Everything For You [ ចប់✔️ ]

By YuEingGi

8.4K 966 98

អ្វីក៏ដើម្បីបង ! អ្វីក៏អូនថាធ្វើដើម្បីបង ហេតុអ្វីអូនមិនធ្វើដើម្បីខ្លួនឯងខ្លះ ? តួអង្គឯក: Park Sunghoon... More

Chapter1 : កន្សែងបាត់ទៅណា!
Chapter02:យើងស្រលាញ់គេ
Chapter4: ក្បាលសោះ ស្មានសរសរផ្ទះ
Chapter05:ទៅរកម្ចាស់បេះដូង
Chapter06:អូនជាប្រពន្ធបង
Chapter07:យើងចូលចិត្តឯង
Chapter08:ដៃមនុស្សថោកទាប
Chapter09:ឯងចង់សម្លាប់យើង
Chapter10:សងសឹក
Chapter11:តំណក់ឈាម
Chapter12:គេជាអ្នកណា
Chapter 13:ព្រោះបងខ្លួនឯងទេ
Chapter 14:សូមជឿចិត្តបង
Chapter15: ស្រលាញ់វាណាស់មែនទេ?
Chapter 16
Chapter 17:
Chapter18 : ពួកយើងមិនគួរបន្តទេ!!
Chapter19 :អូនមករកបងវិញហើយ
Chapter20 : ភាគបញ្ចប់

Chapter03:តមាត់មិនដាច់

468 55 2
By YuEingGi

       🔰 Everything For You 🔰

        " គ្រប់យ៉ាងដើម្បីបង "
  ភាគទី០៣: តមាត់មិនដាច់មួយម៉ាត់

__
<< ចូលឆែកទៅ >> ដោយឮសម្លេងកាន់តែជិតមកដល់Heeseung មិនដឹងធ្វើយ៉ាងម៉េចក៏ដើរមករកJungwon

<< យើងសុំទោស  >>នាយក៏ពោលពាក្យសុំទោស ហើយមិនចាំអោយរាងតូចសួរវិញទាន់ នាយចាប់លើកដៃទាំងគូររបស់Jungwon លើកទៅខាងលើ ហើយអោនគ្រប់គ្រងបបូរមាត់របស់jungwon ធ្វើអោយJungwon បើកភ្នែកធំៗ ស្អីគេ? មនុស្សមិនដែលស្គាល់មុខ មិនដឹងមកពីណាពីណីផងម៉េចក៏មកធ្វើបែបនេះ?
Heeseung ដកមាត់ចេញហើយខ្សឹប

<< ជួយយើងបន្លំភ្នែកពួកវាផង >>

<< វា ? huh ? >>មិនចាំអោយរាងតូចនិយាយអស់
នាយក៏អោនគ្រប់គ្រងបបូរមាត់នោះសារជាថ្មី

<< អាក៎!! >>Jungwon ស្រែកបន្តិចនៅពេលដែល Heeseung ព្រលែងដៃម្ខាងមកច្របាច់ចង្កេះដើម្បីអោយគេព្រមហើបមាត់ ឱកាសដល់នាយក៏ស្រវ៉ាផ្ដោះផ្ដងក្នុងក្រអៅមាត់របស់រាងតូច
បឺតជញ្ជក់យ៉ាងថ្នមៗបើជ្រុលជាថើបសម្ដែងបន្លំទៅហើយក៏ធ្វើអោយដូចពិតៗទៅចុះ~

<< ឆែករកវាអោយឃើញ >> Jungwon នៅពេលដែលយល់ដឹងថាមានអ្នកមកក៏បេះដៃចេញពីHeeseung បើគេមកឃើញខ្មាសគេណាស់ តែHeeseung ក្ដោបរឹតដៃគេជាប់ jungwon រើបម្រាស់ Heeseung ក៏ចាប់ដៃគេមកចាប់ចង្កេះរបស់ខ្លួន ហើយនាយសង្កត់ដៃទល់នឹងជញ្ជាំងដើម្បីបាំងមុខមិនអោយពួកវាឃើញមុខរបស់Jungwon ហើយដៃម្ខាងទៀត ទាញក្រសោបកាយតូចចង្កេះមូលក្លំមកអោប~

