🔞សង្សារមិត្ត🔞

10.5K 194 4
                                    

VMinKook: Jungkook (Top) Jimin(Top)
Taeyung (bottom)

  សាលារៀនCHJជាសាលារៀនដែលសម្បូរទៅដោយកូនអ្នកមានដែលរៀនទីនោះនិងជាសាលាដែលល្អជាងគេនៅទីក្រុងseoulនេះព្រោះនៅទីនេះសម្បូរទៅដោយគ្រូដែលមានជំនាញនិងវិជ្ជាជីវៈយ៉ាងជំនាញទើបធ្វើឲសាលានេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ

«បងមីន!!»រាតូចមាឌល្អិតបកដៃហៅអ្នកដែលនៅមិនឆ្ងាយពីខ្លួនរួចក៏ញញឹមយ៉ាងស្រស់ទៅកាន់រាងក្រាស់ដែលកំពុងតែដើរមកយ៉ាងសង្ហា ដែលម្នាក់នោះគឺជាPark Jiminដែលជាសង្សាKim Taehyung

«អូនមិនចូលថ្នាក់ទេហ៎េឈរខាងក្រៅធ្វើអីនៅទីនេះត្រជាក់ណាស់ប្រយ័ត្នឈឺ»Jimin និយាយឡើងដោយបង្ហាញអាការៈបារម្មទៅកាន់អ្នកជាសង្សាព្រោះតែនេះវាគឺជារដូរងារ

«គឺអូនមកចាំបងនិងណាចាំចូលជាមួយគ្នា»Taeញញឹមឡើងទៅកាន់សង្សារយ៉ាងខ្ជិប ណាមួយក្នុងចិត្តក៏លួចសប្បាយចិត្តដែលរាងក្រាស់បារម្មណ៍ពីខ្លួនបែបនេះ

« មោះចូលថ្នាក់តិចហួសម៉ោង»Jiminថាហើយក៏លូកដៃទៅចាប់ចង្កេះមួយក្ដាប់របស់taeyungមកកៀកនិងខ្លួនហើយក៏បណ្ដើរគ្នាចូលទៅថ្នាក់ក្រោមក្រសែរភ្នែកជាច្រើនគូរដែលសម្លឹងមកពួកគេ(taeyung and Jiminរៀនថ្នាក់ខុសគ្នា)

@In Class

«មកហើយហេ៎លោកមិត្តមកយឺតរាល់តែថ្ងៃសំណាងហើយគ្រូអត់ទាន់មកកុំអីបានកម្ដៅសាច់ដុំជើងបាត់»Jungkookប្រុសសង្ហានិយាយ

«អឺ ភ្នែកមានមិនមើលថាមនុស្សមករឺមិនមកអាសំគិសនេះវីុ»Jimin ងាកមកជេរមិត្តដែលអង្គុយជិតថាមនុស្សនៅត្រង់នេះចេះសួរទៅកើត

« ហើយចុះអាតឿឯងថីបានមកយឺត យឺតម្ដងម្កាលមិនថាទេហា៎តែវារាល់ងៃពេក »Jungkookនិយាយឡើងទាំងលើកចិញ្ចើមឆ្ងល់ឡានក៏មានជិះតែមកយឺតនោះយឺតហើយអាសូរផ្ទះឆ្ងាយ នៅទល់មុខសាលាទៀតចង់បោកក្បាលឲងាប់ទេមានមិត្តម៉ាកនិង

« ឯងគិតថាមានអីទៀតក្រៅពីដេកខកហើយនៅឆ្លៀតជូនសំណព្វចិត្តយើងទៅថ្នាក់ទៀតមិនឲយូទើបចំលែក»Jiminនិយាយឡើងទាំងទឹកមុខធុញទ្រាំនិងអាមិត្តពូកែសួរ សួរមិនចេះចប់

« សំណព្វចិត្តហេ៎អ្នកណាគេ?? »JK ចងចញ្ចើមឡើងធ្វើមុខភ្លឹះៗសម្លឹងមើលមិត្ត បំណងចំរិតសួរចម្លើយណាអ្នកណាជាសំណព្វចិត្តរបស់វានោះ

🔞SHORT NOVEL 🔞 ( Complete ✅)Where stories live. Discover now