MR BADBOY // j.jk x k.th

By JTaekie

173K 11.4K 309

"កូនបំណុល និង កម្មសិទ្ធិ" Contents warning: mpreg, smut, abusive, violent, kidnapping and more...and if you a... More

introduction
Chapter 1: ម្ចាស់បំណុល
Chapter 2: កុំធ្វើបាបកូនប្រុសខ្ញុំអី
Chapter 3: ប្រគល់កូនប្រុសអ្នកស្រីមកឲ្យខ្ញុំ
Chapter 4: រត់ទៅបើគិតថាអាចរត់រួច!
Chapter 5: ហេតុអីយំ ?
Chapter 6: ខ្ញុំចង់ទៅរកអ្នកម៉ាក់!
Chapter 7: ខ្ញុំ...ខ្ញុំសុំទោស!
Chapter 8: កូនបំណុល និង កម្មសិទ្ធិ
Chapter 9: វា...វាគឺជាកំហុសរបស់ខ្ញុំ
Chapter 10: ស្លូតៗបែបនេះយើងចូលចិត្ត
Chapter 12: childhood crush
Chapter 13: គាត់អរគុណខ្ញុំ?
Chapter 14: my kitten, my good boy ⚠️
Chapter 15: ឯងចង់ទៅផ្ទះវិញទេ?
Chapter 16: គាត់គួរឲ្យស្រលាញ់ណាស់
Chapter 17: ចុះទម្រាំតែស្រាតទៀតនោះ?
Chapter 18: យ៉ាងម៉េចដែរពេញចិត្តទេ?
Chapter 19: យើងចង់រំលោភឯងខ្លាំងណាស់
Chapter 20: ខ្ញុំខ្លាចហើយកុំសម្លាប់ខ្ញុំអី
Chapter 21: Laura?
Chapter 22: បញ្ឈប់ការងារគេចុះ
Chapter 23: អាត្មានិយម
Chapter 24: មុខមាត់គួរឲ្យចង់គយគន់
Chapter 25: យើងនឹកឯងខ្លាំងណាស់ kitten!
Chapter 26: មិនដែលស្គាល់សូម្បីតែឈ្មោះ
Chapter 27: អនាគតប៉ាម៉ាក់ក្មេក
Chapter 28: សម្ពាធមួយដ៏ធំ
Chapter 29: that blonde haired boy
Chapter 30: លើកលែងតែម្នាក់ប៉ុណ្ណោះ
Chapter 31: នឹកណាស់ដឹងទេ?
Chapter 32: លោកម្ចាស់ញញឹមដាក់ខ្ញុំ?
Chapter 33: សុំថើបត្រង់នេះបានទេ?
Chapter 34: លើកដំបូង 🔞
Chapter 35: kitten ជារបស់បង
Chapter 36: គាត់មិនបានស្រលាញ់ខ្ញុំទេ
Chatper 37: ឬមួយក៏យើងស្រលាញ់គេ?
Chpater 38: ចង់ញ៊ាំ lollipop ទេ?
Chatper 39: អូនស្រលាញ់លោកម្ចាស់🔞
Chapter 40: kitten! Baby! អូនសម្លាញ់
Chapter 41: បងយកឲ្យបានទាំងអស់
Chapter 42: អូនស្អាតខ្លាំងណាស់
Chapter 43: អូនស្រវឹងហើយ Tae
Chapter 44: មីង! ខ្ញុំ...ខ្ញុំចង់ក្អួត
Chapter 45: វាមិនអាចទៅរួចទេ
Chapter 46: នរណាធ្វើបាបអូន?
Chatper 47: គេជាកូនរបស់ពួកយើង
Chapter 48: សុំទោសប្រពន្ធយើងភ្លាម!
Chapter 49: សុំទោស
Chapter 50: កូនក្មេងរបស់បង
Chapter 51: ដៃបងកើតអី?
Chapter 52: បងរស់ខ្វះអូនមិនបានទេ
Chatper 53: វាជាយប់របស់ពួកយើង 🔞
Chapter 54: បងចង់ចាញ់កូនជំនួសអូន
Chapter 55: សុបិន្តអាក្រក់
Chapter 56: Happy Valentine's day
Chapter 57: ភ្នាល់គ្នាពីឥឡូវទេ?
Chapter 58: គ្រប់យ៉ាងនឹងមិនអីនោះទេ!
Chapter 59: ខ្ញុំត្រូវតែរឹងមាំដើម្បីកូន
Chapter 60: គ្រប់យ៉ាងនឹងត្រូវបានបកស្រាយ
Chapter 61: ហេតុអីនាងត្រឡប់មកវិញ?
Chapter 62: ម្ចាស់តាចង់ជួបមុខអូន
Chapter 63: មានចៅទួតឲ្យយើងទៀតផង?
Chapter 64: FIRST BORN CHILD
Chapter 65: ពិធីរៀបអាពាហ៍ពិពាហ៍
Chapter 66: My bride
Chapter 67: ជាប្អូនស្រីឬក៏ជាមនុស្សពិសេស?
Chapter 68: អូនមិនខុសពីកូនក្មេងទេ
Chapter 69: ពួកយើងជិះសេះតាមរកទៅ
Chapter 70: បងចង់ថ្នាក់ថ្នមអូន 🔞
Chapter 71: យើងនឹងស្រលាញ់គ្នារហូតទៅ
Chapter 72: ពូកែរំអ៊ួយដូចអូនខ្លាំងណាស់
Chapter 73: hyunhee ចេញមកតាមណា
Chapter 74: អ្នកស្នងតំណែង

