ថ្នមស្នេហ៍ក្បែរកាយ(ចប់)

Por injaehaa

78.4K 4.9K 45

ជុងហ្គុក(top) ថេហ្យុង(btt) Mais

ភាគ១:ផ្ដើមរឿង
ភាគ២:មាននិស្ស័យ
ភាគ៣
ភាគ៤
ភាគ៥:យើងនឹងទទួលខុសត្រូវលើឯង
ភាគ៦:តើលោកគិតអ្វីមកលើខ្ញុំ
ភាគ៧:ខ្ញុំជាអតីតសង្សារបស់បងជុង
ភាគ៩
ភាគ៨:ចង់ប៉ះសាច់ដុំលោកណាស់
ភាគ១០
ភាគ១១+១២
ភាគ១៣:ឆ្ងាញ់មិនដល់ខ្លួនថេហ៍ទេ
ភាគ១៤:ចង់បង្កើតគ្រួសារ
ភាគ១៥:សុំញ៉ាំប្រពន្ធ
ភាគ១៦:ខ្ញុំឈ្មោះចន ថេហ្យុង
ភាគ១៧:លូណាកូនត្រូវតែជួយម៉ាក់
ភាគ១៨:ញៀនថើបប្ដីហ្ហេស៎?
ភាគ១៩-២០
ភាគ២១:ផែនការអ្វីទៅ?
ភាគ២២:តំណែងជំនួស
ភាគ២៣:
ភាគ២៤:ការបងក៏នៅមានចិត្តស្រលាញ់ខ្ញុំដែរ
ភាគ២៥:រីករាយថ្ងៃកំណើតមិត្តសម្លាញ់
ភាគ២៦:បងសូមទោស
ភាគ២៧:តើអូនទៅណាទៅថេហ៍?
ភាគ២៨:តាមយកគេមកនៅក្បែរ
ភាគ២៩:វេលាចុងក្រោយ
ភាគ៣០
ភាគ៣១:ប្រយ័ត្នសម្រស់លេងនៅដូចដើម
ភាគ៣២
ភាគ៣៣
ភាគ៣៤
ភាគ៣៥:បងមកជួយអូនហើយ
ភាគបញ្ចប់:ស្នេហ៍ដ៏មានន័យ

ភាគ៣៦:នាងចង់សម្លាប់យើង?

1.8K 132 1
Por injaehaa

<<ឯងហ៊ានបោកយើងផងហ្ហេស៎?>>ថាហើយនាយក៏កាន់ដំបងឈើជ្រុងនោះលើកឡើងទៅលើ

<<លោកចនប្រយ័ត្ន*ផាំងងង>>ថេហ្យុង ស្នូគ្រាប់កាំភ្លើងបានបន្លឺឡើងមកពីម្ខាងទៀត នោះគឺយ៉ុងកាងបានបាញ់មកកាន់បុរសម្នាក់នេះហ្នឹងឯង ធ្វើឲគេដេកដួលនៅនឹងដីមួយកន្លែង

<<អាចង្រៃយ៍>>ជុងហ្គុកនៅមិនអស់ចិត្តនាយងើបឈរអស់កម្ពស់ហើយក៏ទាត់ប្រុសម្នាក់នេះទាត់យកៗគ្មានសំចៃ មិនដឹងជាអស់ប៉ុន្មានជើងទៅហើយទេ នាយខឹងមិនមែនដោយសារបម្រុងវាយខ្លួនមុនហ្នឹងទេ ខឹងខ្លាំងបំផុតនៅពេលដែលឃើញថាថ្ពាល់ថេហ្យុងត្រូវមានស្នាមក្រហម ។

<<បានហើយលោកចន>>ថេហ្យុង ងើបឈរទាំងត្រដាបត្រដួសមកកាន់ដើមដៃអ្នកជាស្វាមី នាយងាកមកសម្លឹងមុខថេហ៍បន្តិចទើបព្រមឈប់តាមសម្ដី

<<បញ្ជូនពួកវាទៅឲប៉ូលីស>>ជុងហ្គុកបន្លឺប្រាប់អ្នកជាកូនចៅហើយ ទើបចាប់បីកាយប្រពន្ធដើរចេញទៅ    

