តួនាទី​ និង​ ស្នេហា​

Od Dahafa

282K 20K 270

គេ​ថា​ តួនាទី​ និង​ ស្នេហា​ ដេីរ​ទន្ទឹម​គ្នា​ ស្របគ្នា​ក្នុង​ពេលតែមួយ​។ ប៉ុន្តែ​បេី​ឲ្យ​ប្រៀបធៀប​រវាង​តួនាទី... Více

ផ្ដើម​រឿង​:លោក​នឹង​ចាញ់​
EP1:ព្រោះ​តែ​ពាក្យ​ថា​តួនាទី​
EP2:រត់ទៅនៅ​បរទេស​ជាមួយ​គ្នា​ណា​ថេយ៍​
EP3: "រស់​នៅក៏គ្មានន័យ​ ស៊ូស្លាប់​ល្អ​ជាង"
EP4: "តួនាទី​ស្វាមី​ស្វាមី​ចំពោះ​ភរិយា​"
EP5:តួនាទី​ភរិយា​ចំពោះ​ស្វាមី​
EP6:ខទី១៣:ហាម​សម្លាប់​ខ្លួន​ចោល​ស្វាមី​
EP7:អរគុណ​ដូច​អ្វី​ដែល​ប្រពន្ធ​ទូទៅ​ធ្វើ​ចំពោះ​ប្ដី
EP៨:រួម...🔞
EP9:ផ្កា​កុលាប​ក្រហម​ស័ក្ដិសម​ជាមួយ​ឯង​បំផុត​
EP10:សុំទោស​ ជុប៎​!
EP11:វ៉ាង​ ជីឡា​
EP12:បងភ័យណាស់​
EP13+14:ជ្រេីស​យក​ប្រពន្ធ​មិនមែន​សង្សារ​ចាស់
EP15:បោះតង់​...
EP16:ធ្វើ​ជា​កម្មសិទ្ធិ​របស់​បងណា
EP17:🔞
EP19:រឿង​រ៉ាវ​កាល​ពី​អតីតកាល​
EP20:មនុស្ស​ដែលអូន​លួច​ស្រឡាញ់​គឺជា​បង
EP21:មិន​ឲ្យ​អូន​រំលោភ​ អូនយំ
EP22:ស្ងាត់​មាត់​!យេីងនឹង​រំលោភ​ឯង​ឥឡូវ​នេះ
EP23:អូន​ស្រឡាញ់​បង​ណាស់​!
EP24:អតីត​ស្រីប៉ាអូន
EP25:ណាំសុីង
EP26:🔞
EP27:ប្រពន្ធ​ខ្ញុំ​សម្ដី​ត្រង់​បន្តិច​ហើយ​
EP28:វ៉ៃមកៗ​ ថេយ៍​ៗ​ ទយ​គូទ​ចាំ​ hehehe
EP29:បងក៏ខុស​ ក្របី​ក៏​ខុស​ អូខេ​ទេ?
EP30:អូន​ឃ្លាន​ជញ្ជក់​ដង្កៀប​វាណាស់!
EP31:បង...អូន​ស្លាប់​ឥឡូវ​ហេីយ​!
EP32:ម៉ាក់ចោទថាអូន​ជា​ឃាតក​រ
EP33:សង...
EP34:កូន​ឯណា​រៀបការ​មិន​អញ្ជើញ​ម្ដាយ​បង្កើត​ចូល​រួម​?
EP35:អ្នក​ទោស​តណ្ហា​....
EP36+37:អាហ្គុក​!
EP38:នៅ​ទីបំផុត​ គេក៏​ចាកចេញ​
EP39:មេ​ខ្លា​ឃ្លោក​
EP40:អូន​ស្រឡាញ់​បង​ អូន​ស្រឡាញ់​ប្ដីរបស់​អូន
EP41:ដល់ពេល​ហើយ​
EP42:បំពេញ​តួនាទី​ជា​កូ​នជាលេីក​ចុងក្រោយ​
EP43:គីម​ ថេយ៉ុង​ គឺជា​មនុស្ស​គួរ​ឲ្យ​សង្វេគ​បំផុត​
EP44:អូន​ធ្វើ​ឲ្យ​បង​ឈឺចាប់​ខ្លាំង​ណាស់​ ​មានដឹង​ខ្លួន​ទេ?
EP45:លែងលះ​
EP46: ខ្សែ​ជីវិត​របស់​អូនពិត​ជា​កំប្លែង​ណាស់
EP47:ប្ដី​ថេីប​ប្រពន្ធ​ខ្លួន​ឯង​អត់បានទេ​ហ្ហេស?
EP48:🔞
EP49:ការ​វិល​ត្រឡប់​របស់​ កូ​ ណាំសុីង​
EP50:វីដេអូ​ចុងក្រោយ​...
EP51:តួនាទី​ និង​ ស្នេហា​ គឺដេីរ​ទន្ទឹម​គ្នា​
EP52:ខ្ញុំ​មិនមែន​មនុស្ស​ឆ្កួត​...
EP53: ប្រពន្ធ​ខ្ញុំ​ស្អាត​ដូច​អ្នក​លក់​អីចឹង
EP54:ញ៉ែ​ប្រពន្ធ​ទាល់តែ​ប្រពន្ធ​ប្លុក​ចោល​!
EP55:សូម​រង់ចាំ​អូន​ អូននឹង​ត្រឡប់​ទៅរកបង..
EP56:បាន​ន័យ​ថា​កន្លងម​ អូន​មេម៉ាយ​តែ​ម្នាក់​ឯង​?
EP57:តោះទៅ​ផ្ទះ​យេីង​វិញ​ហ្ន៎​ប្ដី​ហ្ន៎​?
EP58:អូន​ឃ្លាន​ជញ្ជក់​ដោះ​បង​ណាស់​
EP59:តេីនឹងមានរឿងអ្វីកេីតឡេីងនៅថ្ងៃបន្ទាប់
EP60:ប្រពន្ធ​គេ​ខុស​អី?ហេតុអ្វី​ធ្វើ​បាប​ប្រពន្ធ​គេ​ម្ល៉េះ​?
EP61:សុំ​អង្វរ​...យកកូនចេញ​ទៅ​ថេយ៍...
EP62:បេីកូន​ស្លាប់​ អូន​ព្រម​ស្លាប់​ជាមួយ​កូន
EP63: ពួកយើង​កាន់​ដៃ​គ្នា​ហែល​ឆ្លង​ឧបសគ្គ​ទាំងបី​នាក់​ណា!
EP64:បងស្អប់អូនចុះ​ ព្រោះ​អូន​ធ្វើ​ខុស​សន្យា
EP65: សុំចូល​រួម​សោកស្ដាយ​ផងលោក​ ភរិយា​លោកផុតដង្ហើម​ហើយ​...
EP66:ចេះ​ស្រឡាញ់​ប្រុស​តាំង​នៅ​ប៉ប៉ុនកូនដៃ
EP67:ការ​ជួបជុំ​ដ៏​ល្អ​បំផុត​
EP68:រៀបការម្ដងទៀតបាន​ តែហាម​យកកូន​ម្ដងទៀត​
ភាគ​បញ្ចប់​:ភាគ​បញ្ចប់​ដ៏​រីករាយ​
ភាគ​ពិសេស​:សុភមង្គល​ដែលលុយ​មិនអាចទិញបាន
ឈុត​ពិសេស​