Jungwon រើក៏មិនកើតធ្វើអីមិនបានមាមតែទ្រាំបិទភ្នែកអោយមនុស្សមិនដែលស្គាល់មុខថើបតាមចិត្តរបស់គេ មានអ្នកតាមមករកបែបនេះប្រហែលជាគេរត់គេចពីពួកអស់នេះហើយ

<< មិនឃើញទេវាទេ  អេ! អាក្មេងអស់នេះ អីក៏ដាច់ដាបម្លេះ  ថើបគ្នាកណ្ដាលវាល  ទៅវិញទៅគ្មានវានៅទីនេះទេ ខូចភ្នែកអស់ហើយ >>គ្នាវានិយាយហើយពីរនាក់គ្នាវានឹងក៏ចេញទៅវិញ
ពួកវាចេញទៅអស់ហើយ នៅឡើយតែពីរនាក់ដែលថើបមិនទាន់លែង

<< អ្ហឹម >>Jungwon ក្រហឹមដើម.ក លើកដៃដែលគេព្រលែងអោយមានសេរីភាពមុននេះមកប៉ះទ្រូងរបស់គេហើយរុញគេចេញតាមកម្លាំងដៃដែលមាន ដែលអាបុិនេះរឹងត្អឹងណាស់រុញអត់ចេញសោះ

<< Wahhh >>Sunoo ដែលនៅខាងក្នុងដោះទុកធុរ:របស់ខ្លួនរួចនោះក៏ចេញមកតែក៏ឃើញ សកម្មភាពមិនដែលធ្លាប់ឃើញពីមុនមកក៏ស្រែកឡើង Jungwon ភ្ញាក់ព្រឺតលើកជង្គង់អុកចំកន្លែងសម្ងាត់របស់Heeseung ទើបគេផ្ដាច់ចេញពីការថើប~

<< អូយយ ឯងធ្វើឆ្គួតស្អីឯងនឹង >>Heeseung ចុកអេសក្ដោបលុតជង្គង់ចុះវាឈឺពេក

<< ខ្ញុំទៅវិញទេ ដែលត្រូវតែសួរលោក  ថាលោកធ្វើឆ្គួតស្អីមកលើខ្ញុំ ! >>Jungwon ក៏ស្រែកសួរគេវិញ លើកដៃមកជូតមាត់ជាច្រើនដង

<< ឯងចាំបាច់អុកធ្វើអី ?ឈឺណាស់! តែពិការកូនប្រុសយើងឯងត្រៀមខ្លួនទៅ យើងហែកឯងទាំងរស់តែម្ដង >>Heeseung

<< មកពីលោក លោកមកថើបខ្ញុំធ្វើអី ? ប្រយ័ត្នខ្ញុំប្ដឹងទៅ >> Jungwon សម្លក់Heeseung ហើយជូតមាត់សឹងដាច់តលាត់ស្បែក

<< ចុះអ្នកណា នៅស្ងៀមអោយខ្ញុំថើបដែរចុះ? >>Heeseung លើកចិញ្ចើមសួរបកទៅវិញ មិញនេះអោយគេថើបដែរសោះនឹង!

