Eipsode 1

537 37 1
                                    

ផ្ដើមរឿង៚

បន្ទប់ប្រណិតក្នុងវីឡាដ៏ធំស្គឹមស្គៃនៃភូមិគ្រឹះត្រកូលផាក អ្នកកម្លោះវ័យក្មេងមានរាងកាយតូចស្ដើងដូចមនុស្សស្រីកំពុងអង្គុយស្ងៀមទ្រឹងទទួលការស្ដី
បន្ទោសពីសំណាក់មនុស្សចាស់វ័យចំណាស់ដែលមាននាមជាឪពុកបង្កើត ។

« ដឹងខ្លួនទេថាកំពុងធ្វើអី? »លោកផាកសួរទៅកាន់កូនប្រុសទាំងមុខក្រម៉ូវមើលទៅគាត់ហាក់ដូចជាខឹងខ្លាំងណាស់ខណះឯអ្នកដែលត្រូវឪពុកសួរដេញ
ដោលក៏ភ័យញ័រសព្វទាំងប្រាណ ។

« ខ្ញុំសុំទោសផងលោកប៉ាដែលចេញក្រៅដោយមិន បានសុំការអនុញ្ញាតក៏ប៉ុន្ដែខ្ញុំ- »និយាយមិនទាំងចប់ប្រយោគក៏ត្រូវមនុស្សចាស់កាត់ពាក្យភ្លាមៗ ។

« គ្មានប៉ុន្ដែអ្វីទេ! ឯងដឹងស្រាប់ហើយថាគ្រួសារ នេះមានវិន័យមិនមែនចេះតែធ្វើអ្វីតាមតែអំពើចិត្តឯង នោះទេកុំកាត់ចរិតដូចម្ដាយឯងឲសោះជីមីនយើងគឺមិនចូលចិត្ត! »ជីមីនស្ដាប់សម្ដីឪពុកហើយធ្វើឲទឹកភ្នែកកាន់តែហូរស្រក់មកលើសដើមឲតែត្រូវស្ដីបន្ទោសលើកណាក៏និយាយប៉ះពាល់ដល់ម្ដាយរបស់គេដែរទាំងរឿងរបស់គាត់វាកើតឡើងយូរមកហើយឪពុកគេក៏នៅតែរំលឹកមិនឈប់ ។

« កុំយកអ្នកម៉ាក់មកនិយាយអី! ខ្ញុំខុសខ្ញុំសុំទោស ប៉ុន្ដែលោកប៉ាកុំហួសហេតុពេកបានទេខ្ញុំធំហើយដឹងថាអ្វីគួរអ្វីមិនគួរហើយមិចក៏ចេះតែយកវិន័យគ្រួសារមកគៀបសង្គត់ខ្ញុំបែបនេះអី! »ជីមីនទប់ចិត្តខឹងមិនបានក៏ក្រោកនិយាយតវ៉ាប្រាវៗធ្វើឲលោកផាកបើកភ្នែកធំនឹងឥរិយាបទកូនប្រុសដែលធ្លាប់តែស្លូតបូតទោះស្ដីថាក៏មិនតម៉ាត់តែពេលនេះនាយហ៊ានក្រោកឈរតវ៉ានឹងគាត់ហើយ ។

« ផាកជីមីន!! នេះឯងហ៊ានតវ៉ាជាមួយប៉ា? »លោកផាកលាន់មាត់

« អោយខ្ញុំសុំទោសផងលោកប៉ា!..រយះពេល21ឆ្នាំមកនេះខ្ញុំពិតជាចង់បានសេរីភាពដូចក្មេងៗដ៏ទៃណាស់សូមលោកប៉ាយល់ដល់ចិត្តខ្ញុំផង »ជីមីនបើកចិត្តនិយាយត្រង់ៗសុំឲឪពុកដែលផ្ដាច់ការយល់ដល់ខ្លួន ។

« ហឹស៎! ឯងឆាប់ចេញទៅ!..ហើយហាមនិយាយពាក្យបែបនេះទៀតជាមួយប៉ា »លោកផាកមិនតប និងសំណើររបស់ជីមីនហើយបែរជានិយាយដេញគេចេញថែមទៀតរីឯជីមីនបានត្រឹមតែដើរចេញទាំងទឹកភ្នែក ។

Hold me tight if you can Where stories live. Discover now