EP18:សក់វែង​ស័ក្ដិសម​ជាមួយ​នឹង​សាក់របស់បងណាស់

4.8K 305 0
Od Dahafa

«ពិតមែន​!អូន​អត់​កុហក​ទេ​ អូនឮ​អ្នក​ជិតខាង​អូន​និយាយ​ប្រាប់​អូន​បែប​ហ្នឹង​មែន!ហើយ​អូន​ឃេីញ​ថា​ឥឡូវ​គាត់​មាន​បានខ្លាំងណាស់​ ទាំង​ដែលពីមុន​គាត់​ក្ររក​អី​ញ៉ាំ​មិនបានផង!​»

«អ្នក​ជិតខាង​អូន​ហៅ​ប្ដីថាប៉ា​តាំងពីក្រ​រហូត​ដល់មាន
ប៉ុន្តែ​បងគិតថាអូន​ ហៅបងថាប៉ា​ តាំងពីមាន​រហូត​ដល់ក្រ
រហាម​រក​អង្ករ​ច្រកឆ្នាំងមិនបានផងក៏មិនដឹង!»
«ប៉ា!!!»
     «បង​លោលេងទេ»


     នាយ​កំលោះ​ សេីច​កខឹក​ពេលញ៉ោះ​ប្រពន្ធ​ក្មេង​ឲ្យ​ខឹង​ញ័រ​សាច់​បាន​សម្រេច​។ មេីលទៅគេដូចជាចូល​ចិត្ត​សន្សំ​រឿង​ជាមួយ​ប្រពន្ធ​ដល់​ហើយ​!។