    មកដល់ខាងក្រៅក៏ជួបគ្នាជាមួយនឹងលូណាព្រោះថាពេលនេះនាងក៏បានមកដល់ក្នុងបំណងចង់ឃើញពីស្ថានភាពរបស់ថេហ្យុងហ្នឹងឯង ហើយឥឡូវឃើញល្មមឃើញទាំងប្ដីរបស់គេទៀត ។ក្រសែភ្នែកមុតស្រួចរបស់ជុងហ្គុកបានសម្លឹងមកកាន់នាងក្រមុំដោយឥតព្រិចអីបន្តិច នាយក្រាស់យកថេហ៍ទៅដាក់ក្នុងឡានរួចមុននឹងដើរមករកកញ្ញាដែលកំពុងតែឈើធ្មឹងធ្មាំងហាក់ធ្វើខ្លួនមិនស្រណុកសុខចិត្ត

<<ស្នាដៃនាងហ្ហេស៎?>>សម្លេងដ៏ត្រជាក់ស្រៀបដូចទៅនឹងទឹកកកនៅតំបន់ប៉ូលយ៉ាងចឹង បានបន្លឺសួរនាំឡើងធ្វើឲនាងក្រមុំចាប់ផ្ដើមស្រៀវស្រានពេញប្រាណ

<<គឺ....>>លូណា មិនដឹងគួរយកពាក្យអ្វីមកឆ្លើយតបព្រោះថាពេលនេះកំពុងតែព្រឺនឹងសម្ដីនាយក្រាស់

<<ខ្ញុំសួរថាជាស្នាដៃនាងហ្ហេស៎?>>ជុងហ្គុក ម្ដងនេះនាយស្រែកគំហកយ៉ាងទ្រហឹងធ្វើឲអ្នកដែលនៅក្នុងឡានឯណោះក៏បានឮដែរ ។

<<បងជុង អូ-អូនសូមទោសអ្ហឹកអ្ហឺៗ អូនធ្វើក៏ព្រោះតែស្រលាញ់បងប៉ុណ្ណោះ អ-អភ័យទោសឲអូនផងទៅ>>ពេលដែលឃើញថារាងក្រាស់ជះកំហឹងមកបែបនេះ ធ្វើឲកញ្ញាលូណាភ័យសឹងតែគាំងហើយក៏យំហ៊ូរមកតែម្ដង ។

<<ព្រោះស្រលាញ់?? ការស្រលាញ់ដ៏ឆ្កួតឡប់របស់នាងដែលដើរមកបំបែកគ្រួសារអ្នកដទៃអញ្ចឹងឬ?លូណានាងពិសពុលណាស់ កន្លងមកយើងគិតថានាងនឹងកែប្រែតែការគិតរបស់យើងវាខុសទាំងស្រុង នាងសាហាវពីមួយថ្ងៃទៅមួយថ្ងៃ ស្រីដូចនាងគ្មានតម្លៃដែលធ្វើឲខ្ញុំនឹងស្ដាយស្រណោះទេលូណា>>នៅត្រង់ឈ្មោះនាយក្រាស់ហាស្ដីឡើងទាំងសង្កត់សម្លេងបំផុតដូចយកកាំបិតទៅឆ្គាលសាច់ទ្រូងខាងឆ្វេងរបស់នាងយ៉ាងចឹង។

<<ទាំងនេះក៏មកពីអូនស្រលាញ់បងអ្ហឹកអ្ហឺៗៗ អូនពិតជាស្រលាញ់បងអ្ហឹក អូនចង់ត្រឡប់ក្រោយ អូនចង់ដូចដើមវិញជុងហ្គុក តើនៅមានឱកាសទេ?>>លូណា

<<សម្រាប់នាងគ្មានតាំងពីដើមមកម្លេះ វត្តមានរបស់នាងអស់តម្លៃសម្រាប់ខ្ញុំហើយ>>ក្ដុក មួយប្រយោគនេះធ្វើឲបេះដូងលូណាត្រូវធ្លាក់ចុះអស់ ដៃជើងក៏ទទន់សម្រូតខ្លួនចុះអង្គុយសម្រក់ទឹកភ្នែកជាច្រើនតំណក់នៅចំពោះមុខអតីតសង្សា នាងពិតជាចង់ត្រឡប់ក្រោយមែន នាងស្ដាយរាល់ទង្វើកន្លងមក បើដឹងថាលទ្ធិផលដែលទទួលបានវាបែបហ្នឹង នាងប្រហែលជាមិនបោះបង់ចោលឱកាសដ៏មានតម្លៃមួយនោះទេ ឱកាសដែលបាននៅក្បែរគេហើយតែក៏រត់ទៅឆ្ងាយទាំងដែលចិត្តគេនៅស្រណោះតែឥឡូវអស់គ្មានសល់ទើបចង់បកមករកវិញ ។