Chapter 11: my innocent baby boy

3K 198 4
By JTaekie

First kiss

« យើងថើបឯងបានទេ? » សម្លេងស្រាលៗដូចជាសម្លេងខ្សឹបបានបន្លឺឡើងសួរទៅកាន់រាងតូចល្អិតដែលនៅឱបជាប់នឹងទ្រូង ឯអ្នកម្ខាងទៀតក៏ងក់ក្បាលញាប់ៗបញ្ជាក់ថាយល់ព្រម ព្រោះតែគេភ័យមិនដឹងត្រូវធ្វើបែបណាឡើយ ទើបមានតែយល់ស្របតាមការសុំរបស់រាងក្រាសដើម្បីឲ្យរួចខ្លួនសិនទើបបាន។

បន្ទាប់ពីទទួលបានការអនុញ្ញាតពីម្ចាស់សមីខ្លួនហើយ Jungkook ក៏ឱនមុខយឺតៗទៅក្បែរផ្ទៃមុខរបស់រាងតូចរួចក៏ខិតទៅជិតបបូរមាត់តូចស្ដើងពណ៌ផ្កាឈូកមួយនោះ មុននឹងនាយក៏គ្រប់គ្រងលើវាតែម្ដងដោយមិនមានការរង់ចាំយូរឡើយ។ Taehyung បើកភ្នែកធំៗខណៈដែលរាងក្រាសស្រាប់តែថើបចំបបូរមាត់របស់គេ ធ្វើឲ្យគេភ្ញាក់ផ្អើលព្រោះគេមិននឹកស្មានថាលោកម្ចាស់របស់គេមកឆក់យកស្នាមថើបលើកដំបូងនៅលើបបូរមាត់របស់គេនោះទេ។

« ហឹមមមម » សម្លេងក្រហឹមផុសឡើងតាមបំពង់ករ របស់ Jungkook ពេលការថើបកាន់តែយូរទៅនិងកាន់តែស៊ីជម្រៅ។ Taehyung មិនធ្លាប់មានបទពិសោធន៍ក្នុងការថើបនរណាម្នាក់ឡើយ ព្រោះនេះជាលើកទីមួយនិងជាស្នាមថើបលើកដំបូងរបស់គេផង ទើបធ្វើឲ្យគេរៀងឆ្គាំឆ្គងក្នុងការតបតស្នាមថើបទៅកាន់ Jungkook វិញ។ ដៃតូចៗទាំងគូលើកឡើងទៅទប់ដើមទ្រូងហាប់ណែនរបស់ Jungkook ឯដៃរបស់ Jungkook ទាំងសងខាងវិញក៏ឱបចង្កេះតូចអង្ក្រងមួយនោះដូចគ្នាដែរ។