     «ហាច់​ឈីស​ៗ»អង្គុយ​សុខ​ៗ​ កំលោះតូច​ ស្រាប់​តែ
កណ្ដាស់​ពីរដង​ជាប់​គ្នា​ ខណៈ​ដែល​អ្នក​ជា​ស្វាមី​ឃើញ​ហើយ​ក៏​កេីត​ចិត្ត​បារម្ភ​ឡេីង​ភ្លាមៗ​។

     «អូន​ច្បាស់​ជា​គ្រុន​ហើយ​»នឹកដល់​សម្ដីដែល​ ថេយ៉ុង​ បាន​ប្រាប់​កាលពីយប់​ថា​ខ្លួន​ត្រូវ​ទឹក​ភ្លៀង​មិនបាន​ ទេីប
គេប្រញាប់​ស្ទុះ​ស្ទារ​ក្រសោប​ខ្លួន​តូច​របស់​ភរិយា​បី​យក
ចូល​ក្នុង​ភូមិគ្រឹះ​ ហួស​ចូល​ក្នុង​បន្ទប់​ហើយ​ទម្លាក់​រាងកាយ​
តូច​ស្ដើង​ទៅលេី​ពូក​ថ្នមៗ​។


     «អូន​មាន​បាន​កេីតអី​ឯណា?ឃេីញ​ទេ​ អូន​ពូកែ​សឹងអី»
មិន​អួតតែមាត់​ កំលោះតូច​ ក៏​បង្វិល​រាងកាយ​ឲ្យ​ស្វាមី​មេីល
ដេីម្បី​បញ្ជាក់​ថា​ខ្លួន​ពិតជាមិនបានកេីតអ្វីពិតមែន​ ប៉ុន្តែ​បែរ
ជា​ទទួល​បានការ​ខាំមាត់​មិនពេញ​ចិត្ត​ពី​សំណាក់​អ្នក​ជាប្ដី
ទៅ​វិញ​។

     «បេី​ពូកែ​ណាស់​ ចុះពីលេីពូក​ ហើយ​ដេីរមករកបងមក»គេ​បោះ​ជំហាន​ថយ​ក្រោយ​រហូត​កៀក​នឹង​ជញ្ជាំង​
បង្គាប់​បញ្ជា​ឲ្យ​ប្រពន្ធ​ដេីរមករក​ ហើយ​ ថេយ៉ុង​ ក៏​ធ្វើ​តាមពិតមែន​ ប៉ុន្តែ​៖

     «អ្ហា៎​...សឺត»គ្រាន់​តែ​ទម្លាក់​ជេីង​ចុះមក​ក្រោម​ជាន់​ដល់
ឥដ្ឋ​ការ៉ូ​ភ្លាម​ មិនទាន់​បាន​ឈាន​ទៅរក​ស្វាមី​ផង​ ចង្កេះ​ និង​
ត្រគាក​ក៏ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ភ្លែតតែម្ដង។ នេះ​កំពុង​តែ​បង្ហាញ​
យ៉ាង​ច្បាស់​ថា​ ថេយ៉ុង​ ចាញ់​ល្បិច​ ជុងហ្គុក​ ហេីយ​។


     «ឃេីញ​ទេ?បងប្រាប់មិន​ចេះ​ជឿសោះ!»មាត់​ស្ដី​ឲ្យ​
ប្រពន្ធ​ខ្លាំង​ៗ​ ប៉ុន្តែ​ដៃមាំ​បែរជា​ក្រសោប​កាយតូច​ យកចូល
ទៅ​ក្នុង​បន្ទប់​ទឹក​ទៅវិញ​ ហើយ​ក៏​ចាប់​ងូតទឹក​ ស្លៀកពាក់
លាបឡេ​ បាញ់​ទឹកអប់​​ឲ្យ​មួយ​កំផ្លេ​។

     «ឥឡូវ​...ហ្វេលឡិច​ គេ​យ៉ាង​ម៉េច​ទៅ​ហើយ​?»
សំណួរ​ខ្លីៗ​ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អតីត​សង្សារ​ចាស់​ ធ្វើ​ឲ្យ​អ្នក​ដែល​ស្ដាប់​ឮ​ហើយ​ ទម្លាក់​ដៃដែល​កំពុង​តែសិតសក់ចេញពី​សក់​ក្បាល​ទាំង​ញ័រ​ទទ្រើក​។

      ថេយ៉ុង​ ដឹងថា​ខ្លួន​សួរនាំ​ពី​ ហ្វេលឡិច​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​
អារម្មណ៍​គេ​ ទេីប​ទាញ​ក្រាស​សិតសក់ចេញ​ពីដៃ​ស្វាមី​ យកមកសិតឲ្យគេ​ថ្នមៗ​។