<<ថ្ងៃនេះខ្ញុំមិនយកទោសពៃនាងទេ ប៉ុន្តែបើមានលើកក្រោយទៀត នាងក៏ត្រៀមខ្លួនដេកគុកទៅ>>ថារួចជុងហ្គុកក៏បែខ្លួនបម្រុងនឹងដើរចេញទៅវិញតែក៏ត្រូវបង្អាក់ដំណើរពេលនាងក្រមុំបន្លឺឡើង ៖

<<អត់ទេ អូនមិនឲបងចេញទៅទាំងបែបហ្នឹង បើជាតិនេះបងមិនស្រលាញ់អូនអញ្ចឹងក៏ទៅស្រលាញ់គ្នានៅជាតិក្រោយក៏បាន>>លូណា ងើបឈរឡើងយកកាំភ្លើងចេញពីក្នុងការបូបខ្លួន នាងកេះកៃជាស្រេចភ្ជង់ទៅរាងក្រាស់ ណ្ហើយបើថាមិនស្រលាញ់នាងទេក៏ស្លាប់ទៅទាំងពីរនាក់តែម្ដងទៅឆាប់ចប់រឿង ។

<<នាងចង់សម្លាប់យើង?>>ជុងហ្គុក នាយមិនខ្លាចរអាហើយក៏មិនដើរចេញដែរនៅបែក្រោយមកសួរនាំធម្មតា

<<មែន*ផាំងៗ>>ឆ្លើយរួចនាងដៃឆៅក៏បាញ់តម្រង់ទៅជុងហ្គុកតែម្ដងទើបយកកាំភ្លើងមកភ្ជង់ក្បាលខ្លួនឯងវិញហើយក៏បិទភ្នែកបាញ់បន្ទោរពីក្រោយ ។
 
        កាយទាំងពីរត្រូវដួលទៅលើដីស្របគ្នាដោយមានទឹកឈាមហូហៀស្រោបដណ្ដប់ខ្លួនប្រាណ នារីម្នាក់នេះត្រូវស្លាប់ភ្លាមៗដោយសារគ្រាប់កាំភ្លើងបានទម្លុះក្បាលចំណែកឯអ្នកខាងនោះវិញ.....

<<ថេហ៍!!!>>ជុងហ្គុក ស្រែកឡើងសឹងយែបែកអាកាសពេលឃើញមនុស្សដែលខ្លួនស្រលាញ់បានដួលទៅដីទាំងមានឈាមដាបពេញអាវដោយសារគ្រាប់កាំភ្លើងរបស់លូណានោះ ។មុននេះគ្រាន់តែលូណាកេះកៃកាំភ្លើងភ្លាមថេហ៍គេក៏រត់ចេញមកពីឡានភ្លេត មិនបង្អង់យូរនាយតូចក៏រត់មករងគ្រាប់ជំនួសអ្នកជាស្វាមី ធ្វើឲគ្រាប់កាំភ្លើងបានទម្លុះសាច់កាយរបស់គេភ្លាមៗ ។
    SKiP....
   @មន្ទីពេទ្យ~~
ជុងហ្គុកបាននាំថេហ្យុងមកកាន់មន្ទីពេទ្យហើយ នាយនៅដើរទៅវិញទៅមកនៅនឹងមុខបន្ទប់សង្រ្គោះជាច្រើនត្រឡប់ព្រោះតែចិត្តអន្ទសារចង់ដឹងថាពេលនេះអ្នកជាភរិយាយ៉ាងណាទៅហើយ ។គ្រាន់តែដឹងថាថេហ្យុងត្រូវគ្រាប់ លោកយាយនិងលោកស្រីចនក៏ប្រញ៉ាប់មកមន្ទីពេទ្យភ្លាម