« បបូរមាត់របស់ឯងផ្អែមណាស់ kitten » Jungkook បញ្ឈប់សកម្មភាពដែលថើបរាងតូចមុននេះ រួចងាកមកសសើរពីរសជាតិផ្អែមនៃបបូរមាត់មួយនោះ ដែលអ្នកម្ខាងទៀតបានត្រឹមតែនៅស្ងៀមឲ្យរាងក្រាសធ្វើអ្វីមកលើគេតាមតែអំពើចិត្ត។

« ផ្អែមជាងបបូរមាត់ផ្សេងៗដែលយើងធ្លាប់បានថើបមកពីមុនទៅទៀត » Jungkook បន្តពាក្យសម្ដីនិងលើកម្រាមដៃអង្អែលបបូរមាត់ដែលនាយបានប៉ះពាល់មុននេះ។

« ឯងដឹងទេ? ពេលដែលថើបនរណាម្នាក់យើងមិនដែលសុំការអនុញ្ញាតឡើយ! មានតែពួកគេមកថើបយើងមុនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឯងវិញ....! » Taehyung ក៏ងើបមុខឡើងទៅសម្លឹងមុខរាងក្រាសភ្លឹសៗបន្ទាប់ពីបានឮពាក្យសម្ដីរបស់នាយនាពេលអម្បាញ់មិញនេះ។ Jungkook ក៏សម្លឹងមុខរាងតូចវិញដូចគ្នា ដោយក្រសែរភ្នែកស្រទន់មិនកោងកាចមិនគួរឲ្យខ្លាចដូចជាពេលមុនៗនោះទេ។ នាយដាក់ភ្នែកសម្លឹងសម្រស់ដ៏ស្រស់ផូផង់របស់គេ ទាំងមិនចង់បញ្ឈប់ការគយគន់នូវសម្រស់ដ៏ស្រស់ស្អាតមួយនេះឡើយ វាស្អាតហួសថ្លែងស្អាតរហូតដល់ថ្នាក់រកពាក្យមកសរសើរពុំបាន។

« វា..វាគឺជាស្នាមថើបដំបូងរបស់ខ្ញុំ » ទីបំផុត Taehyung ក៏ហ៊ានហារស្ដីឡើងតបទៅកាន់រាងក្រាសវិញ ប៉ុន្តែនៅតែមានអាកប្បកិរិយាក្លបក្លាចនឹងនាយម្នាក់ដែលនៅចំពោះមុខគេដដែល។

« ឯងបរិសុទ្ធទេ? »

« លោ...លោកម្ចាស់សួរខ្ញុំធ្វើអី? » សុខៗសំណួរដ៏ចម្លែកមួយនេះក៏លេចចេញពីបបូរមាត់សង្ហាររបស់ Jungkook ចោទសួរទៅកាន់នាយល្អិតធ្វើឲ្យ Taehyung ងឿងឆ្ងល់ឡើងមកភ្លាមៗ។

« ឆ្លើយនឹងយើង kitten! មាននរណាធ្លាប់ប៉ះពាល់ឯងពីមុនមកដែរទេ? » Jungkook សួរម្ដងទៀតដោយសម្លេងយ៉ាងតឹងរឹងដាក់កំហិតចំពោះរាងតូច។

« គ្មា...គ្មាននរណាប៉ះពាល់ខ្ញុំទេហើយខ្ញុំ...ខ្ញុំក៏នៅបរិសុទ្ធដូចគ្នា! លោកម្ចាស់ជាមនុស្សទីមួយហើយដែលលូកលាន់ខ្ញុំបែបនេះ » Taehyung ឆ្លើយទាំងញ័របបូរមាត់តតាត់ ព្រមទាំងឱនមុខចុះគេចចេញពីក្រសែរភ្នែករបស់ Jungkook ទៀតផង។

« my innocent baby boy » Jungkook លើកដៃម្ខាងទៅក្រសោបថ្ពាល់របស់ Taehyung និងយកម្រាមដៃអង្អែលវាថើរៗដោយការថ្នមដៃបំផុត។

