More than words

2.3K 57 1
                                    

I been knowing you for long enough, damn I need you right now
You can take your time, don't have to rush this might take us a while (yeah!)
I left all the doors unlocked and you said you're on your way, when you get here don't just say a word, got no time to play
I know you think you know me, but you ain't even see my dark side
This is for you only, so baby do it right, do me right
We can go all the time, we can move fast then rewind, when you put your body on mine, and collide, collide ~~🎶

បទចម្រៀងបន្លឺចេញពីកុំព្យូទ័រមួយដែលដាក់បញ្ឈរនៅលើតុ ស្របពេលមានក្មេងប្រុសម្នាក់កំពុងតែអង្គុយគូសរូបដោយបណ្ដែតអារម្មណ៍ទៅតាមបទចម្រៀងដែលមានចំណងជើងថា collide ច្រៀងដោយ Justine Skype ft Tyga ។

ក្រាក!
" ការពិតឯងមកសង្ងំនៅទីនេះសោះ! " ទ្វារបន្ទប់បើកឡើងក៏បង្ហាញមនុស្សប្រុសមាឌធំម្នាក់ដើរចូលមក មុខមាត់របស់គេសង្ហារហើយគួរឲ្យស្រឡាញ់ដូចជាកូនក្មេង តែការតុបតែងខ្លួនរបស់គេមិនសមនឹងមុខមាត់របស់គេឡើយ គេចោះចិញ្ចើម ចោះបបូរមាត់ ចាក់សាក់ តែពេលមើលមកមិនដូចជាពួកបងធំគួរឲ្យខ្លាចឡើយ តែឃើញរឹតតែសង្ហារទៅវិញទេ។

" មកមានការអី? "

" មកលេងឯងលែងបានហើយឬ? " ជុងហ្គុកត្បកសួរទៅវិញទាំងលើកចិញ្ចើមម្ខាងហើយបោះកាតាបចោលទៅម្ខាងនិងដើរទៅទម្លាក់ខ្លួនគេងលើពូកដោយយកដៃរបស់ខ្លួនធ្វើជាខ្នើយ។

" មានអ្វីក៏ឆាប់និយាយមក ហើយត្រឡប់ទៅវិញទៅ ប្រយ័ត្នសង្សារឯងរក! " អ្នកខាងនេះចុចបន្ថយសំឡេងបទចម្រៀងងាកទៅសំឡឹងមុខជុងហ្គុកទាំងដកដង្ហើមធំ ហាក់ដូចជាធុញទ្រាន់នឹងវត្តមាននាយនៅទីនេះខ្លាំងណាស់។

" ថេយ៍! ឯងតែងតែបែបនេះ ឯងតែងតែដេញយើងពេលយើងមកនៅក្បែរឯង ហេតុអ្វី? ហេតុអ្វីចាំបាច់និយាយពីអ្នកផ្សេងពេលយើងនៅជាមួយឯង? " ជុងហ្គុកស្ទុះក្រោកអង្គុយស្រដីសួរទៅអ្នកម្ខាងទៀតទាំងស្រងាកចិត្ត ព្រោះគ្រប់ពេលថេយ៍តែងតែដេញគេចេញរហូត។ តាំងពីដើមឡើយពួកគេគឺជាមិត្តជិតស្និទ្ធនឹងគ្នា ឯពេលទៅណាមកណាក៏ជាមួយគ្នា មួយឆ្នាំពេញមួយឆ្នាំសឹងតែជួបមុខគ្នារាល់ថ្ងៃ តែតាំងពីពួកចូលមករៀននៅសកលវិទ្យាល័យមកថេយ៍ក៏តែងតែគេចមុខពីគេ មិនសូវដែលបានជួបមុខគ្នាឡើយ គេពិតជាមិនដឹងហេតុផលអ្វីដែលជម្រុញឲ្យថេយ៍ធ្វើបែបនេះឡើយ។

" យើងរវល់ បើឯងមកនិយាយតែបែបនេះ ត្រឡប់ទៅវិញទៅ! " ថេយ៍ស្រដីទាំងសំឡេងរាបស្មើហើយក្រោកពីកៅអីបម្រុងនឹងដើរចេញ តែក៏ស្រាប់តែត្រូវជុងហ្គុកចាប់ទាញឲ្យដួលទៅលើពូកដោយមាននាយនៅសង្គ្រប់ពីលើ។

short novelOù les histoires vivent. Découvrez maintenant