<< នេះមកពីលោករឹតខ្លួនខ្ញុំរើមិនរួចផង >>Jungwon

<< ហូយយ!! បានហើយនៅតមាត់គ្នាដល់ស្អែកដែរទេ ហើយមិញនេះអ្នកទាំងពីរម៉េចក៏ថើបគ្នាចឹង >>Sunoo កាលដែលឈរគាំងមិញនេះក៏ស្រែកសួរ ដើម្បីឃាត់កុំអោយពួកគេតមាត់គ្នាទៀត

<< ខ្ញុំមិនដឹង មិនបានថើបទេបងប្រុស គឺអារោគចិត្តនេះមកថើបខ្ញុំ ខ្ញុំមិនដឹងអីទេបងប្រុស >>Jungwon លើកដៃចង្អុលចំៗរាងក្រាស់តែម្ដង

<< នៅសុខៗមកថើប? ឯកុហកបងដឹង ឬក៏សង្សាររបស់ឯង? នេះទៅលួចស្រលាញ់គ្នាពីពេលណា? ប្រាប់បងមក >> Sunoo ប្រើកែវភ្នែកជម្រឹតសួរប្អូន

<< មិនមែនសង្សារអីទេបងប្រុស ខ្ញុំមិនដែលស្គាល់គេផង មិនដឹងឆ្គួតជ្រូកមកពីណាទេស>> Jungwon បដិសេធជាមួយបងប្រុស ងាកទៅសម្លក់ Heeseung ដែលធ្វើមុខឡូយចង់ឌឺគេច្បាស់ណាស់បានតែហក់ទៅដាល់អោយបែកភ្នែកតើ!

<< អញ្ចឹង! លោកឯងម៉េចក៏មកថើបប្អូនខ្ញុំ? >>ដោយឃើញប្អូនបដិសេធហើយSunoo ក៏ជឿព្រោះគេនៅជាមួយប្អូនយូរហើយ ប្អូនគេមិនដែលទៅផ្ដេសផ្ដាសមានស្នេហា ស្នេហ៍ហើតមកពីណានោះទេ ទើបនាយងាកមកសង្កត់សួរ  Heeseung វិញ

<< អឺ.. មុននឹងមានរឿងនៅខាងក្នុង រត់គេចពួកវាមកដល់ទីនេះ មិនដឹងធ្វើម៉េចក៏ថើបប្អុនរបស់ឯងទៅគ្មានអ្វីលើសពីនឹងទេ! >> Heeseung

<< អ្ហើយ! ម៉េចក៏លោកទៅមានរឿងជាមួយគេចឹង បើគេចាក់លោកស្លាប់គិតយ៉ាងម៉េច ពួកវាបងធំផង >>Sunoo

<< ហឺុ!! ទៅខ្លាចអីពួកអាមុខញីអស់នឹងនោះ យើងដាល់វាឡើងពីរបីដៃហ៎មិញ >>ឮ Sunoo និយាយហើយកម្លោះសង្ហារ Heeseung យើងនេះនៅពើងទ្រូងអួតគេទៀត

<< បើខ្លាំងចឹង ប្រកាច់រត់គេចរកងាប់ស្អី ? >> Jungwon

<< ភ័យពេកនឹងណា>> Heeseung

<< ឆឹស! បានតែអួតអត់ប្រយោជន៍ >>Jungwon

<< បើជាឯង ក៏ឯងរត់ដែរ >> Heseung

<< ហើយចុះខ្ញុំ មានបានទៅអួតថាខ្លាំងឯណា បើមិនរត់អោយគេវាយអោយស្លាប់ឬ ?>>Jungwon

<< បានហើយ ឈប់! ម៉េចក៏តមាត់គ្នាមិនដាច់មួយម៉ាត់បែបនេះ ? ចេះតែយ៉ាងម៉េចក្នុងខ្លួន? >>Sunoo

<< គឺមកពីគេតើបងប្រុស >>Jungwon

<< មកពីឯងនឹងហើយ >>Heeseung

<< អ្ហើយ! មកពីអ្នកណាក៏មកទៅ តែខ្ញុំប្រាប់ចុះថា គូរដែលពូកែឈ្លោះគ្នានៀក ថ្ងៃមុខដឹងតែស្រលាញ់គ្នាខ្លាំងហើយ អឺនែ.... >>Sunoo

