ម្ចាស់កាសុីណូ ភាគ1

34 1 0
                                    

ម៉ាកាវ
«ចៅហ្វាយ ខ្ញុំនាំស្រីម្នាក់ហ្នឹងមកហើយទាន»យ៉ុងហ្វៃអោនគោរពទៅចៅហ្វាយដែលកំពុងតែឈរបែរខ្នង។
រាងក្រាស់ឌេរីងាកមកសម្លឹងកូនចៅរបស់ខ្លួនហើយភ្នែកក៍គ្រវាស់មើលទៅស្រីម្នាក់នោះដែលកូនចៅគេនាំមក
«លោកមានការអីនិយាយជាមួយខ្ញុំមែនទេ»មីនឆានិយាយទាំងភ័យខ្លាច
«ប្រាកដជាមានហើយ»ដេរីនិយាយយ៉ាងកំណាចហើយក៍លើកwineមកផឹកធ្វើមិនដឹង
«មានអ្វីអោយខ្ញុំបម្រើរក៍ប្រាប់មក»មីនឆានិយាយដោយការគោរព
«ស្អែកនេះ នាងត្រូវទៅក្លិបរបស់អាណារ៉ូ ហើយកុំភ្លេចប្រើឆ្នៀតពិសេសរបស់នាងផង»បន្ទាប់ពីនិយាយហើយដេរីក៍ហុចរបស់មួយប្រអប់អោយនាងហើយញញឹមយ៉ាងកំណាច
នាងតូចយកវាមកបើកមើលទាំងដៃញ័រទទ្រើត ហើយក៍ប្រញាប់និយាយភ្លាម
«ខ្ញុំមិនពាក់ព័ន្ធនឹងរបស់អស់នេះទេ»មីនឆាចាប់ផ្ដើមភ័យស្លេកមុខស្លេកមាត់
«ហុឹស នាងហ៊ានបដិសេធ?»ដេរីសម្លឹងមុខមីនឆាទាំងកំណាចរួចក៍រុញនាងទៅផ្អឹបហ្នឹងជញ្ជាំងមុនហ្នឹងយកដៃសង្កត់ករនាងផ្អឹបហ្នឹងជញ្ជាំង
«ហុឹក ហុឹក លោកដេរី ខ្ញុំសូមអង្វរ កុំធ្វើបាបខ្ញុំអី»នាងមិនអាចធ្វើអ្វីគេបានក្រៅពីយំសូមអង្វរអោយគេមេត្តាចំពោះនាង
«សម្រេចថាធ្វើឬក៍អត់»
«តែ ខ្ញុំមិនត្រូវសួរនាងបែបហ្នឹងទេ ព្រោះថានាងគ្មានជម្រើសឡើយ»ដេរី
«ខ្ញុំ មិនធ្វើទេ ហុឹក»ដេរីក៍ច្រានរាងក្រាស់នៅពេលដែលគេភ្លេចខ្លួន ហើយបម្រុងហ្នឹងរត់តែត្រូវយ៉ុងហ្វៃចាប់ជាប់រួចក៍ទះមួយកំផ្លៀងដួលទៅលើឥដ្ឋយ៉ាងដំណំ ចំណែកដេរីក៍ចូលមកទាត់នាងតូចថែមមួយជើងទៀតត្រង់ពោះ
«អូយ៎  ហុឹក»មីនឆាស្រែកថ្ងូរទាំងឈឺចាប់
«បើនាង ហ៊ានប្រឆាំងនឹងយើងនាងឯងច្បាស់ជាងាប់មិនខាន»ដេរីក្រញាំសក់របស់នាងអោយងាកមកសម្លឹងមុខខ្លួន រួចក៍រុញនាងទៅផ្ទប់នឹងឥដ្ឋវិញ
«ស្អែកនេះយប់ម៉ោង7 នាងត្រូវតែរៀបចំខ្លួនអោយរួច បើមិនអញ្ចឹងទេ..នាងឯងងាប់ រួមទាំងបងប្រុសនាងឯងដែរ»
«អូស ក្បាលវាចេញទៅ»ដេរី
«បាទចៅហ្វាយ»ឆាងសុីងអ្នកជំនិតបន្ទាប់ពីយ៉ុងហ្វៃ