« លែង...លែងខ្ញុំបានទេ? » Taehyung សុំការអនុញ្ញាតពីរាងក្រាសឲ្យដោះលែងខ្លួនចេញពីការឱបរឹតរបស់នាយ ប៉ុន្តែអ្នកម្ខាងទៀតដូចជាមិនបានយកចិត្តទុកដាក់ស្ដាប់នឹងការសុំរបស់រាងតូចឡើយ មានតែទាញគេយកមកឱបកាន់តែជាប់បន្ថែមទៀត។

« ជាកូនបំណុលគ្មានសិទ្ធិតវ៉ានឹងអ្វីដែលយើងចង់ធ្វើទាំងអស់ » Jungkook និយាយខ្សឹបៗយ៉ាងស៊ីអារម្មណ៍ទៅកាន់រាងតូចដែលត្រូវបាននាយឱបរឹតជាប់មិនព្រមដោះលែងគេឲ្យទៅណា។ នាយល្អិតបានត្រឹមតែសង្ងំឲ្យគេឱប មិនរើបម្រាស់គេចចេញទៀតឡើយ ព្រោះគេដឹងច្បាស់ហើយថាគេមិនអាចយកឈ្នះនាយបានទេ។

« ប៉ុ...ប៉ុន្តែលោកម្ចាស់មានកម្មវិធីដែលត្រូវទៅ! »

« ពេលណាទើបឯងឈប់និយាយជាប់មាត់ជាមួុយយើង? » Jungkook សួរទាំងជ្រួញចិញ្ចើមពេលដែលរាងតូចនិយាយជាមួយនាយម្ដងៗតែងតែត្រដិតជាប់មាត់តែរហូត។

« ខ្ញុំខ្លាចលោកម្ចាស់ធ្វើ...ធ្វើបាបខ្ញុំ » Taehyung យកដៃទាំងសងខាងទប់ទ្រូងរាងក្រាសនិងឱនមុខចុះគេចចេញពីនាយទាំងខ្លាចថានាយនឹងធ្វើបាបខ្លួន។

« យើងឯណាទៅដាច់ចិត្តធ្វើបាបកូនឆ្មាតូចរបស់យើងនោះ? » Jungkook ចូកសក់ទង់ដែងទន់រលោងរបស់រាងតូចទៅក្រោយដើម្បីសម្លឹងមុខគេឲ្យបានពេញលេញ។

ចង្វាក់បេះដូងរបស់ Taehyung លោតឡើងដុកដាក់ៗស្ទើរផ្ទុះចេញមកក្រៅដោយមូលហេតុនោះគឺពាក្យសម្ដីដ៏គួរឲ្យចង់ស្ដាប់របស់ Jungkook ។ Taehyung ចូលចិត្តនរណាដែលនិយាយផ្អែមដាក់គេ នរណាដែលយកចិត្តទុកដាក់នឹងគេធ្វើឲ្យគេងាយនឹងចិត្តទន់ដាក់អ្នកនោះភ្លាមៗ។

« ខ្ញុំគិតថាលោកម្ចាស់គួរតែរៀបចំខ្លួនទៅចូលរួមកម្មវិធីបានហើយ » Taehyung តាំងចិត្តក្លាហាននិងនិយាយសម្រុះសម្រួលជាមួយនាយដើម្បីឲ្យនាយដោះលែងគេចេញពីការឱបមួយនេះ។

« នៅទីនេះហើយហាមទៅណាទាំងអស់! មិនអញ្ចឹងឯងនឹងបានដឹង *ជុប* » Jungkook និយាយបែបគំរាមឲ្យរាងតូចស្ថិតនៅក្នុងបន្ទប់របស់នាយហាមទៅណាទាំងអស់ពេលដែលនាយត្រូវចូលបន្ទប់ទឹកសម្អាតខ្លួន។ មុននឹងចេញទៅរាងក្រាសក៏ថើបបបូរមាត់របស់ Taehyung មួយខ្សឺតទើបលែងរាងតូចចេញពីការឱបរបស់នាយនិងចូលទៅក្នុងបន្ទប់ទឹក។

ដោយមិនចង់ជំទាស់នឹងបញ្ជារបស់រាងក្រាស Taehyung ក៏ដើរទៅអង្គុយចុងគ្រែរបស់ Jungkook រង់ចាំនាយតាមពាក្យសម្ដីបញ្ជា។

