់សួរអំពីរឿងយប់មិញប៉ុន្តែvegasនិយាយកាត់

"បំភ្លេចវាចោលទៅ យើងគ្រាន់តែអាណិតឯងប៉ុណ្ណោះឯងគិតថាយើងកំពុងតែចិត្តទន់ជាមួយឯងឬ?គ្រាន់តែជារបស់ដែលយើងទុកពេលត្រូវការម្ដងៗកុំស្រម៉ៃពេកបានអត់"vegasនិយាយតែប៉ុណ្ណេះគេក៏បានដើរចេញទៅបាត់ដោយបន្សល់ទុកនៅអាហារមួយដែលគេញ៉ាំហើយ

"..."peteអង្គុយស្ងៀមហើយទឹកភ្នែកក៏បានហូរមកតក់ៗពាក្យសម្ដីរបស់vegasធ្វើឲ្យpeteទន់ដៃទន់ជើងអង្គុយយំនៅលើតុបាយទាំងភាពឈឺចាប់ជាខ្លាំង

Peteយំអស់ចិត្តអស់ចង់គេក៏បានមកផ្ទះវិញហើយធ្វើដូចធម្មតា លោកស្រីmaiកំពុងតែចាំpeteមកល្មម

"ម៉ាក់"peteហៅម៉ាក់គេទាំងសម្លេងស្រាលៗ

"Peteមកវិញហើយមែនទេកូន នេះម៉ាក់កំពុងតែចង់ពិភាក្សារឿងជាមួយនឹងកូនល្មម"លោកស្រីmai

"មានរឿងអីទៅម៉ាក់"peteសួរទាំងឆ្ងល់

"គឺថាម៉ាក់កំពុងតែរកគូរដណ្តឹងឲ្យបងប្រុសរបស់កូននិងណា ហើយម៉ាក់ស្គាល់មិត្តម្នាក់ដែលគេមានកូនស្រីម្នាក់ស្អាតនោះស្អាតចាំម៉ាក់ឲ្យមើលរូបថត"លោកស្រីmaiបានទាញទូរស័ព្ទមកឲ្យpeteមើលរូបថតម្នាក់ស្រីនោះ

Peteគ្រាន់តែលឺភ្លាមគេមានអារម្មណ៍ថាឈឺចាប់ជាខ្លាំងជាពិសេសគឺឃើញស្នាមញញឹមម៉ាក់របស់គេពេលឃើញរូបម្នាក់ស្រីនោះដូចជាពេញចិត្តជាខ្លាំង peteមានអារម្មណ៍ថាឈឺក្នុងទ្រូងដូចគេយកកាំបិទមកចាក់ជាច្រើនកាំបិតយ៉ាងអញ្ចឹង ប៉ុន្តែធ្វើជាញញឹមដើម្បីបន្លំភ្នែកម៉ាក់របស់គេ

រឿង បងប្រុសចិត្តខ្មៅ🔞 (✅)Where stories live. Discover now