«កន្ទុយ​សក់​របស់​បង​វែង​ស្ទេីរ​តែ​ហួស​ស្មា​ទៅ​ហេីយ​ បងមិនដែល​កាត់​វាចេញ​ទេ​ហ្ហេស​?​អូនចាំ​ថា​ មុនអូនទៅ
សហរដ្ឋអាមេរិក​ សក់បង​ដូចជានៅ​ខ្លីទេ​ ប៉ុន្តែ​អូនគិតថា
បែបនេះក៏​សង្ហា​ណា​ ស័ក្ដិសម​ជាមួយ​នឹង​សាក់​របស់​បង
ទៀត»កំលោះតូច​​ ព្យាយាម​និយាយ​នេះ​ និយាយ​នោះ​ ដេីម្បី​បន្លប់​អារម្មណ៍​ខឹង​ក្រោធ​ដែលគេ​កំពុង​តែមាន​ តែ
ហាក់មិនបានផលសោះ​ គេ​នៅតែ​ធ្វើ​មុខ​ងាប់​ដាក់​កញ្ចក់​ដដែល​ ធ្វើ​ឲ្យ​ ថេយ៉ុង​ ឃើញ​ហើយ​មាន​អារម្មណ៍​ខ្លាច​រអា​។
កាលពី​ជាង៤ឆ្នាំ​មុន​ មុនពេល​ ថេយ៉ុង​ ទៅ​សហរដ្ឋអា
មេរិក​ នៅលេី​ខ្លួន​ ជុងហ្គុក​ គ្មាន​សាក់នោះទេ​ សក់ក៏នៅ
ខ្លី​ធម្មតា​ ប៉ុន្តែ​ពេល​ត្រឡប់​មកវិញ​ អ្វីៗក៏​ផ្លាស់ប្ដូរ​សឹងតែ​៣៩០ដឺក្រេ​ មានតែ​របស់​ម៉្យាង​ដែល​មិន​ប្ដូរផ្លាស់​ នោះគឺក្ដី
ស្អប់​ដែលគេមាន​ចំពោះ​ខ្លួន​គឺនៅដដែល​ ហាសហា​ មិន
មែនដដែលទេ​ គឺ​ខឹងស្អប់​លេីស​កាលពីមុនទៅទៀត។



«សឺត»ឃេីញ​ថា​គេនៅតែ​ស្ងាត់​ មិនមាត់​ក​ កំលោះតូច​
ក៏លោទៅ​ថេីប​សសៃ​សក់​ទន់​រលេីប​រលោង​របស់​ស្វាមី​
ស្រាលៗ​មួយ​ខ្សឺត​ ​ដូចជា​កំពុង​តែ​បន្ទន់​ចិត្ត​របស់​គេឲ្យ​ស្ងប់​។

«នៅ​អាឡោះអាល័យ​សង្សារ​ចាស់​ណាស់​ហ្ហេស​?»
នៅ​ទីបំផុត​គេក៏​ព្រម​និយាយ​ ប៉ុន្តែ​ពាក្យ​សម្ដី​របស់​គេ​ មិនគួរ​
ឲ្យ​ចង់​ស្ដាប់​សោះ​ ចង់​តែដាក់​មួយ​កាញ៉​សមជាង។

«ម៉េច​ក៏បង​សួរ​អូន​បែបនេះ?»
«ឆ្លេីយ​!»
«បង-»
«បង​ប្រាប់​ឲ្យ​ឆ្លេីយ​!»គេកាន់តែ​ខឹង​ ពិបាក​ទប់​ទល់​នឹង​
កំហឹង​ដែលមាន​នៅ​ក្នុង​ខ្លួន​ខ្លាំង​ពេក​ ទេីបបញ្ចេញ​វាទៅលេី
ក្មេង​ដែល​កំពុង​តែឈរ​ញ័រ​ជើង​នៅខាង​ក្រោយ​ខ្នង​។