<< អត់ មិនស្រលាញ់ទេស >>ពួកគេក៏ស្រែកឡើងព្រមៗគ្នាហើយងាកសម្លក់មុខគ្នា

<< ឃើញទេសូម្បីតែនិយាយក៏ព្រមគ្នាដែរ >>Sunoo

<< Hyung !! >> Jungwon បង្អូសសម្លេងធ្វើមុខខឹងដាក់បងប្រុសគេ

<<ហើយឯងទាំងពីរនាក់បងប្អូននេះធ្វើការនៅទីនេះមែនទេ? >>Heeseung

<< ខ្លួនឯងនឹងស្អី អ្នកសារព័ត៌មានបានមកសួរនឹង? >>Jungwon

<< យើងគ្រាន់តែសួរ បើឯងមិនឆ្លើយក៏អត់ទៅយើងសួរបងឯងតើ >>Heeseung

<< ខ្ញុំក៏នៅទីនេះជាមួយបងខ្ញុំក៏មានន័យថាលោកសួរទាំងពីរហើយ បើសួរបងខ្ញុំមិននិយាយឈ្មោះទៅ >>Jungwon

<< ហើយចុះយើងស្គាល់ឈ្មោះបងឯង ? >>Heeseung

<< ក៏អត់..ហឹុស >> Jungwon ក៏ងាកមុខចេញតែក៏ងាកមកប្រទះនឹងបងប្រុសដែលធ្វើទឹកមុខឆ្ងល់ ឈរអោបដៃមើលថាពួកគេឈ្លោះគ្នាពេលណាឈប់

<< ឈប់ឈ្លោះហាស់? បងគិតថាអង្គុយចាំមើលឯងឈ្លោះជាមួយគេដល់ណាឈប់ >>Jungwon សម្លឹងបងប្រុសបន្តិចទើបស្ងាត់មាត់មិននិយាយអីទៀត

<< សម្រេចថាឯងធ្វើការនៅទីនេះមែនទេ ? >>Heeseung ក៏សួរបញ្ជាក់ទៅ Sunoo

<< ត្រូវហើយខ្ញុំធ្វើការនៅទីនេះ តែថាលោកមិនគួរទៅមានរឿងជាមួយពួកបងធំនឹងទេ >>Sunoo ក៏ឆ្លើយទៅតាមការពិត  តាមពិតទៅSunoo ធ្វើការនៅទីនេះយូរហើយ ចំណែកJungwon គេទើបតែចូលមកធ្វើការពេលសាលាវិសមកាលនេះឯង ព្រោះបើសម្រាកពីការសិក្សាក៏ទំនេរដដែល ចឹងមកធ្វើការជួយរកលុយអោយបងប្រុសហើយទុកសម្រាប់បង់ថ្លៃសាលាពេលចូលរៀនវិញប្រសើរជាងនៅទំនេរ ហើយដែលពួកគេមកនៅទីនេះ ព្រោះបន្ទាប់ពីដើរលេងមើលគេឯងអស់ចិត្តហើយទើបឆ្លៀតមកក្លឹបមួយនេះតែម្ដងទៅហើយSunoo ជាអ្នកគ្រប់គ្រងការងារនៅទីនេះ គ្រប់គ្រងលើបុគ្គលិកទាំងអស់ ក៏ទទួលនិងសុំអភ័យទោសផងដែរ បើកើតមានរឿងដល់ភ្ញៀវដោយអចេតនាណាមួយ~

<< យើងមិនចង់មានរឿងអីជាមួយពួកវានោះទេ មិញនេះមានរឿងដោយអចេតនានឹង ហើយម៉េចក៏ឯងស្គាល់ក្រុមអាបងធំ បងតូចអស់នឹងដែរ? >> Heeseung

<< ខ្ញុំធ្វើការនៅទីនេះយូរហើយ ក្រុមបងធំមានតែមួយក្រុមនឹងទេដែលមកជាប្រចាំ គ្មានអ្នកណាហ៊ានជាមួយគេនោះទេ សូម្បីតែខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះក៏មិនហ៊ានដែរ >>Sunoo