រំលងទៅប្រហែល 15 នាទីនេះសម្លេងទឹកធ្លាក់ក្នុងបន្ទប់ទឹកក៏បានស្ងាត់ ដូច្នេះមានន័យថា Jungkook បានបញ្ចប់ការងូតទឹករបស់នាយហើយ។

« kitten! យកកន្សែងឲ្យយើងបន្តិច » Taehyung ក៏ភ្ញាក់រលឹកចេញពីការគិតសញ្ជឹងរបស់គេវិញ ពេលដែលបានឮរាងក្រាសហៅឈ្មោះក្រៅដែលនាយតែងតែហៅគេមករហូតនោះ ទើប Taehyung ប្រញាប់ក្រោកឈរឡើងនិងដើរទៅយកកន្សែងដែលភ្ជួរទុកនៅឯទូរសម្លៀកបំពាក់ដើម្បីឲ្យនាយ។

តុក~តុក៚

« នេះកន្សែងរបស់លោកម្ចាស់! » Taehyung ឈរខាងមុខទ្វារបន្ទប់ទឹកនិងគោះបញ្ជាក់ប្រាប់រាងក្រាសថាគេបានយកកន្សែងមកឲ្យហើយ។ បន្ទាប់មកទ្វារបន្ទប់ទឹកក៏បើកចំហរឡើងបន្តិចដោយមានដៃលូកចេញមកក្រៅចាំយកកន្សែង ឯ Tae ក៏ប្រញាប់យកវាឲ្យគេទាំងភិតភ័យដដែល តែខណៈនោះទ្វារស្រាប់តែបើកចំហរធំឡើងដោយ Jungkook បានចាប់ករដៃរបស់រាងតូចអូសគេចូលទៅកាន់ខាងក្នុងបន្ទប់ទឹកធ្វើឲ្យ Tae អស់ចំហរដួលបុកដើមទ្រូងដ៏ហាប់ណែនរបស់នាយពេញបឹប។

Taehyung ក៏ស្លន់ស្លោនិងភិតភ័យមួយរំពេចពេលដែលរាងក្រាសអូសករដៃរបស់គេចូលបន្ទប់ទឹកទាំងគ្មានអ្វីបិទបាំង ប៉ុន្តែ Tae មិនបានឃើញអ្វីឡើយគេបិទភ្នែកយ៉ាងលឿននិងជិតឈឹងតែម្ដង ព្រោះខ្លាចថានឹងបានឃើញនូវអ្វីដែលគេមិនចង់ឃើញ។

Jungkook យកកន្សែងពីដៃរបស់រាងតូចដែលលើកឡើងហុចឲ្យនាយទាំងញញឹមចុងបបូរមាត់ពេលដែលបានយកឈ្នះក្នុងការញ៉ោះញ៉ងឲ្យរាងតូចអៀននឹងនាយ។ Taehyung គិតតែពីខំប្រឹងបិទភ្នែកនិងងាកមុខទៅម្ខាងទាំងញ័រខ្លួនប្រាណ ព្រោះគេដឹងថា Jungkook កំពុងតែចង់ញ៉ោះគេច្បាស់ណាស់។

« បើកភ្នែក! »

« អត់ទេ » Taehyung ក្រវីក្បាលញាប់ៗនិងខាំបបូរមាត់ខ្លួនឯងស្ទើររលាត់ស្បែកចេញឈាម។

« បើក »

« អ...អត់ទេ »

« យើងរាប់ពី ១ ដល់ ៣ បើឯងមិនបើកទេយើង នឹង....!! ១...២....»