«អូន​គ្រាន់​តែ​បារម្ភ​ពី​ ហ្វេលឡិច​ ក្នុង​នាម​ជា​មនុស្ស
​ធ្លាប់​ស្គាល់​គ្នា​ប៉ុណ្ណេះ​!​មិនបាន​នៅនឹក​អាឡោះអាល័យ​ក្នុង​នាមជាអតីត​សង្សារ​នោះទេ​ ហេតុអ្វី​ក៏បង​គំហក​ដាក់​អូ​ន​ខ្លាំង​យ៉ាង​នេះ?»ថេយ៉ុង​ បន្លឺ​សំឡេង​ស្រាល​ស្អក​សួរទៅកាន់​ស្វាមី​ទាំង​កន្ទុយ​ភ្នែក​ជ្រាប​ចេញ​ទឹក​អ្វី​ម៉្យាង​ដែលមាន​ពណ៌​សចេញមក​ ហុចផលឲ្យ​មនុស្ស​ប្រុស​ចិត្ត​ក្ដៅ​មេីល​ឃេីញ​រូបភាពនេះនៅ​ក្នុង​កញ្ចក់​ហើយ​ ទ្រាំមិនបាន​ក៏​បែរទៅ​ក្រសោប​ខ្លួន​ភរិយា​ដាក់​ឲ្យ​អង្គុយ​លេី​ដេីម​ភ្លៅ​។

«គេ​មាន​តួនាទី​ដែល​ត្រូវ​បំពេញ​ អូន​មិន​បាច់​បារម្ភ​ទេ»
«តួនាទី​?ហ្វេលឡិច​ មាន​បញ្ហា​អ្វី​មែនទេ​?»
«គឺ...»
SKIP....
@មន្ទីរពេទ្យ​ក្រុង​សេអ៊ូល​

ក្រោយ​ទទួល​បាន​ថ្នាំ​ និង​ ការ​ណែនាំ​បៀប​ប្រេីប្រាស់​
ពី​វេជ្ជបណ្ឌិត​ ជុងហ្គុក​ ក៏ដឹកដៃ​ប្រពន្ធ​ សំដៅទៅរក​បន្ទប់​
VIP ដែលស្ថិត​នៅលេីគេ​បង្អស់​នៃ​មន្ទីរពេទ្យ​។

«កុំ​ប្រាប់​ណាថា​ហ្វេលឡិច​?»មិន​ឲ្យ​ ថេយ៉ុង​ នៅគិត
ច្រើន​តែ​ម្នាក់​ឯង​ទាន់​ ជុងហ្គុក​ ក៏​បេីក​ទ្វារ​ចូល​ទៅ​ ហើយ​
ក៏​បង្ហាញ​ឲ្យ​ឃើញ​ ស្ដ្រី​ចំណាស់​ម្នាក់​កំពុង​តែ​ដេក​ស្ដូកស្ដឹង​
នៅលេី​គ្រែ​ពេទ្យ​ និង​ កំលោះ​សង្ហា​ម្នាក់​ កំពុង​តែ​អង្គុយ​
ចុច​ទូរស័ព្ទ​។

«ថេ-ថេយ៉ុង​»ហ្វេលឡិច​ ញ័រ​មាត់​ទទ្រើក​ពេល​នៅសុខៗ​ក៏​លេច​មុខ​មនុស្ស​ដែល​ធ្វើ​ឲ្យ​ទ្រូង​ដំបៅ​ព្យាបាល​មិនជា។

«សុខ​សប្បាយ​ទេ?»

សំណួរ​ខ្លីៗ​ផុសចេញពី​សេចក្ដី​បារម្ភ​ពិត​នៅ​ក្នុង​ក្រអៅ​
បេះដូង​ វាមិនបាន​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ដែល​ស្ដាប់​ឮ​ល្អ​ប្រសើរ​ឡេីងវិញឡេីយ​ មានតែ​ធ្វើ​ឲ្យ​គេ​កាន់តែ​តឹង​ចិត្ត​ជាងមុន។

«ខ្ញុំ​មិនអីទេ​ ប៉ុន្តែ​-»ខណៈ​ដែល​ ហ្វេលឡិច​ រៀបនឹង
ប្រាប់​ ថេយ៉ុង​ ពី​រឿងរ៉ាវ​ដែលបាន​កេីត​ឡើង​ទៅ​ហេីយ​
សំឡេង​បេីក​ទ្វារ​ក៏បន្លឺឡេីង​ បង្ហាញ​ឲ្យ​ឃើញ​ក្មេង​ប្រុស​
រាងតូច​ស្ដេីង​ សម្បុរ​ស​ស្គុស​ កម្ពស់​១:៦២ម៉ែត្រ​ មាន​ភ្នែក​
លឹបៗ​យ៉ាង​គួរ​ឲ្យ​ស្រឡាញ់​ ប៉ុន្តែ​ការ​ធ្វើ​ខ្លួន​មេីលទៅ​សុភាព​ និង​ ស្រែ​បន្តិច​។