<< ឯងជាអ្នកគ្រប់គ្រង? >>Heeseung

<< បាទ លោកមានអីហេស?>>Sunoo

<< ទេ មិនមានអ្វីនោះទេ ហើយឯងមិនបាច់ទៅខ្លាចពួកអាអស់នឹងទេ ពួកអានឹងបើប៉ះនឹងSunghoon ធានាម៉ារាបដូចកន្ទេលហ៎ >>Heeseung

<< អួត!! >>Jungwon ដែលស្ងាត់មាត់ក៏ឆ្លៀតមកតមួយម៉ាត់នឹងគេដែរទៅ

<< Sunghoon  ? sunghoon ជាអ្នកណាគេ ? >>

<< ឯងអត់ស្គាល់Sunghoon ហេស? >>Sunoo ក៏គ្រវីក្បាលព្រោះគេមិនស្គាល់ពិតមែន

<< Sunghoon ជាម្ចាស់ក្លឹបមួយនេះ >>Heeseung

<<  ខ្ញុំមិនស្គាល់នោះទេ តាំងតែពីគ្រប់គ្រងទីនេះខ្ញុំមិនស្គាល់ម្ចាស់ក្លឹបនោះទេ >>ត្រូវហើយគេមិនស្គាល់ម្ចាស់ក្លឹបនោះទេ ស្គាល់តែអ្នកគ្រប់គ្រងចាស់ ដែលលាឈប់តែប៉ុណ្ណោះ ~

<< មិនអីទេ បន្តិចទៀតគង់តែស្គាល់ ចឹងយើងត្រឡប់ទៅវិញហើយ >>រៀបនឹងងាកចេញតែក៏ត្រូវ ឃាត់

<< ឈប់សិន លោកទៅវិញមិនបានទេ >>Sunoo

<< ហេតុអីហេស? >>Heeseung

<< លោកទើបតែមានរឿងជាមួយគេ បើលោកចេញទៅគេច្បាស់ជាវាយលោកមិនខាន >>Sunoo

<< មែន ឯងនិយាយត្រូវ >>Heeseung

<< ឥឡូវធ្វើបែបនេះចុះ លោកចេញទៅច្រកទ្វារខាងក្រោយនេះជាមួយប្អូនរបស់ខ្ញុំទៅ ខ្ញុំទៅមើលខាងក្នុងហើយចាំជួបគ្នានៅមុខក្លឹបចុះ >> Jungwon ឯណោះកាលបើឮក៏បើកភ្នែកធំៗហើយងាកមកសម្លឹងបងប្រុសរបស់គេ

<< ស្អីគេ អត់ទេ ខ្ញុំមិនទៅជាមួយអាគាត់នេះទេhyung >> Jungwon ប្រញាប់ប្រកែកយ៉ាងលឿន ធ្វើអោយHeeseung ញញឹមចុងមាត់ប្រហែលជាមានគំនិតអីចង់ធ្វើបាបគេហើយមើលទៅ

<< អូខេ យើងទៅជាមួយប្អូនរបស់ឯង ហើយឯងចូលទៅខាងក្នុងវិញទៅរកតុVIP ឃើញបុរសម្នាក់អង្គុយនៅទីនោះម្នាក់ឯងប្រាប់គេអោយមកជួបយើងនៅមុខក្លឹបផង ហើយប្រាប់គេថាឈ្មោះ Heeseung ទៅគេស្គាល់ហើយ >>Heeseung

<< បាទ តាមនឹងចុះ ខ្ញុំទៅខាងក្នុងហើយ Jungwon មើលគេផងណាបងទៅហើយចាំជួបគ្នានៅខាងមុខ >> Sunoo និយាយហើយក៏ចាកចេញទៅ

<< ប៉ុន្តែhyung.. >>

<< ប៉ុន្តែស្អី..ទៅឆាប់ឡើងនាំយើងចេញទៅJungwon >> Heeseung កាលដែលឮSunoo ហៅឈ្មោះប្អូនថាJungwon គេចាំក៏ហៅតាម ក៏សម្លក់មិនដាក់ភ្នែក

