Ep 15 : Ji is Tae's ❤️

596 69 4
                                    


            កំពុងអង្គុយរៀនស្ដាប់គ្រូពន្យល់យ៉ាងចិត្តទុកដាក់ សុខៗអ្នកគ្រូក៏ផ្អាកសកម្មភាពហើយនិយាយឡើង

« Tae  !! ប្អូនឡើងមកពន្យល់មេរៀនបន្តិចមក អ្នកគ្រូនៅចាំមើល »

មនុស្សមាឌធំញញឹមបន្តិចមុននឹងឡើងទៅខាងមុខក្ដាខៀន និងពន្យល់មេរៀន

Tae មិនបានងាកមុខមក Jimin ច្រើនដងអីនោះទេ ព្រោះ Jimin អង្គុយតុមុខស្រាប់ មេរៀនក៏ស្រួលយល់ អីដែលសំខាន់គឺតុជួរក្រោយៗ ដែលអាចពិបាកនឹងយល់ ទើប Tae ផ្ដោតលើសិស្សអង្គុយតុក្រោយៗច្រើនជាង

តែ Tae ក៏ចាប់ផ្ដើមបន្តឹងចិញ្ចើមដោយសារសិស្សពួកនោះ ដូចជាមិនមើលមកគេសោះ តែបែរជាមើលមកតុមុខទៅវិញ គេសម្លឹងតាមខ្សែភ្នែកពួកអស់នោះ ទើបដឹងថាពួកគេកំពុងមើលមក Jimin ដែលមិនអង្គុយត្រង់ខ្លួនទេ តែគែអង្គុយរបៀបបញ្ឈឹតចំហៀង អាចអោយអ្នកខាងក្រោយមើលឃើញអាវរបូតឡេវខាងលើមួយគ្រាប់

រាងក្រាស់ក៏ចាប់ផ្ដើមក្ដៅចិត្តបន្តិច ងាកភ្នែកមក Jimin អោយសញ្ញាថាបិទឡេវ តែ Jimin បែរជាស្ដាប់មិនយល់

ក្ដៅៗៗៗ Jimin ហ្នឹងក៏ចឹង ធម្មតាពេលពាក់អាវឯកសណ្ឋាន ចេះពាក់អាវ ស ស្ដើងខាងក្នុង តែថ្ងៃនេះបែរជាមិនពាក់ ហើយអាអាវបូតឡេវនៀក វាក៏ធ្វើអោយឃើញសាច់ សៗ ខ្ចីច្បាស់ៗតែម្ដង មើលទៅឡើងទំនង

Tae ខាំមាត់សង្កត់ចិត្ត ខំពន្យល់អោយឆាប់ចប់ ហើយក៏ដើរមកក្បែរ Jimin យកដៃខ្ទប់កន្លែងមានឡេវអោយភ្ជាប់គ្នា

Jimin រាងភ្ញាក់ក្រញ៉ាងបន្តិច តែក៏ធ្វើធម្មតាវិញ ពេលឃើញដៃធំរបស់អ្នកខាងនោះកំពុងបិទឡេវអាវអោយ ទាំងឈរបាំង

« លើកក្រោយអោយចេះប្រយ័ត្នផង you  !! » Tae និយាយទាំងមុខក្រមូវ បែបលេងសើច បើថាទៅគេមិនបានខឹង Jimin នោះទេ ព្រោះ Jimin មិនបានចង់បញ្ចេញឯណា តែដែលខឹងនោះ គឺខឹងនឹងអាពួកដែលមើលសង្សារគេមិនដាក់ភ្នែកនោះទៅវិញទេ សង្សារគេ ជារបស់គេ មិចនឹងអាចអោយមើលតាមចិត្តបានទៅ

« គេដឹងហើយ you  !! » Jimin ក៏តបទៅវិញមិនអោយខកចិត្ត និងធ្វើមុខ smirk ដាក់ទៀត ទើប Tae ដើរទៅអង្គុយតុខ្លួនឯងវិញ

The Love of my Life ❤️🤍 • Vmin Where stories live. Discover now