«លោក!អ្ហុស​ សួស្ដី​ៗ»គេ​​ឱន​ក្បាល​សួស្ដី​ជុងហ្គុក​ និង​ ថេយ៉ុង​ ញាប់​មាត់​តាម​បែប​មនុស្ស​មិនចេះលេង​ឫក​ និង​ ពូកែខ្លាច​រអា​គេ​ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ ហ្វេលឡិច​ ហាក់​មិនពេញចិត្ត​ជាខ្លាំង​។


«នេះមាន​រឿងអ្វី​ឲ្យ​ប្រាកដ​ទៅ?ខ្ញុំ​មិនយល់ទេ»ថេយ៉ុង​
ធ្វើ​មុខ​មិងមាំង​ មិនយល់​ពី​រឿងរ៉ាវ​ដែលបាន​កេីត​ឡើង​ថាវា
យ៉ាង​ម៉េច​ឲ្យ​ប្រាកដ​។ ចុះ​ក្មេង​ប្រុស​ម្នាក់នេះ​ជា​អ្នកណា​?
ហេីយ​ស្ត្រី​ចំណាស់​ដែលគេងនៅលេី​គ្រែ​ពេទ្យ​ ត្រូវ​ជា
អ្វីជាមួយនឹង​ត្រកូលច​ន​ អាន់ឡាក់​?

«ថ្ងៃ​នោះ​ខ្ញុំ​ស្រវឹង​ពេក​ ទេីប​វង្វេងវង្វាន់​ស្មារតី​ បេីក
ឡាន​ជ្រុល​ទៅ​បុក​រម៉ក​លក់​ដូរនៅ​តាម​ចិញ្ចើម​ផ្លូវ​»គេចង់
មាន​ន័យ​ថា​ ថ្ងៃនោះ​ គេផឹក​ស្រា​ស្រវឹង​ ហើយ​ជ្រុល​ចង្កូត​
បុក​បុក​អ្នក​លក់ដូរ​នៅតាម​ចិញ្ចេីម​ផ្លូវ​ ហើយ​មនុស្ស​ដែល
គេ​បានបុក​ កំពុង​តែគេងនៅលេីគ្រែពេទ្យ​ ចំណែក​ក្មេង​
ប្រុស​ក្បែរ​ខ្លួន​គេគឺជាកូន​របស់​គាត់​ ដែលមាន​ឈ្មោះ​ថា
កាំងតូ​ គេទេីបតែមាន​អាយុ​១៨ឆ្នាំ​ទេ​ គឺ​ជា​សិស្ស​វិទ្យាល័យ​
នៅឡេីយ​។


     «ក្នុង​នាមជាកូន​ប្រុស​ ខ្ញុំ​ត្រូវ​តែ​រ៉ាប់រង​កំហុស​គ្រប់យ៉ាង​
ដែល​ខ្ញុំ​បានសាង​!ខ្ញុំ​នឹង​មេីលថែទាំ​អ្នកមីង រួមទាំង​ការ​ចំណាយ​ផ្សេងៗ​របស់​គាត់​រហូត​ដល់​គាត់​ជា​សះស្បើយ​»
ពេលនេះ​គេ​ធំ​ហើយ​ គេយល់​ពី​អ្វី​ដែលហៅថា​តួនាទី​ ។
ចាប់​ពីថ្ងៃ​នេះទៅ​ គេនឹង​បំពេញ​វាឲ្យ​បានល្អ​បំផុត​តា​មដែល
អាច​ធ្វើ​បាន​ក្នុង​នាម​ជា​កូន​ប្រុស​ម្នាក់​។

     «ខ្ញុំ​យល់​ហើយ​!ឯង​អូខេ​ទេ?»ងក់ក្បាល​យល់ពីអ្វី
ដែល​ ហ្វេលឡិច​ បាន​រៀបរាប់​ប្រាប់​រួច​ ថេយ៉ុង​ ក៏ដេីរ
ទៅចាប់ដៃ​ កាំងតូ​ អង្អែល​ថ្នមៗ​ ព្រមទាំង​សួរដោយ​
សំឡេង​ទន់​ភ្លន់​ ធ្វើ​ឲ្យ​គេមាន​អារម្មណ៍​រំភើប​ជាខ្លាំង​ មិន
នឹក​ស្មានថា​ ត្រកូល​អភិជន​ល្បី​ឈ្មោះ​ដូចជា​ គីម​ ថេយ៉ុង​
ដាក់​ខ្លួន​ដ៏​ម្លឹង​នោះទេ។