<< សម្លក់យើងខ្លាំងម្លេះ តិចចាប់បឺតមាត់ស្លេក >>Jungwon ក៏មិនតមាត់ជាមួយគេដែរ គេក៏ដើរចេញទៅដើម្បីចេញតាមច្រកខាងក្រោយ ហើយHeeseung ក៏ដើរទៅតាម~

+ខាងក្រៅ

<< អេ! ម៉េចក៏ដើរលឿនខ្លាំងម្ល៉េះ >>តាំងពីចេញពីបន្ទប់ទឹកមកJungwon ដើរលឿន Heeseung ក៏រត់មកចាប់ដៃគេអោយឈប់

<< កុំប៉ះ >>Jungwon គ្រលាស់ដៃចេញពីHeeseung វិញបើនិយាយពីមុខមិនបាច់មើលទេស្អុយប៉ែតែម្ដង

<< កំណាញ់ខ្លួនម្ល៉េះ មុននេះយើងអោបរឹតមិនឃើញញេញដូចមិញនឹងផង >>

<< លោកឈប់និយាយបានទេ? ធុញណាស់ >>Jungwon ក៏ទម្លាក់អង្គុយលើសាបដែលដាំផ្កានៅមុខក្លឹបហើយHeeseung ក៏ទម្លាក់អង្គុយក្បែរគេ

<< រឿងមុននេះ អោយយើងសុំទោសផង >>Heeseung ឃើញទឹកមុខរាងតូចមិនល្អក៏សុំទោស

<< មិនអីទេ ចាត់ទុកថាគ្មានអីកើតឡើងចុះ >>Jungwon ឆ្លើយហើយក៏ងាកចេញទៅសម្លឹងមើលអ្វីផ្សេងវិញ

ងាកមកខាងក្នុងឯណេះវិញSunoo កំពុងតែដើរមករកតុVIPដើម្បីរកមនុស្សដែលគេបានប្រាប់មុននេះ

<< អត់ទោសលោក >>មកដល់Sunoo ក៏និយាយទៅកាន់Sunghoon ដែលកំពុងងាកទៅកន្លែងផ្សេង ឮសម្លេងបែបនេះគេក៏ងាកមកវិញ នាយងាកមកឃើញផ្ទៃមុខរបស់Sunoo ដែលភ្លើងចាំងបំភ្លឺអោយនាយបានឃើញច្បាស់ស្របនឹងស្នាមញញឹមនៅលើផ្ទៃមុខទើបនាយនឹកឃើញដល់រឿងដែលកើតឡើងកាលពីព្រឹកមិញ

<<   ខ្ញុំអរគុណលោកហើយដែលបានទប់ខ្ញុំ បើពុំនោះទេខ្ញុំដួលបាត់ទៅហើយ ខ្ញុំពិតជាអរគុណលោកណាស់ ខ្ញុំសុំលាសិនហើយ    >>

<< លោក លោកហ្អា ! >> Sunoo  លើកដៃបក់រាចុះឡើងធ្វើអោយSunghoon ភ្ញាក់ពីការស្រមើស្រមៃវិញ

<< អ៎!! ហៅ ហៅយើងហេស? >>

<< បាទ ! គឺថាមិត្តរបស់លោកអោយលោកចេញទៅខាងមុខក្លឹបព្រោះថាគេរងចាំនៅទីនោះ >>Sunoo

<<  អ្នកណាគេ? ឯងស្គាល់មិត្តរបស់យើងដែរ? >>Sunghoon

<< គឺលោកម្នាក់ឈ្មោះHeeseung នោះ >>

<< អូខេ >>នាយក៏ងួកក្បាល
+ខាងក្រៅ
Heeseung និង jungwon កំពុងតែអង្គុយចាំអ្នកខាងក្នុងចេញមក