ងាកមកឈីហ៊ុន(បងប្រុសមីនឆា)កំពុងតែត្រូវពួកម៉ាហ្វៀររោគចិត្តវាយទាត់យ៉ាងដំណំ មានឈាមហូរនឹងរបួសពេញខ្លួន
«បើប្អូនរបស់ឯងមិនប្រឆាំងហ្នឹងបញ្ជាយើង ឯងក៍មិនឈឺខ្លួនបែបនេះដែរ»ដេរីដើរមកឈរនៅចំពោះមុខឈីហ៊ុន រួចក៍លើកជើងម្ខាងសង្កត់នឹងដើមទ្រូងរបស់ឈីហ៊ុន ហើយឈ្លីបន្ថែម ធ្វើអោយម្ចាស់ដើមទ្រូងស្រែកថ្ងូរយ៉ាងវេទនា
«អ្អាក៎...អូយ៎...»
«យកទូរស័ព្ទមកថតទុកអោយប្អូនស្រីវាមើលទៅ»ដេរី
«បាទចៅហ្វាយ»យ៉ុងហ្វៃកាន់ទូរស័ព្ទបើកកាំមេរាថតយកគ្រប់សកម្មភាពដែលចៅហ្វាយខ្លួនធ្វើទណ្ឌកម្មទៅលើកូនបំណុល
«ហា៎សៗៗ ស្រែកទៅ ស្រែកអោយខ្លាំងៗទៅ»ដេរីសើចយ៉ាងសប្បាយរីករាយ ហើយរឹតតែបន្ថែមកម្លាំងជើងសង្កត់រហូត វិសតែធ្វើអោយឈីហ៊ុនដាច់ខ្យល់ស្លាប់ម្ដងៗ

<ក្រោយពីគេធ្វើបាបទៅលើកូនបំណុលហើយ ដេរីថយមកអង្គុយផឹកស្រាធ្វើមិនដឹង ថែមទាំងដៃកាន់បារីជក់បង្ហុយផ្សែងទាំងញញឹមកំណាច>
«ចៅហ្វាយ កុំប្រើវាទៀតអីទាន»យ៉ុងហ្វៃហាមឃាត់ចៅហ្វាយខ្លួនព្រោះឃើញគេបម្រុងហ្នឹងលើកសុឺរាំងដែលមានទឹកពេញរៀបនឹងចាក់បញ្ចូលស្បែក
«យ៉ាងម៉េច?»ដេរីងាកមកនិយាយយ៉ាងកំណាចដាក់កូនចៅ
«ចៅហ្វាយធំ សុងមីនហាមចៅហ្វាយមិនអោយប្រើថ្នាំនេះទៀតទេទាន»យ៉ុងហ្វៃនិយាយទាំងខ្លាច
«ឯងជាកូនចៅរបស់យើង ឬក៍កូនចៅបងសុង?»
«គឺ..គឺ..កូនចៅរបស់ចៅហ្វាយទាន»
«អញ្ចឹងឯងស្ដាប់អ្នកណា?»
«ស្ដាប់ចៅហ្វាយដេរីទាន»
«ល្អ»និយាយចប់ដេរីក៍ចាក់ថ្នាំដែលមានសរធាតុញៀននោះចូលស្បែករហូតដល់អស់ពីសឺរុំាង រួចក៍ទម្លាក់សុឺរុំាងនោះចោល ហើយខួរក្បាលក៍ចាប់ផ្ដើមវិលវល់រវើរវាយលែងមានសតិក្នុងខ្លួន អារម្មណ៍គេពេលនេះកំពុងតែក្ដីសុខខ្លាំងបំផុត ដេរីផ្អែកខ្នងទៅហ្នឹងកៅអីងើយក្បាលសម្លឹងទៅមេឃតាមរនាំងកញ្ចក់នៃបន្ទប់ជាន់លើបង្អស់របស់កាសុីណូ
«បើចៅហ្វាយធំមកឃើញ ច្បាស់ជាមានរឿងមិនខាន»យ៉ុងហ្វៃព្រួយចិត្តខ្លាចថាសុងមីនមកឃើញសកម្មភាពរបស់ចៅហ្វាយខ្លួនកំពុងថ្នាំញៀនថ្នាំ

You've reached the end of published parts.

⏰ Last updated: Dec 07, 2022 ⏰

Add this story to your Library to get notified about new parts!

ម្ចាស់កាសុីណូWhere stories live. Discover now