     «ខ្ញុំ​មិនអីទេ​ អរគុណ​បង...បង​ប្រុស​»ថេយ៉ុង​ មិនមាត់​
គ្រាន់​តែ​ញញឹម​ដាក់​គេស្រាលៗ​ បីដូច​កំពុង​បញ្ជា​ក់ថាពេញ
ចិត្ត​នូវ​ពាក្យ​មួយឃ្លាមុននេះណាស់។


     «ធ្វើ​អ្វី​ឲ្យ​ចេះ​ប្រមាណ​ខ្លួន​ផង!»មិនស្ដី​តែមាត់​ ដៃដែលទំនេរ​ក៏​រុញ​ច្រាន​ កាំងតូ​ មួយ​ទំហឹង​ស្ទេីរ​តែ​ផ្ងារ​ក្រោយ​ រួចចាប់​ដៃ​ ថេយ៉ុង​ ទាញមកសួរនាំ​ ជាហេតុធ្វេីឲ្យ​របួសនៅក្នុង​ចន្លោះ​ភ្លៅធ្វេីទុក្ខ​ឡើង​ភ្លាមៗ​។

     «ថេយ៍​...កេីត​អី​ហ្នឹង​?មិន​ស្រួល​ត្រង់​ណា​ប្រាប់​ខ្ញុំ​មក
ខ្ញុំ​នឹង​ជូន​ទៅ​ពិនិត្យ​ឥឡូវ​នេះ!»រាងកាយ​ ថេយ៉ុង​ ត្រូវ​
ហ្វេលឡិច​ ចាប់​បង្វិល​មេីល​សឹង​គ្រប់​ជ្រុង​ជ្រោយ​ខ្លាច
ក្រែងមាន​របួស​ត្រង់​ណា​ ព្រោះ​ឃើញ​ថ្ងួចថ្ងូរ​បង្ហាញ​ពី
ការ​ឈឺចាប់​នៅ​ត្រង់​​ត្រគាក​ ហេីយ​ក៏​មិន​ភ្លេច​ងាក​បាញ់
ក្រសែភ្នែក​ពិឃាដ​ដាក់​បង​ប្រុស​ កំពុង​តែ​បង្ហាញ​ពី​អារម្មណ៍​ខឹងសម្បារ​ដែល​មានទៅលេី​ ជុងហ្គុក​ ព្រោះគេ​ហ៊ាន​ធ្វើ​ឲ្យ​
ថេយ៉ុង​ សំណព្វ​ចិត្ត​របស់​ខ្លួន​មាន​របួស​។

     «ប្រាប់​ខ្ញុំ​ឲ្យ​ត្រង់​មក​ថេយ៍!​ បង​ប្រុស​ វ៉ៃ​ធ្វើ​បាប​ថេយ៍​
មែនទេ​?មិន​បាច់​ខ្លាច​ទេ​ ខ្ញុំ​នៅ​ទីនេះ​ហើយ​ មានរឿងអ្វី
ចង់​និយាយ​ក៏​និយាយ​មក​!»


     គេ​សង្គ្រឺត​ធ្មេញ​ ខាំ​បបូរមាត់​បង្ហាញ​ភាព​ខ្លាំង​ក្លាឲ្យ
ថេយ៉ុង​ បាន​ឃើញ​ថាគេ​មិនបាន​ខ្លាច​សិទ្ធិ​អំណាច​អ្នកជា
បងប្រុស​ឡេីយ​។ អ្នកណា​ក៏ដោយឲ្យតែ​ធ្វើ​ឲ្យ​ ថេយ៉ុង​ របស់​គេឈឺ​ គេនឹង​សងសឹក​។

     «ទេ!!គេមិនដែល​វ៉ៃ​ធ្វើ​បាប​ខ្ញុំ​ទេ​ លោក​កំពុងតែ​យល់
ច្រឡំ​ហេីយ​»ថេយ៉ុង​ ដូរ​សព្វនាម​ពីបងទៅជាលោក​ ព្រោះ​
ខ្លាច​អ្នក​ឈរ​ស្ងៀម​ស្ងាត់​នៅខាងក្រោយខ្នង​ខឹង​ង៉ក់​ងរ​ដូច
កាលពី​ព្រឹកមិញ​ទៀត​ តែ​ក៏​ធ្វើ​ឲ្យ​ ហ្វេលឡិច​ អន់​ចិត្ត​មិន
ស្ទេីរ​ដែរ។

     «នេះ!មាន​ស្នាម​នៅលេីក​ទៀត!​បង​ប្រុស​ច្បាស់​ជា​វ៉ៃ
ថេយ៍​ មិនខាន!​ ថេយ៍​ហ្ហា​...មាន​ខ្ញុំ​នៅ​ទីនេះ​ហើយ​ បេីចង់
លែងលះ​ខ្ញុំ​អាច​ជួយបាន»