<< បងប្រុសនៅធ្វើអីយូរម្ល៉េះ ? >>Jungwon ឈរអើតមើលក្រែងឃើញបងរបស់នាយចេញមក
ភ្លាមនោះក៏មានពួកមួយក្រុមចេញមកJungwon ក៏មិនបានចាប់អារម្មណ៍អីដែរ

<< ពួកអូនៗ ចង់មកពេលណាទៀតប្រាប់បង បងជូនមកផ្ទាល់ដៃ  >>បងធំក្នុងក្រុមនិយាយសម្ដីផ្ដែមជាមួយស្រីៗដែលយកមកជាមួយនៅថ្ងៃនេះ ស្រវឹងដើរមិនចង់ត្រង់ផងនៅមកអូនៗផ្អែមអាលួយថើបទៀតធំក្លិនស្រាស្លាប់ហើយ

<< អេស! អាមួយនេះមុខដូចប្រហែលៗ >>នៅពេលដែលវាដើរមកដល់ខាងមុខនឹងក៏ងាកមកឃើញHeeseung ចំណែកHeeseung កាលបើក៏ចាប់ផ្ដើមភ័យ តិចគេវាយងាប់ទៅ

<< អ៎! ខ្ញុំចាំមុខវាបានល្បង អាមួយនឹងហើយដែលដើរមកបុកល្បងមុននេះហើយវាវាយខ្ញុំទៀត >>

<< អើ! បើវាវាយឯង ឯងវាយវាវិញទៅ >>

<< បាទល្បង >>អាមួយដែលHeeseung ដាល់ហើយរត់ក៏ដើរមរក Heeseung

<< អេ! នេះលោកចង់ធ្វើអី? >>Jungwon ក៏សួរទៅអាម្សៀរនឹងហើយHeeseung ក៏នៅពួនក្រោយខ្នងរបស់Jungwon

<<  វាមិនមែនជារឿងរបស់ឯងទេក្មេងតូច ចេញទៅបើមិនចង់ឈឺខ្លួន >>អាម្សៀរនេះព្រហើនណាស់លើកដៃមកច្របាច់ចង្ការរបស់់ Jungwon
Heeseung  ឃើញដូច្នេះក៏ចេញពីក្រោយខ្នងរបស់Jungwon មករុញដៃអាម្សៀរនេះចេញ

<< ហែងគ្មានសិទ្ធិមកប៉ះពាល់គេទេ អាមុខញី >>Heeseung កំពុងតែដើរតួជាតួឯកប្រុសសម្ដែងរឹទ្ធិការពារតួឯកស្រី

<< ថី? ប៉ះប៉ុណ្ណឹងមិនបាន ហែងជាស្អីនឹងអាក្មេងមុខសនឹង?>>Boy

<< ជាស្អីក៏ជារឿងរបស់យើង ដឹងតែថាហែងប៉ះមិនបានទៅបានហើយ >> Heeseung

<< បើយើងចង់ប៉ះយ៉ាងម៉េច? >>Boy

<< អ្នកណាក៏ឯងគ្មានសិទ្ធិប៉ះពាល់ដែរ >> សម្លេងគ្រលចេញពីមាត់របស់រាងក្រាស់ដែលដើរយកដៃស៊កហោប៉ៅខោដើរមកជាមួយរាងតូច

<< អាHoon >>

<< ........... >>

Continue Reading

You'll Also Like

259K 496 41
Compilation of the Best Stories on Literotica
118K 17.6K 92
Short Story and Os book Cover credit: @sidnaaz_alaxy
69.8K 3.7K 16
ត្រកូលមីន អ្នកណាលឺហើយក៏ខ្លាចរអារ យកប្រពន្ធជាសាច់ឈាមខ្លួនព្រោះច្បាប់គ្រួសារ ដ៏កំណាច ❤️‍🔥 Min yoongi x Min Jimin Min Jungkook x Min Taehyung
42.9K 2.9K 35
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...