<<ថេហ៍គេយ៉ាងម៉េចហើយ?>>លោកស្រីចន

<<នៅមិនទាន់ដឹងខ្លួនទេ>>យ៉ុងកាង

<<អ្នកណាជាអ្នកបាញ់ចៅយើង>>លោកយាយ

<<អ្នកនាងលូណា>>យ៉ុងកាង

<<ស្រីចង្រៃនឹងហ្ហេស៎?>>លោកស្រីចនគ្រាន់តែឮសម្ដីនាយយ៉ុងកាងភ្លាមធ្វើឲគាត់ក្ដៅឆេវតែម្ដង ។

        កន្លងទៅអស់មួយសន្ទុះធំ ពេលនេះលោកដុកទ័រក៏បានដើរចេញមកពីបន្ទប់សង្រ្គោះមួយនោះ រាងក្រាស់ឃើញបែបនេះក៏រហ័សទៅសួរនាំ

<<ប្រពន្ធខ្ញុំយ៉ាងម៉េចទៅហើយលោកគ្រូពេទ្យ>>

<<អឺ...សូមលោកស្ងប់អារម្មណ៍សិនណា>>ដោយឃើញថាជុងហ្គុកចិត្តអន្ទសារចង់ដឹងថ្នាក់នេះគាត់ក៏ចង់ឲនាយសម្រួលអារម្មណ៍បន្តិចមុននឹងឆ្លើយតប

<<ឲខ្ញុំស្ងប់បានយ៉ាងម៉េចទៅ?ឆាប់ប្រាប់ភ្លាមមក>>ម្ដងនេះជុងហ្គុកតម្លើងសម្លេងដាក់គ្រូពេទ្យតែម្ដង

<<សូមចូលរួមសោកស្ដាយផង>>គាត់ដកដង្ហើមធំបន្តិចទើបប្រាប់ គាត់ដឹងថាគ្រួសាររបស់អ្នកជម្ងឺពិបាកនឹងទទួលយកទើបគាត់មិនចង់ឆ្លើយតបរហ័សបែបនេះ

<<បានន័យយ៉ាងម៉េច?>>ជុងហ្គុក កែវភ្នែកចាប់ផ្ដើមស្រវាំងដក់ដាបដោយទឹកសន្សឹម អារម្មណ៍ទាំងមូលចាប់ផ្ដើមហេងហោង អស់សូម្បីតែខ្យល់ក៏លេងមាននៅក្នុងខ្លួនបន្ទាប់ពីឮសម្ដីគ្រូពេទ្យហាស្ដីឡើងបែបហ្នឹង ។

<<ពួកយើងបានព្យាយាមហើយ ប៉ុន្តែគ្រាប់កាំភ្លើងបានចំចំណុចសំខាន់ទើបពេលនេះ គេ....>>

<<គេយ៉ាងម៉េច?>>លោកយាយចនបន្លឺឡើងញ័របំពង់ក អួលណែនឡើងស្ទះពេញប្រអប់ទ្រូង ។

<<គេអស់សង្ឃឹមហើយ សូមទោស>>គ្រូពេទ្យនិយាយចប់ ជុងហ្គុកក៏ទន់ជើងលត់ជង្គង់អឹបទៅនឹងដីភ្លាមៗ តំណក់ទឹកភ្នែកជាកូនប្រុសក៏ស្រក់ចុះមកទាំងទ្វេរដោយគ្មានការឃាត់ឃាំង ។

<<មិនពិតៗ វាមិនអាចទេ>>ជុងហ្គុកបន្លឺឡើងតិចៗទាំងញ័របបូរមាត់តតាត់ នាយមិនបានស្ដាប់ច្រលំទេតែខំបន្លប់ថាវាមិនមែនជាការពិត ខំគិតថាប្រហែលជាស្ដាប់ច្រលំទាំងដែលនេះជាសម្ដីដែលខ្ជាក់ចេញពីបបូរមាត់លោកគ្រូពេទ្យផ្ទាល់ ។

TO BE CONTINUED♡....

By:Bella jell

Continuar a ler

Também vai Gostar

559K 34.1K 68
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
28.8K 2.7K 19
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
574K 110K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
149K 24.1K 64
දුප්පත් අහිංසක කොල්ලෙක් ආවොත් ඔයාගේ ඔෆිස් එකට... ඔයාව දැක්කත් එයා බයේ වෙව්ලනවනම්.. ඔයා මොකද කරන්නේ... 💚 හඃ හඃ තව තවත් බය කරනවා... හැබැයි ඉතින් ආදරේට...