« បើ...បើកហើយ » Taehyung បើកភ្នែកយ៉ាងរហ័សទាំងដកដង្ហើមញាប់ៗស្ទើរស្ទះខ្យល់ស្លាប់ ប៉ុន្តែគេនៅតែមិនហ៊ានងាកសម្លឹងអ្វីផ្សេងដដែល គេបែរមុខទៅចំហៀងខាងឆ្វេងនិងសម្លឹងទៅកាន់ឥដ្ឋការ៉ូជំនួសវិញដោយធ្វើភ្នែកព្រឹមៗទាំងបើកមិនទាន់ពេញៗនៅឡើយ។

« បែរមកនេះ » Jungkook លើកដៃក្រសោបមុខរបស់រាងតូចឲ្យបែរសម្លឹងមកកាន់នាយ ប៉ុន្តែអ្នកម្ខាងទៀតក៏បិទភ្នែកវិញទាំងភ័យស្លេកមុខស្លេកមាត់។

« យើងធ្វើលេងទេ បើកភ្នែកភ្លាម » Jungkook គំរាមទើបរាងតូចបើកភ្នែកយឺតៗតាមការបញ្ជា។ ពេលដែលបើកមកគឺគ្មានអ្វីដែលធ្វើឲ្យគេភ័យខ្លាចនោះឡើយ Jungkook បានស្លៀកកន្សែងហើយតាំងពីពេលណាក៏មិនដឹងដែរ។

« hehe លោកម្ចាស់បំភ័យខ្ញុំណាស់ » Taehyung សើចញឹមៗនិងស្ញេញដាក់នាយជាលើកដំបូង ព្រោះបានធូរស្រាលក្នុងចិត្តដែលមិនមានរឿងអ្វីកើតឡើង។ ឯ Jungkook វិញបន្ទាប់ពីបានឃើញ boxy smile របស់គេហើយក៏ស្ងាត់មាត់មិននិយាយអ្វីចេញមក ព្រោះនាយកំពុងតែផ្ចិតផ្ចង់គយគន់នឹងស្នាមញញឹមរបស់គេដូចជាមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍អញ្ចឹង។

រីង~រីង៚

ខណៈនោះទូរស័ព្ទរបស់ Jungkook ក៏បានរោទ៍សម្លេងឡើងដែលបញ្ជាក់ថាមាននរណាម្នាក់កំពុងតែខលមក ទើបនាយក៏ភ្ញាក់ស្មារតីនិងដើរចេញពីបន្ទប់ទឹកទាំងគ្មាននិយាយអ្វីទៅកាន់រាងតូចមួយម៉ាត់។

Taehyung លួចដៀងភ្នែកសម្លឹងផែនខ្នងសររលោងរបស់ Jungkook ដែលកំពុងឈរនិយាយទូរស័ព្ទ ទើបនាយតូចក៏ឈានជើងចេញពីបន្ទប់ទឹកមកវិញរៀបនឹងបើកទ្វារចេញទៅក្រៅទៅហើយតែសម្លេងមួយនោះក៏បន្លឺឡើងហៅគេឲ្យបង្អាក់ដំណើរភ្លាមៗ។

« នរណាអនុញ្ញាតឲ្យចេញ? » Taehyung ស្កុបនៅមួយកន្លែងរួចក៏បែរខ្លួនយឺតៗទៅសម្លឹងរាងក្រាសដែលកំពុងឈរច្រត់ចង្កេះយ៉ាងកោងកាចសម្លឹងមកកាន់គេ។ Tae ភ្លឹកភ្លាំងនឹងរាងកាយសុទ្ធតែសាច់ដុំរបស់ Jungkook ឡើងក្រហមមុខក្ដៅភាយៗទៅហើយទើបរាងតូចប្រញាប់ឱនមុខចុះក្រោមវិញ។

« ព្រោះខ្ញុំមិនចង់រំខានលោកម្ចាស់ » Taehyung និយាយតិចៗសឹងតែស្ដាប់មិនចង់បានព្រោះគេមិនហ៊ាននិយាយខ្លាំងៗដាក់ Jungkook នោះទេ។

« កម្មវិធីចាប់ផ្ដើមនៅម៉ោង ៦:៣០ ឥឡូវម៉ោងទើបតែ ៥ ប៉ុណ្ណោះ! អញ្ចឹងសល់ពេលវេលាច្រើនឯងត្រូវរៀបចំខ្លួនឲ្យយើង » ដោយមិនរង់ចាំយូរ Taehyung ក៏ដើរទៅយកឈុតដែលរាងក្រាសត្រូវពាក់យកមកឲ្យនាយមាឌធំកំពុងជាប់និយាយទូរស័ព្ទ។