     ពាក្យ​"លែងលះ​"ពិតជាមានឥទ្ធិពល​ខ្លាំង​ណាស់​ ធ្វើ​ឲ្យ​អ្នក​ដែលឈរ​ស្ងៀមស្ងាត់​ មិនមាត់​ក​អស់​រយៈពេល​ជាយូរ
ក៏​ចាប់ផ្ដើម​ខឹង​មួម៉ៅ​ ទាញ​ដៃ​ប្រពន្ធ​នាំចេញទៅវិញបាត់
តែមុននឹងចេញ​ ក៏មិន​ភ្លេច​បោះ​ប្រយោគ​ចុកឈាម​ទៅ
កាន់​ប្អូន​ប្រុស​ដែរ៖

     «បំពេញ​តួនាទី​ឯង​ក្នុង​នាមជាកូន​ប្រុស​ដេីម​ទ្រូង​ប្រាំ​ហត្ថ​ឲ្យ​ល្អចុះ​ កុំចេះដឹង​រឿង​ប្ដី​ប្រពន្ធ​យេីង​ខ្លាំង​ពេក!»ថារួច
គេក៏ចេញ​ទៅបាត់​ ទុក​មនុស្ស​ប្រុស​ឆ្កួត​ស្នេហ៍​ឲ្យ​នៅ​ជះ
កំហឹង​ដាក់​ក្មេង​ដែលមិនដឹង​រឿង​អ្វី​សោះតែពីរនាក់​ បីនាក់​
រួមទាំង​មនុស្ស​គេង​ដូចស្លាប់។

     «ពួកគាត់​សមគ្នា​ណា-អ្ហឹក»បំពង់​ក​ស្រាប់​តែ​ណែន​
ដក​ដង្ហើម​មិនចេញ​ ពេលដឹងដល់ដៃមាំ​របស់​នរណា​កំពុង​
តែ​ច្របាច់​លេីវា​យ៉ាង​ខ្លាំង​។


     «ត្រឹមជា​ក្មេង​សម្រែ​គ្មាន​ពូជ​គ្មាន​អម្បូរ​ម្នាក់​ប៉ុណ្ណោះ​ កុំ
មកចេះ​វាយ​តម្លៃ​លេី​ត្រកូល​អភិជន​ពេក!​ ថ្ងៃ​ក្រោយ​ឲ្យ​ចេះ
ចាំ​ទុក​ក្នុង​អំបែងខួរ​ផង!​ ព្រូសសស»គេស្រាប់តែ​គ្រវាត់​
កាយ​ស្ដេីង​ទៅ​ឥដ្ឋ​មួយ​ទំហឹង​ ថែមទាំង​ជេរស្ដី​បន្តុះបង្អាប់​មិនទុក​មុខ​ឲ្យ​ទៀត។

     «ខិះ​ ខិះ»
     «កុំ​ភ្លេច​ឲ្យ​សោះណា​មុនមាន​ថ្ងៃ​នេះ​ខ្ញុំ​បាន​និយាយ​អ្វី
ខ្លះ!»នៅមាន​សញ្ជាតិ​ជា​មនុស្ស​ទេីបគេចេញមុខ​ទទួល​ខុស
ត្រូវ​គ្រប់​បែប​យ៉ាង​ដោយ​មិនស្ទាក់​ស្ទេីរ​ឫ​រុញរា​ ទាំង​ដែល
គេអាច​យកលុយមក​ដោះស្រាយ​បញ្ហា​គ្រប់​យ៉ាង​បាន​ដោយ​ងាយ។
     «ខ្ញុំ​គ្មាន​ថ្ងៃ​ភ្លេច​ស្រាប់​ហើយ​ ព្រោះ​ខ្ញុំ​ក៏​ចង់​ចេញឲ្យ
ឆ្ងាយ​ពី​មនុស្ស​ដូចជាលោកដូចគ្នា!»
     «ខ្ញុំ​នេះវា​យ៉ាង​ម៉េច​?»
     «លោក​ឃោរឃៅ​!លោក​ចិត្ត​អាក្រក់!​ ​គ្មាន​មេត្តា!
​សម​ហើយ​ដែល​បង​ប្រុស​ម្នាក់​នោះ​រៀបការ​ចោល!
     «ឯង!!ដឹបបបបបបប​»
To be continued ...

Pokračovat ve čtení

Mohlo by se ti líbit

3.8M 159K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
5.8M 303K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...
1.1M 28.8K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
2.1M 127K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...