« ឈុតរបស់លោកម្ចាស់ » Tae ហុចវាទៅឲ្យនាយ

Jungkook ទទួលសម្លៀកបំពាក់របស់នាយពីដៃរាងតូចរួចក៏បញ្ចប់ការសន្ទនាមុននឹងរៀបចំស្លៀកពាក់នៅចំពោះមុខ Taehyung តែម្ដង។ Tae ឈរយ៉ាងត្រង់ភ្លឹងឱបប្រអប់ដៃរបស់ខ្លួនមកខាងមុខនិងឱនមុខចុះ ព្រោះមិនចង់លបលួចសម្លឹងរាងកាយនាយនោះឡើយ។

« kitten មកនេះ! » Tae ដើរទៅតាមការហៅរបស់ Jungkook ភ្លាមៗ

« កឹបឡេវឲ្យយើង » Taehyung សម្លឹងមុខនាយទាំងឆ្ងល់ហេតុអីក៏នាយម្នាក់នេះឲ្យគេកឹបឡេវអាវឲ្យទៅវិញ? ចុះរាល់ដងនាយកឹបខ្លួនឯងបានតើ!

ដៃតូចៗចាប់ផ្ដើមទាញអាវយកមកកឹបឡេវជាប់គ្នាម្ដងមួយគ្រាប់ៗយ៉ាងយកចិត្តទុកដាក់ ឯ Jungkook ឱនសម្លឹងមុខអ្នកដែលមានកម្ពស់ទាបជាងខ្លួនយ៉ាងស្ងៀមស្ងាត់ សង្ងំឲ្យគេកឹបឡេវអាវឲ្យខ្លួន។

« រួចរាល់ហើយលោកម្ចាស់ »

« ពាក់ក្រវ៉ាត់ករ បន្ទាប់មកក៏ផ្លុំសក់និងធ្វើសក់! » Jungkook បញ្ជារាងតូចឲ្យធ្វើគ្រប់យ៉ាងឯនាយល្អិតមិនមាត់ករអ្វីឡើយ រួចក៏ធ្វើតាមបញ្ជារបស់រាងក្រាសគ្រប់យ៉ាង។

ចំណាយប្រម៉ាណជិត ១០ នាទីអ្វីៗគ្រប់យ៉ាងក៏ហើយរួចរាល់ទាំងស្ងៀមស្ងាត់គ្មាននរណាម្នាក់និយាយអ្វីនោះទេមានតែសម្លេងខ្យល់ដកដង្ហើមប៉ុណ្ណោះ។

« ធ្វើការងារបានល្អ! ទៅវិញចុះ » Jungkook ទាញស្បែកជើងមកពាក់និងដេញឲ្យរាងតូចទៅវិញទាំងមិនសូម្បីងាកទៅសម្លឹងមើលគេ។ ឯ Tae ឮដូច្នោះហើយក៏ឱនគំនាបលាបន្តិចទើបចេញទៅវិញ។

« my good kitten » បន្ទាប់ពីរាងតូចចេញផុត Jungkook បែរមុខងាកទៅរកផ្លូវដែលគេបានចេញទៅមុននេះនិងនិយាយម្នាក់ឯងដោយភ្ជាប់មកជាមួយនឹងស្នាមញញឹមដែលស្នាមញញឹមមួយនេះវាកម្រនឹងបញ្ចេញមកណាស់។

To be continued........

***
1800+ words សរសេរសងឲ្យច្រើនព្រោះម្សិលមិញអត់បាន upload ជូន ☺️ enjoy babies.

Continue Reading

You'll Also Like

1.4M 35.4K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
295K 8.3K 36
After leaving the only place she called home, Amanda Walter is on the road and on her way to Las Vagas, her new home. Running from her past has her l...
3K 174 20
រឿងនេះជាប្រភេទបែបស្នេហាសិស្សវិទ្យាល័យប្រុសនិងប្រុស ជារឿងភាគដំបូងដែលខ្ញុំសរសេរបើសិនជាមានកន្លែងខ្វះខ្វាតសូមខន្តីអភ័យទោស។សម្រាប់តួក្នុងរឿងនេះគឺជា ✨ Taek...